Month: November 2017

ពីមុនរាជបុត្រសូរ្យកាយធ្លាប់តែវាប្រហាសម្ដេច ឥលូវដឹងកំហុសសុំចុះចូលឯងៗ

ពីមុនរាជបុត្រសូរ្យកាយធ្លាប់តែវាប្រហាសម្ដេច ឥលូវដឹងកំហុសសុំចុះចូលឯងៗថ្ងៃ ទី ១៥ ខែ ៦ ឆ្នាំ២០១៧ ពីមុនខ្ញុំខុស ដែលជេរសម្ដេចតែខ្ញុំដឹងខុសហើយសម្ដេច សូមសម្ដេចលើក លេងទោសផង ឆ្នាំ2018និងសូមអោយប្រជាជនកម្ពុជា បោះឆ្នោតជូន គណះបក្យប្រជាជនកម្ពុជាទៅ ពីព្រះគិតមើលទៅ មេដឹកនាំគណៈ បក្សសង្គ្រោះជាតិមិនល្អដូចសម្ដេចទេ ថ្ងៃ ទី ១៥ ខែ ៦ ឆ្នាំ២០១៧ពីមុនខ្ញុំខុស ដែលជេរសម្ដេចតែខ្ញុំដឹងខុសហើយសម្ដេចសូមសម្ដេចលើក លេងទោសផងឆ្នាំ2018និងសូមអោយប្រជា… Posted by រាជបុត្រ សូរ្យ កាយ្យ on Mittwoch, 14. Juni 2017

ព្រោះតែទ្រាំមិនបាននឹងការធ្វើបាបចិត្តរបស់ប្តីទើបធ្វើអោយប្រពន្ធសម្រេចចិត្តបញ្ចប់ជីវិតដោយចងកយ៉ាងគួរអោយអាណិត

បន្ទាប់ពីរាបការរួចហើយ បែរជានារីម្នាក់ចង់.កសម្លាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ ស្ត្រីជាងអ៊ុតសក់ម្នាក់ដែលភ្ជាប់ពាក្យជិតចូលរោងការទៅហើយ ស្រាប់តែសម្រេចចិត្ត ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងនៅក្នុងផ្ទះរបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១ និង១៥នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ។ ការធ្វើអត្តឃាតនេះគឺជាលើកទី២ហើយ ដោយលើកមុននាងបានលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ ប៉ុន្តែមិនបានសម្រេច និងមិនត្រូវបានគេដឹងមូលនោះឡើយ ប៉ុន្តែសង្ស័យនាងមានវិបត្តិស្នេហា ព្រោះក្រោយពេលលែងលះជាមួយប្ដីមុនរយៈពេលជិត៣ឆ្នាំ រហូតមកទល់ពេលនេះ នាងមានគូដណ្ដឹងម្នាក់ទៀត ដែលភ្ជាប់ពាក្យជាមួយគ្នា នៅតែថ្ងៃចូលរោងការប៉ុណ្ណោះ ហើយមិនមាននរណាបានដឹងថា នាងមានបញ្ហាអ្វី ជាមួយគូដណ្ដឹង ឬបែបណាឡើយ ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងស្លាប់បែបនេះ ។ នារីដែលស្លាប់ដោយការចង.កសម្លាប់ខ្លួននេះឈ្មោះ សៀម សំណាង ហៅអាគៀង អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ នាងជាស្ត្រីមេម៉ាយដែលបានលែងលះ ជាមួយប្តីជិត៣ឆ្នាំមកហើយ ហើយថ្មីនេះបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៀត ដែលជិតដល់ពេលចូល រោងការទៅហើយ ស្រាប់តែយកខ្សែនីឡុងចង.កជាប់នឹងដំបូលផ្ទះ បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង ៕

ការលះបង់ព្រះពុទ្ធ លះបង់ព្រះធម៌ លះបង់សិក្ខាបទ ដើម្បីមកប្រោសនាងអូនឲ្យទទួលបានសេចក្តី ស្រនុកសុខស្រួលចាកផុតទុក្ខទាំងឡាទាំងពួង

ការលះបង់ព្រះពុទ្ធ លះបង់ព្រះធម៌ លះបង់សិក្ខាបទ ដើម្បីមកប្រោសនាងអូនឲ្យទទួលបានសេចក្តី ស្រនុកសុខស្រួលចាកផុតទុក្ខទាំងឡាទាំងពួងភ្នំពេញ៖ តាមរឿងពុទ្ធប្រវត្តិដែលដំណាលតៗគ្នាមកអំពីរឿងរ៉ាវដំណើរជីវិតរបស់ព្រះសម្មាសាម្ពុទ្ធដែលព្រះអង្គបានលះបង់ទ្រព្យសម្បត្តិ លះបងប្រពន្ធកូន​ លះបង់អំណាចទៅសាងផ្នួសដើម្បីស្វែងរកសច្ចធម៌សម្រាប់ជួយរំដោះទុក្ខដល់សព្វសត្វទាំងអស់ឲ្យចាកផុតពីទុក្ខទាំងឡាយទាំងពួងលែងវិលវល់កើតស្លាប់ៗនៅក្នុងលោកនេះតទៅទៀត។ ទីបំផុតព្រះសម្មាសាម្ពុទ្ធទ្រង់បានសម្រេចធម៌ជាន់ខ្ពស់ ហើយរកឃើញផ្លូវរំដោះទុក្ខគឺនិពាន្វដែលជាកន្លែងតែមួយគត់សម្រាប់រំលត់ទុក្ខ។តែក្រឡេកមកមើលអន្ទឹត ប៉ែន វិបុលនេះវិញគឺថានែ៎ក!!ក៏បានលះបង់ដែរតែការលះបង់នេះផ្ទុយពីព្រះសម្មាសាម្ពុទ្ធ គឺអន្ទិតគោលោតម្នាក់នេះបានលះបង់ជីវិតជាអ្នកបួសដើម្បីស្វែងរកសាច់ចាក់ធម៌មកសង្គ្រោះនាងបុប្ផាដែលមានសម្បុរសក្បុសជាងម៉ែសំឡីទៅវិញ មុខមូលក្រឡង់ដូចដួងព្រះចន្ទពេញបរមីដែលកំពុងតែរងទុក្ខសោកការកណ្តាលទ្វីបលោកដ៏កណ្តោចកណ្តែងឲ្យទទួលបាននូវសេចក្តីស្រនុកសុខស្រួលគ្រប់ៗទិវារាត្រី ហោង!។ឯកឩត្តមអន្ទិតគោលោត ប៉ែន វិបុលដែលមានមុខនាទីជាអនុរដ្ឋលេខាទិការនៃក្រសួងធម្មការនិងសាសនាបានលាចាកសិក្ខាបទភ្លាមៗក្រោយពីមានទំនាក់ទនងស្នេហាជាមួយនារីដ៏ស្រស់ស្អាតដូចទេពធីតាម្នាក់ដែលមានឈ្មោះថាស៊ូ​ វិឡាលីម​ ដែលមានសម្រស់ស្រសត្រកាលបីដូចជាទេពធីតានៅឋានសួគ៍មកក្រឡាខ្លួនអញ្ចឹង ហើយបានធ្វើពិធីភ្ជាប់ពាក្យជាមួយគ្នារួចជាស្រេចហើយកាលពីថ្ងៃសុក្រ​ ទី ២១ វិច្ឆកាឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។ក្រោយពីភ្ជាប់ពាក្យរួចហើយ មិនយូរមិនឆាប់នាពេលខាងមុខនេះគូរស្នេហ៍ទាំងពីរនឹងដឹងដៃគ្នាចូលរោងការ ដែលនេះគឺជាដំណើរមួយឆ្ពោះទៅកាន់ផ្លូវនៃការរំដោះទុក្ខ ដែលនឹងទទួលបានតែភាពស្រណុកសុខស្រួលគ្រប់ៗទិវារាត្រីរវាងអន្ទិតគោលោតប៉ែន វិបុល ជាមួយនឹងទេពធីតាស៊ូ​ វិឡាលីម ​នៅពេលដែលអ្នកទាំងពីខិតខំប្រនិបត្តិធម៌ដល់ចំណុចនិពាន្វនាពេលរាត្រីផ្សំដំនេក ហោង! Credit by : phkasne.com

អុញនោះលេងខ្លាំងៗតែម្តងពេលនេះលីចាន់វត្តីផ្ញើមួយសារទៅសម្តេចហ៊ុនសែនធ្ងន់ៗតែម្តងអានហើយក្អួតឈាម

