Day: January 12, 2018

កូនព្រាប សុវត្ថិ ឡើងកូដខ្លាំង ខណៈម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកធ្លាក់ខ្លួនច្រៀងតាមអកដង់ រោងការ

កូនព្រាប សុវត្ថិ ឡើងកូដខ្លាំង ខណៈម្ចាស់ពានកម្មវិធីលំដាប់ពិភពលោកធ្លាក់ខ្លួនច្រៀងតាមអកដង់ រោងការ សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនលោកព្រាប សុវត្ថិ នោះ បានក្លាយទៅជាតារាចម្រៀងថ្មីរបស់ផលិតកម្មរស្មីហង្សមាសជាផ្លូវការហើយ បន្ទាប់ពីហង្សមាស បានធ្វើជាសន្នីសីទកាសែតកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគាសូហ្វីតែល ភោគីត្រា ភ្នំពេញ។ លោកព្រាប សុវត្ថិ និងកូនប្រុសទាំង៣ បទចម្រៀងបើកឆាករបស់កូនព្រាប សុវត្ថិ ទាំង៣នាក់ ត្រូវបានផលិតកម្មធំមួយនេះបង្ហោះជាផ្លូវការផងដែរ កាលពីរាត្រីថ្ងៃទី០៨ ខែមករា នោះ គឺបទ ”កែវភ្នែក” ដែលមុនីវណ្ណ , មុនីនាគ និងសិរីវុឌ្ឍ បានច្រៀងរួមគ្នា ដោយមានការសម្រិតសម្រាំងជាពិសេស តាមរយៈការថត MV ដែលបង្ហាញពីតំបន់ទេសចរណ៍សំខាន់ក្នុងស្រុកនោះ ខណៈដែលអ្នកជំនាញសិល្បៈបានលើកឡើងថា គេនៅមិនទាន់អាចវាយតម្លៃលើសមត្ថភាពកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ បានឡើយ ព្រោះថាបទទី១នោះ […]

កូនប្រុសលោក កែវ វាសនា កាន់តែធំ កាន់តែគួរឲ្យខ្នាញ់

ក្រោយពីតារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វសនា បានរៀបអាពាហ៍ពិពាហ៍បានរយៈពេលជាង១ឆ្នាំហើយ និងទទួលបានចំណងដៃកូនប្រុសដ៍គួរឲ្យស្រលាញ់ម្នាក់ ថែមទាំងភរិយាលោកកំពុងតែពរពោះកូនទី២ មានទម្ងន់ប្រមាណជា៦ខែ។ ជាហេតុធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់លោក កែវ វាសនា កាន់តែមានភាពផ្អែមល្ហែម និងមានសុភមង្គល គួរឲ្យច្រណែន។ ក្រឡេកមកមើលកូនប្រុសរបស់លោក កែវ វាសនា វិញដោយទើបតែចាប់កំណើតថ្ងៃមុនសោះ ពេលនេះក៏មានការលូតលាស់ កាន់តែបង្ហាញនូវភាពស្រស់សង្ហាដូចឪពុកម្តាយ។ ជាពិសេសកូនប្រុសរបស់លោក កែវ វាសនា នេះពិតជាគួរឲ្យស្រលាញ់ ញញឹមស្រស់ ថែមទាំងចេះបញ្ចេញកាយវិការលេងស្ទាយនៅពីមុខកាមេរ៉ាទៀតផង។ ដើម្បីកុំឲ្យខាតពេលយូរ តោះនាំគ្នាទស្សនាទាំងអស់គ្នា៖

អុញនោះ! ឆៃ លីដាឡែន ប្រកាសថាឈប់ស្រលាញ់មនុស្សប្រុស បែរមកស្រលាញ់ស្រីៗវិញ….

