Day: December 8, 2017

យុវតីសម័យនេះ អ្វីក៏ហ៊ានធ្វើ អ្វីក៏ហ៊ានសាកឲ្យតែខ្លូនចង់ មិនដឹងថាបើម្តាយឪពុកបានឃើញពិបាកចិត្តយ៉ាងណាទេ…?

នេះបើនិយាយពីចិត្តសាស្ត្រតែងតែថា ៖ សម្ភារៈកាយវិការសម្តី វាបញ្ជាក់ពីសតិអារម្មណ៏ រឺបុគ្គលិកលក្ខណៈអត្តចរិករបស់បុគ្គលនោះ ថាជាមនុស្សប្រភេទណា ។ ជាក់ស្តែងស្រីៗសិស្សសាលា ដែលរាំហាច់រកទាក់ប្រុសៗនេះ វាបញ្ជាក់ថាពួកនាងជាស្រីចរិកអន់ ចរិកមិនល្អតែម្ដង បើចាស់ៗពីដើមវិញ គាត់មិនហៅស្រីអញ្ជឹងថាស្រីផង គាត់ហៅថា ញី ហើយបើបច្ចុប្បន្នវិញ គេហៅថាស្រីចរិកបែកស្លុយ រឺស្រីបែកស្លុយ ដែលស្រីប្រភេទនេះ ជាប្រភេទស្រីអន់បំផុត កុំថាឡើយដល់ថ្នាក់ធ្វើជាទំពាំងជួយប្រទេសជាតិទៅថ្ងៃមុខសូម្បីតែជួយខ្លួនឯងក៏មិនបានផង ស្រីប្រភេទនេះភាគច្រើនរៀនគ្មានចេះអ្វីនោះទេ ជាសិស្សបាត់ថ្នាក់រៀនខ្សោយ ហើយស្រីប្រភេទនេះឯង ដែលយើងតែងតែឃើញលោតទឹកសម្លាប់ខ្លួនព្រោះស្នេហា រឺអាដៃអាជើងជាដើម ព្រោះស្រីប្រភេទនេះជាស្រីដែលល្ងង់ៗភ្លើៗ  ស្រួលអោយពួកប្រុសថោកៗ ដែលពួកែបោកប្រាស់ស៊ីហ្ស៊ីនណាស់ ហើយពួកប្រុសថោកទាបបោកប្រាស់ ក៏ចូលចិត្តបោកប្រាស់ស៊ីពួកស្រីបែបនេះដែរ ព្រោះស្រីបែបនេះខ្លួនវាថោក គ្មានតម្លៃ ដែលធ្វើអោយពួកប្រុសៗទាំងនោះមិនអោយតម្លៃ ចាត់ទុកត្រឹមជារបស់លេងសើចប៉ុណ្ណោះ ។ ស្រីប្រភេទនេះ មិនត្រឹមតែមិនបានជួយសង្គមជាតិនោះទេ តែគឺជាចៃសង្គម ចៃក្លឹប ដែលបំពុលអស់សេចក្តីថ្លៃថ្នូររបស់ជាតិទៀតផង ព្រោះតែពួកនាងមួយក្តាប់តូចនេះ គឺបានលក់មុខមាត់ស្ត្រីខ្មែរថ្លៃថ្នូរច្រើនណាស់ ធ្វើអោយជាតិសាសន៏ដ៏ទៃ វ៉ៃតម្លៃថាស្ត្រីខ្មែរថោកៗដូចពួកនាងនេះជាដើម ។ ចូលមើលវីដេអូរូបភាពជាក់ស្តែង៖

អាចហ្នឹងដាច់ផ្ងារបើសិនជាដឹងតម្លៃកាបូបរបស់កូនសម្តេចហ៊ុនសែនគ្រាន់តែកាបូបមួយសោះតម្លៃដល់ទៅ43មុឺនដុល្លាកប់ហួស

អាចហ្នឹងដាច់ផ្ងារបើសិនជាដឹងតម្លៃកាបូបរបស់កូនសម្តេចហ៊ុនសែនគ្រាន់តែកាបូបមួយសោះតម្លៃដល់ទៅ43មុឺនដុល្លាកប់ហួស អាចហ្នឹងដាច់ផ្ងារបើសិនជាដឹងតម្លៃកាបូបរបស់កូនសម្តេចហ៊ុនសែនគ្រាន់តែកាបូបមួយសោះតម្លៃដល់ទៅ43មុឺនដុល្លាកប់ហួស

