Day: December 4, 2017

ពិតជាគួឲ្យអាណិតណាស់!!! ក្រមុំរូបស្រស់ ប្រុសធ្វើឱ្យឆ្កួត

ពិតជាគួឲ្យអាណិតណាស់!!! ក្រមុំរូបស្រស់ ប្រុសធ្វើឱ្យឆ្កួតនាងក្រមុំឡាន សៀន អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំង៣ ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត នាងជាកូនទី៣ ក្នុងចំណោម បងប្អូន៤នាក់ (ប្រុស២ ស្រី២) ឪពុកឈ្មោះញៀន លៀម អាយុ៥៦ ឆ្នាំ ម្តាយឈ្មោះយូ លាង អាយុ៥៧ឆ្នាំ។ នាងជាកូនអ្នកស្រែចម្ការ រៀនសូត្របានត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ និងនៅតែផ្ទះជួយការងារ ឪពុកម្តាយ ពុំធ្លាប់ចេញទៅណាឆ្ងាយពីស្រុកនោះទេ។ នៅពេលអ្នក យកព័ត៌មានយើងចូលទៅជួប ដើម្បីសុំបទសម្ភាសន៍ ឃើញនាង ជាប់ ច្រវាក់ជើងគួរឱ្យសង្វេគ ហើយនៅពេលសួរនាំ នាងចេះតែឆ្លើយ មិនដឹងជាភាសាអី និងត្រូវបានក្រុមគ្រួសារប្រាប់ថា នាងធ្លាក់ខ្លួនវិកលចរិតទៅហើយ ដែលមួយថ្ងៃៗ អង្គុយ និយាយង៉ូវៗម្នាក់ឯង អ្នកឯទៀតស្តាប់មិនបាន ដូចជាភាសាបាលីខ្លះៗ ភាសាចាមខ្លះៗ ជួននៅសុខៗក៏ស្រែក យំហ៊ូ លុះអស់ពីយំ ទៅជាសើចសប្បាយទៅវិញ។ បើមានប្រុសៗទៅជិត ឬអង្គុយក្បែរ […]

គួរ​ឲ្យ​សរ​សើរ! ដេននី ក្វាន់ បន្ទាប់​ពី​ក្រសួង​ផ្អាក​មិន​ឲ្យ​សម្ដែង​មួយ​រយៈ ងាក​មក​ធ្វើ​សកម្ម​ភាព​សប្បុរស​ធម៌​វិញ​ម្ដង

គួរ​ឲ្យ​សរ​សើរ! ដេននី ក្វាន់ បន្ទាប់​ពី​ក្រសួង​ផ្អាក​មិន​ឲ្យ​សម្ដែង​មួយ​រយៈ ងាក​មក​ធ្វើ​សកម្ម​ភាព​សប្បុរស​ធម៌​វិញ​ម្ដង តារាសម្ដែងស៊ិចស៊ិ កញ្ញា ដេននី ក្វាន់ ត្រូវបានទស្សនិកជនដឹងថា នាងត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកការសម្ដែងមួយរយៈ ដោយសារតែនាងស្លៀកសម្លៀកបំពាក់ស៊ិចស៊ីពេក។ តែយ៉ាងណាមិញ កញ្ញាមិនបានអន់ចិត្ត ឬខឹងសម្បារអ្វីនោះទេ ដោយនាងប្តូរពីសកម្មភាពសិល្បៈ ទៅធ្វើសកម្មភាពសប្បុរសធម៌វិញម្ដង ខណៈកាលពីពេលថ្មីៗនេះ នាងបាននាំយកអំណោយមួយចំនួនធំ ទៅចែកជូនសិស្សនៅភូមិសូរថ្មី ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង ដែលសកម្មភាពភាពបែបនេះ ធ្វើឲ្យមហាជនគ្រប់ទិសទីសរសើរមិនដាច់ពីមាត់។ ជាក់ស្ដែង កញ្ញា ដេននី ក្វាន់ បានបង្ហោះរូបភាពទាក់ទងនឹងការងារសប្បុរសធម៌របស់នាងជាច្រើនសន្លឹក ព្រមតាំងភ្ជាប់ជាមួយនឹងសារជាច្រើនឃ្លាថា «ក្នុងនាមខ្ញុំជា សិល្បការិនីម្នាក់ ដែលត្រូវជាប់ពិន័យ រយៈពេលមួយឆ្នាំពីក្រសួងវប្បធម៌ មិនឲ្យមានគ្រប់សកម្មភាពនៃវិសយ័សិល្ប:។ អាស្រយ័ហេតុនេះ នាងខ្ញុំ មិនអាចបង្ហាញខ្លួន ឬ សម្តែងសកម្មភាពផ្សេងៗ ដែលពាក់ពន្ឋ័នឹងសិល្ប:ពិតមែន តែនាងខ្ញុំមិនតូចចិត្ត អន់ចិត្ត រខឹងសម្បារអ្វីនោះទេ។ ដោយនាងខ្ញុំ បង្វែពីការសម្តែងគ្រប់សកម្មភាពនៃសិល្ប: មកបង្កើតសកម្មភាព មនុស្សធម៌ដោយចេញពីចិត្ត […]

