Day: January 3, 2018

ពិតជាអស្ចារ្យណាស់បើអញ្ចឹងមែននោះ!!! កម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រសិនបើសម្រេចគម្រោងទាំង ១៥ នេះ

រាជរដ្ឋាភិបាលកម្ពុជាមានផែនការ យុទ្ធសាស្ត្រ និង គម្រោងធំៗចំនួន១៥ សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន អ្នកសេដ្ឋកិច្ច និង អ្នកតាមដានការអភិវសង្គមមួយចំនួនបានលើកឡើងថា ប្រសិនបើប្រទេសកម្ពុជាសម្រេចបាននូវគម្រោងទាំង១៥នោះ កម្ពុជា នឹងក្លាយជាប្រទេស រីកចម្រើនយ៉ាងឆាប់រហ័សមួយ ក្នុងចំណោមបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ។ គម្រោងទាំង១៥នោះគឺ៖ ទី១) ផ្លូវក្រវ៉ាត់ក្រុងទី២ ពីមហាវិថី សហព័ន្ឋរុស្ស៊ីដល់ផ្លូវជាតិលេខ២ កំពុងសាងសង់ ។ ទី២) ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ផ្លូវជាតិលេខ ១,២,៣,៤ និង ផ្លូវជាតិលេខ ៥ បានចរចាររួចហើយ ។ ទី៣) ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅ ព្រះស៊ីហនុ ចរចារចប់ហើយ និង នៅរងចាំចុះហត្ថលេខាអនុវត្តគម្រោង ។ ទី៤) ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅបាត់ដំបង ពង្រីកជា៤គន្លង បានដេញថ្លៃរួចហើយ ។ ទី៥) ផ្លូវរថភ្លើងពីស្ថានីយ ទៅព្រលានយន្តហោះភ្នំពេញ កំពុងសាងសង់ […]

ផ្ទុះកក្រើកទៀតហើយ!!! ម្តាយ សារ៉ាយ សក្ខណា ត្រូវ​ម្ចាស់បំណុលរឹបអូសឡាន ឡិចស៊ីស 470 ហើយ (ព័ត៌មានលម្អិត)

ស្ទើរមិនគួរឲ្យជឿ នៅវេលាម៉ោង២និង៤០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ ផ្ទុះរឿងអ្នកស្រី ផាន់ សម្ផស្ស ម្ដាយសារ៉ាយ សក្ខណា ត្រូវបានមន្ត្រីតុលាការបង្ហើបថា ត្រូវភាគីម្ចាស់បំណុលឈ្មោះ ឃុត ស្រីមុំ ជាអ្នកចងការប្រាក់ បានរឹបអូសយករថយន្តម៉ាក ឡិចសុីស 470 ពណ៌ទឹកដោះគោ ស្លាកលេខ 2AJ-5488 មកតម្កល់ទុកនៅតុលាការ ។តាមប្រភពពីតុលាការបានអះអាងថា ដោយសារតែអ្នកស្រីផាន់ សម្ផស្ស ពាក់ព័ន្ធនឹងបំណុល ចំនួន៣មុឺនដុល្លារ ហើយមិនដោះស្រាយ ទើបរថយន្តរបស់អ្នកស្រីត្រូវបានតុលាការឃាត់ទុក ខណៈដែលអ្នកស្រីដែលបានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់ ក៍បានចូលក្នុងតុលាការ ហើយមិនទាន់សុំការបកស្រាយ។ ប្រភពពីតុលាការ និយាយថា រថយន្តរបស់អ្នកស្រីសម្ផស្ស ម្ដាយអ្នកនាងសារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់អ្នកស្រីឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន៣មុឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ។ ប្រភពនោះថា អ្នកស្រីសម្ផស្ស បានយករថយន្តដែលបានបង់រំលស់នៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រីឃុត […]

នៅមិនទាន់ល្បីទៀត ទោះបីលោក ខេមរៈ សិរីមន្ដ បានចុះកុងត្រា៥ឆ្នាំ ជាមួយហង្សមាស ដោយសាររឿង….

ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ តារាចម្រៀងផលិតកម្មរស្មីហង្សមាស ដែលរើបង្វេចចេញពីសាន់ដេ ចូលផលិតកម្មរស្មីហង្សមាស នោះ ត្រូវបានបណ្ដាសារព័ត៌មានមួយចំនួនលើកឡើងថា អ្នកចម្រៀងល្បីឈ្មោះរូបនេះច្រៀងនៅហង្សមាស ដោយមិនមានការចុះកុងត្រាឡើយ គឺដូចគ្នានឹងលោកព្រាប សុវត្ថិ ដែរ ដែលនៅជាមួយហង្សមាស ដោយគ្មានកុងត្រាជាមួយផលិតកម្មនេះ  រយៈពេលជាង២ទសវត្សន៍នេះ។យ៉ាងណា ប្រភពបានឲ្យដឹងថា ការដែលសិរីមន្ដ មិនព្រមចុះកុងត្រាជាមួយហង្សមាស នៅពេលនេះ ព្រោះអតីតអ្នកចម្រៀងសាន់ដេ រូបនេះ អាចនឹងមានការចាកចេញពីទ្រនំទី៣របស់ខ្លួននេះវិញ ប្រសិនបើបទចម្រៀងរបស់មិនមានការគាំទ្រខ្លាំងក្លាដូចកាលនៅសាន់ដេ នោះ ហើយបានជាលោកប៊ុនថៃ គេចចេញពីការចងជើងរបស់ហង្សមាស។ ប៉ុន្ដែក្នុងជំនួបផ្ទាល់ជាមួយខេមរៈ​សិរីមន្ដ កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបសង្ហារូបនេះបានប្រតាមព័ត៌មានថា អ្នកចម្រៀងនៅផលិតកម្មហង្សមាស គឺសុទ្ធតែមានការចុះកុងត្រាទាំងអស់ជាមួយផលិតកម្ម ហើយរាល់កម្មវិធីច្រៀងផ្សេងៗដែលហង្សមាស រៀបចំឲ្យ គឺក្រុមហ៊ុនបានកាត់ប្រាក់៣០% ខណៈដែលតារាចម្រៀងខ្លះដែលមានកុងត្រា តែគ្មានបទចម្រៀង ក៏អាចបើកប្រាក់ពីក្រុមហ៊ុនជារៀងរាល់ខែដែរ”។ ប៉ុន្ដែតាមប្រភពថា មានតែលោកព្រាប សុវត្ថិ ម្នាក់គត់ ដែលច្រៀងនៅក្រុមហ៊ុនហង្សមាស ដោយគ្មានការចុះកុងត្រាជាមួយនោះ ដូចនេះរាល់កម្មវិធីច្រៀងផ្សេងៗ រួមទាំងការថតស្ពត និងការចេញទៅសម្ដែងនៅក្រៅប្រទេស គឺហង្សមាស មិនអាចបញ្ជា […]

មេឃុំក្រមុំបង្ហោះសារកំសត់មួយបន្ទាប់ពីរដ្ឋាភិបាលប្រកាសចាប់តំណាងរាស្ត្រសង្គ្រោះជាតិនិងកូនស្រីលោកកឹមសុខាថា…………

ពេលនេះ មិនខុស ពីពេលមុន! 🌷🌷🌷🌷🌷 ដើម្បីរក្សានៅឧត្តមគតិ ឆន្ទះដើម នឹងគោលដៅ ខ្ញុំតែងតែរក្សាភាពថ្លៃថ្នូរ និងកិត្តិយសក្នុងការរករបរចិញ្ចឹមជីវីតទៅតាមស្ថានការណ៍ នយោបាយជាក់ស្តែងដែលខ្ញុំធ្លាប់បាននឹងកំពុងធ្វើ ដូចជា៖ ១-កាលពីក្រោយបោះឆ្នោត២០០៨ គណបក្សសម រង្ស៊ីត្រូវទទួលរងព្យុះនយោបាយដែលធ្វើអោយមានសកម្មភាពនយោបាយរបស់គណបក្សផ្អាកមួយរយះ។ ពេលនោះខ្ញុំបានចាំផ្តើមប្រកបរបររកស៊ីមួយរយះ គឺពេលថ្ងៃខ្ញុំបានដើរ ប្រមូលទិញបន្លែសកម្មជនតាមភូមិ ហើយជារៀងរាល់យប់ម៉ោង១២ឬម៉ោង១យប់ខ្ញុំយកបន្លែទៅលក់នៅផ្សារបឹងឈូក ក្រោយមកទៀតខ្ញុំទទួលនំដង្កូវ នំអំពង់ ពីសហគមន៍ទៅអង្គុយលក់តាមសួនច្បារនាពេលរាត្រី និងចុងក្រោយមុនស្ថានការណ៍នយោបាយវិលមកវិញកាលនោះខ្ញុំបានចិញ្ចឹមក្រួចលក់ដោយលក់ពងក្រួច លក់សាច់ក្រួច លក់អាចម៌ក្រួចធ្វើជី តែពេលនយោបាយវិលមកវិញធម្មតាខ្ញុំក៏បានបោះបង់របរទាំងនោះ ចោលវិញទៅ ដោយវិលត្រលប់មកធ្វើការងារគណបក្សវិញ ។ ពេលនេះខុសពីមុនត្រង់ថារបរដែលខ្ញុំកំពុងប្រកបសព្វថ្ងៃនេះ វាមានការហត់នឿយមិនខុសពីមុន ប៉ុន្មានទេ ប៉ុន្តែខ្ញុំមានការរីករាយក្នុងចិត្តក្នុងការ ប្រកបមុខរបរមួយនេះ ព្រោះមានលោកតាលោកយាយអ៊ុំពូមីងបងប្អូនជួយគាំទ្រច្រើន មិនមានថ្ងៃលួសឡើយ៕ ខ្ញុំសូមអរគុណនៅទឹកចិត្តលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នាដែលបានចូលទទួលទានអាហារនៅហាង “ រ៉ូហ្ស៊េត”ជារៀងរាល់ថ្ងៃ។ 🌾🌾🌾🌾🌾 យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ពេលនេះ មិនខុស ពីពេលមុន!🌷🌷🌷🌷🌷ដើម្បីរក្សានៅឧត្តមគតិ ឆន្ទះដើម នឹងគោលដៅ ខ្ញុំតែងតែរក្សាភាពថ្លៃថ្នូរ និងកិត្តិយសក្នុងការរក… Posted […]