អុញនោះលេងខ្លាំងៗតែម្តងពេលនេះលីចាន់វត្តីផ្ញើមួយសារទៅសម្តេចហ៊ុនសែនធ្ងន់ៗតែម្តងអានហើយក្អួតឈាម សារខ្លី ជូនសម្តេច ហ៊ុន សែន ជាពិសេស សម្តេចមានអំនាចគ្រប់យ៉ាង ចង់ទម្លាក់ ចង់ចាប់ ចង់ចង ចង់រំលាយ គឺបានគ្រប់យ៉ាងស្រេចចិត្ត។ ប្រទេសមួយនេះគឺស្ថិតនៅក្នុងបាតដៃសម្តេចហើយ សូមសម្តេចថែរក្សាផង។ នាងខ្ញុំសំណូមពរអោយសម្តេច មិនបាច់អោយមានការបោះឆ្នោតស្អីទេ នៅឆ្នាំ២០១៨ខាងមុខនេះ ព្រោះវាគ្មានប្រយោជន៍ស្អីទេ នាំខាតពេល ខាតវេលា ខាតលុយ គឺសម្តេចតែងតាំងខ្លួនជា នាយករដ្ឋមន្ត្រី ជាប់ឆ្នោតដោយស្វ័យប្រវត្តិតែម្តងទៅ អោយវាចប់សព្វគ្រប់តែម្តង។ បានទេ សម្តេច? ពីខ្ញុំ លី ច័ន្ទ វត្តី សារខ្លី ជូនសម្តេច ហ៊ុន សែន ជាពិសេសសម្តេចមានអំនាចគ្រប់យ៉ាង ចង់ទម្លាក់ ចង់ចាប់ ចង់ចង ចង់រំលាយ គឺបានគ្រប់យ៉ាងស្រេចចិត្ត។… Posted by Ly Chan Vatey on Mittwoch, 29. November 2017

អបអរសាទរពេលនេះមេឃុំក្រមុំរៀបចំបើកហាងបាយហើយដំណើរការនៅខែក្រោយនេះហើយ

រឿងអីដែលខ្ញុំធ្វើមិនបាន..! 🌷🌷🌷🌷🌷 នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ខ្ញុំនិងបើករបររក ស៊ីដើម្បីរកប្រាក់កំរៃចិញ្ចឹមជីវិត និងបង្កើតការងារ សំរាប់មិត្តភក្តិដែលធ្លាប់ធ្វើកិច្ចការជាមួយគ្នាកន្លង មក។ កិច្ចការដែលខ្ញុំត្រូវធ្វើនេះគ្មានអ្វីដែលថាខ្ញុំធ្វើមិនបានទេ ព្រោះកិច្ចការដែលខ្ញុំធ្លាប់ធ្វើតាំងពីវ័យកុមារ គឺខ្ញុំធ្លាប់ឆ្លងកាត់វេទនាជាងនេះរាប់សិបដង។ ឧទាហរណ៍: រូបភាពមួយសន្លឹកដែលខ្ញុំអាយុ៦ឆ្នាំនៅប្រទេសថៃ គឺខ្ញុំធ្លាប់បានធ្វើការងារសំណង់ជាមួយម្តាយខ្ញុំដូចជា លើកធុងកំបោរ ជួយលើកដែក ដើររើសការ៉ុងស៊ីម៉ង់ ស៊ីឈ្នួល មើលកូនអោយជនជាតិថៃ នេះជាការងារតូចមួយក្នុងអំឡុងវ័យកុមារ ពេលដែលខ្ញុំនិងម្តាយនៅធ្វើការងារក្នុងប្រទេសថៃ និងការងារធ្ងន់ លំបាកជាច្រើនទៀត ដែលខ្ញុំសូមមិនលើកយកមក បរិយាយនៅពេលនេះទេ ដូច្នេះរបរដែលខ្ញុំត្រូវចាំផ្តើមខាងមុខនេះ ខ្ញុំនិងធ្វើអោយដំណើរការ ល្អបំផុត ព្រោះមិនមែនកិច្ចការដែលលំបាកសំរាប់ខ្ញុំទេ ប៉ុន្ត្តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែត្រូវការ លោកតាលោកយាយអ៊ុំពូមីងមាបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តដល់នាងខ្ញុំដែរ ។ 🌾🌾🌾🌾🌾 ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ Posted by Sin Rozeth on Mittwoch, 29. November 2017 ការងារអ្វីក៏ដោយក៏មានតម្លៃដែរ ឲ្យតែជាអំពើសុច្ចរិត..! 🌷🌷🌷🌷🌷 ល្ងាចនេះខ្ញុំបានឆ្លៀតពេលមកទិញចានឆ្នាំងនិងសំភារ:មួយចំនួនដើម្បីយកមករៀបចំបើករបររកស៊ី ក្នុងរយះពេលអន្តរកាលនេះ ។ […]

៥ម៉ឺនហិច​តា!! ក្រុមហ៊ុន​ចិន​ទទួលបាន​ដីសម្បទាន​ពីរដ្ឋ​ ៥ម៉ឺនហិច​តា ក្នុងការសាងសង់​ព្រលានយន្តហោះ នៅខេត្តកោះកុង

៥ម៉ឺនហិច​តា!! ក្រុមហ៊ុន​ចិន​ទទួលបាន​ដីសម្បទាន​ពីរដ្ឋ​ ៥ម៉ឺនហិច​តា ក្នុងការសាងសង់​ព្រលានយន្តហោះ នៅខេត្តកោះកុងក្រុមហ៊ុន Tainjing Union Development Group បានទទួលដីសម្បទាន៥ម៉ឺនហិចតាពីរដ្ឋាភិបាលដេីម្បីសាងសង់ព្រលានយន្តហោះថ្មីនាខេត្តកោះកុង ចន្លោះស្រុក ថ្មបាំង នឹង បុទុមសាគរ ដេីម្បីកែប្រែមុខមាត់ខេត្តកោះកុងនឹងងាយស្រួយផ្សាភ្ជាប់ភ្ញៀវទេសចរណ៍អោយងាយស្រួលទៅក្រុងព្រះសីហនុ ។មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល លោក ស៊ិនចាន់ស៊ីវុត្ថា បានមានប្រសាសន៍ថា តំណាងក្រុមហ៊ុនចិនបានមកសិក្សាលេីគម្រោងនេះពីរលេីករួចមកហេីយ ដេីម្បីបង្ហាញពីគម្រោងហេីយឈានដល់ការស្ថាបនាតែម្ដង។តំណាងក្រុមហ៊ុន TainJin បានអោយដឹងថាព្រលានយន្តហោះថ្មីនេះនឹងទាក់ទាញភ្ញៀវទេសចរណ៍ ១០លាននាក់ក្នុងមួយឆ្នាំ ជាពិសេសអាចទទួលយន្តហោះខ្នាតធំគ្រប់ប្រភេទឲ្យចុះចតបាន ។

លោកតា វ៉ិចទ័រ ទម្លាយ​ពី​មូលហេតុ​ផ្អាក នាយ​ចឺម​ ពី​ក្រុម​កំប្លែង CTN

(ភ្នំពេញ) មួយរយៈថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាកំប្លែង នាយចឺម ត្រូវបានផ្អាកពីក្រុមកប្លែង CTN ស្របពេលទស្សនិកជន កំពុងតែមានការគាំទ្រខ្លាំង ទាំងការសម្ដែងកំប្លែង និងការច្រៀងរបស់លោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការផ្អាក នាយ ចឺម ពីការសម្ដែងរបស់ក្រុម CTN ក្រោយពេលដែលផ្ទុះព័ត៌មានថាមានបញ្ហាផ្ទៃក្នុង រឿងកាច់កុងគ្នា ដោយការច្រណែនឈ្នានីស ជាមួយនឹងអ្នករួមក្រុម ព្រោះបច្ចុប្បន្ននេះ នាយចឺម កំពុងតែឡើងកូដខ្លាំង។ យ៉ាងណាមិញ ចំពោះបញ្ហានេះ លោក តាវ៉ិចទ័រ បានអះអាងថា គ្មានរឿងអ្វីដូចដែលមហាជន និងព័ត៌មានក្នុងស្រុកនានា ចុះផ្សាយនោះទេ ពោលគឺការផ្អាករបស់នាយចឺម គឺដោយសារតែ ពេលនេះ នាយចឺម កំពុងតែក្លាយជាតារាចម្រៀងល្បី មិនសមនឹងឲ្យសម្ដែងកំប្លែង ដោះអាវដូចរាល់ដងនោះទេ។ជាក់ស្ដែងលោកតា វ៉ិចទ័រ បាននិយាយក្នុងឱកាសដែល នាយចឺម យករបស់របរមកជូន មុនពេលចាកចេញពី CTN ថា «មូលហេតុដែលលោកសម្រេចចិត្តផ្អាក នាយ ចឺម ចេញពីក្រុម CTN […]

លោក សម រង្ស៊ី ចេញលិខិតស្នើសមគមន៍អន្តរជាតិកុំទទួលស្គាល់តំណាងរាស្ត្រ​ក្លែងក្លាយ និងតម្រូវឲ្យលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេចរំលាយ CNRP

