Month: February 2018

ក្តៅៗសម្តេចតេជោហ៊ុនសែនព្រមានបិទទីផ្សារខោអាវទៅអាមេរិកដោយអោយប្រជាជនអាមេរិកដើរស្រាតបើនៅតែដាក់គំនាបហ៊ុនសែនទៀត

លោក ហ៊ុន សែន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក និង សហគមន៍ អ៊ឺរ៉ុប ដោយបិទការនាំចេញសម្លៀកបំពាក់ និង ស្បែកជើង មិនអោយនាំយកទៅលក់ក្នុងទីផ្សារអាមេរិក និង អ៊ឺរ៉ុប។ ពេលនោះពលរដ្ឋអាមេរិក និង អ៊ឺរ៉ុប និងជួបគ្រោះទុរភិក្ស ដោយគ្មានសម្លៀកបំពាក់ និង ស្បែកជើងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយពលរដ្ឋអាមេរិកាំង និង អ៊ឺរ៉ុបប្រាកដជាដើរស្រាត ព្រោះកម្ពុជា មិនផ្គត់ផ្គង់សម្លៀកបំពាក់អោយ។ #កុំចង់លេងជាមួយតេជោវ៉ើយ

ខឹងបាត់លុយជាង១មុឺនរៀល កូនប្រុសកាប់ឪពុក រួចគំរាមសម្លាប់ប្អូនស្រី ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ទាញចបដេញកាប់ទៀត

ខឹងបាត់លុយជាង១មុឺនរៀល កូនប្រុសកាប់ឪពុក រួចគំរាមសម្លាប់ប្អូនស្រី ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ទាញចបដេញកាប់ទៀត ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ស្រែកឡូឡាថាបាត់កាបូបលុយ ដែលមានលុយជាង១ម៉ឺនរៀល និងស៊ីមទូរស័ព្ទក្នុងនោះ១ផង លុះឪពុកចូលទៅឃាត់ ស្រាប់តែកូនប្រុសចិត្តខ្មៅរូបនេះ បានខឹងច្រឡោតតោតតូង ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យរយះដៃរបួស៧ថ្នេរ លុះប្អូនស្រីបម្រុងនាំឪពុកទៅពេទ្យ ជនសង្ស័យថែមទាំងបានគំរាមសម្លាប់ទាំងប្អូនស្រីទៀត បន្ទាប់មកពេលសមត្ថកិច្ចចុះអន្តរាគមន៍ ជនកំណាចរូបនេះថែមទាំងស្ទុះចូលកាប់សមត្ថកិច្ចទៀត តែសំណាងល្អ សមត្ថកិច្ចគេចទាន់ពេល។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនសង្ស័យជាកូនអកតញ្ញូដែលកាប់ប្រហារឪពុកបង្កើតបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះផុន រ៉ាស៊ី អាយុ២២ឆ្នាំ មុខរបររត់តុការ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះផុន សុផល អាយុ៥៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀល […]

ប្លែកមែន សុទ្ធតែលុយខ្មែរយើងតែម្តង!!! លោក ឡេង ណាវ៉ាត់ត្រា នាំយកថវិកា​​៥០លានរៀល បរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា»​

ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ​បាននាំយកថវិកាចំនួន​៥០លានរៀល ទៅបរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ដែលជាមន្ទីរពេទ្យមួយ ជួយព្យាបាលជំងឺក្មេងៗ ដោយឥតគិតថ្លៃ ប្រចាំប្រទេសកម្ពុជា ដោយក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រប់ជាន់ថ្នាក់។លោក ឡេង ណាវ៉ាត់ត្រា បានថ្លែងប្រាប់ឲ្យដឹងថា ថវិកាចំនួន ៥០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺក្នុងគោលបំណងតែមួយគត់ គឺដើម្បីជួយ​សង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា។ ម្យ៉ាងវិញទៀតជីវិតរបស់លោក ក៏ធ្លាប់ហែលឆ្លងនូវការលំបាក កាលពីនៅកុមារភាព ហើយបងប្អូនរបស់លោកក៏ធ្លាប់ មានកូនចៅមកព្យាបាលនៅមន្ទីរនេះ ទើបសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់ស្ថាប័នមនុស្សធម៌ តាមដែលអាចធ្វើទៅបាន។លោក ឡេង ណាវ៉ាត់ត្រា បានបន្តឲ្យដឹងថា «បាទបង.! អ្វីដែលខ្ញុំចង់បាន គឺចង់ឃើញមន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តការជួយដល់ក្មេងៗ នៅប្រទេសខ្មែរ ព្រមទាំងព្យាបាល ដោយឥតគិតថ្លៃ ជាពិសេសគ្រួសារមួយចំនួន ដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាល […]

