Day: February 2, 2018

ប្លែកមែន សុទ្ធតែលុយខ្មែរយើងតែម្តង!!! លោក ឡេង ណាវ៉ាត់ត្រា នាំយកថវិកា​​៥០លានរៀល បរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា»​

ភ្នំពេញ៖ ម្ចាស់ផលិតកម្ម Galaxy លោក ឡេង ណាវ៉ាត់ត្រា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ​បាននាំយកថវិកាចំនួន​៥០លានរៀល ទៅបរិច្ចាគដល់មន្ទីរពេទ្យ «គន្ធបុប្ផា» ដែលជាមន្ទីរពេទ្យមួយ ជួយព្យាបាលជំងឺក្មេងៗ ដោយឥតគិតថ្លៃ ប្រចាំប្រទេសកម្ពុជា ដោយក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរពេទ្យ គ្រប់ជាន់ថ្នាក់។លោក ឡេង ណាវ៉ាត់ត្រា បានថ្លែងប្រាប់ឲ្យដឹងថា ថវិកាចំនួន ៥០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺក្នុងគោលបំណងតែមួយគត់ គឺដើម្បីជួយ​សង្គម និងសង្គ្រោះជីវិតកុមារក្រីក្រកម្ពុជា។ ម្យ៉ាងវិញទៀតជីវិតរបស់លោក ក៏ធ្លាប់ហែលឆ្លងនូវការលំបាក កាលពីនៅកុមារភាព ហើយបងប្អូនរបស់លោកក៏ធ្លាប់ មានកូនចៅមកព្យាបាលនៅមន្ទីរនេះ ទើបសម្រេចចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដល់ស្ថាប័នមនុស្សធម៌ តាមដែលអាចធ្វើទៅបាន។លោក ឡេង ណាវ៉ាត់ត្រា បានបន្តឲ្យដឹងថា «បាទបង.! អ្វីដែលខ្ញុំចង់បាន គឺចង់ឃើញមន្ទីរពេទ្យគន្ធបុប្ផា នៅតែបន្តការជួយដល់ក្មេងៗ នៅប្រទេសខ្មែរ ព្រមទាំងព្យាបាល ដោយឥតគិតថ្លៃ ជាពិសេសគ្រួសារមួយចំនួន ដែលគ្មានលទ្ធភាពបង់ថ្លៃព្យាបាល […]

ជនជាតិចិនបើកបុកគេឯងពេញផ្លូវហើយបើករត់ឡើងស្ពានអាកាសដែលកំពុងសាងសង់បិះុធ្លាក់ចុះក្រោម

សមមុខហើយដាក់ពិននិងនៅស្ទើរមកខ្មែរបើកឡានបុកគេអែងពេញទឹកពេញដីហើយអាចិនចង្រៃ ជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំបេីកបុកគេពេញផ្លូវ ហេីយបេីករត់ឡេីងស្ពានអាកាសដែលកំពុងសាងសង់ ​ប៊ិះធ្លាក់ចុះមកក្រោមរាជធានីភ្នំពេញ ៖ សាហាវណាស់ ! បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តបុកម៉ូតូ និងរ៉ឹុម៉កម៉ូតូកង់បីជាច្រេីនគ្រឿង រួចបេីករត់បន្តទៅបុករថយន្តពីរបីគ្រឿងទៀត នៅមិនព្រមឈប់ ហេីយព្យាយាមបេីករត់រហូតទៅទាក់នឹងបង្កាន់ដៃស្ពានអាកាសថ្មី ដែលសាងសង់ពុំទាន់រួច បណ្តាលអោយរថយន្តបេីកទៅមុខលែងរួច ប៊ិះធ្លាក់ចុះពីលេីស្ពាន បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាម កាលពីវេលាម៉ោង ៥ ព្រឹកព្រលឹម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមពត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនកេីតហេតុគេបានឃេីញបុរសជនជាតិម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4109 លុះពេលធ្វើដំណើរមកដល់ម្តុំផ្សារដេីមគ ក៏រេចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូ និងរុឺម៉កកង់បីជាច្រេីនគ្រឿង ហេីយបានបន្ថែមល្បឿនបេីករត់រហូតបានបេីកទៅបុករថយន្តកាមរី ១គ្រឿងទៀត ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AD-3133 ។ ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទេ គឺបានបេីកបន្ដទៅបុករថយន្តធុនត្រា ១គ្រឿងទៀត […]

ចុងក្រោយទឹកភ្នែកបងស្រក់ហូរដោយមិនដឹងខ្លួន!!! ចង​ចិត្ត​ស្អប់​ប្រពន្ធ​២​ឆ្នាំ ​ព្រោះ​លុយ​២​ម៉ឺន​ដុល្លារ មិន​នឹក​ស្មាន​ថា​ ចុង​ក្រោយ​ការ​ពិត​អីចឹងសោះ

