Day: January 8, 2018

បទដំបូងរបស់កូនប្រុសទាំង៣របស់កំពូលតារា ព្រាប សុវត្ថិ ទាំងពីរោះកាយវិការពិតជាទាក់ទាញ (មានវីដេអូ)

ក្រោយពីកូនប្រុសទាំង៣របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានក្លាយជាតារាចម្រៀងថ្មីផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។ មុននេះបន្តិចផលិតកម្មក៏បានបញ្ចេញនូវ Mv បទដំបូង ដែលមានចំណងជើង “កែវភ្នែក” ដែលបកស្រាយ សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – សុវត្ថិ សិរីវុឌ្ឍ។ ដោយបទចម្រៀងទាំងមូលបានរៀបរាប់ និងផ្តិតយកទិដ្ឋភាពទីកន្លែងកម្សាន្តសំខាន់ៗដ៍ស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺទឹកដមសម្លេងរបស់អ្នកទាំង៣ ពិតជាមានភាពទាក់ទាញ និងធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង។

ជនជាតិចិន ដែល​ចូលមក​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ធ្វើ​សកម្មភាព​ល្មើស​ទ្រង់ទ្រាយ​ធំ​

ខេត្ត​ព្រះសីហនុ​៖ មន្ត្រីនគរបាល​បានអោយដឹងថា ជនជាតិ​ចិន ប្រើប្រាស់​អាវុធ​បង្ក​ការអុកឡុក វាយតប់​គម្រាម​សម្លាប់​បុគ្គលិក​ខ្មែរ និង បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា​ជំពាក់​លុយ ៦០០០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​សមត្ថកិច្ច​នគរបាល ខេត្ត បង្ក្រាប​បាន​ចាប់ខ្លួន​។​​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​ពេល​ថ្មីៗ​នេះ លោក​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី បើក​ការស៊ើបអង្កេត បង្ក្រាប​បាន​ទាំងស្រុង ករណី​ជនជាតិ​ចិន មាន​ការប្រើប្រាស់​អាវុធ បង្ក​ការអុកឡុក​វាយតប់ គម្រាម​សម្លាប់​បុគ្គលិក​ខ្មែរ និង បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា ជំពាក់​លុយ​៦០០០ ដុល្លារ​សហរដ្ឋអាមេរិក​។​​របាយការណ៍​ផ្តល់ជូន​ដោយ លោក​ឧត្តមសេនីយ៍ត្រី កុល ផា​លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង លោក​វរសេនីយ៍ទោ ហ៊ី សុខលី នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឲ្យដឹងថា រឿងហេតុ​ដំបូង បាន​កើត​ឡើង​តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ មកម្ល៉េះ​។ កាល​នោះ​ថៅកែ​ចិន​ឈ្មោះ ឌី​ង ស៊ី​ហ្កាង បើក​មុខរបរ​ជួល​ម៉ូតូ​ទឹក និង​អូប័រ តែ​មិន​រីកចម្រើន ក៏​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​ទុក​មធ្យោបាយ​ម៉ូតូ​ទឹក […]

វ៉ាង ស្រីណូ លេងឈុតស៊ីអារម្មណ៍ខ្លាំង ក្នុងថ្ងៃខួបកំណើត!

អតីតតារាសម្តែងស៊ិចស៊ី វ៉ាង ស្រីណូ បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ ប៉ុន្តែនាងនៅតែទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជន ជាពិសេសគឺពីសំណាក់អ្នកគាំទ្ររបស់ខ្លួនតែម្តង។ហើយទន្ទឹមនឹងនេះ តារាសម្តែងស្រី វ៉ាង ស្រីណូ ក៏នៅតែរក្សាការលេងខ្លួនបង្ហាញភាពស៊ិចស៊ីដដែល នៅពេលដែលមានវត្តមានចេញទៅតាមកម្មវិធីសង្គមនានាជាដើម។ ជាក់ស្តែងពេល កាលពីយប់មិញ កញ្ញារូបស្រស់នេះ ក៏បានប្រារព្ធពិធីខួបកំណើតជាមួយមិត្តភក្តិស្និទ្ធស្នាលមួយចំនួន អមនឹងការតុបតែងជាមួយផ្កា យ៉ាងស្រស់ស្អាត។ប៉ុន្តែអ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះអតីតតារាសម្តែង ស៊ិចស៊ី រូបនេះ បានស្លៀករ៉ូបខ្មៅមួយឈុត ដែលផ្នែកខាងក្រោមនៃរ៉ូបបានបញ្ចញសាច់សខ្ចី ពីគល់ភ្លៅដល់ចុងជើងតែម្ដង ធ្វើឲ្យគ្រប់គ្នា មិនសរសើរមិនបាន។យ៉ាងណាមិញមួយឈុតនេះ ពិតជាសាកសម និងរូបរាងដ៏ស៊ិចស៊ី របស់តារាសម្ដែងស្រីល្បីឈ្មោះនេះខ្លាំងណាស់ និងបានធ្វើឲ្យសម្រស់កញ្ញា កាន់តែមានភាពទាក់ទាញខ្លាំងថែមមួយកម្រិត ទៀតផង៕  

