Day: January 2, 2018

មន្ត្រីរបស់លោកហ៊ុនសែនម្នាក់គំរាមបាញ់ក្បាលរាជបុត្រសូរ្យកាយ្យចោលបន្ទាប់ពីប្រកាសចូលរួមធ្វើមហាបាតុ7មករានៅទីក្រុងឡុងប៊ិច

មន្ត្រីរបស់លោកហ៊ុនសែនម្នាក់គំរាមបាញ់ក្បាលរាជបុត្រសូរ្យកាយ្យចោលបន្ទាប់ពីប្រកាសចូលរួមធ្វើមហាបាតុ7មករានៅទីក្រុងឡុងប៊ិច ចូលរួមសែរបន្តផងនៅសល់តែ8ថ្ងៃទៀតប៉ុណ្ណោះមហាបាតុកម្មដើម្បីបំផ្លាញ7មករារបស់លោកហ៊ុនសែនបានមកដល់ហើយដល់ពេលហើយដែលយួនឈប់រលឹកគុណអាស្រ័យមកលើខ្មែរទៀត🙏🏻🙏🏻🙏🏻❤️❤️😡😡😡👎🏻👎🏻👎🏻 Posted by រាជបុត្រ សូរ្យកាយ្យ on Donnerstag, 28. Dezember 2017 ចូលរួមសែរបន្តផងនៅសល់តែ8ថ្ងៃទៀតប៉ុណ្ណោះមហាបាតុកម្មដើម្បីបំផ្លាញ7មករារបស់លោកហ៊ុនសែនបានមកដល់ហើយដល់ពេលហើយដែលយួនឈប់រលឹកគុណអាស្រ័យមកលើខ្មែរទៀត🙏🏻🙏🏻🙏🏻❤️❤️😡😡😡👎🏻👎🏻👎🏻 Posted by រាជបុត្រ សូរ្យកាយ្យ on Donnerstag, 28. Dezember 2017

កំពុងទៅព្យាបាលនៅប្រទេសថៃលីចាន់វត្តីជួបរឿងមួយដែលគួរនឹកស្មានមិនដល់គឺត្រូវមន្ត្រីគណះបក្សប្រជាជនគម្រាមថា…..

ក្នុងកំឡុងការរង់ចាំលទ្ធផលពីមន្ទីរពេទ្យ ថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅផ្សារ បណ្តែតទឹក ព្រោះចង់ឃើញចង់ដឹងពីសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំឆ្ងល់ គឺមានអុំប្រុសម្នាក់ដែលធ្វើដំណើររួមជាមួយគ្នា គាត់បានដកកាតយកទៅបង្ហាញហ្គាយ ថាគាត់ជាកូនចៅរបស់លោក ប៉ុល សារឿន (អគ្គមេបញ្ជាការកងទ័ព) ហើយអម្បាញ់មិញមេគាត់ទើបខលមក។ បញ្ជាក់៖ គាត់បង្ហាញបែបនេះទៅហ្គាយបន្ទាប់ពីបានឮខ្ញុំនិយាយជាមួយបងៗខ្ញុំថា “ប្រទេសគេរីកចម្រើនខ្លាំងណាស់ បើធៀបនឹងប្រទេសកម្ពុជា គឺខុសគ្នាឆ្ងាយតែម្តង ពិតជាមិនសរសើរមិនបាន ពីការដឹកនាំរបស់គេ បើស្រុកយើងវិញគឺឮតែពាក្យថា ចាញ់ឆ្នោត មានសង្គ្រាម”។ ពិតជាឆ្ងល់មែនថាគាត់ធ្វើអញ្ចឹងដើម្បីអ្វី? គិតថាខ្ញុំភ័យរាគនោមមែនទេ? គិតថាខ្នងប៉ុណ្ណឹងធំណាស់មែនទេ? ប៉ុន្តែខ្ញុំគិតថាគាត់មិនទាន់ស្គាល់ខ្ញុំថាជានរណានៅឡើយទេមើលទៅ។ នេះខ្ញុំមានជំងឺផង បើសិនខ្ញុំជាវិញគឺថានែ…. ពីខ្ញុំ លី ច័ន្ទ វត្តី ក្នុងកំឡុងការរង់ចាំលទ្ធផលពីមន្ទីរពេទ្យ ថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅផ្សារ បណ្តែតទឹក ព្រោះចង់ឃើញចង់ដឹងពីសេដ្ឋកិច្ចរបស់ប្រជ… Posted by Ly Chan Vatey on Dienstag, 2. Januar 2018  

