Day: February 3, 2018

ក្តៅៗសម្តេចតេជោហ៊ុនសែនព្រមានបិទទីផ្សារខោអាវទៅអាមេរិកដោយអោយប្រជាជនអាមេរិកដើរស្រាតបើនៅតែដាក់គំនាបហ៊ុនសែនទៀត

លោក ហ៊ុន សែន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក និង សហគមន៍ អ៊ឺរ៉ុប ដោយបិទការនាំចេញសម្លៀកបំពាក់ និង ស្បែកជើង មិនអោយនាំយកទៅលក់ក្នុងទីផ្សារអាមេរិក និង អ៊ឺរ៉ុប។ ពេលនោះពលរដ្ឋអាមេរិក និង អ៊ឺរ៉ុប និងជួបគ្រោះទុរភិក្ស ដោយគ្មានសម្លៀកបំពាក់ និង ស្បែកជើងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយពលរដ្ឋអាមេរិកាំង និង អ៊ឺរ៉ុបប្រាកដជាដើរស្រាត ព្រោះកម្ពុជា មិនផ្គត់ផ្គង់សម្លៀកបំពាក់អោយ។ #កុំចង់លេងជាមួយតេជោវ៉ើយ

ខឹងបាត់លុយជាង១មុឺនរៀល កូនប្រុសកាប់ឪពុក រួចគំរាមសម្លាប់ប្អូនស្រី ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ទាញចបដេញកាប់ទៀត

ខឹងបាត់លុយជាង១មុឺនរៀល កូនប្រុសកាប់ឪពុក រួចគំរាមសម្លាប់ប្អូនស្រី ពេលសមត្ថកិច្ចចុះអន្តរាគមន៍ ទាញចបដេញកាប់ទៀត ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ត្រឡប់មកដល់ផ្ទះវិញ ក៏ស្រែកឡូឡាថាបាត់កាបូបលុយ ដែលមានលុយជាង១ម៉ឺនរៀល និងស៊ីមទូរស័ព្ទក្នុងនោះ១ផង លុះឪពុកចូលទៅឃាត់ ស្រាប់តែកូនប្រុសចិត្តខ្មៅរូបនេះ បានខឹងច្រឡោតតោតតូង ស្ទុះទៅទាញកាំបិតផ្គាក់កាប់ប្រហារទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យរយះដៃរបួស៧ថ្នេរ លុះប្អូនស្រីបម្រុងនាំឪពុកទៅពេទ្យ ជនសង្ស័យថែមទាំងបានគំរាមសម្លាប់ទាំងប្អូនស្រីទៀត បន្ទាប់មកពេលសមត្ថកិច្ចចុះអន្តរាគមន៍ ជនកំណាចរូបនេះថែមទាំងស្ទុះចូលកាប់សមត្ថកិច្ចទៀត តែសំណាងល្អ សមត្ថកិច្ចគេចទាន់ពេល។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនសង្ស័យជាកូនអកតញ្ញូដែលកាប់ប្រហារឪពុកបង្កើតបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះផុន រ៉ាស៊ី អាយុ២២ឆ្នាំ មុខរបររត់តុការ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះផុន សុផល អាយុ៥៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀល […]