Month: January 2018

ទប់ទឹកភ្នែកមិនបានទេ៖ ថ្ងៃការកូនឪពុកបែរជាឈឺដេកដួល ទាំងកូនៗក៏ប្រឹង

ក្នុងពិធីមង្គលការកូនស្រីយ៉ាងអាធិកអធម បុរសជាឪពុកវ័យ ៤០ឆ្នាំប្លាយ បានដេកសម្រក់ទឹកភ្នែកនៅនឹងកន្ទេល ខណៈខ្លួនប្រាណរួមរឹតដោយជំងឺ មិនជាដើរបាន ជាហេតុធ្វើឲ្យលោកមិនអាចចូលរួមអង្គុយក្បាលកន្ទេលធ្វើជាមេបាបាន។ តែយ៉ាងណាកូនស្រី ដែលអ្នកភូមិរមែងទន្ទេញពាក្យសរសើរថា ជាកូនស្រីកតញ្ញួ ក៏មិនទុកឲ្យឪពុកស្ថិតក្នុងជំងឺឲ្យធ្លាក់ក្នុងភាពឯកាក្នុងថ្ងៃជ័យនេះដែរ ។ បន្ទាប់ពីចប់ពិធីចងដៃ កូនស្រីដែលអ្នកភូមិល្បីថា កូនកតញ្ញូនោះ បាននាំកូនកំលោះមកសំពះសុំពរជ័យពីឪពុក និងបញ្ចុះនំអាហារផ្លែកដល់អ្នកមានគុណនាង។ ដោយមិនអាចទប់អារម្មណ៍នឹងទង្វើរបស់កូនស្រី ទឹកភ្នែកឪពុកមិនដឹងមកពីណាទេ ដណ្តើមគ្នាស្រក់ ព្រោះអាសូរខ្លួនមិនបានចូលរួមពិធីមង្គលការកូន។ឃើញបែបនេះ កូនស្រីដែលគ្រងដោយសំលៀកបំពាក់កូនក្រមុំនោះ ឆួលចិត្តនឹងឪពុក ស្រក់ទឹកជោកថ្ពាល់ ដោយគ្មានពោលពាក្យអ្វីទាំងអស់។ ក្នុងទិដ្ឋភាពគួរឲ្យសង្រេងនេះ ត្រូវបានកូនកំលោះ សឹងតែទប់ទឹកភ្នែកមិនបានដែរ ប៉ុន្តែរូបគេព្យាយាមលួងឪពុកក្មេង និងប្រពន្ធ កុំឲ្យបែបនេះ ព្រោះជាថ្ងៃលាភថ្ងៃជ័យកូនប្រុសកូនស្រីផង៕

អ្នកឡើងភ្នំម្នាក់រន្ធត់ស្ទើរលស់ព្រលឹងស្លាប់ពេលឃើញខ្មោច ZOOMBIE មួយក្រុមអត់ក្បាលតែចុងក្រោយ…..

ប្រភពព័ត៌មានពីបរទេសមួួយបានរាយការណ៌ពីរឿងរ៉ាវដែលនឹកស្មានមិនដល់មួយដោយបុរសជនជាតិជប៉ុនម្នាក់បានជិះកង់ឡើងភ្នំតែម្នាក់ឯងក្នុងគោលបំណងរកមើលទេសភាពព្រៃភ្នំ។ ពេលជិះដល់ចំនុចមួយជាចំនុចដែលធ្វើឲ្យគាត់ភ័័យស្ទើរលស់ព្រលឹងស្លាប់ គឺគាត់បានឃើញខ្មោចអត់ក្បាល់ជាច្រើនដែលធ្វើឲ្យគាត់រត់ស្ទើរធ្លាក់ថ្លើម។ គាត់បានរាយការណ៌ទៅកាន់អាជ្ញាធរ និងអ្នកភូមិផ្សេងៗតែអ្វីដែលគេទទួលការបកស្រាយមកវិញគឺហួសចិត្ត គួរអោយចង់សើច គឺវាមិនមែនជាខ្មោចទេតែជា ស្នាដៃចម្លាក់របស់វិចិត្រករជប៉ុនម្នាក់ឈ្មោះ Nagato Iwasaki ដែលគេបានដាក់តាំងនៅទីនោះ។

ព្រឺសម្បុរគ្រប់គ្នា!!! ពេលដឹកសពកូនស្រីដែលស្លាប់ក្នុងមន្ទីពេទ្យទៅធ្វើបុណ្យ ពេលបើកក្រណាត់មើលមុខកូនជាលើកចុងក្រោយ ស្រាប់តែផ្អើលរត់ពេញរោងបុណ្យ

នេះជារឿងដ៏ចម្លែកមួយទៀតហើយដែលបានកើតឡើងក្នុងប្រទេសថៃ ក្រោយពេលដែលក្មេងស្រីម្នាក់ដែលបាត់បង់ជីវីតនៅក្នុងមន្ទីពេទ្យ ហើយត្រូវបានឪពុកម្តាយសាច់ញ្ញាតិជិតឆ្ងាយ ដឹកសពយកទៅធ្វើបុណ្យ ស្រាប់តែឪពុកម្តាយពបើកក្រណាត់មើលមុខកូនជាលើកចុងក្រោយ ស្រាប់តែផ្អើលពេញរោងបុណ្យ។ហេតុការណ៏នេះបានកើតឡើងក្នុងតំបន់ខូកសៈអាត ស្រុកណងប៊ួរៈវេ ខេត្តឆៃភូមិ។ តាមសម្តីឪពុកម្តាយបានអោយដឹងថា កូនស្រីរបស់ពួកមានអាយុ ១ ឆ្នាំ បានផុតដង្ហើមនៅក្នុងមន្ទីពេទ្យឆៃភូមិ កាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅនេះ ក្រោយពីមានជម្ងឺឈឺរ៉ាំរ៉ៃជាយូរមកហើយ ។ដោយសារតែនឹករលឹកកូនស្រីពេកគាត់ក៏បានសំរេចចិត្តបើកមើលមុខកូនស្រីជាលើក​ចុងក្រោយ ស្រាប់កូនស្រីរបស់គាត់បានដកដង្ហើមហើយបើកភ្នែកធំៗមើលមកពួកគាត់ ពេលនោះហើយបានធ្វើអោយអ្នកស្រុក និងបងប្អូនភ័យរត់ព្រាត ទម្រាំតែគ្រប់គ្នាដឹងថានាងរស់ឡើងវិញម្នាក់ៗត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង។

ខ្លាំងប៉ះខ្លាំងហើយ! រថយន្តលោកផ្កាយ១ ប៉ះរថយន្តទំនើប២គ្រឿង បើកឌឺដាក់គ្នាផ្អើលប៉ូលីស!

មានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក នេះបើយោងតាម គណនី​ហ្វេស​ប៊ុក​ឈ្មោះTy Chamroeun​kosal (លោកផ្កាយ១ ឈ្មោះ ទី ចំរើនកុសល់​) បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពដែលដាក់ក្នុងរថយន្ត  នឹង បាន​សរសេរ​រៀប​រាប់​ថា៖អស់លោក-លោកស្រីជាទីរាប់អាន ! តើស្គាល់រថយន្តទាំងពីរនេះជារបស់អស់លោក​ណា​ទេ? ពួកគេអាងខ្លួនជាអ្នកមានឡានល្អជិះ និងអាងអំណាចយសសក្តិរបស់ខ្លួន បានបំពានលើសិទ្ធបើកបររបស់​អ្នក ដ៏ទៃតាមដងផ្កូវសាធារណៈដូចដែលមានភ្ជាប់ជាមួយវីដេរដែលថតបានជាក់ស្តែងនេះ។ (តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់ រថយន្តគឺមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួង​មហាផ្ទៃ) ។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហើយ ល្មមបញ្ឈប់ វប្បធម័អាង អំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅ ព្រោះថាអំណាចរបស់លោកគឺកើត ចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណះ។ គួរបញ្ចាក់ផងដែរថា៖ កន្លងមក លោកផ្កាយ១ទី ចំរើនកុសលខាងលើធ្លាប់មានរឿងតាមដងផ្លូវម្តងហើយ កាល​ពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលរវល់ទាំងយប់ ដោយតាមប្រមាញ់ដេញតាម ចាប់ពេញ​មួយចំហៀងខាងជើងទីក្រុងភ្នំពេញ។ ព្រោះតែបុរសឧត្តមសេនីយ៍ម្នាក់ ប្រើហឹង្សាបាញ់ស្រ្ពាយដាក់ភ្នែក​សន្តិសុខ​រោងចក្រ ឲ្យរបួសធ្ងន់ធ្ងរ នៅលើដងផ្លូវជាតិ លេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិ ស្ពានខ្ពស់ […]

សម រង្ស៊ី ថាអំពើហិង្សានឹងផ្ទុះឡើង បើមិនពន្យារពេលបោះឆ្នោត

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។លោក សម រង្ស៊ី តាម​រយៈ​បណ្តាញ​សង្គម​ទ្វីធឺ (tweeter) របស់​លោក បាន​ដាក់​សំណើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារ​ពេល​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ រហូត​ដល់​លោក និង​លោក ហ៊ុន សែន អាច​ធានា​បាន​ថា ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​យ៉ាង​ហោច​ណាស់​ក៏​អាច​មាន​លក្ខណៈ​អប្បបរមា​តាម​ស្តង់ដារ​អន្តរជាតិ​ដែរ ដើម្បី​ជៀសវាង​អំពើ​ហិង្សា និង​ការ​មិន​ទទួល​ស្គាល់​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ។ សំណើ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ បន្ទាប់​ពី​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់​ទៀត បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ទាមទារ​ការ​ដោះលែង​លោក កឹម សុខា […]

ហ៊ុន សែន តែងតំាងកូនប្រសា ឌី វិជ្ជា ជាអគ្គស្នងការរងនគរបាលជាតិ

លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​សព​លោក ហុ​ក ឡង​ឌី អតីត​មេ​ប៉ូលិស​ស្រុក​ខ្មែរ និង​ត្រូវជា​ស្វាមី​លោកស្រី ហ៊ុន ម៉ា​ណា កូនលោក ហ៊ុន សែន​នោះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ ។នេះ​បើ​យោង​តាម​អនុក្រឹត្យ​លេខ​២៨ អន​ក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨​នេះ ។ មុន​ចូល​កាន់​តំណែង​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជា​កូនប្រុស​ច្បង​របស់​លោក ហុ​ក ឡង់​ឌី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ជំនួស​លោក ថោ​ង លី​ម ដែល​ត្រូវ​តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៤ ។ក្រៅពី​មាន​តួនាទី​កំពូល​ខាងលើ […]

ថៃលេងមួយក្បាច់នេះ,ពលករខ្មែរចុកឈាម.!

នោះថៃលេងមួយក្បាច់ ពលករខ្មែរស្រុកទឹកភ្នែកទៀតហើយ.! សូមចូលអានអត្ថបទនេះដូចខាងក្រោម÷ សង្ឃឹមថាបងប្អូនពលករអានអោយបានច្រើនជាងសួរ អគុណ មតិគណៈរដ្ឋមន្ត្រីបានអនុម័តហើយ÷ 1-ប័ត្រស៊ីជម្ពូរអស់សុពលភាព31/3/2018 មិនបានធ្វើប៉ាស្ព័រត្រូវវិលវល់មកតប័ត្រស៊ីជម្ពូរម្តងទៀតគឺពន្យារដល់30/6/2018 ហើយមកធ្វើប៉ាស្ព័ពរអោយទាន់វិញដដែល 2-ប័ត្រសុីជម្ពូរ នេសាទ ប្រែរូបសត្វទឹកអស់សុពលភាព1/11/2017 មានឱកាសរស់ឡើងវិញ តប័ត្រសុីជម្ពូរពន្យារដល់30/6/2018 ហើយមកធ្វើប៉ាស្ព័រអោយទាន់វិញដដែល 3-អ្នកចុះឈ្មោះថ្មីមានលិខិតបញ្ជាក់ទំនាក់ទំនងថៅកែ-ពលករ ធ្វើប័ត្រស៊ីជម្ពូរពន្យារដល់30/6/2018 ហើយមកធ្វើប៉ាស្ព័រអោយទាន់វិញដដែល -បើកឆាប់ៗនេះហើយ100% -អ្នកគ្មានអ្វីសោះគឺ សក់អ្នកណាក្បាលអ្នកហ្នឹង ផ្ទះយើងវិញMOU សូមអរគុណអត្ថបទរបស់បងកម្មករឆ្លងដែនហៅបង(HengHoeurn

