Day: January 9, 2018

ក្រទ្រព្យ ប៉ុន្តែមិនក្រចិត្ត! លោកតាម្នាក់សម្រេចចិត្តធ្វើរឿងស្មានមិនដល់មួយចំពោះក្មេង​​​ៗដែលឪពុកម្ដាយបោះបង់ចោល ធ្វើឲ្យអ្នកដែលបានដឹងរំជួលចិត្តយ៉ាងខ្លាំង

ដូចដែលយើងធ្លាប់បានដឹងមកហើយថា ដោយសារតែចំនួនប្រជាជនចិនបាននឹងកំពុងតែកើនឡើងយ៉ាងឆាប់រហ័សរួមជាមួយអត្រាគួរឲ្យព្រួយបារម្ភខ្លាំងនោះរដ្ឋាភិបាលបានសម្រេចឡើងនូវគោលនយោបាយកូនតែម្នាក់។ ​ផែនការគ្រួសារចាំបាច់ប្ដីប្រពន្ធកូនតែ ១ រួមផ្សំជាមួយប្រពៃណីផ្នត់គំនិពេញចិត្តជាមួយកូនប្រុសជាងបានធ្វើឲ្យក្មេងស្រីជាច្រើននៅក្នុងប្រទេសចិនត្រូវបានឪពុកម្ដាយបោះបង់ចោល។ ទោះជាយ៉ាងណា ឪពុកម្តាយមួយចំនួនបានប្រគល់កូនស្រីរបស់ពួកគេទៅមណ្ឌលកុមារកំព្រាមួយដោយសង្ឃឹមថានឹងមានមនុស្សចិត្តល្អយកទៅចិញ្ចឹម ប៉ុន្តែក្នុងករណីខ្លះទៀតក្មេងស្រីកំសត់ទើបនឹងកើតជាច្រើនត្រូវបានយកមកបោះចោលតាមផ្លូវក្នុងព្រៃ ក្នុងធុងសម្រាម ប្រអប់ដាក់ស្បែកជើងជាដើម ភាគច្រើននៃពួកគេបានស្លាប់ដោយសារភាពត្រជាក់និងអត់ឃ្លាន។អាចនិយាយបានថាវាជាសំណាងល្អមួយដែលយ៉ាងហោចណាស់នៅមានមនុស្សដ៏មានសណ្ដានចិត្តល្អមួយចំនួន មិនអោបដៃឈរមើលក្មេងៗដែលត្រូវគេបោះចោល ស្លាប់ដោយមិនជួយអ្វីនោះទេ។ ជាក់ស្ដែងដូចលោកតាជនជាតិចិនម្នាក់ដែលបានលះបង់អ្វីគ្រប់យ៉ាងដែលគាត់មាន ដើម្បីទទួលយកក្មេងស្រីដែលគេបោះចោលតាមផ្លូវ ឬកន្លែងផ្សេងមកចិញ្ចឹម។ គាត់មានឈ្មោះថា Yu Shangzhong វ័យ ៧៥ឆ្នាំ រស់នៅក្នុងទីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន ក្នុងកំឡុងពេល ៣៥ឆ្នាំមកទល់ពេលបច្ចុប្បន្ននេះ លោកតាបានរើសក្មេងស្រីមកចិញ្ចឹមមើលថែចំនួន ១២នាក់ហើយ។ លោកតា Yu និងប្រពន្ធបានទទួលចិញ្ចឹមក្មេងស្រីទើបនឹងកើតហើយត្រូវឪពុកម្ដាយបោះបង់ចោលដំបូងកាលពីគាត់មានវ័យ ៤០ឆ្នាំ។លោកតាបានឲ្យដឹងថាកាលពីពេលនោះ ខណៈដែលកំពុងដើរតាមផ្លូវគាត់បានឮសម្លេងក្មេងយំចេញពីក្នុងប្រអប់ដាក់ស្បែកជើងចាស់មួយ ហើយពេលគាត់ចូលទៅពិនិត្យមើលក៏បានក្មេងស្រីទើបនឹងកើតម្នាក់នៅក្នុងនោះ គាត់មិនដាច់ចិត្តទុកឲ្យក្មេងស្លាប់ឡើយ ហេតុនេះគាត់ក៏យកក្មេងគួរឲ្យអាណិតទៅផ្ទះ ដើម្បីចិញ្ចឹមជាមួយប្រពន្ធ។ សណ្ដានចិត្តដ៏ល្អរបស់ប្ដីប្រពន្ធទាំងពីរចំពោះក្មេងស្រីរូបនេះ ក៏មិនក្លាយជាពត៌មានល្បីអ្វីដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យរឿងរ៉ាវលោកតាត្រូវបានគេដឹងឮ ហើយ សរសើរជាខ្លាំងនោះ គឺលោកតានិងប្រពន្ធនៅតែបន្តទទួលក្មេងស្រីដែលត្រូវបានឪពុកម្ដាយបោះចោលតាមផ្លូវមកចិញ្ចឹម ដែលពេលនេះមានចំនួនដល់ទៅ ១២នាក់។មានពេលមួយនោះលោកតា Yu និងប្រពន្ធមានការសោកសៅពិបាកចិត្តជាខ្លាំង ព្រោះតែកូនស្រីម្នាក់ក្នុងចំណោម ១២ដែលគាត់យកមកចិញ្ចឹមបានបាត់បង់ជីវិត ដោយសារជម្ងឺ។ ពួកគាត់មានអារម្មណ៍ថាមានកំហុសជាប់ក្នុងចិត្ត ជាហេតុធ្វើឲ្យគាត់បានសម្រេចចិត្តបើកឱកាសឲ្យអ្នកដទៃដែលមានជីវភាពប្រសើរទទួលយកកូនៗរបស់ពួកគាត់មួយចំនួនទៅចិញ្ចឹមបន្ត ដូច្នេះក្មេងៗនឹងមានឱកាសទទួលបានភាពប្រសើរក្នុងជីវិតពួកគេ។បុរសវ័យចំណាស់រូបនេះបាននិយាយថា: «វាដូចជាការផ្តល់ជីវិតថ្មីដល់ពួកគេ ប្រសិនបើពួកគេបានទៅគ្រួសារដែលមានលក្ខខណ្ឌ ឬជីវភាពល្អប្រសើរជាងនេះ»។ ទោះជាយ៉ាងណាពួកគាត់បានទុកកូនស្រី ៥នាក់នៅជាមួយគាត់ដដែល។ សណ្ដានចិត្តរបស់លោកតានិងប្រពន្ធបានល្បីសុះសាយពេញប្រទេសចិន លោកតាត្រឹមតែជាកម្មករធម្មតាមួយរូបដែលចូលនិវត្តន៍ទៅហើយ ប៉ុន្តែការលះបង់របស់គាត់ក្នុងការទទួលចិញ្ចឹមក្មេងស្រីជាច្រើនដែលឪពុកម្ដាយមិនត្រូវការ ដោយពឹងផ្អែកលើប្រាក់ចំណូលតែបន្តិចបន្តួចនោះ បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តកោតសរសើរលោកតានិងប្រពន្ធជាខ្លាំង៕

