Day: January 14, 2018

លោក ហ៊ុន សែន ថា ចង់លាលែងចេញពីតំណែង ប៉ុន្តែមិនអាចទៅរួច

ជាថ្មីម្ដងទៀត ប្រមុខដឹកនាំរដ្ឋាភិបាលរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងអោយដឹងថា លោកនឹងបន្តធ្វើការឈរឈ្មោះប្រកួតដឹកនាំជានាយករដ្ឋមន្រ្តីចំនួនពីរអាណត្តិទៀត ដែល ស្មើនឹង១០ឆ្នាំ ។ ថ្លែង​ទៅ​កាន់​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី ម៉ូតូឌុប​និង​រ៉ឺ​ម៉ក​កង់​៣(​តុ​ក​ៗ)​ជិត​៥០០០​នាក់ នៅ​ក្នុង​ពិធី​សំ​ណេះ​ សំ​ណា​ល នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨​ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា​   ក្នុងថ្ងៃខួប៣៣ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោក មិនដែលមានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ហើ​យក៏​រក​ពេល​សម្រាក​ពីតំណែង​មិនទាន់បាន ព្រោះតែបញ្ហារបស់ប្រទេសជាតិ ដែលទាមទារឲ្យលោកដោះស្រាយ។ ថ្លែងនៅក្នុងពិធីដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា តំណែងជានាយករដ្ឋមន្ត្រីរបស់លោកអស់រយៈពេល ៣៣ឆ្នាំកន្លងមកនេះ គឺមិនមែនជាការរក្សាបានដោយសារចុងកាណុង និងអំពើផ្តាច់ការនោះទេ។ យ៉ាងណាក៏ដោយចុះ លោកបានបង្ហាញក្ដីរំពឹងទុកថា ការបោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះឆ្នោត ដើម្បីមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសនេះទៅមុខបន្តទៀត ៕

សូមគិតមុននឹងជឿ អាសូរ​ណាស់​! ដោយសារតែ​ជំនឿ​សុខភាព​មួយ​នេះ សត្វ​ដំរី​ត្រូវគេ​សម្លាប់​យ៉ាង​ឃោរឃៅ​

ដោយសារតែ​ជំនឿ​មួយ​នេះ ជាហេតុ​ធ្វើ​ឲ្យ​ពពួកសត្វ​ដំរី​នៅ​អាស៊ី ត្រូវបាន​គេ​សម្លាប់​យ៉ាង​ឃោរឃៅ​បែបនេះ ដើម្បី​យក​ស្បែក​របស់​ពួកវា​ទៅ​កែច្នៃ​ធ្វើជា «​ខ្សែក​» និង «​ខ្សែដៃ​» ពណ៌​ក្រហមឆ្អៅ ដែល​គេ​អះអាងថា​អាច​ទប់ស្កាត់​ជំងឺ​បាន ។​ស្បែក​ដំរី​ត្រូវបាន​ភ្លះ​ពី​រាងកាយ​ភ្លាមៗ បន្ទាប់ពី​ត្រូវបាន​សម្លាប់​ដោយ​ប្រើ​ថ្នាំពុល ។ បន្ទាប់មក ស្បែក​របស់​វា​ត្រូវបាន​យកទៅ​កែច្នៃ​ទៅជា​អង្កាំ​ពណ៌​ក្រហមឆ្អៅ និង​ដាក់លក់​ជា​គ្រឿងអលង្ការ​ដែលមាន​តម្លៃ​រហូតដល់ ៧៥ ផោន​ដ៏ ។​​ហើយ​អ្វីដែល​បណ្តាល​ឲ្យ​កើតមាន​និន្នាការ​បែបនេះ ដោយសារតែ​ជនជាតិ​អាស៊ី​ជឿថា អង្កាំ​ទាំងនេះ​អាច​ទប់ស្កាត់​ជំងឺ​ជាច្រើន​បាន ៕

កម្លាំងប៉ូលីសខេត្តព្រះសីហនុ ចាប់ផ្តើមរិតបន្តឹងច្បាប់ចរាចរឃាត់ខ្លួនជនជាតិចិន​៤​នាក់​ បើករថយន្ដ​គ្មាន​បណ្ណ​បើកបរ​