ភ័យមែនអស់លោក? មន្រ្តីរដ្ឋាភិបាលកម្ពុជាសុំអាមេរិកអនុគ្រោះដល់កម្ពុជាផង ក្រោយអាមេរិកប្រកាសបិទមិនអោយមន្រ្តីខ្មែរ បក្សពួក និងក្រុមគ្រួសារនៃមន្រ្តីនេះមិនអោយជាន់ដីអាមេរិក

មន្រ្តីរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញការមិនសុខចិត្តជាមួយនឹងការប្រកាសបិទវិសារ ដោយសម្រេចហាមប្រាមមន្រ្តីរបស់រដ្ឋាភិបាលកម្ពុជា និងបក្សពួកមិនអោយចូលទឹកដីនៃសហរដ្ឋអាមេរិក ។ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានសុំអាមេរិកថា អោយជួយអនុគ្រោះដល់ប្រទេសកម្ពុជាដែលជាប្រទេសតូចតាចមួយបានរស់នៅដោយសុខស្រួល និងថា មិនគួរណាសម្រេចធ្វើការដាក់ទណ្ឌកម្មមកលើកម្ពុជាតាមរយៈការបិទវីសារនោះឡើយ ។ លោក សុខ ឥសាន បានលើ​កឡើងថា អាមេរិកគឺជាមហាយក្យមួយ ដែលមិនគួរណាមកដាក់គំនៀបលើកូនប្រទេសដ៏តូចមួយនេះឡើយ ។ លោកបានអំពាវនាវដល់ប្រទេសមហាអំណាចមួយនេះ ធ្វើការពិចារណាឡើងវិញ ។លោក សុខ ឥសាន ថ្លែងបែបនេះ ៖ « សូម​សហរដ្ឋអាមេរិក​មេត្តា​ពិចារណា​ផង ព្រោះ​ថា​ប្រទេស​តូច​កុំ​ថា​ឡើយ​កម្ពុជា​ដល់​ទៅ​អាវុធ​នុយក្លេអ៊ែរ សូម្បី​អាវុធ​ប៉ុន​កូន​ដៃ​ក៏​គ្មាន​ដែរ។ សូម​ឲ្យ​លោក​ជា​មហាយក្ស​សូម​ឲ្យ​ជួយ​ពិនិត្យ​មើល និង​សូម​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​ហ្នឹង​រស់​បាន​ដោយ​សុខ​សន្តិភាព​ផង »។ ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ធ្នូ ម្សិលមិញនេះបានចេញសេចក្ដីថ្លែងការណណ៍មួយដោយបង្ហាញប្រាប់មកកាន់រដ្ឋាភិបាលកម្ពុជាថា ពួកគេបានសម្រេចហាមប្រាមមន្រ្តីរដ្ឋាភិបាលនៃកម្ពុជា និងបក្សពួក ក៏ដូចជាសាច់ញាតិរបស់ពួកគេ មិនអោយចូលទៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនោះទេ ក្រោមការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសនេះ បានធ្វើការរំលោភបំពានទៅលើលទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ សេចក្ដីថ្លែងការណ៍ជាផ្លូវការស្ដីពីការហាមឃាត់ទិដ្ឋាការ ចំពោះមន្រ្តីមានអំណាច និងបក្សពួកក្រុមគ្រួសាររបស់ខ្លួន ដោយមិនផ្ដល់ទិដ្ឋាការឱ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរកនេះ […]

គ្រោះថ្នាក់ធំបាត់!! អតីតមន្រ្តីបក្សសង្គ្រោះជាតិនៅក្រៅស្រុកទាំង៦៥រូប បិទមិនឲ្យចូលស្រុកខ្មែរវិញនោះទេ

គ្រោះថ្នាក់ធំបាត់!! អតីតមន្រ្តីបក្សសង្គ្រោះជាតិនៅក្រៅស្រុកទាំង៦៥រូប បិទមិនឲ្យចូលស្រុកខ្មែរវិញនោះទេនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៧នេះ បានបែកធ្លាយលិខិតមួយរបស់ក្រសួងការបរទេសដែលក្នុងនោះបានបញ្ជាក់ថា៖ ក្រសួងការបរទេសបាន លុបលិខិតឆ្លងដែន និងទិដ្ឋាការការទូត អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ៥៦រូប។ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា បានសម្រេចលុបលិខិតឆ្លងដែន និងទិដ្ឋាការការទូតរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៥៦រូប បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយតំណាងរាស្ត្រទាំង៥៦រូបនេះ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះជាអ្នកតំណាងរាស្ត្រនោះ។ ក្រសួងការបរទេស បានសម្រេចលុបលិខិតឆ្លងដែន និងទិដ្ឋាការកាទូតរបស់អតីតតំណាងរាស្ត្រនេះ តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅម្ល៉េះ តែលិខិតនេះទើបនឹងបែកធ្លាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕ ខាងក្រោមគឺជាបញ្ជីឈ្មោះរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវលុបលិខិតឆ្លងដែន និងទិដ្ឋាការការទូត៖

