Month: October 2017

យប់មិញនេះពេជ្រសោភាធ្វើអោយកក្រើក Sound Club តែម្ដង (មានវីដេអូរ)

យប់មិញនេះពេជ្រសោភាធ្វើអោយកក្រើក Sound Club តែម្ដង (មានវីដេអូរ)ភ្នំពេញ: តារាស្រីដែលពូកែខាងលេងសម្ដី អ្នកនាង ពេជ្រ សោភា កាលពីយប់មិញ បានធ្វើឲ្យអ្នកគាំទ្រភ័យមិនស្ទើរ ជាមួយនឹងការតុបតែងខ្លួនបែប តុក្កតាខ្មោច ឡើងច្រៀងនៅ ក្លឹបកម្សាន្តមួយកន្លែងក្នុងរាជធានីភ្នំពេញ។បើទោះជាតុបតែងបែបនេះ នៅយប់ Halloween ក៏ពេជ្រ សោភា នៅតែទទួលបានការ ចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។គួរបញ្ជាក់ផងដែរថា អ្នកនាង ពេជ្រ សោភា តែងតែមានអ្វីដែលថ្មី និង ប្លែកមកឲ្យទស្សនិកជនគ្រប់ពេល។ បែបនេះហើយ ជាហេតុដែលធ្វើឲ្យ អ្នកនាង នៅតែ ទទួលបានការគាំទ្រ មកដល់សព្វថ្ងៃនេះ៕ចង់ដឹងថាយប់មិញ ពេជ្រ សោភាធ្វើឲ្យ Fanភ្ញាក់ផ្អើលយ៉ាងណានោះ តោះយើងទៅមើល វីដេអូទាំងអស់គ្នា៖