ស្រុកបាភ្នំ នឹងក្លាយទៅជាស្រុកបាត់ភ្នំ

ខេត្តព្រៃវែង  នៅលើទឹកដីនៃប្រទេសកម្ពុជាយើង មានខេត្ត២ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានចាត់ទុកថា ជាខេត្តកម្សត់ជាងគេ ព្រោះទឹកដីនៃខេត្តទាំង២នេះ មានភ្នំតែមួយ ខណៈដែលខេត្តផ្សេងៗទៀត មានភ្នំច្រើនរាប់មិនអស់ គឺភ្នំឈើកាច់ ដែលស្ថិតនៅក្នុងទីរួមស្រុកបាភ្នំ។ តាំងពីដើមមកបងប្អូនប្រជាជនដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង បានស្គាល់បានឃើញភ្នំនឹងគេ ក៏ដោយសារភ្នំឈើកាច់នេះដែរ។ ប៉ុន្តែ មកដល់សម័យនេះ ស្រុកទេសយើងមានការអភិវឌ្ឍសម្បូរទៅដោយផ្ទះ និងអគារថ្មធំៗ ព្រោងព្រាត និងផ្លូវថ្នល់កៅស៊ូខ្វាត់ខ្វែងភ្នំ ឈើកាច់ ក៏ត្រូវបានក្រុមហ៊ុនវាយថ្ម ធ្វើសកម្មភាពប្រើគ្រឿងចក្រកាប់គាស់ ដាក់ឈ្នួនបំផ្ទុះ ឱ្យរលាយភ្នំស្ទើរទាំងស្រុងទៅហើយ ពិសេស នៅកំប្លុក ឬហៅថា ភ្នំថ្មបាញ់ ត្រូវបាត់រូបរាងជាស្ថាពរហើយ។ មិនថាប្រជាពលរដ្ឋស្រុកបាភ្នំ ទេ និងស្រុក ផ្សេងៗទៀត ក្នុងខេត្តព្រៃវែង ទេ សូម្បីប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវជាតិលេខ១ សម្លឹងពីចម្ងាយ ទៅក៏បានសម្តែងនូវការសោកស្តាយពីការបំផ្លាញ ភ្នំឈើកាច់ នោះដែរ។ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ ភ្នំនោះ ក៏បានត្អូញត្អែរថា […]

ប្លែកទៀតហើយ!!! ចាប់រំលោភនារីខារ៉ាអូខេ១៨ឆ្នាំក្នុងបន្ទប់បានសម្រេចរហូតជិតសន្លប់….

ប្លែកទៀតហើយ!!! ចាប់រំលោភនារីខារ៉ាអូខេ១៨ឆ្នាំក្នុងបន្ទប់បានសម្រេចរហូតជិតសន្លប់….បុរសល្មោភកាមម្នាក់ចូលច្រៀងខារ៉ាអូខេផឹកស៊ីស្រវឹងហើយបានចាប់នារីបម្រើការក្នុងខារ៉ាអូខេរំលោភរហូតបានសម្រេចនៅក្នុងបន្ទប់ខារ៉ាអូខេយីហោរាជនី  ស្ថិតនៅតាមផ្លូវលេខ ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង២រំលងអធ្រាត្រ។ នារីរងគ្រោះមានឈ្មោះ ចក់ សុភក័្ត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេរាជនី ស្នាក់នៅក្នុងខារ៉ាអូខេ  ។ ចំណែកបុរសល្មោភកាមឈ្មោះទិត្យ សុធា អាយុ២៥ឆ្នាំ មុខរបរជាងដែកស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជម្រៅ ឃុំជម្រៅ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងមិត្តភក្កិទៅជាមួយមានឈ្មោះវិចិត្រ អាយុ៣៤ឆ្នាំ មុខរបរជាងដែកជាមួយគ្នា ។ ប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា កាលពីវេលាម៉ោង៩យប់ ជនប្រព្រឹត្តបាននាំមិត្តភក្តិម្នាក់ទៀតទៅចូលខារ៉ាអូខេខាងលើហើយបានកុំម៉ង់ស្រាមួយឈុតមានស្រាបៀរ១កេះនិងម្ហូប២ចានតម្លៃ៣០ដុល្លារ ព្រីច្រៀងខារ៉ាអូខេ២ម៉ោង  ។ នារីរង គ្រោះបានឲ្យដឹងទៀតថា ពេលដែលចូលច្រៀងខារ៉ាអូខេនោះ ជនប្រព្រឹត្តបានហៅនារីកំដរ តែម្នាក់ទេ គឺរូបនាង ចំណែកមិត្តភក្កិដែលទៅជាមួយនោះមិនបានយកស្រីអង្គុយកំដរទេ មានមេការស្រីទៅអង្គុយលេងជាមួយ ផឹកស៊ីរយៈពេល២ម៉ោងអស់ស្រាបៀរមួយឈុតខាង លើគិតលុយរួចរាល់ហើយ ជនប្រព្រឹត្តនិងមិត្តភក្កិបានចេញទៅបាត់ប្រមាណជា១៥នាទី ស្រាប់តែជនប្រព្រឹត្តបានច្រៀងខារ៉ាអូខេវិញម្តងទៀតដោយកំម៉ង់ស្រាបៀរមួយឈុតដូចមុន និងហៅនារីរងគ្រោះតែម្នាក់ដដែលឲ្យមកអង្គុយកំដជាមួយទៀត ។ នារីរងគ្រោះបានបន្តទៀតថា ខណៈពេលដែលភ្ញៀវចូលច្រៀងម្តងទៀតមេការបានចូលទៅមើលបានបន្តិចក៏ដើរចេញទៅបន្ទប់ផ្សេងទៀត នៅសល់តែនារីរងគ្រោះនិងជនប្រព្រឹត្ត ព្រមទាំងមិត្តភក្កិម្នាក់ទៀតដែលផឹកស្រាបៀរអស់ប្រមាណ១០កំប៉ុង […]