នឹកស្មានមិនដល់ថា!​ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ល្បីជិត ២ទសវត្សរ៍​ គឺដោយសារ…

នឹកស្មានមិនដល់ថា!​ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ល្បីជិត ២ទសវត្សរ៍​ គឺដោយសារ…តារាចម្រៀងដែលរក្សាប្រជាប្រិយភាពបានជិត ២ទសវត្សរ៍ គឺកំពូងតារាចម្រៀងក្នុងដួងចិត្តរបស់ប្រជាជនខ្មែរ ព្រាប សុវត្ថិ ដែលមានការទទួលស្គាលទាំង​ថ្នាក់ជាតិ និងលើឆាកអន្តរជាតិនូវសមត្ថភាពរបស់លោក ។បើ​ទោះ​បី​ជា​ពេល​នេះ​បទ​ចម្រៀង​របស់​កំពូល​តារា​ចម្រៀង​ក្នុង​លំដាប់​ជួរ​មុខ​ លោក​ព្រាប​​ សុវត្ថិ​ ហាក់​មិន​សូវ​បាន​ចេញ​ច្រើន​នៅ​ក្នុង​ទី​​ផ្សារ​​ដូច​​​ពេល​មុន​​ក៏​ដោយ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​ក្នុង​អាជីព​របស់​តារា​ចម្រៀង​រូប​នេះ​ហាក់​មិន​មាន​ការ​ថម​ថយ​ឡើយ ពោល​គឺតារា​ចម្រៀង​​​រូប​នេះ​​កំពុង​តែ​កាក់​កប​ និង​ត្រូវ​ប៉ាន់​យ៉ាង​ខ្លាំង​​ក្នុង​​ការ​ចេញ​ច្រៀង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ស្ទើរ​មិន​ដាច់​សូរ​ ។តើមានមន្តអ្វីបានជាតារាចម្រៀង ព្រាប សុវត្ថិ អាចរក្សាបានប្រជាប្រិយភាពខ្លាំងបែបនេះ? តាមការសរុបមតិយោបល់មជ្ឈដ្ឋានជុំវិញខ្លួន តារាញូស៍សូមលើកយកចំណុចអាទិភាពទាំង ៥ ដែល ព្រាប សុវត្ថិ ល្បីមកដល់បច្ចុប្បន្ន៖ ទី១ ព្រាប សុវត្ថិ លែង​ស្ទីល​តុបតែង​ខ្លួន​ប្លែក និង​ ប្រែប្រួល​គ្រប់​ពេល គ្រប់​កាលៈទេសៈ។ទី២ ព្រាប សុវត្ថិ អាច​ច្រៀង​បត់បែន​បាន​គ្រប់​ស្ទីល​ទាំង​អស់ ដែល​តារា​ចម្រៀង​ផ្សេង​ទៀត​ធ្វើ​មិន​ទាន់​បាន។ ទី៣ ព្រាប សុវត្ថិ មាន​អត្តចរិត​ស្លូតបូត​ រួសរាយ​រាក់ទាក់​គួរ​ឱ្យ​​ទស្សនិកជន​គោរព​ស្រលាញ់។ ទី៤ ព្រាប សុវត្ថិ​ […]

សាហាវព្រៃផៃ្ស!!! បុរស​ម្នាក់ចាក់សម្លាប់ប្រពន្ធ ១​កាំបិត​ រួច​ធ្វើអត្តឃាតចង.ក សម្លាប់​ខ្លួនតាមក្រោយ

