Day: April 15, 2018

នាយ ពែកមី និង ខ្ញុង កាត់​សក់​ឲ្យ​កូន​កំលោះ​ក្រមុំ​ពិការ​ភ្នែក មិន​យក​លុយ​១​រៀល

តារា​កំប្លែង​នាយ ពែក មី និង​នាង ខ្ញុង បាន​កាត់​សក់​បង្កក់​សិរី​ឲ្យ​កូន​កំលោះក្រមុំ ជា​ជន​ពិការ​ភ្នែក​មួយ​គូ ដោយ​មិន​យក​ប្រាក់​កម្រៃ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​ធ្វើ​ជា​មេបា​ខាង​កូន​កំលោះ។ ដោយឡែកនៅលើហ្វេសប៊ុកផេក អ្នកនាង ខ្ញុងវិញនោះ បានសរសេរថា អ្នកនាងសប្បាយចិត្តណាស់ ដែលបានទទួលការអញ្ជើញចូលរួមកាត់សក់ឲ្យគូស្វាមីភរិយាថ្មី ដែលជាជនពិការភ្នែកទាំងប្តីប្រពន្ធ ដោយអ្នកនាង និងនាយពែកមី មិនត្រឹមតែមិនយកលុយទេ ​ថែមទាំងបានអាំងប៉ាវ១០០ដុល្លារ ចងដៃកូនកំលោះក្រមុំថែមទៀត។ កូន​កំលោះ​ជន​ពិការដែល​ក្រាប​សំពះ​ផ្ទឹម​ជាមួយ​កូន​ក្រមុំ​ពិការ​ភ្នែក​មើល​អ្វី​មិន​ឃើញ​ដូច​គ្នា​នេះ មាន ឡាង ប៉េងហុង កូនក្រមុំ ឈ្មោះ សៅ ស្រីផេន។ អ្នកទាំងពីរគឺជាជាសមាជិកសមាគមសម្តេចយាយ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណស្ថានីយទូរទស្សន៍ សូលីដា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សិរិជាអ្វី? តោះស្តាប់ការបកស្រាយរបស់ នី រតនា​ និង ឈិន ម៉ានិច ទាំងអស់គ្នា(មានវីដេអូ)

ភ្នំពេញ៖ អតីតម្ចាស់ពានកម្មពិធីប្រលង Cambodian Idol ដូវកាលទិ១ និង ទី២ នី រតនា និង ឈិន ម៉ានិច ចាប់ដៃគ្នាច្រៀងបទចម្រៀងជាចង្វាក់ប្រពៃណីពិរោះមិនធម្មតា។កាលពីម្សិលមិញនេះផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីរបស់ នី​ រតនា និង ឈិន ម៉ានិច ដែលមានចំណងជើងថា«សិរីជាអ្វី?»ដែលជាង្វាក់ប្រពៃណី។ ចង់ដឹងថាពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖ [OFFICIAL AUDIO] សិរីជាអ្វី – នី រតនា ft. ឈិន ម៉ានិច្ច ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ បងប្អូនប្រិយមិត្តមានដឹងទេថា សិរីជាអ្វី? សូមអញ្ជើញស្ដាប់ការច្រៀងបកស្រាយរបស់លោក នី​រតនា និងកញ្ញា ឈិន ម៉ានិច្ច ដូចតទៅ! 🎬 OFFICIAL AUDIO: សិរីជាអ្វី?► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/ZCEW7JIHJRYច្រៀងដោយ៖ នី រតនា – ឈិន ម៉ានិច្ចនិពន្ធទំនុកច្រៀង៖ […]

មើលហើយសើចចុកពោះ! កំពូលអ្នករងគ្រាប់បាល(មានវីដេអូ)

វីដេអូ៖ ប្រិយមិត្តមួយចំនួនជាពិសេសប្រុសៗប្រាកដជាចូលចិត្តបាលទាត់ព្រោះបាលទាត់ជាប្រភេទកីឡាមួយប្រភេទដែលអាចជួយកាត់បន្ថយភាពតប់ប្រមល់បានច្រើនវាក៏អាចជួយឲ្យសុខភាពរបស់យើងបានប្រសើរផងដែរ។ នាំអារម្មណ៍ប្រិយមិត្តមកទស្សានាវិដេអូបាល់ទាត់បែកកំប្លែងមួយម់ើលហើយប្រាកដជាចង់សើច។នៅក្នុងវីដេអូខាងក្រោមនេះគេសង្កេតឃើញថាអ្នកចាំទីបាល់ទាត់ជួយសង្រោះគ្រាប់បាលបានជាបន្តបន្ទាប់។ ចង់ដឹងយ៉ាងណាទស្សនាវីដេអូទាំងអស់គ្នា៖ Gepostet von Kids and Teens am Samstag, 7. April 2018

កំប្លែងមែន! រឿងបុរាណអីគេប្រើសុទ្ធតែអាយហ្វូនទៀត(មានវីដេអូ)

វីដេអូ៖ ពិតជាប្លែកមែនវីដេអូស្ពតផ្សាយពានិជ្ជកម្មការ៉េមថតតែងជាមនុស្សសម័យបុរាណប៉ុន្តែមានទូរស័ព្ទប្រើប្រាស់កំពុងល្បីល្បាញពេញបណ្តាញសង្គម។នៅក្នុងវីដេអូឃ្លីបខាងក្រោមនេះគេសង្កេតឃើញថាតួឯកស្រីត្រូវបានបីសាច់តាមសម្លាប់ ខណៈពេលនោះស្រាប់តែតួឯកប្រុសកំពុងជិះសត្វឥន្ទ្រីធំមួយក្បាលបានយកទូរស័ព្ទអាយហ្វូនខលទៅតួឯស្រីមើលទៅដូចការសម្តែងក្នុងរឿងភាពយន្ត ប៉ុន្តែឈុតមួយនេះគ្រាន់តែជាការផ្សាយពានិជ្ជកម្មការរ៉េមតែប៉ុណ្ណោះ។ ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម Gepostet von Denaihati Network am Sonntag, 8. April 2018

មើលគេធ្វើខំតែអ! មិននឹកស្មានថាធ្វើបែបនឹងសោះ(មានវីដេអូ)

វីដេអូ៖ ថ្ងៃនេះជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងនោះផងដែរគេសង្កេតឃើញថាបងប្អូនប្រជាពលរដ្ធខ្មែរប្រុសស្រីបានលេងល្បែងប្រជាប្រិយកំសាន្តយ៉ាងសប្បាយរីករាយនៅភូមិឬតាមទីវត្តអារាមនានា។ នាំអារម្មណ៌ប្រិយមិត្តមកទស្សនាវីដេអូឃ្លីបបែកកំប្លែងមួយខាងក្រោមនេះដែលបង្ហាញពីការលេងល្បែងជះទឹកដោយក្នុងគេងឃើញស្រីស្អាត២នាក់កំពុងជិះម៉ូតូស្រាប់តែត្រូវបានប្រុសៗមួយវ៉ូងចាប់ជះទឹកតែម្តង។ ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖ Gepostet von คลิปดังคลิปเด็ด am Freitag, 13. April 2018