Day: December 31, 2017

ក្តៅៗ ថ្មីៗ!!! ​អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១០ ពេលនេះមានដំណឹងរំភើបមួយ

បើយោងតាម​លិខិត​របស់ ​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន ផ្ញើ​រទៅកាន់​ប្រធាន​មន្ទីរ​អប់រំ ​រាជធានី​-ខេត្ត ​បាន​​ស្នើឲ្យ​ប្រធាន​មន្ទីរ​អប់រំ រាជធានី-ខេត្ត​ ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១០ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ចាប់ពី​ពេល​នេះ​ទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន ដែល​បាន​ប្រឡងជាប់ ដោយ​ឥត​គិតថ្លៃ។ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ផលិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៦ កក្កដា ២០១០ រួចរាល់​ហើយ ។ បេក្ខជន​ដែល​​ប្រឡង​ជាប់អាច​មក​ទទួល​យក​សញ្ញាបត្រ​ ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត បាន បន្ទាប់ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​៕ សេចក្តីលម្អិតសូមអានឯកសារខាងក្រោម៖

ពិតជារន្ធត់ខ្លាំងណាស់!!! គ្រាន់តែស្រែកច្រៀងសោះ ក៏អាចបណ្តាលឲ្យស្លាប់បានដែរ

កាលពីពេលថ្មីៗនេះគឺឃើញមានរឿងគួរឲ្យរន្ធត់មួយបានកើតឡើងប៉ះចំតារាម៉ូដែលស្រីជនជាតិសិង្ហបុរីម្នាក់ &ដែលបានបាត់បង់ជីវិតក្រោយពីបានចូលច្រៀងខារ៉ាអូខេលេងជាមួយនឹងមិត្តភក្តិ។ តារាម្នាក់នេះមានឈ្មោះថា Karen Stella Wong ដែលមានវ័យទើបតែ ២៨ឆ្នាំ ទេ ហើយរូបនាងជាតារាម៉ូដែលដ៏ល្បីមួយរូបដែលតែងមានមុខនៅក្នុងកម្មវិធីបង្ហាញ ក៏ដូចជាការតាំងពិព័រណ៍រថយន្តជាច្រើន។បើយោងតាមគេហទំព័ររបស់ China Press បានឲ្យដឹងថា នាងបានចូលច្រៀងខារ៉ាអូខេមួយកន្លែងដែលមានទីតាំងនៅ& Neil Road កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។ ពេលដំបូងឡើយគឺមិនមានអ្វីដែលគួរឲ្យកត់សំគាល់ឡើយ បន្ទាប់មកនាង Karen ក៏បានជ្រើសរើសចម្រៀងមួយបទដើម្បីច្រៀង ហើយបទនេះគឺតម្រូវត្រូវតែស្រែកខ្លាំងទើបពិរោះ។ក្នុងខណៈពេលដល់កន្លែងដែលនាងត្រូវស្រែកខ្លាំងភ្លាមនោះ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួល ហើយថែម&ទាំងបានប្រាប់គេឯងថានាងឈឺក្បាលខ្លាំងណាស់។ មួយសន្ទុះក្រោយមក នាងក៏ចាប់ផ្តើមស្ពឹកផ្នែកម្ខាងនៃរាងកាយ។ ដោយសារតែមើលឃើញស្ថានភាពដូចមិនស្រួលបែបនេះ មិត្តភក្តិរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែពេលនោះ Karen បានសន្លប់បាត់ស្មារតីទៅហើយ។ ជារឿងដ៏គួរឲ្យសោកស្តាយបំផុត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ Karen បានបាត់បង់ជីវិតទៅហើយ បន្ទាប់ពីសន្លប់បាត់ស្មារតីអស់រយៈពេល៣ថ្ងៃជាប់គ្នាមក។  ម្ដាយ ព្រមជាមួយមិត្តភក្តិរបស់នាង មានការសោកសៅជាខ្លាំង &ក៏ព្រោះតែ Karen ជាកូនស្រីតែម្នាក់គត់ក្នុងគ្រួសារ ហើយសាកសពនាងត្រូវបានបូជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយក៏មានមនុស្សជាច្រើនបានចូលរួមផងដែរ៕