តារាសម្តែងពោរពេញដោយទេពកោសល្យ ឆៃ លីដាឡែន ទោះបីជាចូលសិល្បៈជាយូរណាស់មកហើយប៉ុន្តែរូបសម្រស់ និងការគាំទ្រក៏នៅតែដដែល ដោយតារាស្រីរូបនេះក៏មានស្នាដៃថ្មីក្នុងខ្សែភាពយន្តថ្មីៗ និងតែងតែមមាញឹកជាមួយនឹងការចូលរួមសម្តែងក្នុងកម្មវិធីផ្សេងៗ។ យ៉ាងណាមិញរួមជាមួយនឹងភាពជោគជ័យអ្នកនាងបានធ្វើឲ្យមហាជនមានការងើយឆ្ងល់ជាខ្លាំងថាមួយរយៈចុងក្រោយនេះអ្នកនាង បានបង្ហោះសារបែបសោកសៅ ជាញឹកញយជាពិសេសទាក់ទងទៅនឹងរឿងរ៉ាវស្នេហាតែម្តង។ជាក់ស្តែងនៅថ្ងៃនេះ ឆៃ លីដាឡែន ក៏បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយតារាស្រីរូបនេះបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ដោយថែមទាំងប្រកាសថាឈប់ស្រលាញ់មនុស្សប្រុស។ ដោយ ឆៃ លីដាឡែន  បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ឈប់ស្រលាញ់មនុស្សប្រុសហើយ​ ស្រលាញ់ស្រីៗវិញ​ មានតែមនុស្សស្រីដូចគ្នាទេដែលយល់ចិត្ត​។ ស្វីតណាស់ម៉ែហើយនឹងកូន​ តែដូចជាស្វីតពេកហើយកូន ​Yem Srey Pich លក្ខណះដូចមែនម៉ែហើយកូន”។ យ៉ាងណាមិញរូបភាពទាំងនោះអ្នកនាង ឆៃ លីដាឡែន គ្រាន់តែបង្ហោះជាលក្ខណៈលេងសើច ដោយបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ប៉ុន្តែក៏មានការចាប់អារម្មណ៍ព្រោះតែមួយរយៈកន្លងទៅគេតែងសង្កេតឃើញតារាស្រីរូបនេះតែងតែបង្ហោះនូវភាពសោកសៅរបស់ខ្លួនចំពោះរឿងស្នេហា៕

សាហាវណាស់! អតីតទាហានអង់គ្លេស រួមភេទជាមួយនារីរកស៊ីផ្លូវភេទថៃ រហូតដល់នាងធ្លាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ការរួមភេទដ៏ស្រើបស្រាល រវាងអតីតទាហានជនជាតិអង់គ្លេស និងនារីរកស៊ីផ្លូវភេទជនជាតិថៃ បានប្រែក្លាយជារឿងដ៏សោកសៅ បន្ទាប់ពីនារីរូបនេះ បានធ្លាក់ពីយ៉រជាន់ទី៥នៃបន្ទប់សណ្ឋាគារ ស្លាប់យ៉ាងអាណោចអាធ័ម នៅទីក្រុងបាតាយ៉ា ។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពី ថ្ងៃទី៦ មករា ឆ្នាំ ២០១៨ ក្នុងខុនដូ Cosy Beach View ។ អតីតទាហានអង់គ្លេស មួយរូបឈ្មោះ Reece Vella អាយុ ២៥ឆ្នាំ បានទាក់ទងនារីរកស៊ីផ្លូវភេទ ឈ្មោះ Wannipa Joy Janhuathon អាយុ ២៦ឆ្នាំ ដើម្បីរួមភេទក្នុងតម្លៃ ១៥០០បាត (ប្រហែល ៤៦ដុល្លារអាមេរិក)។ នៅពេលដែលពួកគេទាំងពីរធ្វើដំណើរទៅដល់សណ្ឋាគារ ពួកគេក៏បានរួមភេទយ៉ាងស្រើបស្រាលនៅយ៉រខាងមុខនៃបន្ទប់នោះតែម្តង។ តាមរយៈសារព័ត៌មាន Pattaya One បានឲ្យដឹងថា លោក Kriengsak Khamchachai ដែលជាសន្តិសុខប្រចាំសណ្ឋាគារនោះនិយាយថា៖ “ពេលនោះ ខ្ញុំកំពុងតែអង្គុយនៅច្រកទ្វារចូលខាងមុខ។ ខ្ញុំក៏បានឮសម្លេង ដូចជាមានរបស់អ្វីធ្លាក់ចុះមក។ […]