ម្នាក់ៗនាំគ្នាចំហមាត់គ្រប់គ្នា ពេលដឹងពីតម្លៃឈុតរ៉ូបភរិយារបស់ប្រធានាធិបតីអាមេរិកមួយឈុតនេះ

ភរិយារបស់ប្រធានាធិបតីអាមេរិក អ្នកស្រី Melania Trump បានធ្វើឲ្យគ្រប់គ្នាងាកមើលមិនដាច់ទៅលើឈុតដែលខ្លួនស្លៀក ក្នុងកំឡុងពេលទៅទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ អ្នកស្រី  Melania Trump ជាភរិយារបស់លោក Donald Trump ត្រូវបានគ្រប់គ្នាស្គាល់ថាជាអតីតតារាបង្ហាញម៉ូដមួយរូបមានសម្រស់ស្រស់ស្អាត ទោះបីជាមានវ័យ ៤៧ឆ្នាំ ក៏ដោយ។ ខណៈពេលដែលមកដល់សាលមហោស្រពរបស់ចិន ជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅរចនាលាយឡំជាមួយក្បាច់ផ្កាពណ៌ផ្កាឈូក Melania Trump ស្ទើរតែទាក់ទាញចំនាប់អារម្មណ៍មនុស្សទាំងអស់ឲ្យស្ថិតក្នុងខ្សែភ្នែកតែមួយ។ រឹតតែអស្ចារ្យ រ៉ូបដែលអ្នកស្រី Trump គ្រងនោះគឺត្រូវរចនាឡើងដោយ Dolce & Gabbana ហើយគ្រប់គ្នារឹតតែបើកភ្នែកធំៗ ភ្ញាក់ផ្អើលដោយសារតែវាមានតម្លៃដល់ទៅ ៣៩៧៥ដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ផងដែរថា ការទៅប្រទេសចិនលើកនេះក៏មានការចូលរួមពីសំណាក់ស្រ្តីទីមួយរបស់ចិនគឺ អ្នកស្រី Peng Liyuan ផងដែរ៕

ខ្លាំងបាត់! ហាងអនឡាញមួយដាក់លក់តុក្កតាសិច ដោយយកគម្រូរូបរាងដូច Justin Bieber

ហាងលក់ទំនិញតាមអនឡាញមួយកំពុងធ្វើឲ្យអតិថិជនគ្រប់គ្នាស្រឡាំងកាំង និងមានភាពភ្ញាក់ផ្អើល ដោយបានផ្ដល់ឱកាសឲ្យគ្រប់គ្នាមានលទ្ធភាពទិញតុក្កតាស៊ិចមានរូបរាងស្រដៀងនឹង Justin Bieber ក្នុងតម្លៃ ១ពាន់ផោន ។ យោងតាមសម្ដីរបស់អ្នកលក់តុក្កតាសិចមួយនេះ បានឲ្យដឹងថា តុក្កតាស៊ិចនេះត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើប និងមានកម្ពស់ ១៦០ស.ម គ្រោងដោយដែក ព្រមទាំងមានទម្ងន់ស្រាលតម្រូវសម្រាប់ស្រ្តី និងបុរសតែម្ដង។ ការដាក់ផ្សព្វផ្សាយនេះ បានធ្វើឲ្យអតិថិជនប្រុសស្រីជាច្រើនបានធ្វើការកម្ម៉ង់ទំហំប្រដាប់ភេទដែលខ្លួនពេញចិត្ត ដែលមានចាប់ពី ៧ ទៅ ៩អ៊ីញ ជាដើម។ទោះបីជាក្នុងនោះ មិនបានធ្វើការផ្សព្វផ្សាយថា តុក្កតាសិចមួយនេះ មិនបានធ្វើតាមទម្រង់របស់ Justin bieber ក្ដី ប់ុន្តែគេបានបន្ថែមម៉ូដ និងពណ៌សក់ដើម្បីឲ្យដូចនឹងតារាកាណាដារូបនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វាកាន់តែលេចធ្លោនាពេលថ្មីៗនេះ ដោយមានអតិថិជនជាច្រើនចាប់អារម្មណ៍ ជាពិសេសអ្នកដែលមានបញ្ហាផ្លូវភេទជាមួយនឹងដៃគូរបស់ខ្លួន ហើយពួកគេពិតជាបង្ហាញការពេញចិត្តជាខ្លាំង ព្រមទាំងនិយាយថាវាបានជួយបំពេញតម្រូវការផ្នែកផ្លូវភេទដល់គេបានច្រើនទៀតផង៕

ដំណឹងបន្ទាន់មកពីខាងខេត្តកំពង់ឆ្នាំង÷ អ្នកមីងគាត់បា នរលាកទឹកក្តៅ គឺបណ្តាលមកពីគាត់ផុងជើង(រនាបខ្ទមចាស់ពុកផុយ)

