Day: November 28, 2017

លោកវិល្លាម បង្ហើបពីអាថិ៍កំបាំងទាក់ទិននឹងកម្ពុជាក្រោម ដែលខ្មែរមួយចំនួនមិនធ្លាប់បានដឹង

លោកវិល្លាម បង្ហើបពីអាថិ៍កំបាំងទាក់ទិននឹងកម្ពុជាក្រោម ដែលខ្មែរមួយចំនួនមិនធ្លាប់បានដឹងកាលពីជាងពីរម៉ោងកន្លងទៅ ថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅលើគណនីហ្វេសប៊ូករបស់ លោកវិល្លាម (អ្នកវិភាគបញ្ហាសង្គមវ័យក្មេង) បានសរសេរបង្ហើបអំពីរឿងកម្ពុជាក្រោមដល់យុវវ័យជំនាន់ក្រោយ និងប្រជាជនខ្មែរផ្សេងទៀត ដែលមិនធ្លាប់ដឹងពីមុនមក។ ខាងក្រោមនេះ ជាសាររបស់អ្នកវិភាគវ័យក្មេង ដែលបានសរសេរបង្ហោះនៅលើហ្វេសប៊ូករបស់ខ្លួន៖ យួន បានព្យាយាមជិតមួយសតវត្សន៍ដេីម្បីលុបបំបាត់សាសនា ព្រោះព្រះពុទ្ធសាសនាជាដេីមចមដែលធ្វេីអោយខ្មែរនៅកម្ពុជាក្រោមដឹងថាខ្លួនមានដំណេីតខ្មែរ យួនចាត់ទុកព្រះសង្ឃជាមនុស្សត្រងោល ពាក់អាវធំ អាវធំដែលយួនខ្លាចបំផុតមិនមែនអ្នកនយោបាយពាក់អាវធំក្រវ៉ាត់កទេ គឺអ្នកពាក់អាវធំពណ៌ក្រហម។ យួនព្យាយាមជិតមួយសតវត្សន៍ដេីម្បីបំផ្លាញដេីមត្នោតខ្មែរព្រោះត្នោតជាអត្តសញ្ញាណជាតិខ្មែរដោយយកដេីមត្នោតធ្វេីជាដងភ្លេីងស្តុប ហេីយសរសេរជាអក្សរយួនថា ប្រយ័ត្នផ្លែត្នោតខ្មែរធ្លាក់បែកក្បាល។

គេហទំព័រ​រដ្ឋសភា​កម្ពុជា​នៅ​តែ​បង្ហាញ សម រង្ស៊ី ជា​តំណាង​រាស្ត្រ

មិនអាចទាក់ទងលេខាធិការដ្ឋាន របស់រដ្ឋសភាជាតិកម្ពុជា ក្នុងយប់នេះបានទេ។ យ៉ាងណា ក៏នៅទំព័រដើម​នៃបញ្ជីរាយឈ្មោះ របស់ក្រុមអ្នកតំណាងរាស្ត្រ អាណត្តិទី៥ នៅត្រង់ចន្លោះលេខរៀងទី១៥ ដែលធ្លាប់ជាកន្លែងរបស់លោក សម រង្ស៊ី គេឃើញមិនមានឈ្មោះតំណាងរាស្ត្រ ណាផ្សេងមកជំនួសនោះទេ។ អ្នកជំនាញខាងព័ត៌មានវិទ្យាមួយរូប បានអះអាងថា ការនៅមានឈ្មោះលោក សម រង្ស៊ី ជាតំណាងរាស្ត្រនៅឡើយនេះ អាចទំនងជាកំហុសបច្ចេកទេស ដ៏សាមញ្ញមួយ របស់អ្នកគ្រប់គ្រងគេហទំព័រ ដែលមិនទាន់បានលុបឈ្មោះ អតីតប្រធានគណបក្សប្រឆាំងរូបនេះ ចេញពី«Data Bass» របស់គេហទំព័រ។ អនុលោមតាមច្បាប់ខ្មែរ លោក សម រង្ស៊ី ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីលោកត្រូវបានប្រព័ន្ធតុលាការនៅកម្ពុជា ផ្ទន្ទាទោសដាក់ពន្ធនាគារ ពីបទចោទដ៏ចម្រូងចម្រាសជាច្រើន។ ដោយឡែក សម្រាប់សហភាពអន្តរសភា (IPU) ដែលជាស្ថាប័នបណ្ដុំសភា ពីប្រទេសជាច្រើន នៅជុំវិញពិភពលោក នៅតែទទួលស្គាល់លោក សម រង្ស៊ី ថាជាតំណាងរាស្ត្រស្របច្បាប់ របស់ពលរដ្ឋកម្ពុជា និងចាត់ទុកការផ្ដន្ទាទោស ទៅលើមេដឹកនាំប្រឆាំងរូបនេះ ថាជារឿងនយោបាយ៕