រដ្ឋាភិបាលថា នឹងធ្វើជំរឿនជនជាតិចិនរស់នៅកម្ពុជានៅពា​ក់​ក​ណ្តា​ល​ឆ្នាំ២​០​១៨ ​

មន្រ្តីរបស់រដ្ឋាភិបាលបានថ្លែងអោយដឹងថា នៅពាក់កណ្ដាលឆ្នាំ ២០១៨ ក្រោយនេះ រដ្ឋាភិបាលរ​បស់​​​កម្ពុជានឹងរៀបចំធ្វើជំរឿនទៅលើការរស់នៅរបស់ជនជាតិចិនដែលមាននៅក្នុងប្រទេសកម្ពុជា ។ថ្លែងនៅក្នុងក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាពក្នុងវេទិកាវិទ្យាសាស្រ្ត​​ ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០១៧ លើកទី៧ នៅរាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា ការគ្រោងនឹងធ្វើជំរឿននេះដោយមើលឃើញថា ជនជាតិចិនទាំងអ្នកមករស់នៅ និងអ្នកមកប្រកបមុខរបរ គឺកំពុងមានការកើនឡើងកាន់តែច្រើៗទៅៗ  ៕

មន្ត្រី​អះអាង​ថា​​ បទល្មើស​ព្រៃឈើ​​ទ្រង់ទ្រាយ​ធំ​ ត្រូវ​បង្ក្រាប​បាន​ទាំង​ស្រុង

បទល្មើស​ព្រៃឈើ​ក្នុង​ភូមិភាគ​ឦសាន​ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ក្នុង​កិច្ចប្រជុំ​នោះ ក្រុម​មន្ត្រី​បាន​វាយតម្លៃ​ថា​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​បង្ក្រាប​ទាំង​ស្រុង ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​បរិស្ថាន​និយាយ​ថា ព្រៃឈើ​នៅ​តែ​ត្រូវ​បាន​គេ​កាប់ និង​ដឹក​ជញ្ជូន​ទាំង​ថ្ងៃ​នៅ​ឡើយ​។ លោក​ឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្រោយ​ពី​ទទួល​បាន​ការ​ណែនាំ​ពី​ប្រមុខ​រដ្ឋាភិបាល​។ អ្នក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​រួម​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អភិបាល និង​អភិបាលរង​ខេត្ត ពិសេស​ខេត្ត​នៅ​ភូមិភាគ​ឦសាន​។ នេះ​បើ​យោង​តាម​លោក ស្រ៊ុន ដារិទ្ធិ នាយក​ខុទ្ធកាល័យ​ក្រសួង​បរិស្ថាន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​។ លោក ដារិទ្ធិ បាន​ឲ្យ​ដឹង​ថា​កិច្ចប្រជុំ​នោះ​គឺ​ជជែក​ពី​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​បទល្មើស​ទូទៅ​ដែល​រួម​មាន​​ទាំង​ការ​ពិនិត្យ​មើល​លទ្ធផល​ការងារ​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បាន​បង្កើត​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៦ កន្លង​មក​។ លោក​បន្ត​ថា ​ការ​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​នេះ​គឺ​ទទួល​បាន​ «​ជោគជ័យ​» ​ដោយសារ​តែ​បទល្មើស​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​លុប​បំបាត់​ទាំង​ស្រុង​ ខណៈ​ដែល​បទល្មើស​ទ្រង់ទ្រាយ​តូច​នៅ​តែ​កើត​មាន​ឡើង ពិសេស​នៅ​ខេត្ត​ភាគ​ឦសាន​ដូចជា​រតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​។លោក​ ដារិទ្ធិ ​បញ្ជាក់​ថា​៖ «​យើង​មិន​មាន​បញ្ហា​អ្វី​ប្រឈម​ធំ​ទេ​។ យើង​ប្រជុំ​វាយតម្លៃ​ការងារ​របស់​យើង​កន្លង​មក​ហើយ​ធ្វើការ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយសារ​តែ​យើង​អាច​ទប់ស្កាត់​ និង​បង្ក្រាប​បាន​នូវ​បទល្មើស​ទ្រង់ទ្រាយ​ធំ​។ យើង​បាន​ធ្វើ​ជោគជ័យ​ហើយ​»​។ គណៈកម្មការ​ក៏​កំពុង​តែ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ និង​រិះរក​វិធីសាស្ត្រ ដើម្បី​ធ្វើការ​កាត់បន្ថយ និង​លុបបំបាត់​បទល្មើស​ទ្រង់ទ្រាយ​តូច​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។លោក ដារិទ្ធិ​ឲ្យ​ដឹង​ថា​ការ​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​តូចៗ​ដែល​ដឹក​តាម​ម៉ូតូ […]

