Day: December 7, 2017

នាងថា៖ម៉េចថាខ្ញុំនិងសង្ឃមានអីៗនិងគ្នាអញ្ជឹង?គាត់ជាប្តីរបស់ខ្ញុំតាសគ្រាន់តែគាត់អត់សក់

នាងថា៖ម៉េចថាខ្ញុំនិងសង្ឃមានអីៗនិងគ្នាអញ្ជឹង?គាត់ជាប្តីរបស់ខ្ញុំតាសគ្រាន់តែគាត់អត់សក់បងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា សូមបងប្អូននាំគ្នាតាមដានអោយមែនទែន ព្រោះថាឥលូវនេះសំបូរណាស់ ពួកអាចោរថង់យាមដែលចូលក្នុងសាសនាព្រះពុទ្ធរបស់យើង ប៉ុន្តែពួកវាមិនមែនជាព្រះសង្ឃឡើយ គឺពួកវាគ្រាន់តែជាមនុស្សអាក្រក់បោកប្រាស់ ចូលក្នុងសាសនាព្រះពុទ្ធដើម្បីស្វែងរកប្រយោជន៏ផ្ទាល់ខ្លួន បោកប្រាស់បងប្អូនយកលុយកាក់ប៉ុណ្ណោះ មិនមែនដើម្បីបួសធ្វើជាព្រះសង្ឃស្វែងយល់ធម៌ រៀនធម៌ក្នុងសាសនារបស់យើងឡើយ គឺពេលដែលពួកវាបោកប្រាស់លុយពុទ្ធបរិស័ទ បានច្រើនរហូតអាចទិញឡានទិញផ្ទះវីឡា និងសល់លុយច្រើនសំរាប់ទុករកស៊ីហើយ គឺពួកវានិងសឹករួចរៀបការយកប្រពន្ធតែម្ដង ហើយពួកទាំងនេះតែងតែប្រព្រិត្តិទង្វើរថោកទាបទាំងដែលខ្លួនវានៅស្លៀកពាក់ស្បង់តែម្ដង ដូចជាលួចទាក់ទងស្រី លួចដេកជាមួយស្រី លួចចូលខារ៉ាអូខេ លួចកិបកេងលុយសំរាប់ខ្លួនឯង និងរឿងជាច្រើនទៀតដែលយើងរៀបរាប់មិនអស់ ។ ដូចច្នោះហើយ សូមបងប្អូនចូលរួមតាមដាន និងកម្ទេចបុគ្គលបោកប្រាស់បំផ្លាញសាសនារបស់យើង អោយវាចេញពីសាសនាព្រះពុទ្ធដ៏ល្អរបស់យើង ។ បើបងប្អូនដឹងព័ត៌មាន រឺដឹងថាអ្នកណាជាអាចោរថង់យាម សូមបងប្អូនចូលរួមចែករំលែកព័ត៌មាននោះ ដើម្បីអោយបងប្អូនខ្មែរយើងបានដឹង និងរួមដៃគ្នាវាយកម្ទេចបុគ្គលថោកទាប ចូលក្នុងសាសនារបស់យើង ដើម្បីប្រយោជន៏ផ្ទាល់ខ្លួនវាអោយបាន ។

បើរដ្ឋាភិបាលកម្ពុជានៅតែរឹងទទឺងទៀត អាមេរិកថា នឹងពិភាក្សាជាមួយជប៉ុន និងអឺរ៉ុប ដើម្បីចាត់ការ

បើរដ្ឋាភិបាលកម្ពុជានៅតែរឹងទទឺងទៀត អាមេរិកថា នឹងពិភាក្សាជាមួយជប៉ុន និងអឺរ៉ុប ដើម្បីចាត់ការសហរដ្ឋអាមេរិកបានអោយដឹងថា ពួកគេគ្រោងនឹងធ្វើការជួបពិភាក្សាជាមួយនឹងសហគមន៍អឺរ៉ុប និងប្រទេសជប៉ុន ដើម្បីពិភាក្សាគ្នាចាត់ការលើកម្ពុជាដែលកំពុងរឹងទទឹងចំពោះស្ថានការណ៍នយោបាយ នៅក្នុងប្រទេស ។ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការងារកម្ពុជា លោក Alan Lowenthal បានថ្លែងបញ្ជាក់ប្រាប់ថា សហរដ្ឋអាមេរិកបានលឺសម្លេងដង្ហើយហៅរបស់ពលរដ្ឋកម្ពុជារួចហើយ ជុំវិញស្ថានការណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺទាក់ទងនឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង​ និងការរំលាយគណបក្សប្រឆាំងជាដើម  ។ លោក Alan Lowenthal បានអះអាងថា ពួកគេកំពុងតែតាមដានយ៉ាងយក ចិត្តទុកដាក់ចំពោះបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ។ លោក Alan Lowenthal បានថ្លែងបញ្ជាក់បែបនេះ ៖ « មិនមែនសហរដ្ឋអាមេរិកធ្វើការតែម្នាក់ឯងទេ គឺសហរដ្ឋអាមេរិកនឹងធ្វើការជាមួយនឹងសហគមន៍អឺរ៉ុប និងជប៉ុន ដើម្បីធ្វើយ៉ាងណាអោយ វិធានការណ៍ ចាត់ចែងទៅលើការដោះ ស្រាយបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជានេះគឺ ពួកគាត់ទាំងអស់គ្នានឹងធ្វើរួមគ្នា ហើយនិយាយក្នុងភាសារតែមួយដូចគ្នា » ។ ការថ្លែងលើកឡើងរបស់លោក Alan Lowenthal អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំធ្វើឡើងនៅទីក្រុង […]

