Day: January 6, 2018

លោក សុខ ឥសាន ឌឺពលរដ្ឋថា បើមានលទ្ធភាពទប់ស្កាត់ការហូរចូលបន្លែមានជាតិគីមីគួរបង្កើតបក្សមួយ យកទៅប្រកួតប្រជែងខ្លួនឯងទៅ

ក្រោយរងការរិះគន់ពីសំណាក់ក្រុមអ្នកវិភាគបញ្ហាសង្គម និងពលរដ្ឋអ្នកតាមដានបញ្ហាសង្គម ដោយសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយរឿងទិញបន្លែគីមីនោះ លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចក៏ចេញមុខភ្លាមៗដើម្បីប្រតិកម្មនឹងសម្ដីទាំងនោះ ។ លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាចល្បីខាងវោហារការពារអោយគណបក្សរបស់ខ្លួននោះបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកតាមដានបញ្ហាសង្គមទាំងនោះថា ប្រសិនណាបើពួកគាត់ពិតជាមានលទ្ធភាពគ្រប់គ្រាន់ដែលអាចការពារកុំអោយមានការហូរចូលបន្លែមានជាតិគីមីនោះ ពួកគេគួរណាតែនាំគ្នាបង្កើតគណបក្សថ្មីមួយ ដើម្បីត្រៀមខ្លួនទុកយកទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិដែលនឹងមកដល់នាពេលខាងមុខនេះ ។នៅ​ក្នុង​ពិ​ធិ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៣​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា «​ ស្អី​ក៍​បន្ទោស​រដ្ឋាភិបាល បន្តិចទៀត ប្រ​ព​ន្ឋ​ផិត ក៍​បន្ទោស​រដ្ឋាភិបាល​ដែរ​ហើយ​មើលទៅ​ »​។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា​ ការទិញបន្លែ ឬក៏អ្វីដែលមានជាតិគីមីនោះ នៅពេលមានបញ្ហាមិនគួរណាទៅបន្ទោសមន្រ្តីឬក៏រដ្ឋាភិបាលនោះទេ ពីព្រោះនេះគឺជាកំហុសខ្លួនឯងដែលមិនចេះមើល ។ លោកនាយករដ្ឋមន្រ្តីថែមទាំងបានសង្កត់ធ្ងន់ទៀតថា […]

ជួយសែរផ្តល់កម្លាំងចិត្តដល់រាជបុត្រសូរ្យកាយ្យផងថ្ងៃនេះមហាបាតុកម្មប្រឆាំង7មករាយួនឈ្លានពានខ្មែរបានកើតឡើងហើយ

មហាបាតុកម្មប្រឆាំង7មករាគឺស្មើនឹងប្រឆាំងយួនឈ្លានពានដែរ បើបញ្ឍប់7មករាបានក៏បញ្ឍប់យួនមិនអោយចូលស្រុកខ្មែរបានដូចគ្នា។ មហាបាតុកម្មប្រឆាំង7មករានឹងកើតឡើងបន្តិចទៀតនេះហើយ។ពួកយើងនឹងតស៊ូដើម្បីថែរក្សាទឹកដីដ៏កំសត់មួយនេះទុកអោយកូនខ្មែរជំនាន់ក្រោយអោយទាល់តែបានហើយនឹងខិតខំធ្វើតាមបណ្តាំរបស់បុព្វបុសខ្មែរគ្រប់បណ្តាំទាំងអស់។ តើកូនខ្មែរមានអ្វីជូនពរដល់ពួកខ្ញុំសំរាប់មហាបាតុកម្មនេះដែររឺទេ? មហាបាតុកម្មប្រឆាំង7មករាគឺស្មើនឹងប្រឆាំងយួនឈ្លានពានដែរបើបញ្ឍប់7មករាបានក៏បញ្ឍប់យួនមិនអោយចូលស្រុកខ្មែរបានដូចគ្នា។មហាបាតុក… Posted by រាជបុត្រ សូរ្យកាយ្យ on Samstag, 6. Januar 2018

សូមជួយស៊ែរ និងប្រុងប្រយ័ត្នផង ព្រោះពេលនេះមានករណីចោរគាស់យករថយន្តក្នុងមជ្ឍមណ្ឌល ម៉ុងឌីយ៉ាល់ (កន្លែងញុាំការ) (មានវីដេអូ)

មានករណីចោរថ្លើមធំ ឆ្លៀតឱកាសម្ចាស់រថយន្តចូលទៅហូបការគេ ប្រើបច្ចេកទេសសោរតេបុកបំបែកគ្រាប់សោររថយន្តពីរគ្រឿង តែមិនបានសម្រេច ក្នុងមជ្ឍមណ្ឌល ម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក វេលាម៉ោង ៩និង៤០នាទីយប់ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។ការភ្ញាក់ផ្អើលមួយនេះបានកើតឡើង បន្ទាប់ពីមានភ្ញៀវជិះរថយន្ត២គ្រឿងជាលក្ខណ:គ្រួសារមកចូលរួមពិធីមង្គលការបងប្អូនក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោ.រថយន្តលួចមិនបានសម្រេច បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ក្រោយអាគារ(H) ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងនោះផងដែរបើតាមការៀបរាប់ពីលោកពូជាម្ចាស់រថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-1339 បានឲ្យដឹងថា គាត់មានឈ្មោះ ឆេង សារ៉ន ស្នាក់នៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុនកើតហេតុរូបគាត់និងក្រុមគ្រួសារបានជិះរថយន្តចេញពីផ្ទះនៅវេលាម៉ោងប្រមាណជាង៧យប់ ដើម្បីមកចូលរួមមង្គលការបងប្អូននៅចំណុចកើតហេតុខាងលើ លុះមកដល់ម៉ោងប្រមាណជាង៩និង៣០នាទីយប់ គាត់បានចេញពីពិធីមង្គលការបម្រុងបើករថយន្តចេញទៅផ្ទះ ស្រាប់តែរូបគាត់យកសោ.មកចាក់ ដោយមានការសង្ស័យរូបគាត់បានពិនិត្យមើលឃើញរថយន្តរបស់គាត់បែកគ្រាប់សោខ្ទេចបាត់ទៅហើយ។ខណ:នោះក៏មានបុរសម្នាក់ទៀត បានចេញពីមង្គលការដូចគ្នា ដើទៅតម្រង់រថយន្តរបស់គាត់មួយគ្រឿងម៉ាកបាឡែនដូចគ្នា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7957 ក៏មើលស្រាប់តែស្ថិតក្នុងស្ថានភាពដូចគ្នា ដោយត្រូវបានចោរធ្វើសកម្មភាពកាច់សោ បម្រុងនឹងលួចរថយន្ត តែមិនបានសម្រេចនោះទេ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ភ្ញៀវពេញមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។ក្រោយកើតហេតុសមត្ថកិច្ចបានម្ចាស់រថយន្តទាំងពីគ្រឿងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដើមគ […]

កូរពេញឆាកម៉ង!!! បេក្ខជនម្នាក់នេះគាត់ថា គាត់ធ្លាក់មកពីគេដូរហ្គីតារបស់គាត់ (មានវីដេអូ)

ឈឺន ស៊ៃបុស្បា គឺជាបេក្ខជនដែលមកពីខេត្តកណ្តាល ហើយក្នុងសបា្ដហ៍ទី៤ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ លោកបានលើកយកបទចម្រៀងមួយដែលលោកបាននិពន្ធផ្ទាល់ខ្លួនតែម្តងគឺបទ “កកាកិកី”។បទចម្រៀងមួយបទនេះគឺលោកបានច្រៀងរហូតដល់ទៅ៣ដងឯណោះ ដោយលើកទី១គឺក្រុមការងារនៃកម្មវិធីមួយនេះគេបានផ្លាស់ប្តូរហ្គីតារបស់លោក ដែលជាហេតុធ្វើឲ្យលោកមិនពេញចិត្តហើយច្រៀងមិនបានល្អ ហើយភ្លាមៗនោះខាងគណកម្មាការក៏បានឲ្យលោកច្រៀងគ្មានហ្គីតាម្តង តែលោកនៅតែធ្វើមិនបានល្អទៀត ដោយលោកនិយាយថា គ្មានហ្គីតារបស់លោកទើបធ្វើឲ្យលោកច្រៀងមិនបានល្អបែបនេះ។ជាលទ្ធផលចុងក្រោយដើម្បីឲ្យរូបលោកម្នាក់នេះអស់ចិត្ត ក៏គណកម្មាការសម្រេចឲ្យលោកច្រៀងជាលើកទី៣ ហើយគណកម្មាការក៏សម្រេចឲ្យបេក្ខជនម្នាក់នេះអាចប្រើហ្គីតារបស់បានផងដែរ។ នៅទីបំផុតអ្វីៗក៏នៅតែមិនបានល្អ ហើយគណកម្មាការទាំងបួនក៏សម្រេចមិនឲ្យលោកទៅកាន់វគ្គបន្តទៀតទេ។ តែទោះជាយ៉ាងណាក៏ដោយក៏បេក្ខជនម្នាក់នេះនៅតែមិនអស់ចិត្តដោយនិយាយថា មកពីគេដូរហ្គីតារបស់គាត់ ដូចនេះហើយទោះបីជាឲ្យហ្គីតាមកវិញក៏គាត់នៅតែធ្វើមិនបានល្អដែរ គាត់បន្ថែមទៀតថា គាត់អស់ចិត្តលេងហើយ៕ Cambodian Idol Season 3 | Judge Audition Week 4 | ឈឺន ស៊ៃបុស្បា | កកាកិកី កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 សូមអញ្ជើញទស្សនាវគ្គ Judge Audition សបា្ដហ៍ទី 4បេក្ខជន៖ […]