ដំណឹងបន្ទាន់មកពីខាងខេត្តកំពង់ឆ្នាំង÷ អ្នកមីងគាត់បា នរលាកទឹកក្តៅ គឺបណ្តាលមកពីគាត់ផុងជើង(រនាបខ្ទមចាស់ពុកផុយ) ក៏ដួលស្រោចទឹកក្តៅទៅលើគាត់និងកូនតូចរលាករងរបួសធ្ងន់ ។ ស្ថានភាពគ្រួសារគាត់នៅពេលនេះគឺរស់នៅអាស្រ័យអ្នកក្បែរខាងអាណិត សុំអាហារហូបចុកគេ ដោយក្នុងបន្ទុកមានកូនតូចចំនួន5នាក់ ទើបតែបានរៀនម្នាក់ប៉ុណ្ណោះ និងម្ដាយចាស់ជរាម្នាក់ ស្ថានភាពគាត់ពេលនេះគឺត្រូវការការព្យាបាលជាចាំបាច់មើលក្នុងរូបភាពជាក់ស្ដែង ទីតាំងដែលគាត់រស់នៅគឺស្ថិតនៅមាត់ស្ទឹងដែលជាដីកម្មសិទ្ធរបស់រដ្ឋ ។ ហេតុដូច្នេះសូមបងប្អូនជនរួមជាតិមេត្តាជួយផ្សាយព័ត៌មាននេះឱ្យបានច្រើន ឬ ចូលរួមជាមួយក្រុមខ្ញុំបាទដែលមានបងប្រុស Ngo Vengseng ដែលកំពុងអង្គាសជាថវិកាដើម្បីជួយសាងសង់ខ្ទមតាមលទ្ធភាពដែលទទួលបាន និងមានគ្រឿង ឧបភោគបរិភោគដើម្បីសម្រួលដល់ទុក្ខលំបាករបស់គាត់ផងដែរ ជាក់់ស្ដែងយ៉ាងណា បងប្រុសនឹងចុះទៅដល់ទៅតាំងផ្ទាល់របស់គាត់ជាក់ស្ដែងតែម្ដង ដើម្បីផ្ដល់អាហារខ្លះៗសម្រួលដល់ការលំបាករបស់គាត់មួយគ្រាសិន ។ ហេតុដូចនេះអំពាវនាវដល់សប្បុរសជនឆ្ងាយជិតមេត្តាជួយ លេខទំនាក់ទំនងទទួលជំនួយ លោក ង៉ វេងសេង ហៅហ៊ា 0967600700 ឬ ចុះមកផ្ទាល់ ដែលមានអាសយដ្ឋានភូមិ កំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង លេខមេភូមិឬប្រធានភូមិ 0717092990

កញ្ញាដេនី ក្វាន់ “ម៉ែខ្ញុំអោយខំលក់ដូរទៅវាចំនេញជាងការឈ្លោះ”

ក្រោយពីបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយសារតែ ជម្លោះពាក្យសម្តីរវាងអ្នកនាង ម៉េង កែវជ្ជតា និងប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណាក្នុងនោះ អ្នកនាង ម៉េង កែវជ្ជតា បានសម្តែងក្តីខឹងសម្បារចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ជាពិសេសក៏បានរំលឹកនូវរឿងរ៉ាវជាមួយនឹងកញ្ញា ដេនី ក្វាន់ ផងនោះ។ដែលធ្វើឲ្យ កញ្ញា ដេនី ក្វាន់ មានការមិនពេញចិត្តជាខ្លាំង ហើយក៏បានបង្ហោះសារតបតជាមួយនឹង អ្នកនាង ម៉េង កែវជ្ជតា ទៀតផង។ តែនៅពេលនេះ កញ្ញា ដេនី ក្វាន់ បានបង្ហោះសារមួយទៀតន័យចង់ចញ្ចប់ជម្លោះជាមួយនឹង អ្នកនាង ម៉េង កែវជ្ជតា ដោយសារតែ កញ្ញា ស្ដាប់សំដីអ្នកម្ដាយរបសខ្លួន។ដែលនៅក្នុងសារទាំងមូលមានខ្លឹមសារថា៖”ម៉ែខ្ញុំគាត់ខលមកថាកុំឈ្លោះជាមួយគេអី អោយគេជេរមិចក៏ជេរចុះព្រោះបិទមាត់គេមិនជិតទេ គាត់ប្រាប់ខ្ញុំអោយខំលក់ដូរទៅវាចំនេញជាងការឈ្លោះ។ Ok ខ្ញុំតាមម៉ែខ្ញុំព្រោះមានតែម៉ែខ្ញុំទេដែរខ្ញុំព្រមធ្វើតាម បញ្ចប់ត្រឹមហ្នឹងចុះណាសង្ឃឹមថារាជនីសំលេងជេរក៏បញ្ចប់ដែលចុះ bye ដល់ម៉ោងឡាយលក់ផលិតផលទៀតហើយ”៕

