Day: November 29, 2017

លោកតា វ៉ិចទ័រ ទម្លាយ​ពី​មូលហេតុ​ផ្អាក នាយ​ចឺម​ ពី​ក្រុម​កំប្លែង CTN

(ភ្នំពេញ) មួយរយៈថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាកំប្លែង នាយចឺម ត្រូវបានផ្អាកពីក្រុមកប្លែង CTN ស្របពេលទស្សនិកជន កំពុងតែមានការគាំទ្រខ្លាំង ទាំងការសម្ដែងកំប្លែង និងការច្រៀងរបស់លោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការផ្អាក នាយ ចឺម ពីការសម្ដែងរបស់ក្រុម CTN ក្រោយពេលដែលផ្ទុះព័ត៌មានថាមានបញ្ហាផ្ទៃក្នុង រឿងកាច់កុងគ្នា ដោយការច្រណែនឈ្នានីស ជាមួយនឹងអ្នករួមក្រុម ព្រោះបច្ចុប្បន្ននេះ នាយចឺម កំពុងតែឡើងកូដខ្លាំង។ យ៉ាងណាមិញ ចំពោះបញ្ហានេះ លោក តាវ៉ិចទ័រ បានអះអាងថា គ្មានរឿងអ្វីដូចដែលមហាជន និងព័ត៌មានក្នុងស្រុកនានា ចុះផ្សាយនោះទេ ពោលគឺការផ្អាករបស់នាយចឺម គឺដោយសារតែ ពេលនេះ នាយចឺម កំពុងតែក្លាយជាតារាចម្រៀងល្បី មិនសមនឹងឲ្យសម្ដែងកំប្លែង ដោះអាវដូចរាល់ដងនោះទេ។ជាក់ស្ដែងលោកតា វ៉ិចទ័រ បាននិយាយក្នុងឱកាសដែល នាយចឺម យករបស់របរមកជូន មុនពេលចាកចេញពី CTN ថា «មូលហេតុដែលលោកសម្រេចចិត្តផ្អាក នាយ ចឺម ចេញពីក្រុម CTN […]

លោក សម រង្ស៊ី ចេញលិខិតស្នើសមគមន៍អន្តរជាតិកុំទទួលស្គាល់តំណាងរាស្ត្រ​ក្លែងក្លាយ និងតម្រូវឲ្យលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេចរំលាយ CNRP

ក្នុងលិខិតរបស់លោក សម រង្ស៊ី ដែលបានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៨ ខែ វិច្ឆកា ឆ្នាំ ២០១៧នេះ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលបានថ្កោលទោស ការរំលាយគណបក្សសង្គ្រោះជាតិ ដោយជាន់ឈ្លី គោលការណ៍ប្រជាធិបតេយ្យ សូមឲ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ក្នុងពិភពលោក បន្តថ្កោលទោស ការយកអសនៈរដ្ឋសភា ទាំង ៥៥ ពីគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សតូចៗ ដែលមិនបានទទួលអសនៈ ពីប្រជារាស្ត្រ សូម្បីតែមួយក៏គ្មានដែរ ក្នុងការបោះឆ្នោត ឆ្នាំ ២០១៣។ លោក សម រង្ស៊ី បានសូមឲ្យសហគមន៍អន្តរជាតិ តម្រូវឲ្យលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេច រំលាយគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយតុលាការអាយ៉ងរបស់គាត់ ហើយសូមឲ្យសហគមន៍អន្តរជាតិនេះ ជួយអ្នកតំណាងរាស្ត្រ ទាំង ៥៥ រូប មកពីគណបក្សសង្គ្រោះជាតិ ឲ្យទទួលបានឡើងវិញ នូវតំណែងជាតំណាងរាស្ត្រស្របច្បាប់ និងស្របឆន្ទៈប្រជារាស្ត្រ។ លោក សម រង្ស៊ី […]

អង្គការអន្តរជាតិតំណាងឲ្យ១១៩ស្ថាប័ន ថ្កោលទោសលោក ហ៊ុន សែន ក្រោយបញ្ជាបិទ CCHR

អង្គការអន្ដរជាតិមួយ ដែលតំណាងឲ្យបណ្តុំអង្គរជាតិចំនួន១១៩ បានថ្កោលទោសប្រមុខរដ្ឋាភិបាលកម្ពុជា ដែល បានថ្លែងសារព្រមានបិទអង្គការសិទ្ធិមនុស្ស កាលពីពេលថ្មីៗនេះ ប៉ុន្ដែមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ឆ្លើយតបថា សេចក្ដីថ្លែងការណ៍នោះ គ្មានឥទ្ធិពលមកលើកម្ពុជាឡើយ។ កាលពីថ្ងៃទី២៦ខែវិច្ឆិកា ក្នុងពិធីជួបជាមួយក្រុមកម្មកររោងចក្រ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ឲ្យក្រសួងមហាផ្ទៃ ពិនិត្យផ្លូវច្បាប់ ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហៅកាត់ថា CCHR ដោយចោទថា អង្គការមួយនេះ បានបម្រើបរទេស និងមានជាប់ពាក់ព័ន្ធ នឹងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។ ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២៨ វិច្ឆិកាម្សិលមិញ បណ្ដាញ​អង្គការ​សកល ​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ហៅកាត់ថា “IFEX” ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា និងតំណាងឲ្យអង្គការចំនួន១១៩ស្ថាប័ននោះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការព្រមាននេះថា ពុំមានមូលដ្ឋានច្បាស់លាស់ និងថា ​អាច​ឈាន​ទៅ​​បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​មួយ រឹតត្បិត​សេរីភាព​សារព័ត៌មាន នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។ បើតាមសេចក្ដីថ្លែងការណ៍ បណ្ដាញ​អង្គការ​សកល​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ជឿជាក់ថា […]

