Day: November 6, 2017

បណ្ឌិត កែម ឡី បង្ហាញយុទ្ធសាស្រ្ត៥ចំណុចរបស់លោក ហ៊ុន សែន ដើម្បីគម្ទេចគណបក្សសង្រ្គោះជាតិមុនបោះឆ្នោត២០១៨

បណ្ឌិត កែម ឡី បង្ហាញយុទ្ធសាស្រ្ត៥ចំណុចរបស់លោក ហ៊ុន សែន ដើម្បីគម្ទេចគណបក្សសង្រ្គោះជាតិមុនបោះឆ្នោត២០១៨លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជាដែលត្រូវបានឃាតកបាញ់ ប្រហារបណ្ដាលឱ្យដេកស្លាប់ក្នុងថ្លុកឈាមកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នោះ ធ្លាប់បានលើកឡើងពីយុទ្ធសាស្រ្តជាច្រើនរបស់អ្នកនយោបាយមានអំណាច ដើម្បីបំបាក់អ្នកនយោបាយប្រឆាំង ។ ក្នុងនោះអ្នកវិភាគនយោបាយដែលត្រូវបានគេបាញ់សម្លាប់រូបនេះធ្លាប់លើកឡើងពីយុទ្ធសាស្ត្រ Downfall របស់គណបក្សកាន់អំណាចដែលតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ឋសាស្រ្តច្រេះស៊ីដែក ៣.បំបែកដើម្បីគ្រប់គ្រង ៤.រំលាយដើម្បីជោគជ័យ និង៥. ស្វាស៊ីបាយលាបមាត់ពពែ ។ ១. ចាប់ត្រីស្អុយដាក់កន្រ្តកអ្នកដទៃ ជីវិតនយោបាយរបស់គណបក្សកាន់អំណាចបានធ្លាក់ចុះយ៉ាងខ្លាំងដែលពិបាកស្រោចស្រង់មកវិញតាមរយៈកំណែទំរង់ស៊ីជម្រៅណាស់ ពីព្រោះកន្លងមកប្រមុខរដ្ឋាភិបាលធ្លាប់អះអាងថា បើមិនកំណែទំរង់ទេនឹងស្លាប់។ ដុះក្អែលគ្រួសារនិយមតាមក្រសួង អង្គភាពមិនចេញ វេទិការសាធារណមិនមានប្រសិទ្ភាពច្រើន ក្រុមការងារថ្នាក់ជាតិមិនសូវទៅមុខ រុះរើយន្តការអន្តរក្រសួងពីទីស្តីការរដ្ឋមន្រ្តីទៅក្រសួងដើមវិញក៏ពិបាកវាយតម្លៃ។ ល។តើត្រូវធ្វើដូចម្តេចទៅ? ព្យាយាមចាប់ត្រីស្អុយដាក់ក្នុងកន្រ្តកអ្នកដទៃ (បញ្ចុះបញ្ចូលតំណាងរាស្រ្តគណបក្សប្រឆាំងដើម្បីអនុម័តច្បាប់បោះឆ្នោតជាតិ និងច្បាប់.គ.ជ.បដ៏អាក្រក់បំផុត) នេះជាត្រីស្អុយបំផុតដែលអាចឆ្លងរោគ។ត្រីស្អុយកំពុងបន្តទៅអនុម័តច្បាប់ព្រៃដូចជា ច្បាប់អង្គការក្រៅរដ្ឋាភិបាល សមាគម ច្បាប់សហជីព ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអីនធឺណែត ។ល។ ២. […]

ក្រសួងមហាផ្ទៃបានចាត់ការភ្លាមៗចំពោះពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ

ក្រសួងមហាផ្ទៃបានចាត់ការភ្លាមៗចំពោះពាក្យបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងថា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមមេធាវីនឹងយកពាក្យបណ្តឹងដាក់ចូលទៅកាន់តុលាការកំពូល ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិនរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។សូមជំរាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ ​ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំ​ចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ៕ ប្រភព៖ FN

ស៊ុយអ៊ែត​ព្រមាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា បើ​សិន​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