លោក វីល្លៀមមិនទាន់អស់ចិត្តទេ ពេលនេះហ៊ានរហូតដល់សុំលោកបណ្ឌិត សុខ ទូច ចាកចេញពីតំណែងបណ្ឌិតសភាចារ្យ ព្រោះតែ…

លោក វីល្លៀមមិនទាន់អស់ចិត្តទេ ពេលនេះហ៊ានរហូតដល់សុំលោកបណ្ឌិត សុខ ទូច ចាកចេញពីតំណែងបណ្ឌិតសភាចារ្យ ព្រោះតែ…កាលពីប៉ុន្មានម៉ោងមុននេះមានរឿងក្តៅៗមួយទៀតហើយរវាងលោក វីល្លៀម និងបណ្ឌិត សុខ ទូច ដោយពេលនេះលោក វីល្លៀមនិយាយខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះថែមទំាងឲ្យបណ្ឌិត សុខ ទូច ចាកចេញពីតំណែងថែមទៀតផង ក្នុងនោះផងដែរលោកក៏សរសេរយ៉ាងពិស្តារថា៖”មិនមែនរំលោភច្បាប់ទេ គឺរំលោភរដ្ឋធម្មនុញ្ញ ដែលហៅថា «រដ្ឋធម្មនុញ្ញប្រហា» ភាសានេះសម្រាប់អ្នកចេះច្បាប់គឺគេយល់ថាសុខទូចកំពុងធ្វេីអ្វី សុខទូច យកស្ថាប័នរាជបណ្ឌិតសភាដែលជាស្ថាប័នកំពូលរបស់បញ្ញវ័ន្តមកឡូកឡំនយោបាយយ៉ាងអាណាធិបតេយ្យ សុំលោកបណ្ឌិតសុខទូចចាកចេញពីតំណែងបណ្ឌិតសភាចារ្យហេីយចូលគណបក្សប្រជាជនដោយចំហរទៅ វាល្អមេីលជាងការយកស្ថាប័នអព្យាក្រឹត្យរបស់ជាតិទៅឡូកឡំនឹងបក្សបែបនេះ” គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក វីល្លៀមធ្លាប់បានក្តៅស្លឹកត្រចៀកម្តងទៅហើយ បន្ទាប់ពីបានលឺ បណ្ឌិត​ សុខ ទូច និយាយឃ្លាប៉ុន្មានម៉ាត់នេះ ហើយក៏បានធ្វើឲ្យលោកមិនសុខចិត្តក៏មានសារឆ្លើយតបភ្លាមៗផងដែរ ដោយក្នុងនោះលោកបានសរសេរថា៖”ខ្ញុំប្រឆាំងដាច់ខាតដែលលោកសុខទូចបាននិយាយថា ៖ «ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិន អាច មាន អំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែលដឹកនាំ» […]

ដឹងហើយ! អាថ៌កំបាំងនៅពីក្រោយ ការវាយប្រហារ (Hack) លើទំព័រ Facebook សារព័ត៌មាន Fresh News

លោក ឆាំ ឆានី សកម្មជនគណបក្សប្រឆាំង និងជាសកម្មជនហ្វេសប៊ុកដ៏ល្បីមួយរូប បានបង្ហាញអាថ៌កំបាំងនៅពីក្រោយ ការវាយប្រហារ (Hack) លើទំព័រ Facebook របស់សារព័ត៌មាន Fresh News ដែលជាបណ្ដាញផ្សព្វផ្សាយរបស់គណបក្សកាន់អំណាច។ លោក ឆាំ ឆានី លើកឡើងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សារព័ត៌មាន Fresh News បានឃុបឃិតគ្នាប្រឌិតព័ត៌មានថា មានជនទុច្ចរិត បានចូលវាយប្រហារ (Hack) លើទំព័រ Facebook របស់បណ្តាញព័ត៌មាន Fresh News ហើយបង្ហោះសារប្រមាថថា មានការធ្វើឃាត ហ៊ុន សែន ក្នុងគោលដៅធ្វើឱ្យមានចលាចលនៅក្នុងប្រទេសកម្ពុជា។ លោក ឆាំ ឆានី បានឲ្យដឹងថា ការបង្កើតព័ត៌មាននេះ លោក ហ៊ុន សែន […]