រូបមួយសន្លឺកកំពុងតែធ្វើឲ្យគេក្តុកក្តួលពេញហ្វេសប៊ុក!!! កូនស្រែកយំយ៉ាងខ្លាំង ខណៈពេលម្តាយខំទប់ទឹកភ្នែក ពេលចាកចេញទៅធ្វើការស្រុកគេ

គ្រាន់តែរូបភាពមួយសន្លឹកសោះបានធ្វើឲ្យមានមនុស្សជាច្រើន បានបង្ហាញនូវអារម្មណ៍យ៉ាងក្តុកក្តួលជាខ្លាំង ព្រមជាមួយនូវពាក្យជូនពរគ្រប់ៗគ្នា ជាមួយគ្នានោះដែរក៏មានមនុស្សមួយចំនួនបានមើលរូបភាពមួយសន្លឹកនេះជាច្រើនលើក ច្រើនសារក៏នៅតែមើល ព្រោះរូបមួយសន្លឹកនេះបានបញ្ជាក់នូវអត្ថន័យយ៉ាងពេញលេញ គ្រប់គ្រាន់ ព្រមលាយឡំនូវមនោសញ្ចេតនាដែលមិនអាចកាត់ថ្លៃបាន។ក្នុងនោះផងដែរ ដោយសារតែរូបភាពមួយសន្លឹកនេះបានធ្វើឲ្យមានអ្នកខ្លះបានប្រាប់ថា គាត់មើលបណ្តើរយំបណ្តើរ ព្រោះជីវិតមួយនេះដូចគាត់ខ្លាំងណាស់ គ្មានម្តាយ​ឯណាចង់ឃ្លាតឆ្ងាយពីគ្រួសារឡើយ តែដោយសារតែចង់បានជីវភាពឲ្យបានប្រសើរឡើងជាងនេះទើបសម្រេចចិត្តទៅធ្វើការនៅស្រុកគេ។ មួយវិញទៀតក៏មានអ្នកខ្លះបានយករូបភាពមួយសន្លឹកនេះ ព្រមជាមួយការរៀបរាប់ពីអត្ថន័យនៃរូប ដោយបានសរសេរថា “កូនស្រែកហៅម្តាយកុំឲ្យទៅធ្វើការស្រុកគេ តែក្នុងចិត្តម្តាយត្រូវតែទៅ ដោយស៊ូឃ្លាតមួយរយៈដើម្បីជីវភាពប្រសើរឡើង កូនកុំយំអីម្តាយថ្លៃនឹងវិលវិញ បែកម្តងនេះមិនមែនបែករហូតទេ កូនក៏នៅមានប៉ាមើលថែកូនដែរ”។ នៅមិនទាន់អស់ទេ ក៏នៅមានសារដ៏ក្តុកក្តួលជាច្រើនទៀតដែលពួកគាត់ទាំងនោះបានបង្ហាញនូវអារម្មណ៍ពិតៗ។រូបមួយសន្លឹកនេះគឺជាការចេញដំណើររបស់ពលការិនីកម្ពុជា ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជាមួយការអមដំណើរពីមន្ត្រីរាជការ នៃក្រសួងការងារ ទៅកាន់ប្រទេសហុងកុង ដើម្បីទៅបម្រើការងារជាជំនួយការមេផ្ទះ។គួរបញ្ជាក់ឡើងវិញផងដែរថា អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុង មានរយៈពេល២ឆ្នាំ ប៉ុន្តែដល់ពេលបញ្ចប់អាណត្តិការងារ បើសិនមានការព្រមព្រៀងពីនិយោជកទៀត ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។ ប្រាក់ឈ្នួលអប្បបរមាដែលទទួលបានចាប់ពី ៥៧០ដុល្លារឡើងទៅ រួមទាំងអត្ថប្រយោជន៍មួយចំនួនទៀត ដូចជា លក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗល្អប្រសើរ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ ពោលដូចទៅនឹងកម្មករ-កម្មការិនីហុងកុង និងពលករ-ពលការិនីជនជាតិដទៃផងដែរ។ក្នុងនោះផងដែរ ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា […]