Day: November 14, 2017

ថាមិច ! ក្មេងស្រី​ ដែលឧស្សា​ហ៍នៅជិត មាស សុខសោភា គឺជាកូន….? (មានវីដេអូ)

ទើបតែម្សិលមិញ​នេះ តារាចម្រៀ​ងសំនៀងផ្អែម​ស្រទន់ប្រចាំផលិ​តកម្មថោន មាស សុខសោភា បានធ្វើឲ្យមហា​ជនភ្ញាក់​ផ្អើលជាខ្លាំងនិងមានចម្ងល់យ៉ាងខ្លាំងទៅលើរឿង​ដែលនាងទៅ Surprise ខួបកំណើ​តកុមារីម្នាក់ ដោយបានប្រកាស​ផងដែរថាជាកូនស្រីទៀតផង ។ ប៉ុន្តែដោយ​ឡែក មន្ទិល​សង្ស័យនោះក៏​ត្រូវបានបកស្រាយ ដោយមាស សុខ​សោភាបានសរសេរ Caption បញ្ជាក់ឡើងវិញថា​ក្មេងស្រីមួយ​រូបនោះ គ្រាន់តែជាក្មួយស្រី​តែប៉ុណ្ណោះ។ទន្ទឹម​នឹងនេះដែរ គេក៏ដឹងផងដែ​រថា កុមារីមុខមា​ត់គួរឲ្យស្រលាញ់ម្នាក់នេះ គឺជាឈាមបង្កើតរប​ស់លោកហ្សូណូ និង សុផានី​ ដោយក្នុ​ងនោះក៏​មានវត្តមានតួរងប្រុស​ក្នុងរឿង “សិសិររដូ​វក្នុងបេះដូង” រូបនេះ មានវត្តមាន​ទៅធ្វើខួបកំ​ណើតឲ្យកុមារីតូច​នេះព្រមជាមួយមាស ​សុខសោភា នៅឯសាលារៀនផងដែរ។មាស សុខសោភា ហាក់មាន​ភាពស្និទ្ធស្នាល និងស្រលា​ញ់ក្មេងស្រីម្នាក់នេះ​ខ្លាំងណាស់ ព្រោះមិនថាទៅដ​ល់ទីណាក៏ដោយ ក៏នាងតែង​នាំកុមារីតូចនេះ​ទៅជាមួយខ្លួនជានិច្ច ៕ Surprise happy birthday at School. #birthday #zono Posted by Meas Soksophea on Montag, 13. November 2017

សម្តេចតេជោ ហ៊ុន សែន រំលឹករឿងអតីតធ្វើអោយដូណាល់ ត្រាំ ដេកគិតដើរគិត ខណៈពេល…

សម្តេចតេជោ ហ៊ុន សែន រំលឹករឿងអតីតធ្វើអោយដូណាល់ ត្រាំ ដេកគិតដើរគិត ខណៈពេល…ហ្វីលីពីន៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រារព្ធឡើង នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងឱកាសចូលរួមកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកប្រាប់លោកប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ ថាក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក សម្តេច គឺជាមនុស្សម្នាក់ក្នុងចំណោម១០០នាក់ ដែលបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។ខណៈពេលនោះ មេបក្សប្រឆ្នាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រដូចលោក ដូណាល់ ត្រាំ និងសម្តេចតេជោ ហ៊ុន សែន ថាជាជនផ្តាច់ការដូចគ្នា ដោយបានហៅលោក ដូណាល់ ត្រាំ ថា ជាជនផ្តាច់ការដោយសារលុយ ចំណែកសម្តេចតេជោ ហ៊ុន សែន ត្រូវបានមេបក្សប្រឆាំងហៅថា […]