អត្ថបទព័ត៌មានមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុបារាំង៖ រដ្ឋាភិបាល​ស៊ុយអ៊ែត​នឹង​គិត​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ស៊ុយអ៊ែត និង​កម្ពុជា ប្រសិន​ណា​បើ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​ចោល​នោះ។ នេះ គឺ​ជា​ការ​ព្រមាន​របស់​លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​រសៀល​នេះ បន្ទាប់​លោក​ស្រី​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា។ ការ​ព្រមាន​នេះ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋសភា​ខ្មែរ​កំពុង​ដំណើរ​ការ​កែ​ប្រែ​ច្បាប់​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​ស្ថានទូត​ស៊ុយអ៊ែត​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​បាន​ចង្អុល​បង្ហាញ​ថា ប្រសិន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ​នោះ គឺ​កម្ពុជា​ស្ថិត​ក្នុង​ដំណើរ​មិន​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ នៅ​ត្រង់​ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ុយអ៊ែត​នឹង​គិត​គូរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​រៀប​ចំ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​យ៉ាង​ដូច​ម្តេច​ប្រសិន​បើ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​នោះ។ តែ​ទោះ​យ៉ាង​ណា លោក​ស្រី​បាន​អះ​អាង​ជា​មុន​ហើយ​ថា ការ​គិត​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​នេះ ស៊ុយអ៊ែត​នឹង​មិន​រើស​យក​ការ​ផ្តាច់​ចំណង​ការ​ទូត​និង​ដក​ទូត​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ យ៉ាង​ណា​មិញ និយាយ​ដល់​ការ​កាត់​ជំនួយ​វិញ លោក​ស្រី​មិន​អាច​បញ្ជាក់​យ៉ាង​ណា​ទេ​ដោយ​គ្រាន់​តែ​អះ​អាង​ថា នឹង​រាយការណ៍​បញ្ហា​នេះ​ទៅ​កាន់​រដ្ឋាភិបាល​ស៊ុយអ៊ែត។លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ចាត់​ទុក​ការ​ព្រមាន​របស់​លោក​ស្រី​តំណាង​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​នេះ​ថា ជា​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យ និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា។ ដោយ​ប្រកាស​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ព្រមាន​បែប​នេះ លោក​ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋសភា និង​តុលាការ​កម្ពុជា​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ឈរ​លើ​សន្តិភាព […]

ថ្លៃកប់ពពក ផ្ញើម៉ូតូមួយគ្រឿងតំលៃ5000៛ បើសិនជាអាចសូមអោយក្រសួងដែពាក់ព័ន្ឋមេត្តាជួយមើលផង

ថ្លៃកប់ពពក ផ្ញើម៉ូតូមួយគ្រឿងតំលៃ5000៛ បើសិនជាអាចសូមអោយក្រសួងដែពាក់ព័ន្ឋមេត្តាជួយមើលផងកាលពីប៉ុន្មានម៉ោងនេះមានប្អូនប្រុសម្នាក់ ឈ្មោះថា៖ Ra Dy បានបង្ហោះនៅអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបំផុត ថា ថ្លៃកប់ពពក ផ្ញើម៉ូតូមួយគ្រឿងតំលៃ5000៛ បើសិនជាអាចសូមអោយក្រសួងដែពាក់ព័ន្ឋមេត្តាជួយមើលផង កន្លែងផ្ញើនៅជិតហាងស៊ុប ស៊ូ ស៊ូ ជិតកុងតាន័រ និងក្រោយ វត្តឧណ្ណាលោម ថ្លៃខ្លាំងណាស់ ខ្មែរដូចគ្នាទេ

អញ្ចឹងមែន៖ យស ប៉ូលីណា មហាជនកំពុងគាំទ្រ បែរជា…

អញ្ចឹងមែន៖ យស ប៉ូលីណា មហាជនកំពុងគាំទ្រ បែរជា…ភ្នំពេញ៖ កម្មវិធីប្រឡងបវរកញ្ញា Miss Global ដែលប្រារព្ធឡើងស្របថ្ងៃអុំទូក ដែលប្រជុំដោយហ្វូងមនុស្សកុះករ នៅត្រើយខាងកើតទមន្លេចតុមុខ ដែលស្ថានីយទូរទស្សន៍ហង្សមាសជាអ្នករៀបចំកម្មវិធីនេះទាំងស្រុង ។ នាព្រឹកមិញថ្ងៃទី០៥ វិច្ឆិកានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Kao Seiha” បានបង្ហោះសារពាក់ព័ន្ធនឹងរឿងប្រឡងបវរកញ្ញានេះថា “ឈុតតំណាងជាតិនេះជារបស់ហាងប៉ារ៉ឌី ហើយបង ចន ច័ន្ទលក្ខិណា ធ្លាប់ពាក់បង្ហាញរួចហើយកាលពីប៉ុន្មានឆ្នាំនៅកម្មវិធីដើរម៉ូដរបស់ហាងប៉ារ៉ាឌីនៅកោះពេជ្រ” ។ប៉ុន្តែមហាជនជាច្រើនបានខមមិនបដិសេដថា ឈុតនេះគ្រាន់តែម៉ូដស្រដៀងគ្នា តែមិនមែនឈុតសំលៀកបំពាក់តែមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ទេ ។ ខណៈពេលនេះ មហាជនគ្រប់មជ្ឈដ្ឋាន កំពុងសង្ឃឹមថា បវរកញ្ញាកម្ពុជា យស ប៉ូលីណា នឹងទទួលបានការគាំទ្រច្រើនដាច់គេ ក្រោយគ្រងឈុតតំណាងជាតិមួយនេះ ៕