Day: January 13, 2018

សំនួរដែលមនុស្សពេញវ័យគ្រប់គ្នាតែងតែឆ្ងល់!! ថាតើការរួមភេទមុនពេលរៀបការ ខុស រឺក៏ត្រូវ? ពេលនេះមាននារីម្នាក់ចេញមុខមកបកស្រាយហើយ….(មានវីដេអូ)

កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផេកមួយឈ្មោះ A Dose of Cath បានបង្ហោះវីដេអូមួយដែលមើលទៅពិតជាមានភាពទាក់ទាញជាខ្លាំង ដោយក្នុងនោះលើកយកប្រធានបទមួយដែលទាក់ទងរឿងរួមភេទមុនពេលរៀបការខុស រឺក៏ត្រូវ ដោយក្នុងនោះហ្វេសប៊ុកផេកខាងលើបានសរសេរថា៖“សង្គមយើងចាត់ទុកថា ការរួមភេទមុនពេលរៀបការ គឺខុសពីវប្បធម៌។ ប៉ុន្តែហេតុអ្វីបានជាវាខុសពីវប្បធម៌? ហើយតើការរួមភេទមុនពេលរៀបការ គឺជាប្រពៃណីតែនៅបរទេស លោកខាងលិចឬ? យល់យ៉ាងណាដែរ?” ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទៅទស្សនាវីដេអូមួយនេះដូចខាងក្រោម៖ តើការរួមភេទមុនពេលរៀបការខុសទេ? (Subtitle's in the Caption)សង្គមយើងចាត់ទុកថា ការរួមភេទមុនពេលរៀបការ គឺខុសពីវប្បធម៌។ ប៉ុន្តែហេតុអ្វីបានជាវាខុសពីវប្បធម៌? ហើយតើការរួមភេទមុនពេលរៀបការ គឺជាប្រពៃណីតែនៅបរទេស លោកខាងលិចឬ? យល់យ៉ាងណាដែរ?អរគុណទាំងអស់គ្នាដែលបានមើល។ Like, Share និងដាក់ See First ដើម្បីបានឃើញវីដេអូនេះមុនគេ។សូមកុំ Download វីដេអូនេះ ហើយយកទៅ Upload ដោយមិនមានការអនុញ្ញាតិ។ បើខ្ញុំឃើញវីដេអូបែបនេះ ខ្ញុំនឹង Report ទៅ Facebook ដែលអាចធ្វើឲ្យគេបិទ Account ទៀត។ អ៊ីចឹងដើម្បីស្រួលទាំងអស់គ្នា កុំលួចវីដេអូអ្នកដទៃអី។រីករាយថ្ងៃចុងសប្តាហ៍!ប្រភពឯកសារនៅខាងក្រោម។កុំភ្លេច Follow ណា៎៖YouTube: […]

បែកធ្លាយរូូបថតមួយសន្លឹកនេះ!! អ៊ីវ៉ា ធ្វើឲ្យអ្នកគាំទ្រ….ជាខ្លាំង!

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ជួរមុខ កញ្្ា អ៉ីវ៉ា ហាក់ស្ងាត់បាត់់មុខពីសិល្បៈ នារយៈពេលចុងក្រោយនេះ។ ហើយដូចប្រិយមិត្តបានដឹងស្រាប់ហើយថា កន្លងមកតែងតែមានដំណឹង លេចឮថាតារាចម្រៀងស្រី រូបនេះ បានត្រៀមដើរចេញ ពីទ្រនំចាស់ផលិតកម្ម «សាន់ដេ» ប៉ុន្តែដំណឹងនេះ ជារឿយៗត្រូវបានសាមីខ្លួន ច្រានចោលជាបន្តបន្ទាប់។ជាក់ស្ដែង ការបាត់មុខរបស់ម្ចាស់បទ«អ្នកម្ដាយកម្សត់» រូបនេះ បានធ្វើឲ្យប្រិយមិត្ត ព្រួយបារម្ភជាខ្លាំង ។ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ មុននេះបន្តិច តារាស្រី ដែលមកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អីុវ៉ា បានបង្ហោះរូបភាព ខ្លូនកំពុងថតចម្រៀងថ្មីព្រមទាំងបង្កប់នូវសារដ៏មានន័យថា៖« ខានចូលបន្ទប់ស្ទូឌីយោ យូរហើយ អីលូវដល់ពេលត្រលប់មកវិញហើយ រំលឹកមេរៀនចាស់ ឆាប់ៗនេះ ម្នាក់នេះមិនទៅណាទេ»។គ្រាន់តែឃើញ រូបភាពនិងសារនេះភ្លាម ធ្វើឲ្យអ្នកគាំទ្ររបស់កញ្ញា សប្បាយចិត្ត មិនស្ទើរនោះទេ ព្រោះការខកខាន នៃការចេញបទចម្រៀងរបស់នាង ដូចជាយូរខ្លាំង ជាហេតុធ្វើឲ្យទស្សនិកជន អន្ទះសារ ចាំមើលបទថ្មីនេះ។យ៉ាងណាមិញ កញ្ញា អ៉ីវ៉ា ក៏មិនបានបញ្ជាក់ច្បាស់ថា នោះជាបទអ្វី ហើយត្រៀមចេញបទថ្មីនេះ ក្នុងផលិតសាន់ដេ […]