គុកភ្លាមៗ! ប្រពន្ធសម្រាលកូនបានពីរថ្ងៃ ប្តីបែកគំនិតរំលោភអ្នក…

បុរសល្មោភកាមម្នាក់ ឆ្លៀតឱកាសប្រពន្ធសម្រាលកូន ទើបនឹងបាន២ថ្ងៃ កំពុងសម្រាកនៅមន្ទីរពេទ្យ ស្រាប់តែបែកគំនិតធ្វើសកម្មភាពលួងលោមចាប់រំលោភសេពសន្ថវៈកូនឈ្នួលក្រមុំរបស់ខ្លួន​​ រហូតដល់បានសម្រេចទាំងកណ្តាលអធ្រាត្រ លុះព្រឹកឡើងនារីរងគ្រោះទម្លាយរឿងប្រាប់ម្តាយ និងប្តឹងនគរបាល ឱ្យចាប់ខ្លួនថៅកែប្រុសល្មោភកាមយកទៅចាត់ការតាមច្បាប់។ករណីថៅកែប្រុសឆ្លៀតពេលប្រពន្ធសម្រាលកូនខ្ចីនៅមន្ទីរពេទ្យ បែរជាចាប់រំលោភសេពសន្ថវៈកូនឈ្នួលរបស់ខ្លួននៅផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ដេករបស់នារីរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។ ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះអ៊ីវ វណ្ណា អាយុ៣៥ឆ្នាំ មុខរបរជាម្ចាស់ហាងលក់កាហ្វេ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះអាយុ២០ឆ្នាំ មុខរបរបម្រើការក្នុងហាងកាហ្វេរបស់ជនសង្ស័យ ស្នាក់នៅផ្ទះជាមួយគ្នា។តាមប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យមានប្រពន្ធកូនខ្ចី ទើបតែសម្រាលកូនបាន២ថ្ងៃប៉ុណ្ណោះ និងកំពុង សម្រាកនៅក្នុងមន្ទីរពេទ្យក្រុងតាខ្មៅ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលបិទតូបកាហ្វេឈប់លក់ដូរ ជនសង្ស័យក៏ចូលដេកក្នុងបន្ទប់របស់ខ្លួន ខណៈដែលប្រពន្ធកូនខ្ចីកំពុងសម្រាកនៅមន្ទីរពេទ្យ ចំណែកនារីរងគ្រោះជាកូនឈ្នូលក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនដែរ។ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០យប់ថ្ងៃដដែល ជនសង្ស័យបានចូលទៅក្នុងបន្ទប់នារីរងគ្រោះ និងបានព្យាយាមនិយាយលួងលោមស្ទាបអង្អែលសុំនារីរងគ្រោះរួមរ័ក តែនាងមិនព្រម ទើបជនសង្ស័យក្រោកចេញទៅដេកនៅបន្ទប់របស់ខ្លួនវិញបាត់ទៅ។រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ […]

អបអរសាទរពេលនេះតុលាការICCកំពុងតែសំរេចរឿងក្តីប្រទេសកម្ពុជារឿងលោកហ៊ុនសែនធ្វើខុសច្បាប់អន្តរជាតិហើយលើកនេះដឹងតែរត់ពុំរួចឡើយ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​បញ្ជី​នៃ​រឿង​ក្តី​ចំនួន ១២ ដែល​ត្រូវ​ពិចារណា​ស៊ើប​អង្កេត​មុន​គេ។ ចំណាត់ការ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ ICC បាន​សម្រេច​កែប្រែ​គោលនយោបាយ​ក្នុង​ការ​ពិនិត្យ​ចំណាត់ថ្នាក់ និង​អាទិភាព​នៃ​រឿង​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ​នេះ ដើម្បី​ពន្លឿន​ការ​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ ​មេធាវី​ជនជាតិ​អាមេរិក លោក មូរតុន ក្លារ (Morton Sklar) ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ថា ចំណាត់ការ​ក្នុង​រឿងក្ដី​ដែល​លោក និង​លោក​មេធាវី​ជនជាតិ​អង់គ្លេស រីឆាត រ៉ូជើរ (Richard Rogers) រួម​ទាំង​ពលរដ្ឋ​ខ្មែរ​ទូទៅ​កំពុង​រង់ចាំ​យុត្តិធម៌​នោះ កាន់​តែ​លេច​រូបរៀង​ច្បាស់​ហើយ៖ «ឥឡូវ​នេះ​លោក ហ៊ុន សែន ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កំពុង​យក​ចិត្ត​ទុក​ដាក់ និង​ត្រួត​ពិនិត្យ។ វប្បធម៌​និទណ្ឌភាព​ពេល​នេះ ជិត​ផុត​រលត់​ហើយ។ រាល់​សកម្មភាព​ហិង្សា​ទាំង​ឡាយ​ដែល​លោក ហ៊ុន សែន ប្រព្រឹត្ត ដើម្បី​បង្ក្រាប​មក​លើ​បក្ស​ប្រឆាំង អ្នក​តវ៉ា និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទាំង​អស់​នេះ គឺ​ជា​បញ្ហា​ដែល​តុលាការ ICC ចាត់​ទុក​ជា​ចំណុច​អាទិភាព​ដែល​ត្រូវ​ចាត់ការ។ […]