Day: December 17, 2017

គ្រាន់តែរឿងប្រើស្រោម មិនប្រើស្រោម ក៏ផ្អើលដល់សមត្ថកិច្ចដែរ តោះ​សូម​តាមដានមើល​….

គ្រាន់តែរឿងប្រើស្រោម មិនប្រើស្រោម ក៏ផ្អើលដល់សមត្ថកិច្ចដែរ តោះ​សូម​តាមដានមើល​….បុរសម្នាក់បានចូលហាងកោសជប់ម៉ាស្សា២៤ម៉ោង ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ភូមិព្រែកតាគង់ ខណ្ឌមានជយ័ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ខណះដែលចូលដេកក្នុងបន្ទប់អោយនារី ជនជាតិវៀតណាមកោសជប់អោយ តែត្រូវបាននារីកោសជប់ខាងលើនោះបែរជាបបួលគាត់វាយស៊ិចវិញពេលដែលគាត់តថ្លៃគ្នាក្នុងតម្លៃ៥០០០០រៀលហើយបុរសខាងលើមិនចង់ប្រើស្រោមតែនារីម៉ាស្សាដែលជាជនជាតិវៀតណាម មិនព្រមខ្លាចឆ្លងរោគ។ហើយបុរសខាងលើនោះបានទាញខោស្លៀកបំរុងនិងជិះម៉ូតូចេញតែត្រូវបានក្រុមនាងៗបង្ខាំង មិនអោយចេញដោយទារលុយគាត់៥០០០០រៀលថ្លៃមើលប្រដាប់ភេទ ដែលនារីវៀតណាមនោះបានស្រាត នៅក្នុងបន្ទប់ តែបុរសខាងលើបានបដិសេធមិនព្រមអោយដោយរូបគាត់ប្រាប់ថា មិនទាន់បានធ្វើអីផងមេ្ដចក៏ទារលុយគាត់រហូតដល់តែ៥០០០០រៀល ។ ខណះនោះក៏មានការប្រតាយប្រតប់គ្នាផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចាក់អង្រែលើចុះមកដល់កន្លែងផ្ទះកោសជប់កើតហេតុខាងលើ ក្រោយមកក៏នាំបុរសខាងលើនិងនារីម៉ាស្សាទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើបន្តទៀត ដើម្បីអោយដឹងមូលហេតុពិតប្រាកដ។

សភាកម្ពុជាចោទសភាអឺរ៉ុបថា ធ្វើការលម្អៀងទៅរកគណបក្សប្រឆាំង

កម្ពុជាជារដ្ឋអធិបតេយ្យ មានសិទ្ធិស្វ័យសម្រេច ទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ឈរលើគោលការណ៍លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ រដ្ឋសភាកម្ពុជាសង្ឃឹមថា សភាអឺរ៉ុបគួរស្វះស្វែងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី មុននឹងធ្វើការសម្រេចចិត្តណាមួយ ដោយមិនគួរធ្វើការសម្រេចចិត្តផ្អែកលើព័ត៌មានលម្អៀង ដែលបានមកពីភាគីតែម្ខាងនោះទេ។ នេះជាការលើកឡើងពីសភាកម្ពុជាតាមរយៈសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងកាលពីម្សិលមិញនេះ ដើម្បីឆ្លើយតបទៅនឹងការអនុម័តសេចក្ដីសម្រេចរបស់សភាអឺរ៉ុប​។ សេចក្ដីថ្លែងការណ៍របស់សភាកម្ពុជាបានសម្តែងនូវការមិនយល់ស្រប និងមានការសោកស្តាយចំពោះ «សេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ» ។ ក្នុងសេចក្តីថ្លែងការណ៍រដ្ឋសភាកម្ពុជាដែលធ្វើឡើងនៅថ្ងៃសៅរិ៍នេះបានភ្លឺ និងពន្យល់ជូនសភាអឺរ៉ុបផងដែរ ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា គឺជាការអនុវត្តច្បាប់សុទ្ធសាធ។ កាលពីថ្ងៃទី១៣ ធ្នូ សភាអឺរ៉ុប បានសម្រេចអនុម័តសេចក្ដីសម្រេចថ្មីមួយ ដោយសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះស្ថានភាពដុនដាបធ្ងន់ធ្ងរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមទាំងការចាប់ខ្លួន និងការឃុំខ្លួនលោក កឹម សុខាប្រធានគណបក្សសង្រ្គោះជាតិ ការរំលាយគណបក្សសង្រ្គោះជាតិ ការបង្រ្កាបមកលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សេចក្ដីសម្រេចថ្មីមួយរបស់សភាអឺរ៉ុបនេះ បានស្នើអោយមានការព្យួរប្រព័ន្ធអនុគ្រោះ និងការដាក់បម្រាមលើទិដ្ឋកា និងបង្កកទ្រព្យសម្បត្រិចំពោះបុគ្គលទាំងឡាយណាដែលបានជាប់ពាក់ព័ន្ធនឹងការរំលាយសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។  សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការសម្រេចព្យួរជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ។ ប៉ុន្តែសភាកម្ពុជាវិញបានចាត់ទុកថា ការធ្វើការងាររបស់សភាអឺរ៉ុប គឺហាក់ដូចជាមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទាល់តែសោះ ហើយមានភាពលម្អៀង ។ […]