ស្ទឺតែស្រក់ទឹកភ្នែក! ពេលបានស្តាប់ជីវប្រវត្តរបស់បេក្ខជនម្នាក់នេះ ឬឯទឹកដមសម្លេងវិញពិតជាមិនធម្មតា….(មានវីដេអូ)

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Judge Audition សបា្ដហ៍ទី 5 ជាសប្តាហ៍ចុងក្រោយ។ មានបេក្ខជនមួយរូបមានឈ្មោះ វង្ស ថាណាន់ អាយុ ២៩ ឆ្នាំ មកពីខេត្តកំពង់ចាម បានច្រៀងបទ “ស្រលាញ់អូនរហូត” បានយ៉ាងល្អ និងទទួលបានការកោតសរសើរខ្លាំងពីគណៈកម្មការ។ប៉ុន្តែនៅមុនពេលប្រកួតពិធីករលោក ជា វិបុល ក៏បានធ្វើការសាកសួរសំណេះសំណាលពីអារម្មណ៍ និងជីវប្រវត្តិខ្លីៗ របស់បេក្ខជន វង្ស ថាណាន់។ បេក្ខជនរូបនេះក៏បានប្រាប់ថាខ្លួនជាកូនកំព្រា ឪពុកម្តាយ ដោយមានជីវភាពខ្វះខាតក្រុមគ្រួសារក៏បញ្ជូនឲ្យរស់នៅមជ្ឈមណ្ឌលកុមារកំព្រាតាំងពីអាយុ ៣ឆ្នាំ។ អ្វីដែលកាន់តែក្តុកក្តួលនោះបេក្ខជនរូបនោះក៏បាននិយាយថាក៏ធ្លាប់បានជួបជុំម្តាយផងដែរប៉ុន្តែមិនបានប៉ុន្មានផង ម្តាយក៏ទទួលមរណភាព ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតចំពោះបេក្ខជនរូបនេះ។ តោះមកមើលវីដេអូនៅខាងក្រោមនេះ៖ Cambodian Idol Season 3 | Judge Audition Week 5 | វង្ស ថាណាន់ | […]

ហ៊ុន ម៉ាណែត ​ថា​កងទ័ព​ប្តេជ្ញា​កម្ចាត់​បដិវត្តន៍​ពណ៌

លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​កង​យោធពលខេមរភូមិន្ទ​កម្ពុជា ប្តេជ្ញា​ចិត្ត​កម្ចាត់​ការ​ប៉ុន​ប៉ន​ផ្តួលរំលំ​រដ្ឋាភិបាល​តាម​រយៈ «​បដិវត្តន៍​ពណ៌​» ខណៈ​លោក​កំពុង​បង្ហាញ​សម្ភារ​យោធា​នៅ​ពីក្រោយ​ការ​បង្ក្រាប​នា​ពេល​ថ្មី​ៗ​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្សប្រឆាំង​។ បន្ទាប់​ពី​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ខែវិច្ឆិកា ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​រិះគន់ យោធា​បាន​ចេញ​មក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។ ជាង​នេះ​ផង​ដែរ អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​លោក ប៉ុ​ល សា​រឿ​ន កាលពី​ខែ​មុន​បាន​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​កង​ប្រដាប់​អាវុធ​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ លោក ម៉ា​ណែ​ត បាន​ថ្លែង​នៅ​ពិធី​កីឡា​ដើម្បី​រំឭក​ខួប​ទិវា «​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​» កាលពី​ថ្ងៃ ៧ មក​រា និង​ថ្លែង​មក​កាន់​អ្នកកាសែត​ថា កងទ័ព​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ធាតុ​ណាមួយ​ដែល​ប៉ះពាល់ «​ស្ថិរភាព និង​ការ​អភិវឌ្ឍ​» ដែល​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។ លោក​បន្ត​ថា​៖ «​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ប្តេជ្ញា​ការពារ​មិន​ឲ្យ​វា​កើត​មាននៅ​ក្នុង​ទឹកដី​របស់​យើង​ទេ​ដោយសារ​វា​អាច​នាំ​ឲ្យ​មាន​ខូចខាត​ស្ថិរភាព​ផ្ទៃក្នុង និង​ការ​អភិវឌ្ឍ​»​។លោក​បន្ត​ថា​៖ «​កង​យោធពលខេមរភូមិន្ទ​កម្ពុជា​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ដែល​ស្របច្បាប់ និង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជា​រៀង​រាល់ ៥ ឆ្នាំ​ម្តង​»​។ជា​ការ​ពិត​ក្រុម​អ្នក​ឃ្លាំមើល​អន្តរជាតិ​ជា​ច្រើន​រដ្ឋាភិបាល​បរទេស និង​អង្គការសិទ្ធិមនុស្ស​បាន​ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្សប្រឆាំង សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថា​ជា​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​ផង​ដែរ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​នៅ​កោះ​ពេជ្រ​កាលពី​ថ្ងៃអាទិត្យ និង​បាន​ព្រមាន​ថា​បដិវត្ត​ពណ៌​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​នៅ​មាន […]