បុរស​ម្នាក់បានចាក់សម្លាប់ប្រពន្ធ ១​កាំបិត​ តែមិនស្លាប់ រួច​ធ្វើអត្តឃាតចង.ក សម្លាប់​ខ្លួនតាមក្រោយ បង្កការភ្ញាក់ផ្អើលកាលពីកាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ​នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្ដីខាងលើមាន​ឈ្មោះ សៅ ឆុង ភេទ​ប្រុស អាយុ ៣៤ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ បាន​យក​កាំបិត​ទៅ​កាប់​ប្រពន្ធឈ្មោះ ធួ​ក ធឿ​ង ភេទ​ស្រី អាយុ ៣១ឆ្នាំ ១កាំបិត ​ចំ​ស្មា​ខាងស្តាំ បណ្ដាល​ឲ្យ​រងរបួសធ្ងន់ ​រួចជនដៃដល់ជាប្ដីបាន​ធ្វើអត្តឃាតចង.ក សម្លាប់​ខ្លួនឯង​តាមក្រោយ។ក្រោយកើតហេតុ ស្រ្តីជាប្រពន្ធដែល​រងរបួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ទំរីង​ ស្រុក​សណ្តាន់ ចំណែកបុរស​ជា​ប្តី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ក៏បាន​ប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

កុំដាច់ចិត្តអូសរំលងអី ជួយស៊ែរឲ្យសប្បុរសជនបានឃើញផង…! គួរឲ្យអាណិតក្មេងៗណាស់មករៀនដើរអត់ស្បែកជើង រីឯចង្កេះខោចង់កៅស៊ូរហែកស្ទើរគ្រប់កន្លែង គ្មានអាហារហូបគ្រប់គ្រាន់ សូមពុកម៉ែបងប្អូនទាំងអស់ជួយផង (មានវីដេអូ)

កុំដាច់ចិត្តអូសរំលងអី ជួយស៊ែរឲ្យសប្បុរសជនបានឃើញផង…! គួរឲ្យអាណិតក្មេងៗណាស់មករៀនដើរអត់ស្បែកជើង រីឯចង្កេះខោចង់កៅស៊ូរហែកស្ទើរគ្រប់កន្លែង គ្មានអាហារហូបគ្រប់គ្រាន់ សូមពុកម៉ែបងប្អូនទាំងអស់ជួយផង (មានវីដេអូ)នេះបើយោងតាមម្ទាស់អាខោនហ្វេសប៊ុកឈោ្មះ Bophorn Reall IIបានរៀបរាប់ឲ្យដឹងថា៖ ពិតជាអាណិតពួកគាត់ណាស់ ព្រោះតែក្រីក្រ ទុកកូននៅនិងឪពុកម្តាយទាំងអស់ 😰ចំណាកស្រុកទៅប្រទេសថៃបាត់ឈឹង ចំណែកឯ យាយតារបស់ក្មេងៗនេះ ទៅដកដំឡូងអស់ទៀត ពិតជាអាណិតណាស់ ពេលឃើញសភាពការមករៀនដោយគ្មានស្បែកជើង ខោចងកៅស៊ូ រហែកស្ទើរគ្រប់កន្លែង 😰ខ្ញុំតែងតែឃើញពួកគាត់ជានិច្ចពេលមកសាលាម្តងៗ តែដោយរវល់ មិនទាន់ថតបង្ហាញ ពីទុក្ខលំបាករបស់គ្រួសារមួយនេះ សូមសប្បុរសជនក្នុងនិងក្រៅស្រុក មេត្តាជួយបន្ថយការលំបាករបស់ក្រុមគ្រួសារក្មេងៗទាំងនេះផង ពួកគាត់មិនមានអាហារហូបគ្រប់គ្រាន់ និងខោអាវទេ។ ប្រសិនបើសប្បុរសជនចង់ជួយឧបត្ថមដល់ក្មេងៗក្រីក្រទាំងនេះ សូមមេត្តាទំនាក់ទំនងមកលេខខ្ញុំបាទផ្ទាល់ ☎️069:87-02-07 (បញ្ជាក់ )ក្រុមគ្រួសារទាំងនេះ រស់នៅជិតសាលារៀនក្រីក្រដែលកំពុងសាងសង់ ស្ថិតនៅ ជាប់ជើងភ្នំ ភូមិខកមូស ស្រុក និង ខេត្ត ប៉ៃលិន. បើបងអាណិតពួកគាត់ សូមចិត្តជួយសែផង បានឃើញដល់សប្បុរសជន មានចិត្តមេត្តាធម៍ ជួយគាត់បានធូស្រាលខ្លះ Posted by Bophorn Reall II on Dienstag, […]