ពួកអានេះថោកណាស់!! រំលោភបានស៊ីហ្ស៊ីនស្រីការ៉ាអូខេ ១៨ឆ្នាំហើយមិនឆ្អែត ឆ្លៀតរំលោភក្មេងស្រី ១០ឆ្នាំបាន ៥ដង រហូតគ្នាជិតសន្លប់ហូរឈាមជោក…

ពួកអានេះថោកណាស់!! រំលោភបានស៊ីហ្ស៊ីនស្រីការ៉ាអូខេ ១៨ឆ្នាំហើយមិនឆ្អែត ឆ្លៀតរំលោភក្មេងស្រី ១០ឆ្នាំបាន ៥ដង រហូតគ្នាជិតសន្លប់ហូរឈាមជោក…ជនសង្ស័យ២នាក់ ក្នុងសំណុំរឿង រំលោភសេពសន្ទវៈ ដោយម្នាក់គំរាមរំលោភក្មេងស្រី អាយុទើប១០ ឆ្នាំ និងម្នាក់ទៀត ចាប់រំលោភនារីបម្រើការងារនៅហាងខារ៉ាអូរខេ ត្រូវបាននគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ នាំខ្លួនបញ្ជូនទៅតុលាការ ដើម្បីសាកសួរនិងចោទប្រកាន់ ដាក់បន្ទុកជាផ្លូវការ នៅវេលាម៉ោង២ និង៣០នាទីនារសៀល  នេះក្រោយពីបញ្ចប់ការសាកសួរ ។ តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទី១ ឈ្មោះ ពិន សុចិន្តា ហៅ ចិន  ភេទប្រុស អាយុជាង២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល លេខ ៥សេ១ ជាន់ទី១ ផ្លូវលំ ក្រុមទី១៣  ក្បែរបន្ទប់ ក្មេងស្រីរងគ្រោះ មានស្រុកកំណើត ភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀលកន្លងមក ទៅតាមបណ្តឹង […]

ដល់ម៉ោងទម្លាក់កំហុសដាក់គ្នាហើយពេលអន្តរជាតិគេកៀបខ្លាំង ៖ បក្សកាន់អំណាចទម្លាក់កំហុសអោយបក្សប្រឆាំង បើអន្តរជាតិបិទការបញ្ជាទិញទំនិញកម្ពុជា

ដល់ម៉ោងទម្លាក់កំហុសដាក់គ្នាហើយពេលអន្តរជាតិគេកៀបខ្លាំង ៖ បក្សកាន់អំណាចទម្លាក់កំហុសអោយបក្សប្រឆាំង បើអន្តរជាតិបិទការបញ្ជាទិញទំនិញកម្ពុជាគណបក្សកាន់អំណាចចាប់ផ្ដើមធ្វើការទម្លាក់កំហុសទៅអោយគណបក្សប្រឆាំង ដែលដឹកនាំដោយគណបក្សសង្រ្គោះជាតិ ប្រសិនណាបើមានការបិទការបញ្ជាទិញ ឬក៏ការអនុគ្រោះពន្ធណាមួយពីសហគមន៍អន្តរជាតិនោះ ។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន យល់ថា វាគឺជាកំហុសរបស់គណបក្សប្រ​ឆាំ​ងយ៉ាងសុទ្ធសាធពីព្រោះតែគណបក្សមួយនេះ តែងតែប្រើប្រាស់វប្បធម៌អោបជើងអោបដៃប​រទេស ហើ​យបានអំពាវនាវដល់សហគមន៍អន្តរជាតិអោយ បិទទីផ្សារកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋមកលើរដ្ឋា​ភិ​បាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្ស ប្រជាជន ។ « សម្លេង » ។ ការថ្លែងរបស់លោក សុខ ឥសាន នេះ មិនខុសពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនប៉ុន្មាននោះឡើយ ។ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់អោយដឹងថា តាមច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម រួមទាំងកិច្ចសន្យានានា ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង […]