Day: December 29, 2017

គ្រួសារបង្ខំឱ្យយកប្តី នារីវ័យ ១៨ ឆ្នាំ សុខចិត្តចងកសម្លាប់ខ្លួន

នារីដ៏ស្រស់ស្អាតម្នាក់បានសម្រេចចិត្តចង ក សម្លាប់ខ្លួនដោយគ្មានស្តាយស្រណោះនូវជីវិតខ្លួនឯង សោះឡើយដែលក្រោយពីដឹងថាម្តាយឪពុករៀបចំទុកដាក់ឱ្យនាងមានប្តីទៅតាមគន្លងប្រពៃណីខ្មែរ ។ នារីដែលគិតខ្លីចាត់ទុកស្នេហាធំជាងគុណឪពុកម្តាយទៅទៀតនោះមានឈ្មោះ សុខា ដេត ហៅ ដេត អាយុ ១៨ ឆ្នាំបានសម្រេចចិត្តចងកនៅលើដើមឈើក្រោយផ្ទះនាងនាភូមិពោធិ ឃុំ ក្របៅ ស្រុក កំចាយមារ ខេត្ត ព្រៃវែងនៅវេលាម៉ោងជិត ៩ យប់ថ្ងៃទី ១០ ធ្នូ ២០១៧ ។ ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពហើយឃើញថានាងពិតជាធ្វើអត្តឃាតមែនក៏បានប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ថៅកែសារភាពថារំលោភ តែរំលោភបានតែពាក់កណ្តាលប៉ុណ្ណោះ ព្រោះ…

មានប្តឹងផ្តល់ករណីចាប់រំលោភមួយបានកើតឡើងរវាងថៅកែហាងលក់កាហ្វេ និង អ្នករត់តុនៅពេលយប់លុះព្រឹកឡើងនាងបានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅទៀបភ្លឺ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តគណ្តាល ។ ជនសង្ស័យមានឈ្មោះ អីវ វណ្ណា អាយុ ៣៥ ឆ្នាំ ជាថៅកែហាងកាហ្វេ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តគណ្តាល ឯនារីរងគ្រោះមានឈ្មោះ ស ស អាយុ ២០ ឆ្នាំ ជាអ្នរត់តុរស់នៅស្រុកស្អាង ខេត្តកណ្តាល ។ តាមការរៀបរាប់របស់នារីរងគ្រោះប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៧ ថៅកែហាងកាហ្វេរបស់ខ្លួន បានមករកចាប់រំលោភនាងម្តងតែមិនបានសម្រេចដោយសារនាងរើបម្រាស ។ លុះដល់ទៀបភ្លឺ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ […]

បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញទារកកើតមកភ្ជាប់ជាមួយរបស់ចម្លែកម្យ៉ាង…..