ក្នុងលិខិតរបស់លោក សម រង្ស៊ី ដែលបានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៨ ខែ វិច្ឆកា ឆ្នាំ ២០១៧នេះ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលបានថ្កោលទោស ការរំលាយគណបក្សសង្គ្រោះជាតិ ដោយជាន់ឈ្លី គោលការណ៍ប្រជាធិបតេយ្យ សូមឲ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ក្នុងពិភពលោក បន្តថ្កោលទោស ការយកអសនៈរដ្ឋសភា ទាំង ៥៥ ពីគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សតូចៗ ដែលមិនបានទទួលអសនៈ ពីប្រជារាស្ត្រ សូម្បីតែមួយក៏គ្មានដែរ ក្នុងការបោះឆ្នោត ឆ្នាំ ២០១៣។ លោក សម រង្ស៊ី បានសូមឲ្យសហគមន៍អន្តរជាតិ តម្រូវឲ្យលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេច រំលាយគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយតុលាការអាយ៉ងរបស់គាត់ ហើយសូមឲ្យសហគមន៍អន្តរជាតិនេះ ជួយអ្នកតំណាងរាស្ត្រ ទាំង ៥៥ រូប មកពីគណបក្សសង្គ្រោះជាតិ ឲ្យទទួលបានឡើងវិញ នូវតំណែងជាតំណាងរាស្ត្រស្របច្បាប់ និងស្របឆន្ទៈប្រជារាស្ត្រ។ លោក សម រង្ស៊ី […]

អង្គការអន្តរជាតិតំណាងឲ្យ១១៩ស្ថាប័ន ថ្កោលទោសលោក ហ៊ុន សែន ក្រោយបញ្ជាបិទ CCHR

អង្គការអន្ដរជាតិមួយ ដែលតំណាងឲ្យបណ្តុំអង្គរជាតិចំនួន១១៩ បានថ្កោលទោសប្រមុខរដ្ឋាភិបាលកម្ពុជា ដែល បានថ្លែងសារព្រមានបិទអង្គការសិទ្ធិមនុស្ស កាលពីពេលថ្មីៗនេះ ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ឆ្លើយតបថា សេចក្ដីថ្លែងការណ៍នោះ គ្មានឥទ្ធិពលមកលើកម្ពុជាឡើយ។ កាលពីថ្ងៃទី២៦ខែវិច្ឆិកា ក្នុងពិធីជួបជាមួយក្រុមកម្មកររោងចក្រ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ឲ្យក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហៅកាត់ថា CCHR ដោយចោទថា អង្គការមួយនេះ បានបម្រើបរទេស និងមានជាប់ពាក់ព័ន្ធ នឹងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២៨ វិច្ឆិកាម្សិលមិញ បណ្ដាញ​អង្គការ​សកល ​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ហៅកាត់ថា “IFEX” ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា និងតំណាងឲ្យអង្គការចំនួន១១៩ស្ថាប័ននោះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការព្រមាននេះថា ពុំមានមូលដ្ឋានច្បាស់លាស់ និងថា ​អាច​ឈាន​ទៅ​​បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​មួយ រឹតត្បិត​សេរីភាព​សារព័ត៌មាន នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។ បើតាមសេចក្ដីថ្លែងការណ៍ បណ្ដាញ​អង្គការ​សកល​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ជឿជាក់ថា […]

ពិតជាអស្ចារ្យណាស់តាមពិតមេឃុំក្រមុំតស៊ូជួយសង្គមអស់រយះពេល12ឆ្នាំហើយ

មួយរយះនេះមានការគំរាមកំហែងនិងមានការប្រមាថមើលងាយដល់គ្មេងស្រីម្នាក់នេះជាខ្លាំង។ ខ្ញុំបានស្គាល់គ្មេងម្នាក់នេះតាំងតែពីគាត់មិនទាន់ធ្វើជាចៅសង្កាត់ រូបថតមួយសន្លឹកនេះខ្ញុំថតដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំសូមប្រាប់ថាអ្នកដែលមើលងាយនឹងវាយប្រហារគាត់គឺមិនមានឆន្ទះនឹងឧត្តម្ភគតិដូចគាត់ទេ នេះជារូបថតរបស់គាត់កាលពី ១២ឆ្នាំមុន ខ្ញុំគោរពឧត្តម្ភគតិនឹងវីរះភាពរបស់គាត់ ។ អ្នកវាយប្រហារគាត់ សូមធ្វើអោយលើសគាត់ ។ មួយរយះនេះមានការគំរាមកំហែងនិងមានការប្រមាថមើលងាយដល់គ្មេងស្រីម្នាក់នេះជាខ្លាំង។ ខ្ញុំបានស្គាល់គ្មេងម្នាក់នេះតាំងតែពីគាត់មិន… Posted by ហួរ សារ៉ាត់ on Montag, 27. November 2017 រាត្រីសួស្តី 🌷 Posted by Sin Rozeth on Montag, 27. November 2017