នារីដ៏ស្រស់ស្អាតម្នាក់​ទៅរៀនធ្វើក្អមឆ្នាំង តែបែរជាស្មូនចេញរូប……

មានរឿងដ៏គួរអោយអស់សំណើចមួយបាននិងកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន លើបណ្តាញអ៊ីនធើណែត ដែលបង្ហាញពីសកម្មភាពរបស់នារីវ័យក្មេងម្នាក់ មករៀនធ្វើក្អមឆ្នាំង តែបែរជាស្មូនចេញរូបម្យ៉ាងគួរអោយចង់សើច។ក្នុងវិដេអូឃ្លីបប្រមាណជាង ១នាទី ប្រាប់ពីសកម្មភាពប្រុសម្នាក់កំពុងតែបង្រៀននារីធ្វើក្អមឆ្នាំង ដែលនៅក្នុងដៃកាន់ដីឥដ្ឋ បង្វិលទៅបង្វិលមក។នារីក្នុងវីដេអូឃ្លីបនេះមិនត្រូវបានគេស្គាល់ឈ្មោះទេ ដោយនាងបានមកអង្គុយរៀនធ្វើក្អមឆ្នាំង នៅក្នុងថ្នាក់រៀន។នៅពេលបង្រៀន​ គេសង្កេតឃើញថា ការស្មូនក្អម ឆ្នាំង របស់នាងមិនទទួលបានលទ្ធិផលល្អនោះទេ​ ដោយនាងបែរជាស្មូនចេញរូប ប្រដាប់ភេទបុរសទៅ ធ្វើអោយអ្នកនៅទីនោះផ្ទុះសំណើចគ្រប់គ្នាតែម្តង។ ជាចុងបញ្ចប់លោកគ្រូបានចេញមកកែខៃរូបនោះ អោយទៅជាក្អម ឆ្នាំងវិញបានយ៉ាងល្អ។

ប្រតិកម្មពេញអ៊ីនធើណេតដោយសាររូបថតលុយ៥៧០០០ដុល្លារ កប់លើទារក !

តាមពិតទៅ មានវិធីច្រើនយ៉ាងណាស់ក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់ទារកដែលទើបនឹងកើត ប៉ុន្តែស្ត្រីជនជាតិថៃមួយរូបបានបង្ហាញក្តីស្រឡាញ់ដោយរបៀបមួយដែលរៀងជ្រុលបន្តិច។ គាត់បានទទួលរងនូវពាក្យរិះគន់ជាច្រើន បន្ទាប់ពីគាត់បានបង្ហោះរូបទារកតូចដែលត្រូវបានគ្របដណ្តប់ដោយក្រដាសប្រាក់ជាច្រើននោះ ទៅក្នុងបណ្តាញសង្គម។ យោងទៅតាមសារព័ត៌មាន Sinchew បានឲ្យដឹងថា ក្រដាសប្រាក់ដែលបានគ្របដណ្តប់ទៅលើទារកនោះមានតម្លៃដល់ទៅ ២លានបាត ដែលមានតម្លៃប្រហែល ៥៧០០០ ដុល្លារឯណោះ។តើអ្នកអាចទាយបានទេថា នរណាគេជាអ្នកគួចដៃក្មេងតូចជាមួយក្រដាសប្រាក់ដ៏ច្រើននេះ? បើសិនជាអ្នកគិតថា នេះជាស្នាដៃម្តាយរបស់គេនោះ គឺអ្នកគិតខុសហើយ។ តាមពិតទៅ នេះគឺជាស្នាដៃអ្នកមីងរបស់គេ។ យោងទៅតាមសារព័ត៌មាន Apple Daily បានឲ្យដឹងថា អ្នកមីងរូបនោះ បានយកក្រដាសប្រាក់១០០០បាតចំនួន២០០០សន្លឹក មកគ្របដណ្តប់ពីលើក្មេងនេះតែម្តង។ បន្ទាប់មកគាត់ក៏បានថតរូប និងបង្ហោះទៅក្នុងអ៊ីនធើណែតថា “លុយ ២លានបាតនេះ គឺដើម្បីស្វាគមន៍ទារកតូចមកកាន់ពិភពលោកមួយនេះ”។ បន្ទាប់ពីរូបថតមួយសន្លឹកនេះ ល្បីល្បាញសុះសាយពេញអ៊ីនធើណែតមក គេសង្កេតឃើញថា មិនមាននរណាម្នាក់បានកោតសរសើរអ្នកមីងរូបនោះថាគាត់មានទឹកចិត្ត ឬស្ញប់ស្ញែងដែលគាត់ជាអ្នកមានទេ។ ផ្ទុយទៅវិញ គេបែរជារិះគន់គាត់ ដែលមិនបានគិតគូរដល់សុខភាពរបស់ទារកនោះទៅវិញ។អ្នកលេងអ៊ីនធើណែតម្នាក់បានសរសេរថា “តើអ្នកឆ្កួតហើយមែនទេ? ក្រដាសប្រាក់ទាំងនោះកខ្វក់ខ្លាំងណាស់។ អ្នកកំពុងតែធ្វើឲ្យក្មេងនេះ ប្រឈមមុខនឹងគ្រោះថ្នាក់ហើយ”។ ក្រៅពីអ្នកលេងអ៊ីនធើណែត គ្រូពេទ្យជំនាញផ្នែកស្បែកក៏បាននិយាយពាក់ព័ន្ធនឹងរឿងមួយនេះដែរ។ គ្រូពេទ្យជំនាញ បាននិយាយថា ប្រព័ន្ធភាពស៊ាំរបស់ទារកដែលទើបនឹងកើតនៅខ្សោយនៅឡើយ ហើយមេរោគដែលមាននៅលើក្រដាសប្រាក់អាចបណ្តាលឲ្យស្បែក […]

Kaka khតារាហ្វេសបុកខ្មែរនៅអូស្ត្រាលីល្បីពេញទូទាំងពិភពលោកដោយសារតែនាងបានជួយក្មេងប្រុស2នាក់

Breaking News: វិរៈនារីKaka KH Australia បានចេញមុខមកជួយក្មេងប្រុសពីរនាក់ដែលរង់គ្រោះដោយសារចោរប្លន់យកកាបូបលុយរបស់ពួកគេ នៅពេលនោះជនរង់គ្រោះទំាងពីរបានស្រែកអោយគេជួយ តែគ្មាននរណាម្នាក់ចេញមុខមកជួយពួកគេទំាងពីរនាក់ឡើយ ពេលនោះអ្នកទំាងពីរព្យាយាមស្រែកបន្តទៀត ក៏លឺដល់វិរៈនារីKaka KH Australia នាងបានចេញមកជួយអ្នកទំាងពីរ ដោយនាងបានជួយរំុរបួស និងហៅឡានពេទ្យ ព្រមទំាងហៅប៉ូលីសអោយជួយដល់អ្នកទំាងពីរនាក់ ។ សូមសរសើរដល់វិរៈនារីKaka KH Australia ដែលនាងហានលះបង់ជីវិតមិនខ្លាចស្លាប់ដើម្បីជួយដល់ក្មេងទំាងពីរនាក់អោយរួចផុសពីសេចក្តីស្លាប់ ដោយនាងគិតថាប្អូនគេប្អូនយើង នាងត្រូវចេញជួយ សូមសរសើរចំពោះគំរូល្អរបស់នាង។ សូមបងប្អូនជួយShare តៗគ្នាផង ខ្មែរយើងអព្ជឹាងចេះជួយគេជួយឯង ទោះបីក្នុងស្ថានភាពណាក៏ដោយ ។ Posted by ចិន្តា អាកថែលម៉ាសុីស on Donnerstag, 18. Januar 2018