មិនត្រឹមតែស្រលាញ់ជាតិទេរាជបុត្រសូរ្យកាយ្យក៏ចេះច្រៀងទៀតហើយដើរច្រៀងដើម្បីរកមូលនិធិជួយមេឃុំសង្គ្រោះជាតិនៅថៃទៀតសុំសរសើរទឹកចិត្តដោយស្មោះ

មិនត្រឹមតែស្រលាញ់ជាតិទេរាជបុត្រសូរ្យកាយ្យក៏ចេះច្រៀងទៀតហើយដើរច្រៀងដើម្បីរកមូលនិធិជួយមេឃុំសង្គ្រោះជាតិនៅថៃទៀតសុំសរសើរទឹកចិត្តដោយស្មោះ Posted by Somnang Kong on Samstag, 16. Dezember 2017

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែង ព្រោះបក្សដែលរំលាយគ្មានថ្ងៃរស់ឡើងវិញឡើយ

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន ឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែង ព្រោះបក្សដែលរំលាយគ្មានថ្ងៃរស់ឡើងវិញឡើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានផ្តល់អនុសាសន៍ឲ្យក្រុមគណបក្សប្រឆាំងបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងការបោះឆ្នោត កុំរំពឹងគណបក្សនយោបាយដែលរំលាយចោលនោះ ព្រោះគ្មានថ្ងៃរស់ឡើងវិញនោះឡើយ។ ការផ្តល់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិត​ដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបាន​រំលាយហើយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាត​បង់ពេលវេលាកាន់តែច្រើន»។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ […]

ស៊ែរជាបន្ទាន់!!!កុំពូកែជឿពេកគ្រូ​​មន្ត​អាគម​បញ្ចុះ​​ស្នេហ៍បោកយកខ្លួនប្រាណស្រី​ស្អាត​ជាង​២០​នាក់​ហើយថែមទាំងថតរូបគម្រាមយកលុយទៀត

កាសែត​ក្នុង​ស្រុក​មួយ​របស់​ថ្ងៃ​បាន​ចេញ​ផ្សាយ​ថា កាល​កន្លង​ទៅអាជ្ញាធរ ថៃបាន​វែក​មុខ​គ្រូ​ស្នេហ៍​ក្លែង​ក្លាយ​ម្នាក់​ដែល​មាន​បោក​ស្រី​ៗ ដែល​ចង់​ធ្វើ​ស្នេហ៍​ជា​ច្រើន​នាក់​យក​ខ្លួន​​ប្រាណក្រោម​លេស​បញ្ចុះ​មន្ត​អាគម​ស្នេហ៍។គ្រូពេទ្យ​នោះ​មាន​ឈ្មោះ Song Kan ជា​មន្ត្រី​កង​រាជ​អាវុធ​ កង​ពល​ ( Bk.p. ) ។ គេ​បាន​បន្លំ ខ្លួន​ជា​គ្រូ​ស្នេហ៍​ ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​នោះ​ទ។ គ្រូ​ស្នេហ៍​ រូប​នេះបាន​បោក​ស្រីៗ​ក្មេង​ៗ ​ក្រមុំ​ថៃ​ ឲ្យ​ដេក​ខ្លួន​អស់​ជា​ច្រើន​នាក់​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គ្រូស្នេហ៍​នេះ មិន​ត្រឹម​តែ​បោក​យក​ខ្លួន​ ក៏​នៅ​បោក​យក​លុយ​ ពី​ប្រជាជន​ក្នុង​តំបន់ ដែល​គេ​រស់នៅ​​អស់​រាប់​ម៉ឺន​បាត​ផង​ដែរ។ ប៉ូលីស បាន​រក​ឃើញ​ភស្តុតាង​ជា​ច្រើន​នៅ ក្នុង​ផ្ទះ​របស់​គ្រូ​នេះ ព្រម​ទាំង​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​គ្រូ​នេះ​បាន​ថត​ទុក ជា​មួយ​មនុស្ស​ស្រី​ៗ​ជា​ច្រើន​ដែល​គេ​បាន​ដេក​ជាមួយ​ទៀត​ផង៕

លេាក ឪពុក ថ្វីថ្បិតតែលេាកជាប់ឃុំឃាំងនៅទីសែនឆ្ងាយ មិនអាចប្រាស្រ័យទាក់ទងជាមួយកូនក៍ដេាយ ប៉ុន្តែសម្លេង គំនិត និងមនសិការស្នេហាជាតិរបស់លេាក ស្ថិតនៅក្នុងចិត្តរបស់កូនជានិច្ច។ កឹម មនេាវិទ្យា & កឹម សម្មាធីតា

លេាក ឪពុក ថ្វីថ្បិតតែលេាកជាប់ឃុំឃាំងនៅទីសែនឆ្ងាយ មិនអាចប្រាស្រ័យទាក់ទងជាមួយកូនក៍ដេាយ ប៉ុន្តែសម្លេង គំនិត និងមនសិការស្នេហាជាតិរបស់លេាក ស្ថិតនៅក្នុងចិត្តរបស់កូនជានិច្ច។កឹម មនេាវិទ្យា កឹម សម្មាធីតា

ចាប់បានសំបុកក្រុមបោកប្រាស់ស្នេហាតាមហ្វេសបុកជាធ្នាក់ស្ទួចយកលុយពីនារីខ្មែរមួយចំនួន

ចាប់បានសំបុកក្រុមបោកប្រាស់ស្នេហាតាមហ្វេសបុកជាធ្នាក់ស្ទួចយកលុយពីនារីខ្មែរមួយចំនួន នេះហេីយគឺជាក្រុមឆបោកតាមហ្វេសបុក ដោយសម្តែងធ្វេីជាអ្នកមាន រឺ អនិកជនអាមេរិកដេីម្បីធ្វេីជាធ្នាក់បោកក្នុងរូបភាពស្នេហា។ល។ ដែលកន្លងមកមានជនរងគ្រោះ២នាក់ហេីយ បានប្រាប់ខ្ញុំ តែពូកគាត់សុំមិនបញ្ចេញអត្តសញ្ញាណ ព្រោះខ្លាចខ្មាស់គេ។ សំរាប់គំនិតខ្ញុំ សូមប្អូនស្រីៗដែលធ្លាប់ចាញ់បោក ហេីយរាយការណ៏ប្រាប់ខ្ញុំលេីកមុន គួរសហការណ៏និងសមត្ថកិច្ច ដេីម្បីស្វែងរកសំបុកពូកវាបន្ថែមទៀត។ ជាថ្មីម្តងទៀត សូមអង្វរបងប្អូននារីខ្មែរយេីងមួយចំនួន ដែលលេងFacebook ហេីយមានជនបរទេស រឺ អនិកជនណាមកសុំស្នេហ៏ដោយមិនស្គាល់គេច្បាស់ សូមមេត្តាប្រុងប្រយត្ន័ ព្រោះបងប្អូនអាចក្លាយជាជនរងគ្រោះ ហេីយប៉ះពាល់កត្តិយសទៀតផង។ សូមតាមដានរឿងនេះបន្តដូចខាងក្រោម៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បង្ហាញអត្តសញ្ញាណ ក្រុមចាប់ជំរិតតាមទូរស័ព្ទ៥នាក់ មុនបញ្ជូនទៅតុលាការ (ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសន្និសីទកាសែត បង្ហាញមុខក្រុមចាប់ជំរិតតាមទូរស័ព្ទ៥នាក់ ដែលមានជនជាតិនីហ្សេរីយ៉ា៤នាក់ និងស្ដ្រីខ្មែរម្នាក់ មុនពេលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់បងប្អូនអ្នកលេង Facebook សូមមានការប្រុងប្រយ័ត្នចំពោះការឆបោកតាមរយៈ Facebook […]