លោកជួនចាន់បុត្រដរាបណាព្រះអាទិត្យនៅតែរះសង្គ្រោះជាតិនៅតែរស់ជារៀងរហូត

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា​ឆ្នាំ២០១៧​កន្លងទៅ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា “Chun Chanboth Vuthy Huot” ដែលត្រូវបានគេស្គាល់ថាជា លោកជុន ចាន់បុត្រ ដែលជាប្រធានគ្រប់គ្រងកម្មវិធីផ្សាយជាខេមរភាសារបស់វិទ្យុអាស៊ីសេរី បានសរសេរសំណេរយ៉ាងខ្លីមួយនៅលើ Account Facebook របស់ខ្លួនថា “ព្រះអាទិត្យប្រាកដជាលិច ព្រះនេះជាច្បាប់ធម្មជាតិ តែក៏នឹងរះវិញនៅថ្ងៃបន្ទាប់។ នេះក៏ជាច្បាបធម្មជាតិដែរ។ បើព្រះអាទិត្យលិច ហើយមិនរះវិញទេ អ្វីៗនៅលើលោក ក៏នឹងរលាយតាមនោះដែរ។”អំណឹះកាលមក សំណេរដ៏ខ្លីមួយនេះ ត្រូវបានមហាជនជាច្រើនធ្វើការបញ្ចេញមតិផងដែរ។ លោក “Hy Channy Hy Channy” បានបញ្ចេញមតិថា៖ បើនិយាយពីព្រះអាទិត្យគឺនៅទ្រឹងមួយកន្លែងតើ តែផែនដីយើងទេដែលវិលជុំវិញខ្លួនឯងនិងវិលជុំវិញព្រះអាទិត្យ បង្កើតឲ្យមានថ្ងៃមានយប់។ ជាធម្មជាតិគឺគ្មានព្រះអាទិត្យរះឬលិចនោះទេ វាគ្រាន់តែជាការសន្មត់របស់មនុស្សលើផែនដី ដើម្បីងាយស្រួលក្នុងការកណត់ចំណាំថេរៈវេលា មួយថ្ងៃឬមួយយប់តែប៉ុណ្ណោះ។ តែបើចង់និយាយពីព្រះអាទិត្យរបស់បក្សរលាយនោះ គឺលិចរហូតហើយគ្មានថ្ងៃរះឡើងវិញនោះទេ៕ ចំណែកឯលោក “ពៅកូន លោកពុក” បានលើកឡើងថា៖ និយាយត្រូវខ្លាំងណាស់ព្រះអាទិត្យលិច រះ តាមលក្ខណៈធម្មជាតិតែបក្សសង្គ្រោះជាតិមិនមែនព្រះអាទិត្យទេណា ហើយបក្សសង្គ្រោះជាតិក៍មិនមែនធម្មជាតិដែល បើនិយាយលួងចិត្តក៍និយាយទៅចុះតែកុំយល់ច្រឡំថាមែនទែនណាលោកបើច្រឡំថាមែនទែននោះគួររកពេទ្យប្រសៃប្រសាតទៅ។ […]

ដំណឹងថ្មីៗ ក្ដៅៗ!​ លោកជុន ចាន់បុត្រ បាននិយាយថា ព្រះអាទិត្យនឹងរះឡើងវិញ តើពិតដែរឬទេ?

តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​អង្គ​/​រូប​ត្រូវបាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​ហើយ​

តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​អង្គ​/​រូប​ត្រូវបាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់​ហើយ​​រដ្ឋសភានៅថ្ងៃទី២៧ វិច្ឆិកាឆ្នាំ២០១៧នេះ បានបើកសម័យប្រជុំពេញអង្គ ដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មីចំនួន៤៤រូប មកពីគណបក្សហ្វ៊ុន ស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ជាលទ្ធផលសមាជិកសភាថ្មីទំាងអស់៤៤រូបនោះ ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ និងផ្តល់សុពលភាពជាផ្លូវការ។ នៅទីបំផុតទៅតំណាងរាស្រ្តថ្មី៤៤រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ និងផ្តល់សុពលភាពរួចរាល់ហើយ នៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។តំណាងរាស្ត្រដែលប្រកាសផ្តល់សុពលភាព គឺមានតែសមាជិកសភាសរុបចំនួន៦៧រូប មកពីគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីអង្គសភាប្រកាសផ្តល់សុពលភាពរួចរាល់ តំណាងរាស្ត្រថ្មី នឹងទៅស្បថនៅក្នុងព្រះបរមរាជវាំង ចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា។បើតាមអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា ក្រោយចូលទៅស្បថនៅក្នុងព្រះបរមរាជវាំងហើយ ទើបទទួលបានជាអ្នកតំណាងរាស្ត្រពេញសិទ្ធិ។ បើតាមបញ្ជីរបស់គ.ជ.ប ដែលប្រគល់មករដ្ឋសភា បានឲ្យដឹងថា គឺមានតែគណបក្សនយោបាយ ចំនួន បីប៉ុណ្ណោះ ដែលបានដាក់បេក្ខជនសរុបមាន៤៤អាសនៈ ដើម្បីប្រកាសសុពលភាពក្នុងនោះមាន៖ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៤១,គណបក្សសញ្ជាតិកម្ពុជា ទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបាន១អាសនៈ។ ចំណែក១១អាសនៈទៀត […]