ជនជាតិចិនបើកបុកគេឯងពេញផ្លូវហើយបើករត់ឡើងស្ពានអាកាសដែលកំពុងសាងសង់បិះុធ្លាក់ចុះក្រោម

សមមុខហើយដាក់ពិននិងនៅស្ទើរមកខ្មែរបើកឡានបុកគេអែងពេញទឹកពេញដីហើយអាចិនចង្រៃ ជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំបេីកបុកគេពេញផ្លូវ ហេីយបេីករត់ឡេីងស្ពានអាកាសដែលកំពុងសាងសង់ ​ប៊ិះធ្លាក់ចុះមកក្រោមរាជធានីភ្នំពេញ ៖ សាហាវណាស់ ! បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តបុកម៉ូតូ និងរ៉ឹុម៉កម៉ូតូកង់បីជាច្រេីនគ្រឿង រួចបេីករត់បន្តទៅបុករថយន្តពីរបីគ្រឿងទៀត នៅមិនព្រមឈប់ ហេីយព្យាយាមបេីករត់រហូតទៅទាក់នឹងបង្កាន់ដៃស្ពានអាកាសថ្មី ដែលសាងសង់ពុំទាន់រួច បណ្តាលអោយរថយន្តបេីកទៅមុខលែងរួច ប៊ិះធ្លាក់ចុះពីលេីស្ពាន បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាម កាលពីវេលាម៉ោង ៥ ព្រឹកព្រលឹម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមពត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនកេីតហេតុគេបានឃេីញបុរសជនជាតិម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4109 លុះពេលធ្វើដំណើរមកដល់ម្តុំផ្សារដេីមគ ក៏រេចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូ និងរុឺម៉កកង់បីជាច្រេីនគ្រឿង ហេីយបានបន្ថែមល្បឿនបេីករត់រហូតបានបេីកទៅបុករថយន្តកាមរី ១គ្រឿងទៀត ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AD-3133 ។ ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទេ គឺបានបេីកបន្ដទៅបុករថយន្តធុនត្រា ១គ្រឿងទៀត […]

ចុងក្រោយទឹកភ្នែកបងស្រក់ហូរដោយមិនដឹងខ្លួន!!! ចង​ចិត្ត​ស្អប់​ប្រពន្ធ​២​ឆ្នាំ ​ព្រោះ​លុយ​២​ម៉ឺន​ដុល្លារ មិន​នឹក​ស្មាន​ថា​ ចុង​ក្រោយ​ការ​ពិត​អីចឹងសោះ