សាហាវពេកហើយ! ឥទ្ធិពលនៃការវះកាត់កែសម្ផស្ស បានធ្វើឱ្យ DJ ម្នាក់នេះ ដូចមនុស្ស២នាក់ផ្សេងគ្នា

ម្សិលមិញនេះ នៅលើបណ្តាញអ៊ីនស្តារក្រាមរបស់បុរសម្នាក់ ដែលជា DJ នៅប្រទេសថៃ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសម្រស់របស់លោក។ដោយរូបថតមួយសន្លឹកនោះ គឺបានបង្ហាញពីមុខមាត់ពិតរបស់លោក កាលពីមុន មុនពេលវះកាត់កែសម្ផស្ស ដែលមានមិត្តភក្តិម្នាក់ ទើបតែបានផ្ញើមកឱ្យថ្មីៗនេះ។DJ ម្នាក់នេះមានឈ្មោះថា DJ JMAM ដោយនៅក្នុងនោះគេឃើញរូបដើមរបស់លោក គឺមានមុខខ្មៅ សម្បុរខ្មៅ និងមានសម្រស់មិនស្រស់ស្អាត ដូចបច្ចុប្បន្ននេះនោះទេ។ហើយពេលយកមកប្រៀបធៀបនឹងរូបសម្រស់ក្នុងពេលបច្ចុប្បន្នរបស់ DJ JMAM គឺពិតជាខុសគ្នាឆ្ងាយខ្លាំងណាស់ ដូចមេឃ និងដី។រហូតដល់អ្នកខ្លះទៀត ក៏មិនចង់ជឿដែរថា នេះជារូបលោក DJ JMAM កាលពីមុន ព្រោះមើលយ៉ាងណា ក៏មិនដូចមនុស្សតែមួយដែរ ពោលគឺមានមុខមាត់ខុសគ្នាដាច់ដូចមនុស្ស២នាក់ផ្សេងពីគ្នាដូច្នោះដែរ។ឥទ្ធិពលនៃការវះកាត់កែសម្ផស្សពិតជាសាហាវមែន បានធ្វើឱ្យ DJ ម្នាក់នេះ អាចប្រែក្លាយមុខមាត់ថ្មីស្ទើរតែមិនគួរឱ្យជឿ និងអាចផ្លាស់ប្តូរជីវិតខ្លួនឯងបានយ៉ាងល្អ ចូលមកកាន់ជីវិតជាអ្នកសិល្បៈ រហូតមកដល់សព្វថ្ងៃនេះ៕

លើកនេះកញ្ញា ធី សុវណ្ណថា លេងខ្លាំងៗហើយ ប្ដឹងNagaអោយបាស់ជើងហ្មង

កាលពីម្សិលមិញនេះគឺជា ខួបលើកទី ៣៩ នៃទិវាជ័យជំនះ៧មករា។ ថ្ងៃ ៧ មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ៧ មករា បានផ្តល់ជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីកចម្រើន។ មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។ក្នុងថ្ងៃនោះដែរគេក៏បានឃើញក្នុងហ្វេសប៊ុកផេករបស់កញ្ញា ធី សុវណ្ណថា គាត់បានសម្តែងនូវអារម្មណ៍មិនពេញចិត្តជាខ្លាំង រហូតដល់ថ្នាក់គាត់នឹងដាក់ពាក្យបណ្តឹងថែមទៀតផង ទាក់ទងរឿងថ្លៃផ្ញើរម៉ូតូ ដោយក្នុងនោះកញ្ញាបានសរសេរយ៉ាងច្បាស់ថា៖”នាងខ្ញុំ នឹង “ដាក់ពាក្យប្តឹង” ជនឆ្លៀតឱកាស ករណី: កេងឡើងថ្លៃផ្ញើម៉ូតូ ៥០០០រ ក្នុងកម្មវិធី៧មករា ទីតាំង: ជុំវិញអគារ Naga World សង្កាត់ទន្លេបាសាក់ ជូន: ក្រុមហ៊ុន Naga World និងសាលាក្រុងភ្នំពេញ ។”

វៀតណាមជីកផ្តាច់ និងបិទផ្លូវចេញចូល៤កន្លែង នៅព្រំដែនខេត្តរតនគិរី ដោយខឹងកម្ពុជា មិនធ្វើតាមសំណើខ្លួនដែលសុំបើកច្រកជាផ្លូវការ

(ភ្នំពេញ)៖ ភាគីវៀតណាម បានជីកកាត់ផ្តាច់ និងបិទផ្លូវចេញចូលចំនួន៤កន្លែង នៅព្រំដែនស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីអំឡុងខែធ្នូ កន្លងទៅនេះ ដោយសារនឹងខឹងភាគីកម្ពុជា មិនព្រមធ្វើតាមសំណើខ្លួន ដែលសុំឱ្យបើកច្រកជាផ្លូវការ។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលផ្សព្វផ្សាយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។ តាមរបាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០១៧ និងទិសដៅអនុវត្តការងារប្រចាំខែមករា ឆ្នាំ២០១៨នេះ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា៖«សភាពការណ៍សន្តិសុខនៅតាមព្រំដែនជា ទូទៅមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែការកត់សម្គាល់ភាគីវៀតណាមបានជីកផ្លូវកាត់ផ្តាច់ការធ្វើដំណើរនៅច្រកចំនួន៤កន្លែង ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយមូលហេតុខឹងភាគីកម្ពុជាមិនយល់ព្រមតាមសំណើរសុំបើកជាច្រកផ្លូវការ»។ តាមការឱ្យដឹងរបស់សមត្ថកិច្ចខេត្តរតនគិរី បានឱ្យដឹងថា​ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនវៀតណាមប៉ុស្តិ៍លេខ៧០៣របស់ខេត្តកន្ទូម វៀតណាម បានធ្វើរបងបិទផ្លូវ៤កន្លែង ដែលជាផ្លូវតភ្ជាប់ទំនាក់ទំនងចេញចូលរវាងប៉ុស្តិ៍ការពារព្រំដែន ដែលនៅទល់មុខគ្នាត្រង់ចំណុចបង្គោលព្រំដែនលេខ១៧, ១៨, ១៩ និង ១៩/៥។ ការបិទ៤ចំណុចខាងលើ បានធ្វើឱ្យប៉ះពាល់ដល់ ការចេញចូលទំនាក់ទំនងរវាងប៉ុស្តិ៍ការពារព្រំដែនលេខ៥០៥ នៃវរៈការពារព្រំដែនលេខ២០៣កម្ពុជា ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនលេខ៧០៣ នៃកងទ័ពការពារព្រំដែនខេត្តកន្ទូម វៀតណាម។ ការបិទផ្លូវនេះ […]

លោក ហ៊ុន សែន ថា ការ​រំលាយ​បក្ស​ប្រឆាំង​ជា​ជោគជ័យ​បញ្ចៀស​គ្រោះ​ដល់​ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ក្នុង​ទិវា​ជ័យជម្នះ​៧ មករា​ថា រដ្ឋាភិបាល​របស់​លោក​បាន​ទទួល​បាន​ជ័យជម្នះ​មួយទៀត គឺ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។ ប៉ុន្តែ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ថា ត្បិត​ចលនា​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ស្រុក​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។ សំឡេង​ស្រែក​ជយោ​យ៉ាង​កងរំពង​លាន់ឮ​ពេញទី​ក្រុង​កោះ​ពេជ្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​ថ្មី​មួយទៀត គឺ​ការ​កម្ទេច​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ចោល។ គណបក្ស ប្រជាជន​កម្ពុជា​ចោទ​ថា គណបក្សសង្គ្រោះ​ជាតិ ដែល​មាន​សហរដ្ឋអាមេរិក នៅ​ពីក្រោយ​ជា​អង្គការ​ចាត់តាំង ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ក្នុង​ពេល​អួតអាង​ប្រាប់​សមាជិក​បក្ស​ជាង​ជិត​ប្រាំ​ម៉ឺន​នាក់ នៅ​ថ្ងៃ​នៃ​ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំនេះ លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ថ្លែង​ថា ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ នេះ គឺ​ការ​ជា​ការពារ​សន្តិភាព ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ​ថ្មី​របស់​ជាតិ។ «» ប៉ុន្តែ​ការ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​ពេលនេះ លោក ហ៊ុន សែន មិនទាន់​គិត​ថា គ្រប់គ្រាន់​នៅឡើយ​ទេ។ លោក​បន្ត​ថា អង្គការ​ចាត់តាំង​នៃ​បដិវត្តន៍​ពណ៌​បាន​ដួល​រលំ តែ​ចលនា​នៃ​បង្អែក​ចលនា​មួយ​នេះ​នៅ​ក្រៅ​ប្រទេស​មិនទាន់​រលំរលាយ​នៅឡើយ​ទេ។លោក ហ៊ុន សែន លើកឡើង​បែប​នេះ […]