Day: November 13, 2017

ម៉ៃ សុគន្ធ នៅតែមិនទាន់អស់ចិត្តរហូតដល់ទម្លាយអាយុពិតរបស់ម្ដាយឪពុក ពេជ្រ ថៃ ដែលជាមូលហេតុមិនអាចមានកូនអាយុ១២ឆ្នាំ

វាមិនសមសូម្បីតែបន្តិច ឪពុកអាយុ44ឆ្នាំហាហា😂ម្តាយ37ឆ្នាំ(បើតាមឆ្លាប់លឺខ្លះស្រ្តីនិងបុរសអាយុបុណ្ណឹងកម្រណាស់ឱកាសមានកូន ) វាមិនសមសូម្បីបន្តិច ឪពុកអាយុឡើងច្រើនទើបយកកូនអាយុ12ឆ្នាំ 1960-2004= 44ឆ្នាំទើបយកកូន?(ហើយអាយុ44ធ្វើការនៅថៃដូចមិនសម តាមដឹងមនុស្សអាយុច្រើននៅថៃដូចជាគេមិនសូវត្រូវការទេ បើទៅធ្វើការនៅថៃអាយុក្រោម30ឆ្នាំរឺលើសតិចតួចដូចជាត្រូវខ្លះ) ពិចារណាចុះបងប្អូន(បង្ហាញសំបុត្រកំនើតដើមមក បើមាសសុទ្ធមែន ៕

នេះហើយជាអាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង

គំនូស​យ័ន្ត​តាំងពី​បុរាណកាល​តែងតែ​ត្រូវបាន​ជនជាតិខ្មែរ​ចាត់ទុកថា វត្ថុ​ស័ក្តិ​សិទ្ធ ដែល​អាច​នាំមក​នូវ​សិរី​មង្គល ឬ​ការពារ​នូវ​ឧបទ្រពចង្រៃ​គ្រប់​ប្រភេទ ឬក៏​ជាការ​ប្រមូលផ្តុំ​នូវ​ថាមពល​អាថ៌កំបាំង​តាមរយៈ​សញ្ញា​និមិត្ត​ពិសិដ្ឋ​ដែល​ជំរុញ​ឲ្យ​សាសនិក​ឈានទៅរក​ការរំដោះ​ទុក្ខ ពោលគឺ​ការ​ត្រាស់ដឹង​។ ខាងលើនេះ គឺជា​គុណសម្បត្តិ​ដ៏​វិសេសវិសាល និង​មូលហេតុ​នៃ​ការប្រើប្រាស់​យ័ន្ត​ខ្មែរ​ដែល​បាន​ឲ្យ​កំណើត​ទៅ​យ័ន្ត​ថៃ និង​លាវ​/​ឡាវ ចាប់តាំងពី​ចុង​ស​.​វ​ទី​១៣​មក​។​ ​តាម​ឯកសារ​ស្រាវជ្រាវ យ័ន្ត​ខ្មែរ​ដែលមាន​ច្រើន​ប្រភេទ​ត្រូវបាន​នាំចូល​ក្នុង​អតីត​ទឹកដី​ខ្មែរ តាំងពី​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​សាសនា​ឥណ្ឌា​ធំៗ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​។ ថ្វីត្បិតតែ​មាន​ប្រភពពី​ឥណ្ឌា ដែលជា​ទឹកដី​កំណើត​ក្តី ក៏ប៉ុន្តែ​នៅ​ប្រទេស​ឥណ្ឌា​មិនមាន​ការនិយម​ប្រភេទ​យ័ន្ត​ដូច​នៅ​កម្ពុជា​ឡើយ ដូច​ករណី​អាវ និង​មួក​យ័ន្ត​ជាដើម​។ ​នេះ​ស​ឲ្យ​ឃើញថា យ័ន្ត​ខ្មែរ​សព្វថ្ងៃនេះ គឺជា​ស្នាដៃ​ផលិតឡើង​ដោយ​គ្រូខ្មែរ​យ៉ាងពិតៗ ដែល​ចេះ​បង្កើត​នូវ​គំនូស​យ័ន្ត​គ្រប់​ប្រភេទ ដោយ​ទេពកោសល្យ​ខ្ពស់​។ ជា​រៀង​រាល់ដង នៅពេលដែល​យាង​ទៅណា​ម្តងៗ ជាពិសេស​នៅពេល​ធ្វើសឹក​សង្គ្រាម ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​និយម​ប្រើ​អាវ និង​មួក​យ័ន្ត ហើយ​ការនិយម​យ័ន្ត​នេះ​បានក្លាយ​ទៅជា​ទម្លាប់​យ៉ាងសំខាន់​មួយ​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ និង​ថៃ ដែលជា​និច្ចកាល គឺធ្វើឡើង​សម្រាប់​ការពារ​នៅលើ​សមរភូមិ​។​ ​ដូចនេះ​គោលបំណង​របស់​ការនិយម​អាវ ឬ​ពួក​យ័ន្ត​របស់​ព្រះមហាក្សត្រ​ខ្មែរ ដូច​ករណី​អាវ​យ័ន្ត​របស់​ព្រះបាទ​អង្គឌួង កាលពី​ពាក់កណ្តាល​ស​.​វ​ទី​១៩ គឺ​ដើម្បី​ការពារ​ព្រះ​សុវត្ថិភាព និង​បង្កើន​ឆ​ន្ទះ​ដ៏​ម៉ោះ​មុត ដែលជា​វិធានការ​ចាំបាច់ ក្នុងការ​ធ្វើសឹក​សង្គ្រាម​មួយ​ដែល​អាច​នឹង​កើតមានឡើង ដូចជា​ការធ្វើដំណើរ​ជិត​ឆ្ងាយ តាមរយៈ​ការទទួល​នូវ​អំណោយ​ស័ក្តិសិទ្ធិ​នៃ​គំនូស​យ័ន្ត ដែល​ទ្រង់​គ្រង​លើ​ព្រះកាយ​។​ ​វត្តមាន​របស់​អាវ​យ័ន្ត​ខាងលើ គឺជា​តឹកតាង​ជាក់ស្តែង​មួយ​បង្ហាញ​ឲ្យ​ដឹងថា ខ្មែរ​ចូលចិត្ត​ប្រជាប្រិយ […]