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម សេនីយ៍​ត្រី អុី​ សុខា​ស្នងការ​រង ទទួល​ផែនសណ្ដាប់ធ្នាប់សាធារណៈ​ បាន​ឲ្យ​ដឹង​ថា៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨​ នេះ​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ចំនួន​២០នាក់​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ឯក​ ព្រហ្ម​ ពៅ​ នាយ​ការិយាល័យ​នគរបាល ចរាចរណ៍​ បាន​ចេញ​ល្បាត​ ឃ្លាំមើល​ ការ​គោរព​ច្បាប់​ចរាចរណ៍​ តាម​​វិថី​ឯករាជ្យ​ ចាប់​ពី​វេទិកា​៧មករា​ រហូត​ដល់​ ឆ្នេរ​អូឈើទាល​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ សេចក្ដី​ជូនដំណឹង​ ស្តីពី​ការ​ គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ជាពិសេស​ ការ​ពាក់​មួក​សុវត្ថិភាព​ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ​ ។ បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​រួច​ បាន​ឈរជើង​ត្រួត​ពិនិត្យ​ រឹតបន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ នៅចំណុច​ស្តុប​តូតាល់​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ ជា​លទ្ធផល​ បាន​រក​ឃើញ​ អ្នក​ប្រេី​ប្រាស់​យាន​យន្ត​ មិន​គោរពច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​២​១៦​នាក់​ ក្នុង​នោះ​មាន​ ៖ ១-អ្នកបើកបរ​និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​១៨៨នាក់​ ពិន័យ​ […]

អណោចអធមពន់ពេកក្រៃ!! ​រោងការក្លាយជារោងបុណ្យសពដោយកូនកំលោះស្លាប់​​ក្រោយ​ពី​ពិធី​សំពះ​ផ្ទឹម​រួច

ខេត្ត​កំពង់​ស្ពឺ ៖ ស្នាម​ញញឹម​​ និង​សេច​ក្តី​សប្បាយ​រីក​រាយ​របស់​ញាតិ​មិត្ត​បង​ប្អូន​ប្រុស​ស្រី​ ជា​ពិសេស​កូន​ក្រមុំ​ផ្ទាល់​តែ​ម្តង​ ដែល​ញញឹម​សំពះ​ផ្ទឹម​ជាមួយ​អនា​គត​ស្វា​មី​ក្រោម​កិច្ច​ផ្ចុង​ផ្តើម​ពី​មេ​បា​ទាំង​សង​ខា​ង​តាម​ប្រពៃ​ណី​នោះ​ បាន​ក្លាយ​ទៅ​ជា​ស្រ​ពាប់​ស្រពោន​កើត​ទុក្ខ​ធំ​រងំ​ពេញ​ផ្ទះ​ពេញ​ទ្រូង​ ដ្បិត​កូន​កំលោះ​ត្រូវ​ខ្សែ​​ភ្លើង​ឆក់​ស្លាប់​​ក្រោយ​ពី​ពិធី​សំពះ​ផ្ទឹម​រួច​ ។ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ភូមិ​គោក​ដង្កោ​ ឃុំ​ពេជ្រ​មុន្នី​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ នា​យប់​ថ្ងៃ​ទី​១០ធ្នូ​ វេលា​ម៉ោង​២១​និង​៣០​នា​ទី​ ។ កូន​កំលោះ​ដែល​ស្លាប់​ទុក​​ប្រពន្ធ​ឱ្យ​នៅ​មេ​ម៉ាយ​​នេះ​ឈ្មោះ​​ នល​ និត្យ​ អាយុ​២០​ឆ្នាំ​ មុខ​របរ​ធ្វើ​ស្រែ​ ។ ចំណែក​នាង​ជា​ប្រពន្ធ​​ឈ្មោះ​​ធូ គន្ធា​ អាយុ​២០​ឆ្នាំ​ រស់​នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ​ ។ ជា​ការ​កត់​សម្គាល់​ហាក់​ដូច​ជា​ជាន់​លេខ​គ្នា​មិន​គួរ​ឱ្យ​ជឿ​ ដែល​កូន​កំលោះ​-​កូន​ក្រមុំ​ មាន​អាយុ​២០​ឆ្នាំ​ដូច​គ្នា​ បែរ​ជា​ជួប​រឿង​រ៉ាវ​អកុសល​បែប​នេះ​ទៅ​វិញ​ ។ តាម​ការ​រៀប​រាប់​របស់​នាង​​ ធូ​ គន្ធា​ បាន​ឱ្យ​អ្នក​យក​ព័ត៌​មាន​យើង​ដឹង​ថា​ រវាង​រូប​នាង​ និង​​ស្វា​មី​បាន​ស្គាល់​គ្នា​៣​ឆ្នាំ​ មក​ហើយ​ ហើយ​​ស្វា​មី​រូប​នេះ​ស្លូត​បូត​ មិន​ចេះ​ជក់​បារី​ និង​ផឹក​ស្រា​នោះ​ទេ​ រហូត​ដល់​ចាស់​ទុំ​ទាំង​សង​ខាង​ បាន​ព្រម​ព្រៀង​រៀប​ចំ​ផ្សំ​ផ្គុំ​រូប​នាង​ និង​​ស្វាមី​នៅ​ថ្ងៃ​ទី​១០ធ្នូ​ ។ ថ្ងៃ​នេះ​​គឺ​ជា​ថ្ងៃ​ដែល​នាង​រំពឹង​គិត​ទុក​ និង​រង់​ចាំ​ជា​យូរ​មក​ហើយ​ នឹក​ថា​ នឹង​បាន​កសាង​អនា​គត​ជាមួយ​គ្នា​រហូត​ដល់​ចាស់​ស្លាប់​រៀង​ៗ​ខ្លួន​ តែ​មិន​នឹក​ស្មាន​ថា​ […]

លោក នី រតនា ផ្ញើរក្តីនឹករលឹកមកកាន់បងប្អូនខ្មែរ

ម្ចាស់ពាន Cambodian idol លោក នី រតនា ដែលបងប្អូនស្គាល់ជាច្រើន និងមានអ្នកគាំទ្រក៏មិនតិចដែរនាពេលថ្មីៗនេះ ក្នុងបទចម្រៀងមួយបទមានចំណងជើងថា “មហាឈឺ” ដែលទទួលបានការគាំទ្រយ៉ាងច្រើន។ពេលនេះម្ចាស់ពាន រូបស្រស់ លោក នី រតនា បានបង្ហោះរូបភាពរបស់ខ្លួនពីកោះភីភី ខេត្តភូកេត ប្រទេសថៃ ដោយលោកបានសរសេរថា៖ “សួស្ដីបងប្អូន អ៊ុំពូមីងទាំងអស់គ្នា ពីកោះភីភី ខេត្តភូកេត ប្រទេសថៃផងបាទ សុខទុក្ខយ៉ាងណាដែរបាទប៉ុន្មានថ្ងៃនេះ ? មាននឹកខ្ញុំទេបាទ? ជួបជាមួយខ្ញុំឆាប់ៗនេះ”។

បន្ទាប់ពីមានការរំលាយគណះបក្សសង្គ្រោះជាតិមកយួនរឹតតែខ្លាំងដៃឡើងពេលនេះព្រំដែននៃខេត្តស្វាយរៀងរឹតតែជាហានិយភាពមែនទែន

យួនកំពុងសំរុកចូលតាមច្រកព្រំដែនបុសមន ស្រុករំដួល ខេត្តស្វាយរៀង យ៉ាងកំហុកនៅប៉ុន្មានថ្ងៃនេះ មានទាំងម៉ូតូផង រ៉ឺម៉កផង ដឹកអេវ៉ានសំពីងសំពោង ចាប់តាំងពីពេលគណបក្សដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។ យួនកំពុងសំរុកចូលតាមច្រកព្រំដែនបុសមន ស្រុករំដួល ខេត្តស្វាយរៀង យ៉ាងកំហុកនៅប៉ុន្មានថ្ងៃនេះ មានទាំងម៉ូតូផង រ៉ឺម៉កផង ដឹកអេវ៉ានសំពីងសំពោង ចាប់តាំងពីពេលគណបក្សដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ។ Posted by មនោ វិជ្ជា on Samstag, 13. Januar 2018