ប​ក្សស​ង្គ្រោះជា​តិ​បា​នដា​ក់​ភស្តុតា​ង​ជា​​ច្រើ​ន​ទៅតុ​លា​កា​រព្រ​​ហ្ម​ទ​ណ្ឌអ​​ន្ត​រ​ជាតិ​ ​I​CC​ ​រួចហើ​យ​ ​ដោ​យ​ចោ​ទលោ​ក​ ​ហ៊ុន​ ​សែ​ន​ ថា​ ​ជា​ឃាត​ក​រ​

ប​ក្សស​ង្គ្រោះជា​តិ​បា​នដា​ក់​ភស្តុតា​ង​ជា​​ច្រើ​ន​ទៅតុ​លា​កា​រព្រ​​ហ្ម​ទ​ណ្ឌអ​​ន្ត​រ​ជាតិ​ ​I​CC​ ​រួចហើ​យ​ ​ដោ​យ​ចោ​ទលោ​ក​ ​ហ៊ុន​ ​សែ​ន​ ថា​ ​ជា​ឃាត​ក​រ​គណបក្សសង្រ្គោះជាតិបានអោយដឹងថា ពួកគេបានដាក់ភស្តុតាងជាច្រើនបន្ថែមទៀតហើយ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដោយចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ជាឃាតករ ។ តាមរយៈការផ្ដល់ព័ត៌មាន និងដែលត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សម្ដីមកចុផ្សាយនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា  អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងតែរស់នៅក្រៅប្រទេ សជាបណ្ដោះអាសន្ននោះ បានថ្លែងហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាមេឃាតករយ៉ាងពិតៗ បន្ទាប់ពីលោកថ្លែងសោកស្ដាយមិនបានសម្លាប់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ២០១៣កន្លងទៅ ។ លោក អេង ឆៃអ៊ាង បានអះអាង អំឡុងពេលលោកនៅក្រៅប្រទេសថា លោក ហ៊ុន សែន ថ្លែងជាសាធារណៈពីការសោកស្ដាយ ដែលលោកមិនបានសម្លាប់ចោលអ្នកដែលប្រឆាំងនឹង លោក កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតនោះ គឺជាភស្តុតាងយ៉ាងច្បាស់ថា លោក ហ៊ុន […]

កក្រើកស្រុកខ្មែរទៀតហើយលើកនេះយួនសម្រុកបូមខ្សាច់ទាំងកប៉ាល់តែម្តងជួយសែរដំណឹងនេះសម្តេចហ៊ុនសែនបានឃើញផងរលាយអស់ហើយខ្មែរ

កក្រើកស្រុកខ្មែរទៀតហើយលើកនេះយួនសម្រុកបូមខ្សាច់ទាំងកប៉ាល់តែម្តងជួយសែរដំណឹងនេះសម្តេចហ៊ុនសែនបានឃើញផងរលាយអស់ហើយខ្មែរខ្មែរនឹងអស់ខ្សាច់សាងសងអគារក្នុងស្រុករបស់ខ្លួន នៅពេលយួនប៉ូមទឹកចេញយកទៅស្រុកវាអស់ ពេើនោះខ្ំែរនឹងទៅទិញវាយួនវិញ ។ ខ្មែរនឹងអស់ខ្សាច់សាងសងអគារក្នុងស្រុករបស់ខ្លួន នៅពេលយួនប៉ូមទឹកចេញយកទៅស្រុកវាអស់ ពេើនោះខ្ំែរនឹងទៅទិញវាយួនវិញ ។ Posted by Pao Bo on Mittwoch, 6. Dezember 2017 Posted by Pao Bo on Mittwoch, 6. Dezember 2017