បេក្ខជនទាំងពីរនាក់នេះច្រៀងបទដូចគ្នា តែលទ្ធផលដូចគ្នាដែរឬទេ? បទ៖ បុប្ផាកំពង់ហាវ (មានវិដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ បានធ្វើការជម្រុះសប្តាហ៍ទី ៤ នេះ ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកាន់តែខ្លាំងឡើងខ្លាំង ដោយសារតែបេក្ខជន សុទ្ធតែមានសមត្ថភាព និងទឹកដមសម្លេងពិសេសៗ មិនធម្មតា។ជាក់ស្ដែងបេក្ខជន២រូបឈ្មោះ ប៉ែន បឿយ មកពីខេត្តតាកែវ មានអាយុ ៣៤ឆ្នាំ និងបេក្ខជន ផាត ចន្នី អាយុ៖ 18 ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានឡើងបកស្រាយបទ បុប្ផាកំពង់ហាវ ទទួលបានចម្លើយ Yes ទាំង 4 ពីគណៈកម្មាការតែម្ដង។ Cambodian Idol Season 3 | Judge Audition Week 4 | ប៉ែន បឿយ – ផាត ចន្នី | បុប្ផាកំពង់ហាវ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian […]

នោះ!!! ចែម ស្រីល័ក្ខ ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រលងចម្រៀង «ផ្កាយរះក្នុងសួន» ក៏ចូលរួមប្រលងក្នុងកម្មវិធី Cambodian Idol រដូលកាលនេះដែរ

បេក្ខនារីមួយរូបមកពីខេត្តតាកែវ គឺកញ្ញា ចែម ស្រីល័ក្ខ បានចូលខ្លួនមកបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ស្ទឹងសែនប៉ារីស» យ៉ាងពីរោះរណ្តំ ធ្វើឱ្យគណៈកម្មការសរសើរ និងពេញចិត្តគ្រប់ៗគ្នា ហើយបានផ្តល់នូវសន្លឹកមាសដល់នាង ដើម្បីបន្តទៅវគ្គខាងមុខដោយក្តីីរីករាយ។ជាងនេះទៅទៀតនោះ បេក្ខនារី ចែម ស្រីល័ក្ខ ក៏មានទេពកោសល្យពិសេសខុសពីគេ ដោយនាងអាចបកស្រាយបទ ភ្លេងការ បានយ៉ាងពីរោះលន្លង់លន្លោច នាំអ្នកស្តាប់ឱ្យស្លុងអារម្មណ៍ទៅតាមទឹកដមសម្លេង របស់នាងបានទៀតផងដែរ។គួរឱ្យដឹងផងដែរកញ្ញា ចែម ស្រីល័ក្ខ ធ្លាប់បានទទួលជោគជ័យលើវិស័យសិល្បៈចម្រៀងរួចមកហើយ ដោយកញ្ញា គឺជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រលងចម្រៀង «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍អប្សរា កាលពីពេលកន្លងទៅនេះ។ Cambodian Idol Season 3 | Judge Audition Week 3 | ចែម ស្រីល័ក្ខ| ស្ទឹងសែនប៉ារីស សូមអញ្ជើញទស្សនាវគ្គ Judge Audition សបា្ដហ៍ទី 3បេក្ខជន៖ ចែម ស្រីល័ក្ខអាយុ៖ […]