Day: November 12, 2017

នាយចឺមដាច់លុយយូរពេកក៏សំរេចចិត្តឆក់កាបូបពីនារីម្នាក់ទីបំផុតត្រូវប៉ូលីសវ៉ៃខ្នោះទាំងថ្ងៃ

នាយចឺមដាច់លុយយូរពេកក៏សំរេចចិត្តឆក់កាបូបពីនារីម្នាក់ទីបំផុតត្រូវប៉ូលីសវ៉ៃខ្នោះទាំងថ្ងៃ

យុវជន ចង់ឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ជាជាងភ្នាល់ដាក់ជីវិត

យុវជន ចង់ឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ជាជាងភ្នាល់ដាក់ជីវិត(ប៉ារីស) ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងរបស់ក្រសួងមហាផ្ទៃដែលស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិមន្ត្រីជាន់ខ្ពស់គណបក្សនេះលេងឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ តាមការចង្អុររបស់លោក ហ៊ុន សែន។បើទោះបីជាច្បាប់ចែងថាអំណាចទាំង៣ នៅព្រះរាជាណាចក្រកម្ពុជាត្រូវបែងចែកដាច់ដោយឡែកពីគ្នាក៏ដោយ ក៏លោក ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជីវិតថាតុលាការផុតលេខមួយនេះ នឹងចេញសាលដីការសម្រេចតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃដោយជៀសមិនរួច។ លោកហ៊ានបែបនេះដោយសំអាងថាក្រសួងមហាផ្ទៃមានមេធាវី មានភស្ដុតាងគ្រប់គ្រាន់ បញ្ជាក់ពីទោសកំហុសគណបក្សសង្គ្រោះជាតិ ដែលសមតែនឹងរលាយ។ ក្នុងនាមជាអ្នកដឹកនាំរដ្ឋាភិបាលផុតកំពូល លោកថែមទាំងជម្រុញឲ្យពលរដ្ឋលេងល្បែងភ្នាល់គ្នា ចាក់១សង១០០ ហើយលោកជាអ្នកចេញលុយផងក្នុងការភ្នាល់គ្នា ថាតើគណបក្សសង្គ្រោះជាតិត្រូវរំលាយ ឬមិនរំលាយ ដោយលោកចាក់ខាងរំលាយទៀតផង។បន្ទាប់ពីនាយករដ្ឋមន្ត្រីខ្មែរបានជម្រុញឲ្យពលរដ្ឋលេងល្បែងភ្នាល់គ្នានេះហើយ ក៏ចាប់ផ្ដើមលេចមុខបុគ្គលមួយចំនួនដែលចង់ភ្នាល់ល្បែងដែលមានរូបលោកនាយករដ្ឋមន្ត្រីផ្ទាល់ជាមេស៊ីសងនេះ។ ជាតួយ៉ាង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលម៉ិញនេះ ក្រុមមន្ត្រី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមានលោក ហេង ដាណារ៉ូ តំណាងរាស្ត្រមណ្ឌលព្រៃវែង លោក ញឹម គឹមញ៉ុល អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ លោក សួន ចំរើន សមាជិកក្រុមការងារខេត្តបាត់ដំបង […]

ជួយស៊ែរបោះឆ្នោតដល់ Miss Global កម្ពុជា ដើម្បីទទួលពានរង្វាន់ Best National Beauty

ប្រិយមិត្តច្បាស់ជាជ្រាបហើយថា កម្ពុជា កំពុងតែធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Global ២០១៧ និងមានបេក្ខភាពបវកញ្ញាមកពី ៦០ប្រទេសជុំវិញពិភពលោក បានចូលរួម។ យ៉ាងណាមិញនៅថ្ងៃនេះផងដែលក៏មានការបើកឲ្យបោះឆ្នោតដល់ បេក្ខភាពបវកញ្ញាទាំង៦០រូប ដើម្បីមានឪកាសទទួលបាននូវរង្វាន់ Best National Beauty ដោយលេខ១ ទទួលបានទឹកប្រាក់ ២៥០០ដុល្លា លេខ២ ១៥០០ដុល្លា និងលេខ៣ ទទួលបានទឹកប្រាក់ ១០០០ដុល្លា។ការបោះឆ្នោតតាមរយៈការ Like ស្មើ ១ពិន្ទុ និង share ស្មើនឹង៣ពិន្ទុ មានចំនួន២លើក គឺលើកទីមួយបានបើកឲ្យបោះឆ្នោតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ នឹងធ្វើការជ្រើសយកបេក្ខភាពបវកញ្ញាចំនួន ២០រូប។ ចំនែកលើកទី២ បើកឲ្យបោះឆ្នោតម្តងទៀតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ គណកម្មការនឹងជ្រើសរើសបេក្ខភាពបវកញ្ញាចំណាត់ថ្នាក់កំពូលទាំង៣ ដែលនឹងទទួលពានរង្វាន់ Best National Beauty។ លទ្ធផលនឹងប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។ ដូច្នេះសូមធ្វើការបោះឆ្នោតដោយស៊ែររូបភាព បវកញ្ញា Miss Global កម្ពុជាឲ្យបានច្រើន។ […]

មេឃុំបក្ស​សង្គ្រោះជាតិ៥០០០នាក់​ធី សុវណ្ណថា គម្រាមប្ដឹងដាក់គុក

កាលពីថ្មីៗនេះកញ្ញាធីសុវណ្ណថា សកម្មជនថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងសារដូច្នេះថា ៖ មន្ត្រីឃុំCNRP “ថោកទាបណាស់” ព្រោះតែផលប្រយោជន៍បក្ស សុខចិត្តក្បត់ឆន្ទ:ប្រជាជន ដែលប្រជាជនខំបោះឆ្នោតជូន ដើម្បីឲ្យពួកអស់លោក បំរើប្រជាជន ជួយការពារប្រជាជន មិនមែនបំរើបក្សទេ ។ថ្ងៃក្រោយពេលរាស្ត្រមានទុក្ខលំបាក ពួកអស់លោក ក៏គ្មានតំណែង តើពួកអស់លោកជួយរាស្ត្របានទេ? ព្រោះតែចង់រក្សាឈ្មោះជា “អ្នកស្នេហាជាតិ” បែរជា ពួកអស់លោកមិនព្រមរក្សាតំណែង ដើម្បីជួយបំរើជាតិ បំរើការពារប្រជាជន នេះរឺអ្នកស្នេហាជាតិ?សូមពិចារណា ភស្តុតាងបញ្ជាក់ច្បាស់ថា កឹម សុខា មេបក្សCNRP “ក្បត់ជាតិ” បាននិយាយពីគម្រោងធ្វើបដិវត្តន៍ពណ៍ តាមគំរូបដិវត្តន៍ពណ៍តាមប្រទេស សៀកបី និងយូហ្គោស្លាវី តែពួកអស់លោកនៅតែគាំទ្រ និងចូលរួមជាមួយCNRP នេះបញ្ជាក់ថា ពួកអស់លោកក៏ចូលរួម “ក្បត់ជាតិ” ដែរ ។នាងខ្ញុំ ធី សុវណ្ណថា នឹងសិក្សាច្បាប់ ដើម្បីប្តឹងមេឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំ ពីបក្សសង្គ្រោះជាតិ ជាង៥០០០នាក់ ទៅតុលាការពីបទ “ចូលរួមក្បត់ជាតិ” […]