ពិតជាអស្ចារ្យណាស់តាមពិតមេឃុំក្រមុំតស៊ូជួយសង្គមអស់រយះពេល12ឆ្នាំហើយ

មួយរយះនេះមានការគំរាមកំហែងនិងមានការប្រមាថមើលងាយដល់គ្មេងស្រីម្នាក់នេះជាខ្លាំង។ ខ្ញុំបានស្គាល់គ្មេងម្នាក់នេះតាំងតែពីគាត់មិនទាន់ធ្វើជាចៅសង្កាត់ រូបថតមួយសន្លឹកនេះខ្ញុំថតដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំសូមប្រាប់ថាអ្នកដែលមើលងាយនឹងវាយប្រហារគាត់គឺមិនមានឆន្ទះនឹងឧត្តម្ភគតិដូចគាត់ទេ នេះជារូបថតរបស់គាត់កាលពី ១២ឆ្នាំមុន ខ្ញុំគោរពឧត្តម្ភគតិនឹងវីរះភាពរបស់គាត់ ។ អ្នកវាយប្រហារគាត់ សូមធ្វើអោយលើសគាត់ ។ មួយរយះនេះមានការគំរាមកំហែងនិងមានការប្រមាថមើលងាយដល់គ្មេងស្រីម្នាក់នេះជាខ្លាំង។ ខ្ញុំបានស្គាល់គ្មេងម្នាក់នេះតាំងតែពីគាត់មិន… Posted by ហួរ សារ៉ាត់ on Montag, 27. November 2017 រាត្រីសួស្តី 🌷 Posted by Sin Rozeth on Montag, 27. November 2017

សន្ដិសុខ ធនាគារ អេស៊ីលីដា បន្សល់ទុកបណ្ដាំមួយនៅលើអាវ បន្ទាប់ពីដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក

សន្ដិសុខ ធនាគារ អេស៊ីលីដា បន្សល់ទុកបណ្ដាំមួយនៅលើអាវ បន្ទាប់ពីដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកសន្ដិសុខមន្ដ្រីនគរបាលដែលប្រចាំការនៅ ធនាគារ អេស៊ីលីដា ស្ថិតក្នុងខេត្តកោះកុងម្នាក់ឈ្មោះ ផេង គ្រី អាយុប្រមាណ៤០ឆ្នាំ​ បានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ដោយកាំភ្លើង AK47 បង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃទី២៨ វិច្ឆិកា ម៉ោងប្រហែល ៣កន្លះនារសៀលនេះ។ ការបាញ់សម្លាប់ខ្លួនឯងរបស់មន្ត្រីនគរបាលរូបនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ ប៉ុន្តែបន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យឃើញការសរសេរបណ្ដាំមួយទុកនៅលើអាវរបស់ជនរងគ្រោះរូបនេះថា“ការស្លាប់របស់ខ្ញុំ មិនបានពាក់ព័ន្ធជាមួយនរណាទាំងអស់ គឺខ្ញុំស្លាប់ដោយខ្លួនឯង ពីខ្ញុំ ផេង គ្រី លាហើយអ្នកទាំងអស់គ្នា”បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានយកកាំភ្លើងបាញ់ប្រហារខ្លួនឯងប្រាកដមែន ប៉ុន្តែមូលហេតុអ្វីឱ្យជាក់ច្បាស់នោះ មិនទាន់ផ្លូវការនៅឡើយទេ កំពុងតាមដាន និងស្រាវជ្រាវបន្តទៀត៕

បារាំង​លើក​ពី​វិធានការ​ទណ្ឌកម្ម ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន

ប្រទេសបារាំង សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានបញ្ចេញជំហរច្បាស់ៗ របសខ្លួន ដើម្បីចាត់វិធានការ ឆ្លើយតបទៅនឹងការរំលាយគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា។ វិធានការទាំងនោះ ត្រូវបានរដ្ឋាភិបាលបារាំងធ្វើឡើង តាមរយៈយន្ដការចំនួន៣។បារាំង ជាប្រទេសមហាអំណាចមួយទៀត ដែលកំពុងចាត់វិធានការ ដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំង ដ៏សំខាន់ជាងគេ ត្រូវបានរំលាយ តាមរយៈអំណាចសាលក្រមសម្រេច របស់តុលាការកំពូល​ដែលមាន​សមាសភាព​ចៅក្រម​ភាគច្រើន និង​អគ្គព្រះរាជអាជ្ញា សុទ្ធសឹង​ជាមន្ត្រី​ជំនិត របស់គណបក្ស​កាន់​អំណាច។ វិធានការដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេសបារាំង បាននិងកំពុងធ្វើឡើង តាមរយៈយន្ដការចំនួនបី។ លោក ហ្សង់-បាទីស ឡឺម័ន (Jean-Baptiste Lemoyne) រដ្ឋលេខាធិការក្រសួងទទួលបន្ទុក កិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង បានថ្លែងរៀបរាប់ពីវិធានការទាំងនេះ នៅក្នុងវេទិការសួរឆ្លើយ ជាសាធារណៈមួយ នាព្រឹទ្ធសភាបារាំង កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលម៉ិញ ដើម្បីតបទៅនឹងសំនួរ របស់លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា មកពីគណបក្ស «En […]