គូ​ស្វាមី​ភរិយា​មួយ​គូ​បាន​នាំ​គ្នា​ធ្វើ​លិខិត​លែងលះ តែ​បន្ទាប់​ពី​ស្វាមី​ចុះ​ហត្ថលេខា​រួច​រាល់ ខាង​ភរិយា​​បែរ​យក​លិខិត​នោះ​​មក​ហែក​ចោល​រួច​ប្រាប់​ថា «លោក​ជំពាក់​លុយ​ខ្ញុំ​ពីរ​ម៉ឺន​ដុល្លារ ត្រូវ​រក​សង​ខ្ញុំ​ឲ្យ​អស់​សិន ទើប​ខ្ញុំ​ព្រម​លែងលះ»។ ខាង​ប្ដី​ហាក់​ភ្ញាក់ផ្អើល​ខ្លាំង​និង​ឆ្ងល់​ថា​ហេតុ​អ្វី​ប្រពន្ធ​ខ្លួន​ធ្វើ​បែប​នេះ ទាំង​ដែល​ព្រមព្រៀង​គ្នា​រួច​ស្រេច​អស់​ហើយ ហើយ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ទៀត​សោត​ក៏​ខ្លួន​បាន​ប្រគល់​ឲ្យ​នាង​គ្មាន​សល់។ ពេល​ត្រលប់​ទៅ​ដល់​ផ្ទះ ប្រពន្ធ​បាន​យក​ក្រដាស​មក​សរសេរ​កិច្ច​សន្យា​ថា ពួក​គេ​នឹង​មិន​លែងលះ​គ្នា​ដាច់​ខាត​ រហូត​ដល់​ភាគី​ខាង​ប្រុស​រក​លុយ​សង​បំណុល​នេះ​អស់។ ប្ដី​ឃើញ​ដូច្នេះ​ក៏​ត្រូវ​ស៊ីញេ​យល់​ព្រម​ទាំង​ទើសទាល់។ គេ​បាន​និយាយ​ទាំង​កំហឹង​ឆេះឆួល​ដាក់​ភរិយា​ថា «មិន​អី​ទេ ខ្ញុំ​នឹង​រក​លុយ​មក​សង​​វិញ​ទាល់​តែ​អស់»។ ភរិយា​ក៏​តប​វិញ​ថា «អ្នក​ដែល​មាន​បំណុល បើ​មិន​សង​ទេ នឹង​ជាប់​ជំពាក់​កម្មពៀរ​គ្នា​ដល់​ជាតិ​ក្រោយ»។ បុរស​ជា​ស្វាមី​មិន​មែន​កើត​មក​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​អ្វី​ឡើយ​ គ្រប់​យ៉ាង​ដែល​គេ​រក​បាន​គឺ​សុទ្ធ​តែ​ជា​កម្លាំង​ញើស​ឈាម​ខ្លួន​ឯង។ គេ​ធ្លាប់​ខ្ចី​លុយ​ប្រពន្ធ​និង​មិត្តភ័ក្ដិ​ផ្សេង​ៗ​ទៀត​មក​បណ្ដាក់​ទុន​ធ្វើ​រោងចក្រ ប៉ុន្តែ​លុះ​ដល់​ពេល​រោង​ចក្រ​ដំណើរ​ការ​ប្រសើរ​ហើយ ក៏​មាន​ហេតុការណ៍​ភ្លើង​ឆេះ។ ដោយ​​មិន​ចង់​ឲ្យ​ប្រពន្ធ​ខ្លួន​បន្ត​រស់​នៅ​លំបាក​លំបិន​ជាមួយ​ខ្លួន​ទៀត​ គេ​ក៏​សុំ​លែងលះ តែ​ចុង​ក្រោយ​នាង​ក៏​មិន​ព្រម​ដោយ​ហេតុ​ផល​ខាង​លើ។ ដំបូង​ឡើយ​ គេ​ហាក់​អស់​កម្លាំង​ចិត្ត​ធ្វើ​អ្វី​ទាំង​អស់ ព្រោះ​ពេល​នេះ​គេ​មិន​បាន​ចាប់​ផ្ដើម​ដោយ​បាត​ដៃ​ទទេ​នោះ​ទេ ប៉ុន្តែ​គឺ​ចាប់​ផ្ដើម​ដោយ​មាន​បំណុល​​ជុំ​ទិស តែ​ក៏​មាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​ធ្លាប់​ឲ្យ​លុយ​គេ​ខ្ចី​​កាល​ពី​មុន​ទាក់ទង​មក ថា​នឹង​ឲ្យ​លុយ​គេ​ខ្ចី​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ប្រាប់​ថា​ខ្លួន​ជឿជាក់​ថា​គេ​ជា​មនុស្ស​ឆ្លាត​នឹង​អាច​យក​វា​ទៅ​បណ្ដាក់​ទុន​រក​ស៊ី​ជោគជ័យ​ម្ដង​ទៀត។ គេ​បាន​ទទួល​លុយ​នោះ​មក​ធ្វើ​ជា​ដើម​ទុន​បើក​ហាង​​លក់​ដូរ​មួយ ដែល​ក្នុង​រយៈ​ពេល​នោះ មិត្តភ័ក្ដិ​ម្នាក់​នោះ​តែ​មក​សួរ​សុខ​ទុក្ខ​គេ​​ជា​រឿយ​ៗ និង​ជួន​កាល​មាន​ម្ហូប​អាហារ​យក​មក​ផ្ញើ​ទៀត​ផង។ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ អាជីវកម្ម​របស់​គេ​ក៏​រីក​ចម្រើន​​រហូត​មាន​ប្រាក់​គ្រប់គ្រាន់​យក​ទៅ​សង​ប្រពន្ធ​ និង​មិត្តភ័ក្ដិ​បាន។ គេ​បាន​ចាប់​ផ្ដើម​ទាក់ទង​ទៅ​មិត្ត​ដែល​ជា​ម្ចាស់​បំណុល ប៉ុន្តែ​គ្រប់​គ្នា​ក៏​ប្រាប់​ថា​ពួក​គេ​មិន​បាន​ឲ្យ​លុយ​គេ​ខ្ចី​នោះ​ទេ ភរិយា​របស់​គេ​ទៅ​វិញ​ទេ​ដែល​​បាន​យក​លុយ​នេះ​មក​ឲ្យ​គេ​ខ្ចី។ មិត្តភ័ក្ដិ​ចុង​ក្រោយ​ដែល​បាន​ឲ្យ​គេ​ខ្ចី​លុយ​មក​រក​ស៊ី​៣​ម៉ឺន​ដុល្លារ​ក៏​បាន​និយាយ​ថា តាម​ការ​ពិត​ភរិយា​របស់​គេ​បាន​មក​អង្វរ​ឲ្យ​ខ្លួន​យក​លុយ​នេះ​មក​ឲ្យ​គេ​ខ្ចី​ដោយ​មិន​ឲ្យ​ប្រាប់​ថា​ជា​លុយ​នាង​ឡើយ ម្ហូប​ នំ​ ចំណី​គ្រប់​យ៉ាង​ក៏​ជា​របស់​នាង​ផ្ញើ​ទៅ​ឲ្យ​គេ​ដែរ […]