ពេជ្រ សោភា រកចំណូលជាងកន្លះសែនដុល្លារក្នុងមួយ….

ពេជ្រ សោភា រកចំណូលជាងកន្លះសែនដុល្លារក្នុងមួយ….ភ្នំពេញ៖ ចន្លោះពីខែវិច្ឆិកា ដល់ខែមេសា ជារដូវកាលដ៏មមាញឹកសម្រាប់តារាចម្រៀងស្រីប្រុសស្វែងរកប្រាក់ចំណូលតាមរយៈការប្រគុំតន្រ្តីតូចធំជាច្រើន ក្នុងប្រទេសកម្ពុជា ។ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សោភា ត្រូវបានគេដឹងថា កំពុងតែត្រូវប៉ាន់ ព្រោះគ្រាន់តែ ២សប្តាហ៍ក្នុងខែវិច្ឆិកានេះ អាចរកលុយបាន ៣ម៉ឺនដុល្លារ តាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រីហង្សមាស ទាំង៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក រួមទាំងការប្រគុំតន្ត្រីតាមខេត្តមួយ​ចំនួនទៀត ។ទោះបីជាចំណូលក្នុងមួយខែ តារាចម្រៀងគូស្នេហ៍ ឆឹម សក្កដា, ពេជ្រ សោភាព អាចរកបានជិត ៦ម៉ឺនដុល្លារក៏ដោយ ប៉ុន្តែតារាចម្រៀងរូបនេះ ក៏ត្រូវ​ចំណាយលើសមាជិកក្រុមរាំ និងសំលៀកបំពាក់ អស់ជិតពាក់កណ្តាកនៃប្រាក់ដែលប្រមូលបានដែរ ។ ពាក់ព័ន្ធនឹងរឿងនេះ តារាចម្រៀងមេម៉ាយចាយរាង ពេជ្រ សោភា បានបង្ហើបថា “ខ្ញុំមានការងារច្រើនជាងឆ្នាំមុន ហេតុនេះហើយ មានការរំពឹងថា នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនជាមិនខាន” ។ តារាចម្រៀងរូបនេះ បានបន្ថែមថា “ខ្ញុំច្រៀងនៅភ្នំពេញ ក្នុងមួយកម្មវិធី ២ពាន់ដុល្លារ […]

សម្តេចតេជោ ហ៊ុន សែន និង ដូណាល់ ត្រាំ ស្និទ្ធស្នាលដូចបងប្អូនបង្កើត ក្នុងពិធីជប់លៀងពិសេស

ហ្វីលីពីន៖  ក្រោយអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣១ នារាត្រីម្សិលមិញថ្ងៃទី១២ វិច្ឆិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងលៀងពិសាភោជនាហារពិសេស  (Gala Dinner) ក្នុងឱកាសអបអរសាទរ ខួបលើកទី៥០ របស់អាស៊ាន ដែលបានរៀបចំឡើងដោយ ឯកឧត្តម រ៉ូត្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ។នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមេដឹកនាំកំពូលៗ នៃប្រទេសសមាជិកអាស៊ានជាច្រើនរូបទៀត ។ ទន្ទឹមនេះមានរូបភាពប៉ុន្មានសន្លឹកដែលគួរឲ្យចាប់អារម្មណ៍ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពស្និទ្ធស្នាលបំផុតជា​មួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ៕