ស្ត្រីម៉ាស្សាកោសជប់ លួចលុយភ្ញៀវ១៨០ដង ស្គាល់រសជាតិគុកព្រៃស លើកទី១

ស្ត្រីម្នាក់ប្រកបក្នុងរបរកោសជប់ ម៉ាស្សា មានជំនាញខាងបន្លំលួចលុយភ្ញៀវល្បីឈ្មោះ ធ្លាប់ធ្វើសកម្មភាពប្រព្រឹត្ត១៨០ដង មិនដែលជួបគ្រោះថ្នាក់ ទើបតែលើកនេះ ស្ត្រីរូបនេះភ្លាត់ស្នៀតជាប់អន្ទាក់សមត្ថកិច្ច ទើបសម្រេចឃុំខ្លួន  ក្រោយពីបានលួចលុយភ្ញៀវចូលកោសជប់ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមក នៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ស្ត្រីសង្ស័យឈ្មោះហេង ធូ អាយុ៣០ឆ្នាំ មុខរបរកោសជប់ម៉ាស្សា នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអង្គបុរី ឃុំអង្គរបុរី ស្រុកអង្គបុរី ខេត្តតាកែវ។តាមប្រភពពីមហាជនបានឱ្យដឹងថា  ស្ត្រីសង្ស័យជាប់ប្រវត្តិល្បីខាងម៉ាស្សាបន្លំលួចលុយភ្ញៀវ១៨០លើកមកហើយ ជនរងគ្រោះរាប់លែងឈ្នះ ហើយកន្លងមកមិនដែលមានតុលាកាខាងណាឃាត់ឃុំខ្លួនជនសង្ស័យរូបនេះឡើយ ទោះជាប៉ូលិសចាប់បញ្ជូនទៅក្តី សង្ស័យបុកលុយ ទើបរួចនៅក្រៅឃុំរហូត។ មកដល់លើកនេះ សង្ស័យអស់លុយសូកតុលាការ ទីបំផុតក៏មានដីកាសម្រេចឃុំខ្លួនលើកទី១ ក្នុងប្រវត្តិបន្លំលួចលុយភ្ញៀវ។ប្រភពពីនគរបាលបានឱ្យដឹងថា នេះជាលើកទីមួយសម្រាប់ស្ត្រីសង្ស័យខាងលើ ក្រោយពីបន្លំលួចលុយភ្ញៀវអស់៣០០ដុល្លារ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ហើយជនរងគ្រោះប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នច្បាប់។ រហូតមកដល់ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យត្រូវបានលោកសេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឱ្យឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ជារឿងភ្ញាក់ផ្អើលសម្រាប់មហាជន ខណៈដែលតុលាការសម្រេចចេញដីកាឃុំខ្លួនស្ត្រីសង្ស័យខាងលើ ព្រោះកន្លងមកស្ត្រីម្នាក់នេះរងពាក្យបណ្តឹងពីភ្ញៀវញឹកញាប់ណាស់ តែមិនឃើញអី ទើបតែពេលនេះ បានស្គាល់រសជាតិគុកព្រៃស៕

ពេលនេះ អតីតចៅសង្កាត់​អូរចារ​​ បានបើកហាងលក់ចំណីហើយដោយដាក់ឈ្មោះថា……..

ពេលនេះ អតីតចៅសង្កាត់​អូរចារ​​ បានបើកហាងលក់ចំណីហើយដោយដាក់ឈ្មោះថា……..ក្រោយ​បក្ស​សង្រ្គោះ​ជាតិរំលាយ​ អតីត​ចៅសង្កាត់​អូរចារកញ្ញា ស៊ិន រ៉ូហ្សេត បាន​មក​ចាប់​របរ​លក់​ចំណី​នៅ​ខេត្ត​បាត់​ដំបង បន្ទាប់​ពី​តំណែង​ខ្លួន​ក៏​ត្រូវ​បាត់បង់​ទៅ​តាម​​ការ​រំលាយ​បក្ស​។ អតីត​ចៅ​សង្កាត់​ស្រី​រូប​នេះ បាន​​សរសេរ​លើ​បណ្តាញ​សង្គម​ដូច្នេះ​ថា «ការងារអ្វីក៏ដោយក៏មានតម្លៃដែរ ឲ្យតែជាអំពើសុច្ចរិត..!ល្ងាចនេះខ្ញុំបានឆ្លៀតពេលមកទិញចានឆ្នាំងនិងសំភារ:មួយចំនួនដើម្បីយកមករៀបចំបើករបររកស៊ី ក្នុងរយះពេលអន្តរកាលនេះ ។ មុខរបរដែលខ្ញុំរៀបចំបើកក្នុងរយះពេលដ៍ខ្លីខាងមុខនេះមានឈ្មោះថា “រ៉ូហ្ស៊េតចំណីបាត់ដំបង” ដោយមានមុខនំចំណីគ្រប់ប្រភេទដែលជាស្នាដៃស្ត្រីបាត់ដំបង»។ កាល​ពីម្សលិមិញ​អតីត​ចៅសង្កាត់​រូប​នេះ បាន​ដើរ​ទិញ​ឥវ៉ាន់​មា​ន​ចាន​ជាដើម ដើម្បី​ត្រៀម​បើក​របរ​រកស៊ី​ថ្មីរបស់​ខ្លួន​នៅ​បាត់​ដំបង​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ​នេះ។ មន្រ្តី​ទាំង​អស់​របស់​អតីតបក្ស​សង្រ្គោះជាតិ ត្រូវ​អស់​តំណែងឯ​មន្រ្តី​ជាន់​ខ្ពស់​របស់​បក្ស​នេះ​ចំនួន ១១៨ រូប ត្រូវ​ផ្អាក​ធ្វើ​នយោបាយ​រយៈ​ពេល ៥ ឆ្នាំ ក្រោយ​សាដីការ​តុលា​កំណត់ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ ១៦ វិច្ឆិកា​កន្លង​ទៅ៕