គូ​ស្វាមី​ភរិយា​មួយ​គូ​បាន​នាំ​គ្នា​ធ្វើ​លិខិត​លែងលះ តែ​បន្ទាប់​ពី​ស្វាមី​ចុះ​ហត្ថលេខា​រួច​រាល់ ខាង​ភរិយា​​បែរ​យក​លិខិត​នោះ​​មក​ហែក​ចោល​រួច​ប្រាប់​ថា «លោក​ជំពាក់​លុយ​ខ្ញុំ​ពីរ​ម៉ឺន​ដុល្លារ ត្រូវ​រក​សង​ខ្ញុំ​ឲ្យ​អស់​សិន ទើប​ខ្ញុំ​ព្រម​លែងលះ»។ ខាង​ប្ដី​ហាក់​ភ្ញាក់ផ្អើល​ខ្លាំង​និង​ឆ្ងល់​ថា​ហេតុ​អ្វី​ប្រពន្ធ​ខ្លួន​ធ្វើ​បែប​នេះ ទាំង​ដែល​ព្រមព្រៀង​គ្នា​រួច​ស្រេច​អស់​ហើយ ហើយ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ទៀត​សោត​ក៏​ខ្លួន​បាន​ប្រគល់​ឲ្យ​នាង​គ្មាន​សល់។ ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ ប្រពន្ធ​បាន​យក​ក្រដាស​មក​សរសេរ​កិច្ច​សន្យា​ថា ពួក​គេ​នឹង​មិន​លែងលះ​គ្នា​ដាច់​ខាត​ រហូត​ដល់​ភាគី​ខាង​ប្រុស​រក​លុយ​សង​បំណុល​នេះ​អស់។ ប្ដី​ឃើញ​ដូច្នេះ​ក៏​ត្រូវ​ស៊ីញេ​យល់​ព្រម​ទាំង​ទើសទាល់។ គេ​បាន​និយាយ​ទាំង​កំហឹង​ឆេះឆួល​ដាក់​ភរិយា​ថា «មិន​អី​ទេ ខ្ញុំ​នឹង​រក​លុយ​មក​សង​​វិញ​ទាល់​តែ​អស់»។ ភរិយា​ក៏​តប​វិញ​ថា «អ្នក​ដែល​មាន​បំណុល បើ​មិន​សង​ទេ នឹង​ជាប់​ជំពាក់​កម្មពៀរ​គ្នា​ដល់​ជាតិ​ក្រោយ»។ បុរស​ជា​ស្វាមី​មិន​មែន​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​អ្វី​ឡើយ​ គ្រប់​យ៉ាង​ដែល​គេ​រក​បាន​គឺ​សុទ្ធ​តែ​ជា​កម្លាំង​ញើស​ឈាម​ខ្លួន​ឯង។ គេ​ធ្លាប់​ខ្ចី​លុយ​ប្រពន្ធ​និង​មិត្តភ័ក្ដិ​ផ្សេង​ៗ​ទៀត​មក​បណ្ដាក់​ទុន​ធ្វើ​រោងចក្រ ប៉ុន្តែ​លុះ​ដល់​ពេល​រោង​ចក្រ​ដំណើរ​ការ​ប្រសើរ​ហើយ ក៏​មាន​ហេតុការណ៍​ភ្លើង​ឆេះ។ ដោយ​​មិន​ចង់​ឲ្យ​ប្រពន្ធ​ខ្លួន​បន្ត​រស់​នៅ​លំបាក​លំបិន​ជាមួយ​ខ្លួន​ទៀត​ គេ​ក៏​សុំ​លែងលះ តែ​ចុង​ក្រោយ​នាង​ក៏​មិន​ព្រម​ដោយ​ហេតុ​ផល​ខាង​លើ។ ដំបូង​ឡើយ​ គេ​ហាក់​អស់​កម្លាំង​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់ ព្រោះ​ពេល​នេះ​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​បាត​ដៃ​ទទេ​នោះ​ទេ ប៉ុន្តែ​គឺ​ចាប់​ផ្ដើម​ដោយ​មាន​បំណុល​​ជុំ​ទិស តែ​ក៏​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​ធ្លាប់​ឲ្យ​លុយ​គេ​ខ្ចី​​កាល​ពី​មុន​ទាក់ទង​មក ថា​នឹង​ឲ្យ​លុយ​គេ​ខ្ចី​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ប្រាប់​ថា​ខ្លួន​ជឿជាក់​ថា​គេ​ជា​មនុស្ស​ឆ្លាត​នឹង​អាច​យក​វា​ទៅ​បណ្ដាក់​ទុន​រក​ស៊ី​ជោគជ័យ​ម្ដង​ទៀត។ គេ​បាន​ទទួល​លុយ​នោះ​មក​ធ្វើ​ជា​ដើម​ទុន​បើក​ហាង​​លក់​ដូរ​មួយ ដែល​ក្នុង​រយៈ​ពេល​នោះ មិត្តភ័ក្ដិ​ម្នាក់​នោះ​តែ​មក​សួរ​សុខ​ទុក្ខ​គេ​​ជា​រឿយ​ៗ និង​ជួន​កាល​មាន​ម្ហូប​អាហារ​យក​មក​ផ្ញើ​ទៀត​ផង។ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ អាជីវកម្ម​របស់​គេ​ក៏​រីក​ចម្រើន​​រហូត​មាន​ប្រាក់​គ្រប់គ្រាន់​យក​ទៅ​សង​ប្រពន្ធ​ និង​មិត្តភ័ក្ដិ​បាន។ គេ​បាន​ចាប់​ផ្ដើម​ទាក់ទង​ទៅ​មិត្ត​ដែល​ជា​ម្ចាស់​បំណុល ប៉ុន្តែ​គ្រប់​គ្នា​ក៏​ប្រាប់​ថា​ពួក​គេ​មិន​បាន​ឲ្យ​លុយ​គេ​ខ្ចី​នោះ​ទេ ភរិយា​របស់​គេ​ទៅ​វិញ​ទេ​ដែល​​បាន​យក​លុយ​នេះ​មក​ឲ្យ​គេ​ខ្ចី។ មិត្តភ័ក្ដិ​ចុង​ក្រោយ​ដែល​បាន​ឲ្យ​គេ​ខ្ចី​លុយ​មក​រក​ស៊ី​៣​ម៉ឺន​ដុល្លារ​ក៏​បាន​និយាយ​ថា តាម​ការ​ពិត​ភរិយា​របស់​គេ​បាន​មក​អង្វរ​ឲ្យ​ខ្លួន​យក​លុយ​នេះ​មក​ឲ្យ​គេ​ខ្ចី​ដោយ​មិន​ឲ្យ​ប្រាប់​ថា​ជា​លុយ​នាង​ឡើយ ម្ហូប​ នំ​ ចំណី​គ្រប់​យ៉ាង​ក៏​ជា​របស់​នាង​ផ្ញើ​ទៅ​ឲ្យ​គេ​ដែរ […]