គាំងបេះដូចឥលូវហើយ!!!! បេក្ខជន AFRICA’S GOT TALENT បង្វិល​ក្បាល​ជិត​មួយ​ជុំ គណៈកម្មការ​ភ័យ​ញ័រពោះ

បេក្ខជន Got Talent ម្នាក់​របស់​អាហ្រ្វិក បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិសេស​គណៈកម្មការ​ទាំង​បី​របស់​កម្មវិធី ភ័យ​ស្ទើរ​លួស​ព្រះលឹង ព្រោះ​តែ​ការ​សម្តែង​កាច់​ខ្លួន​ កាច់​ដៃ ពិសេស​មួល​បង្វិល​ក្បាល ហាក់​ដូច​គ្មាន​ឆ្អឹង។

សម្លេងស្រែកយំពីភរិយាទៅកាន់ស្វាមីយ៉ាងស្លុតចិត្ត ដែលស្លាប់ដោយសារ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ (មានវីដេអូ)

កាលពីព្រលប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បុរសម្នាក់មានមុខងារជាទ័ពអាកាសត្រូវ បានរថយន្តធុនធំក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1364 កិនស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទាក់ទៅនិងដៃចង្កូតមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។បើតាមសេចក្តីរាយការណ៍ពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១៥ ពាក់ស្លាកលេខ 1DD-4552ដែលគេស្គាល់ថា ជាមន្ត្រីនៅកងទ័ពអាកាសឈ្មោះ ជុំ ជាប អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ លុះមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀត បណ្តាលឲ្យជនរងគ្រោះដួលទៅនឹងថ្នល់ ហើយក៏ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ កិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកបររថយន្តបង្កខាងលើ បានគេចខ្លួនបាត់។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ចំណុចកើតហេតុ ធ្វើការវ៉ាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្សាយផ្ទាល់: រថយន្ដក្រឡុងសីុម៉ងធន់ធំប៉ះជាមួយម៉ូតូ បណ្តាលអោយដួល ជ្រុលទៅកិនពីលើបុរសចំណាស់ម្នាក់ […]