ជួយត្រេកអរ!!! សឿ សុធារ៉ា សម្រាលកូនប្រុសទី២ មានមុខមាត់សង្ហាមិនចាញ់ប៉ាឡើយ

អ្នកនាងសឿ សុធារ៉ា ភរិយាលោកសាពូន មីដាដា បានសម្រាលកូនប្រុសទី២ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥៨នាទីទៀបភ្លឺ ដោយបានដាក់ឈ្មោះកូនប្រុសថា សាពូន ដារ៉ា​បុរស។លោកសាពូន មីដាដា បានញញឹមបឹទមាត់មិនជិតឡើយ នៅពេលដែលទទួលបានសមាជិកម្នាក់ទៀតក្នុងគ្រួសារនេះហើយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានសរសេរថា ”ថ្ងៃ១៥កើត ខែបុស្ស ពេញបរមី ឆ្នាំរកា នព្វសក ព.ស២៥៦១ ត្រូវនឹងថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥៨នាទីទៀបភ្លឺ កូនប្រុសពុកសាពូន ដារ៉ា​បុរស បានកើតមកហើយ លើទឹកដីសុវណ្ណភូមិដ៏ស្រស់ស្អាតនេះ ឪពុកឲ្យពរកូនក្លាយជាមនុស្សសុច្ចរិត រឹងមាំ មានជោគជ័យ ក្នុងជីវិត…”។ ចំណងស្នេហ៍សឿ សុធារ៉ា និងសាពូន មីដាដា ជាង៨ឆ្នាំនេះ ពេលនេះគ្រួសារអ្នកសិល្បះធ្លាប់ល្បីឈ្មោះ១គូនេះ បានចំណងដៃកូន២នាក់ហើយ ដោយកូនទី១ ជាកូនស្រី ឈ្មោះសាពូន ដារ៉ាពិមាន អាយុជាង៧ឆ្នាំ និងពេលនេះបានកូនប្រុសម្នាក់ទៀត ឈ្មោះសាពូន ដារ៉ាបុរស។ […]

អុញនោះរឿងធំហើយ!រដ្ឋាភិបាលគ្រោងចាត់ការកូនស្រីលោក កឹម សុខា

មន្រ្តីរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានព្រមានចាត់ការទៅលើកូនស្រីរបស់លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងកំពុងត្រូវបានជាប់ឃុំក្រោមការចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិតាមផ្លូវច្បាប់ ។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានចាត់ទុកសកម្មភាពនានាដែលកូនស្រីបង្កើតរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា មានទួនាទីជា ​អតីត​អគ្គនា​យករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ​ធ្វើនៅក្រៅប្រទេសនោះ គឺជារឿងមួយដែលខុសច្បាប់ ហើយដែលអាចនឹងត្រូវចាត់ការតាមផ្លូវច្បាប់តែម្ដង ។  នេះបើយោងតាមសម្ដីរបស់លោក ខៀវ សុភ័ក្រ ដែលបានថ្លែងជាមួយនឹងកាសែតភ្នំពេញប៉ុស្តិ៍​កាលពីម្សិលមិញនេះ ។ លោកថ្លែងបែបនេះ ៖ « យើង​កំពុង​តែ​តាម​ដាន​ដូច​ជា​ឯកសារ​បញ្ជូន​ទៅ​តុលាការ​អ៊ីចឹង​ រឿង​កឹម​ សុខា។​ អ្វី​ក៏​ដោយ​កត់​ត្រា​ទុក​ អ្នក​ខ្លះ​ស្អី ​តំណាង​រាស្ត្រ​ស្អី ​ទៅ​អាមេរិក​ដូច​កូន​ស្រី ​កឹម ​សុខា ​ចាំ​តែ​មក​វិញ​ដឹង​ហើយ។ ​យើង​ទៅ​ទទួល​គាត់​ ក្រាល​ព្រំ​ក្រហម​នៅ​ពោធិ៍​ចិន​តុង » ។ ការប្រកាសព្រមានចំពោះការចាប់ខ្លួនកូនស្រីរបស់មេដឹកនាំបក្សប្រឆាំងនាពេលនេះ  ធ្វើឡើងក្រោយពេលដែលកញ្ញា កឹម មនោវិទ្យា បានអំពាវនាវដល់អង្គការសហប្រជាជាតិព្យួរកៅអីរបស់កម្ពុជាដើម្បីជាការដាក់សម្ពាធរដ្ឋាភិបាលអោយព្រមបន្ថយស្ថានការណ៍នយោបាយអោយបានប្រសើរជាងនេះ ។ បើតាមមន្រ្តីរបស់រដ្ឋាភិបាលរូបដដែលនេះបានសង្កត់ប្រាប់ថា […]