គាំងបេះដូចឥលូវហើយ!!!! បេក្ខជន AFRICA’S GOT TALENT បង្វិល​ក្បាល​ជិត​មួយ​ជុំ គណៈកម្មការ​ភ័យ​ញ័រពោះ

បេក្ខជន Got Talent ម្នាក់​របស់​អាហ្រ្វិក បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិសេស​គណៈកម្មការ​ទាំង​បី​របស់​កម្មវិធី ភ័យ​ស្ទើរ​លួស​ព្រះលឹង ព្រោះ​តែ​ការ​សម្តែង​កាច់​ខ្លួន​ កាច់​ដៃ ពិសេស​មួល​បង្វិល​ក្បាល ហាក់​ដូច​គ្មាន​ឆ្អឹង។

សម្លេងស្រែកយំពីភរិយាទៅកាន់ស្វាមីយ៉ាងស្លុតចិត្ត ដែលស្លាប់ដោយសារ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ (មានវីដេអូ)

កាលពីព្រលប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បុរសម្នាក់មានមុខងារជាទ័ពអាកាសត្រូវ បានរថយន្តធុនធំក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1364 កិនស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទាក់ទៅនិងដៃចង្កូតមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។បើតាមសេចក្តីរាយការណ៍ពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១៥ ពាក់ស្លាកលេខ 1DD-4552ដែលគេស្គាល់ថា ជាមន្ត្រីនៅកងទ័ពអាកាសឈ្មោះ ជុំ ជាប អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ លុះមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀត បណ្តាលឲ្យជនរងគ្រោះដួលទៅនឹងថ្នល់ ហើយក៏ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ កិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកបររថយន្តបង្កខាងលើ បានគេចខ្លួនបាត់។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ចំណុចកើតហេតុ ធ្វើការវ៉ាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្សាយផ្ទាល់: រថយន្ដក្រឡុងសីុម៉ងធន់ធំប៉ះជាមួយម៉ូតូ បណ្តាលអោយដួល ជ្រុលទៅកិនពីលើបុរសចំណាស់ម្នាក់ […]

ពិតជាទឹកដោះម្តាយថ្លៃមែន! រថយន្ត​ដឹក​ដី​ចូលក្នុង​ក្រុង​សៀមរាប កិន​គ្រាប់មីន​កៀបជាប់​កង់​មិន​ផ្ទុះ

សៀមរាប​ ៖​ អ្នកបើករថយន្ត​ដឹក​ដី​ម្នាក់​ បាន​បើក​កិន​គ្រាប់មីន​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​ ហើយ​កៀប​ជាប់នឹង​កង់​ដោយ​មិនដឹង​ខ្លួន ខណៈ​គាត់​ទៅ​យក​ដី​ពី​រណ្តៅ​របស់​យាយ ​ហ្គិ​ច រួច​ដឹក​យក​មក​លក់​នៅ​ក្រុង​សៀមរាប។ បន្ទាប់ពី​ប្រទះឃើញ​ក៏​ភ័យ​ស្លន់ស្លោ ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។ហេតុការណ៍​ប្រទះឃើញ​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ​ខែ​មករា ឆ្នាំ​២០១៨ ក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​។ អនុសេនីយ៍ឯក ស៊ូ វ៉ាន់​ដេ​ត នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១​ ខែ​កុ​ម្ភៈ នេះ​ថា មាន​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​ឈ្មោះ នេ​ត កុ​ម្ភៈ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ជា​អ្នករស់នៅក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយដង្គំ បាន​ដឹក​ដី​ពីកន្លែង​រណ្តៅ​ដីរបស់​យាយ ហ្គិ​ច ក្នុងភូមិថ្នល់ ឃុំរុន​តា​ឯក ស្រុក​បន្ទាយស្រី ហើយ​បាន​ដឹក​យកមក​លក់​នៅ​ក្រុង​សៀមរាប​។ លោក​បន្តថា បន្ទាប់ពី​ម្ចាស់​រថយន្ត​ចាក់ដី​ឲ្យ​គេ​រួច បាន​យក​ឡាន​មក​ជួសជុល​នៅ​យានដ្ឋាន​មួយកន្លែងក្នុងសង្កាត់​ស្វាយដង្គំ ក៏​ប្រទះឃើញ​គ្រាប់មីន​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ ចំនួន​១​គ្រាប់ ​កៀបជាប់​ចន្លោះ​កង់រថយន្ត​។​ ពេលនោះ​ទាំង​ម្ចាស់​រថយន្ត​ និង ​ម្ចាស់​យានដ្ឋានមានការភ័យស្លន់ស្លោ ហើយក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។លោក​បន្ថែមថា​ បន្ទាប់ពី​សមត្ថកិច្ច​ទៅដល់​ក៏បាន​រាយការណ៍​ទៅ​អង្ក​ការ​ស៊ីម៉ាក់​មក​ដោះ ដើម្បីយកទៅ​កម្ទេចចោល​។​ មន្ត្រី​ជំនាញ​បាន​អះអាងថា​ នេះ​គឺជា​សំណាង​របស់​ម្ចាស់​រថយន្ត​ណាស់ដែល​មិន​កិន​ចំ […]

លោក ហ៊ុន សែន ដៀល សម រង្ស៊ី «កូនអាឆ្កែតសតវត្សរ៍» ?

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពក្ដៅក្រហាយជាមួយនឹងក្រុមរបស់លោក សម រង្ស៊ី អតីតមេដឹកនាំនៃគណបក្សប្រឆាំងនៅកម្ពុជា ដែលបានបង្កើតចលនាសង្រ្គោះជាតិនៅក្រៅប្រទេសដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា​។ ឆ្លើយតបទៅនឹងចលនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកគ្មានកូនចិត្តថា នឹងខ្លាចនោះឡើយ ។ លោកថែមទាំងបានអំពាវនាវអោយចលនានេះចូលមកក្នុងស្រុកទៀតផង។ លោកថា បើខ្លាំងណាស់ លោក​ សម រង្ស៊ី ដែលជាមេដកឹនាំនៃចលនានេះ គួរតែចូលមកក្នុងស្រុកដោយខ្លួនឯងដើម្បីបង្ហាញពីភាពខ្លាំង ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន លោក សម រ​ង្ស៊ី ឲ្យ​ទាល់តែ​បាន និង បាន​ហៅ​លោក សម រ​ង្ស៊ី ជា​ភេរវ​ករ និង​បាន​ព្រមាន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ កុំ​ឲ្យ​មក​កាន់​តំបន់​អាស៊ី បើ​មិន​ចង់​ឲ្យ​មានការ​ចាប់ខ្លួន​។  លើសពីនេះទៀត ប្រធានគណបក្សប្រជាជន រូបនេះបានសង្កត់ប្រាប់ថា លោកក៏មិនចង់យកដែកគោលទៅវាយលើមឈូសខ្មោចដែលបានស្លាប់ទៅហើយដែរ ។ លោក ហ៊ុន […]