ទារក​ដែល​កើតមក​ធ្វើ​ឲ្យ​ផ្អើល​អស់​មនុស្ស​ពេញ​មន្ទីរពេទ្យ​នោះ​ជា​កូន​របស់​គ្រួសារ​ក្រីក្រ​មួយ​រស់នៅ​ភូមិ​ព្រៃ​រកា​ស្ថិតក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទារក​មួយ​នេះ​បានកើត​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង​។ លោក គង់ ថា​ន អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុក​ទារក​កើតមក​មាន​អំបោះ​នៅជាប់​ទាំង​ជើង​ទាំង​ដៃ​នោះបាន​រៀបរាប់ថា កន្លងមក​ខ្ញុំ​ធ្លាប់តែ​ឃើញ​ទារក​ខ្លះ​កើតមាន​ស្នាម​ឆ្នៅ​ដែល​ចាស់ៗ​តែង​និយាយថា គេ​ដៅ​ចំណាំ ឬក៏​ស្នាម​ទ្រុត និង​ខូង​ដែល​គេ​បាន​គិតថា ជា​ស្លាកស្នាម​ធ្វើ​ទារុណកម្ម​កាលពី​ជាតិ​មុន​។ ប៉ុន្ដែ​ខ្ញុំ​ពុំដែល​បានឃើញ​ទារក​កើតមក​មាន​ជាប់​ខ្សែ​អំបោះ​ចង​ជាប់ដៃ​ជើង​ពិតៗ​ឃើញច្បាស់​នឹង​ភ្នែក​អញ្ចឹង​សោះ គឺ​ទើបតែ​ឃើញ​កើតមានឡើង​ចំពោះ​កូន​របស់ខ្ញុំ​នេះឯង​។​លោក គង់ ថា​ន និយាយថា ក្រោយពេល​កូន​របស់ខ្ញុំ កើតមក​មិនថាតែ​ខ្ញុំ​និង​ប្រពន្ធ​របស់ខ្ញុំ​ទេ ដែលមាន​ការភ្ញាក់ផ្អើល សូម្បីតែ​គ្រូពេទ្យ​ធ្វើការ​នៅ​ទីនោះ​ម្នាក់ៗ​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល សូម្បីតែ​គ្រូពេទ្យ​ធ្វើការ​នៅ​ទីនោះ​ម្នាក់ៗ​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល ហើយ​និយាយថា តាំងពី​ពួកគាត់​ធ្វើ​គ្រូពេទ្យ​ពុំដែល​ឃើញ​ទារក​ណា​កើតមក​មាន​ចំណង​អំបោះ​ពិតៗ​ជាប់​មកជា​មួយ​ដូច​ទារក​ដែលជា​កូន​ខ្ញុំ​ទើបនឹង​កើត​នេះ​ទេ កូនប្រុស​ខ្ញុំ​នេះ​មើលទៅ​ចំណង​ចងដៃ​ជើង​នេះ ចង​ជាប់​ខ្លាំងណាស់ មាន​ស្នាម​កប់​កដៃ​កជើង ពិសេស​ចង​ស្ទើរ​ដាច់​ម្រាមជើង រហូត​ពិការ​រ​ម្រាម​មួយចំនួន​ទៀតផង​។ ចំណែក​អ្នកស្រី អ៊ុក សុភាព អាយុ​៣៨​ឆ្នាំ ត្រូវជា​ម្ដាយ​ទារក​មាន​អំបោះ​ចង​ជាប់ជើង និង​ដៃ​នោះបាន​រៀបរាប់ថា មុនពេល​កូនប្រុស​របស់ខ្ញុំ​ម្នាក់នេះ​មក​ចាប់កំណើត គឺមាន​យប់​មួយនា​ពាក្យ​កណ្ដាល​អា​ធ្រា​ត្រ ខណៈពេលដែល​ខ្ញុំ​កំពុងតែ​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​ខ្ញុំ​បាន​យល់សប្ដិ​ឃើញ​ជនជាតិ​បារាំង​ម្នាក់​ជាម​នុស្ស​ប្រុស​មាន​មាឌធំ​ខ្ពស់​និយាយ​ភាសា​ខ្មែរ​មកកាន់​ខ្ញុំ​ថា នែ​! នាង​យើង​ឲ្យ​កងដៃ​កងជើង​នាង​មួយគូ​។ ពេលដែល​បារាំង​នោះបាន​ហុច​កងដៃ​ជើង​ឲ្យ​ខ្ញុំ ខណៈនោះ​ខ្ញុំ​ឃើញ​កង​គូ​នោះ​ល្អ​ណាស់​រំលេច​ទៅដោយ​ពណ៌​មាស​ចាំង​ផ្លេកៗ ខ្ញុំ​ក៏​ទទួល​យកមក​ពាក់​កជើង​និង​កដៃ​របស់ខ្ញុំ​ភ្លាម​។ប៉ុន្ដែ​រំពេច​នោះ​ក្រោយ​ពេលដែល​ខ្ញុំ​យក​កង​ពាក់​កជើង និង​កដៃ ស្រាប់តែ​កង​បានក្លាយ​ទៅជា​ខ្សែ​អំបោះ​ធម្មតា តែ​ស្វិត​ណាស់​ទោះ​ខ្ញុំ​ខំប្រឹង​ទាញ​ផ្ដាច់​ក៏​មិន​ដាច់​ដែរ […]

ចេះតែឆ្ងល់ ហេតុអ្វីបានមិនសូវឃើញ សុគន្ធកញ្ញា ស្លៀកខោខ្លី តាមពិតជើងនាង……

កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញាឱក សុគន្ធកញ្ញា កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ ទោះបីជាតារារូបនេះមានវ័យច្រើនឆ្នាំក្តី ក៏នាងនៅតែទាក់ចិត្ត និងបេះដូងរបស់យុវវ័យដែរ។ ដោយឡែក សម្រាប់ការតែងខ្លួនរបស់តារារូបនេះ ឃើញថានាងតែងតែស្លៀកពាក់បែបសុភាព និងសាមញ្ញធម្មតា ហាក់ដូចជាមិនសូវបញ្ចេញនូវភាពស៊ិចស៊ី បញ្ចេញគល់ភ្លៅឡើយ។ជាក់ស្តែង នៅក្នុងកម្មវិធីនីមួយៗ គឺកម្រឃើញថារូបនេះស្លៀកខ្លីៗនោះទេ តែពេលនេះនៅក្នុងបណ្តាញសង្គមរបស់នាង បានបញ្ចេញរូបភាពមួយសន្លឹក ដែលបានបង្ហាញ ពីគល់ភ្លៅរបស់នាង ដែលនៅក្នុងនោះមើលទៅហាក់ដូចជាមានសាច់យ៉ាងណែន មិនសូវមានភាពស្រឡូនដូចតារាដទៃៗនោះទេ។ ដូច្នោះហើយ ទើបឃើញតែតារារូបនេះ មិនសូវស្លៀកពាក់ខ្លីៗ ដោយសារតែខាងផ្នែកជើងខាងក្រោមរបស់នាងមានសាច់ច្រើនមិនដូចតារាដទៃ តែបើសិនជានាងស្លៀកខ្លីគឺនាងតែងតែមានរបស់បិទបាំង ដូចជាស្រោមជើង ឬស្បែកជើង ក.វែង ដើម្បីមិនអាចឲ្យឃើញទំហំជើងរបស់នាងច្បាស់៕