ជួយស៊ែរបន្តផង..! ពេលនេះឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសជួយដល់ប្អូនស្រីដែលរៀនពូកែំទាំងការសិក្សា និងការងារ ដែលបោះបង់ការសិក្សា ដោយសារឪពុកទើបស្លាប់ចោល ហើយម្ដាយធ្លាក់ខ្លួនឈឺ

មើលហើយទប់ទឹកមិនបានសមាគមឧត្តមគតិកូនខ្មែរបានចុះយកថវិកាសម្ភារសិក្សាកង់និងអាហារូបត្ថម្ភជូនប្អូនពន្លឺនៅកំពង់ចាមរួចហើយក៏បន្តទៅសៀមរាប ភូមិចុងកៅស៊ូ.ឃុំស្លក្រាម.ស្រុកសៀមរាបទៀតដើម្បីជួបប្អូនដៀបស្រីនិច្ចដែលជា សិស្សក្រក្រីរៀនពូកែ។ស្រីនិច្ចរៀនថ្នាក់ទី១២Aនៃវិទ្យាល័យ១០មករា១៩៧៩ហើយ រស់នៅផ្ទះជួលជាមួយម្តាយមីងសព្វថ្ងៃ។គ្រួសារស្រីនិច្ចកាលលោកឪពុកនៅជុំនោះ ទោះបីបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកម្តេចម្តាក៏ស្រីនិច្ចរីករាយរំភើបដែរព្រោះមាន ឪពុកម្តាយយល់ចិត្តគ្នានិងស្រលាញ់កូន។ម្តាយលក់ដូរបន្តិចបន្តួចឪពុករត់ម៉ូតូកង់បី ចំណូលចួនបានចួនអត់ហើយត្រូវចំណាយជាច្រើនជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រី ទាំង២រៀនផង។ទោះបីគ្រួសារមានសភាពពិបាកយ៉ាប់យឺនយ៉ាងណាក្តីក៏ឪពុកម្តាយ ស៊ូទ្រាំខំប្រឹងរកប្រាក់ឲ្យកូនស្រីបានរៀនបន្តទៀតដែរ។ម្តាយក៏មានសុខភាពមិនល្អ ឯឪពុកក៏មានជំងឺបេះដូងតែពួកគាត់តែងតែខំលាក់បាំងកូនៗទាំង២មិនឲ្យដឹងក្រែងកូន កើតទុក្ខគិតខ្វល់ច្រើនរៀនលែងចូលទើបពួកគាត់សុខចិត្តកុហកកូនថាគាត់មិនអីទេ។ ដោយឃើញកូនស្រីទាំង២កូនរៀនពូកែៗដូចគ្នាកូនប្អូនតែងបានលិខិតសរសើររហូត ចំណែកកូនបងក៏បានលិខិតសរសើរដែរហើយពេលប្រលងបាក់ឌុបកូនបងក៏បាន ជាប់និទ្ទេសAទៀតផងនោះ។ ស្នាមញញឹមលាយដោយទឹកភ្នែកនៃញើសឈាមដែល ឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមានតម្លៃពិតមែន។ពួកគាត់រំភើបរហូតដល់យំ ផងសប្បាយចិត្តផងឳបកូនៗផងដោយឃើញកូនៗខំតស៊ូរហូតបានប័ណ្ណកិត្តិយស ជាច្រើនតាមពាក្យដែលកូនបានសន្យាជាមួយពួកគាត់។ពិភពលោកដ៏ស្រស់ស្អាតបាន តែភ្លែតសោះក៏ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពេលឪពុក លាចាកលោកទៅដោយជំងឺបេះដូង។ព្រឹកមិញឌុបកូនទៅរៀនថ្មីៗហេតុអ្វីថ្ងៃឡើងពុក ទៅចោលកូនដោយមិនបានប្រាប់កូនមួយម៉ាត់សោះអ៊ីចឹងពុក?។កម្មលើកម្មទុក្ខជាន់ទុក្ខ ទឹកភ្នែកត្រួតទឹកភ្នែក។ស្រីនិច្ចនិងសុធារីនាងជូតទឹកភ្នែកមិនទាន់អស់សំណើម ផងក៏ស្រាប់តែម្តាយនាងចាប់ឈឺទៀត។ប្អូនទាំង២ពិបាកចិត្តរកឈប់រៀនតែពូ មីងនឹកអាណិតក្មួយៗខ្លាំងណាស់គាត់ជួយបានតិចតួចទេធ្វើម៉េចបើយើងអត់ ដូចគ្នានោះ។ពេលក្រុមការងារសមាគមឧត្តមគតិកូនខ្មែរចុះទៅសម្ភាសផ្ទាល់ស្រី និច្ចយំពេលរំលឹកដល់លោកឪពុកនាង។ស្រីនិច្ចនិងសុធារីមានតែលើកដៃសំពះ សូមសុំឲ្យបងប្អូនខ្មែរសប្បុរសជនដែលនៅក្នុងនិងក្រៅស្រុកមេត្តាជួយបងប្អូន នាងទាំង២ឲ្យបានរៀនដល់ចប់ផងព្រោះប្អូនស្រីទាំង២ចង់ក្លាយជាគ្រូបង្រៀន។ រាល់ថ្ងៃស្រីនិច្ចមិនមានអ្វីជិះទៅរៀនទេពេលខ្លះបានលោកគ្រូអ្នកគ្រូឬមិត្តភក្តិជូន ប្អូនមកផ្ទះនិងពេលខ្លះនាងដើរក៏មានដែរព្រោះបងស្រីបែកទៅរៀននៅបាត់ដំបង។ ខ្ញុំបាទនិងព្រះសង្ឃគ្រប់ព្រះអង្គចង់យំតាមពេលឃើញទឹកភ្នែកស្រីនិច្ចព្រោះរំភើបនិងអាណិតប្អូនស្រីដែលចង់រៀនតែខ្វះលទ្ធភាពទើបខាងសមាគមជូនថវិកានិងប៊ិកសៀវភៅប្អូនបន្តិចបន្តួច ដើម្បីលើកទឹកចិត្តប្អូនឲ្យតស៊ូរៀនខំប្រឹងដើរទៅមុខទៀត។បងប្អូនអាចជួយឧបត្ថម្ភប្អូនស្រីបានតាមរយៈទូរស័ព្ទពីរខ្សែ:093585356/ 077237168។សូមអរគុណ! ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ដែលគ្រប់គ្នាគោរពស្រលាញ់ថ្ងៃនេះលោកបានធ្វើកិច្ចការសប្បុរសធម៌មួយទៀតហើយ។ ក្រោយឃើញព័ត៌មានទាក់ទងនឹងក្មេងស្រីទាំង២នាក់នោះភ្លាម ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានប្រកាសជួយទាំងការសិក្សា ជួយទាំងការងារ ដោយលោកបានបញ្ជាក់ឲ្យដឹងថា “បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរសព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ”៕

ជួយសែរបន្តអោយកូនខ្មែរទូទាំងប្រទេសបានដឹងផងពេលនេះរាជបុត្រសូរ្យកាយ្យចេញដំណើរទៅបាតុកម្មនៅរដ្ឋធានីវ៉ាសុីនតោនហើយជួយសែរជាកំលាំងចិត្តដល់គាត់ផង

ជួយសែរបន្តអោយកូនខ្មែរទូទាំងប្រទេសបានដឹងផងពេលនេះរាជបុត្រសូរ្យកាយ្យចេញដំណើរទៅបាតុកម្មនៅរដ្ឋធានីវ៉ាសុីនតោនហើយជួយសែរជាកំលាំងចិត្តដល់គាត់ផងជួយសែរបន្តអោយកូនខ្មែរទូទាំងប្រទេសបានដឹងផងបេសកម្មទៅបាតុកម្មដើម្បីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមហើយសូមកម្លាំងចិត្តដល់រូបខ្ញុំផងណាកូនខ្មែរ ជួយសែរបន្តអោយកូនខ្មែរទូទាំងប្រទេសបានដឹងផងបេសកម្មទៅបាតុកម្មដើម្បីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមហើយសូមកម្លាំងចិត្តដល់រូបខ្ញុំផងណាកូនខ្មែរ🙏🏻🙏🏻🙏🏻❤️❤️❤️🇰🇭🇰🇭🇰🇭💪🏻💪🏻💪🏻 Posted by រាជបុត្រ សូរ្យកាយ្យ on Donnerstag, 7. Dezember 2017 ជួយសែរបន្តអោយកូនខ្មែរទូទាំងប្រទេសបានដឹងផងបេសកម្មទៅបាតុកម្មដើម្បីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើមហើយសូមកម្លាំងចិត្តដល់រូបខ្ញុំផងណាកូនខ្មែរ🙏🏻🙏🏻🙏🏻❤️❤️❤️🇰🇭🇰🇭🇰🇭💪🏻💪🏻💪🏻 Posted by រាជបុត្រ សូរ្យកាយ្យ on Donnerstag, 7. Dezember 2017