Day: April 16, 2018

១គូទៀតហើយ! ស្រីស្រឡាញ់ស្រីភ្ជាប់ពាក្យផ្អើលពេញហ្វេសប៊ុក(មានវីដេអូ)

១គូរទៀតហើយ! ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាមនុស្សស្រឡាញ់ភេទដូចគ្នាហាក់កើនឡើងគួឲ្យកត់សម្គាល់នេះបើតាមការមើលឃើញជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុក។កន្លងមកមានមនុស្សស្រឡាញ់ភេទដូចគ្នាជាច្រើនត្រូវបានគេបង្ហោះចែកចាយពាសពេញបណ្តាញង្គមមានទាំងប្រុស ស្រឡាញ់ប្រុសដូចគ្នា និង ស្រី ស្រឡាញ់ស្រីដូចគ្នាជាដើម។ជាក់ស្តែងកាលពីថ្ងៃទី១៤ ខែមេសា នៅលើគណនីហ្វេសប៊ុកឆឈ្មោះ Zei Pich បានបង្ហោះវីដេអូភ្ជាប់ពាក្យក្មួយស្រីរបស់គាត់ដោយក្នុងវីដេអូនោះគេសង្កេតឃើញថាគូរស្នេហ៍ក្នុងពិធីភ្ជាប់ពាក្យនោះគឺជាមនុស្សស្រីដូចគ្នា។ Gepostet von Zei Pich am Freitag, 13. April 2018

ហេតុអីគុកដាក់នាងហ្គិចមិនជាប់ សង្ស័យម្តងនេះតាតាមិនចេញមុខដោះទេ ?

ស្ត្រី​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​ស្រី​ស្នេហ៍​របស់​តា​តា​មាន​អំណាច និង​ជា​ស្ត្រី​ទំនើង​ធ្លាប់​បាញ់បោះ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​និង​មាន​សំណុំរឿង​មួយ​ចំនួន​ទៀត ហើយ​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​ឃុំខ្លួន​ដាក់គុក​ញឹកញាប់ រហូត​ដល់​លោក ហ៊ុន សែន ស្រែក​បញ្ជា​ឲ្យ​ចាប់ខ្លួន​កន្លង​មក​នោះ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨​នេះ ក៍​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជា​ថ្មី​ម្តង បន្ទាប់​ពី​រង​ការ​ចោទ​ថា​បាន​យក​សាំង​ដុត​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ សេចក្តីរាយការណ៍​បឋម​បាន​បញ្ជាក់​ថា កំពូលស្រី​ជើង​ខ្លាំង​អុកឡុក​សង្គម ដែល​គុក​ដាក់​នាង​មិន​ដែល​ជាប់​បាន​យូរ​នោះ​ឈ្មោះ កែវ រតនៈ ហៅ សុខ នាង​ហ្គេ​ច ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ចោទ​ថា បាន​យក​សាំង​ពីរ​កាន​ចាក់​ដុត​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​បាន​បើករថយន្ត​ទំនើប​របស់​ខ្លួន​គេចខ្លួន តែ​សំណាងអាក្រក់ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន រួច​នាំ​យក​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សួរនាំ​ចាត់ការ​តាម​ច្បាប់​។គួរ​បញ្ជាក់​ថា ស្ត្រី​អ្នកលេង​អាង​កាប់​ចាក់​បាញ់បោះ​រូប​នេះ ធ្លាប់​បាន​បើករថយន្ត​បុក​រាស្ត្រ​ស្លូតត្រង់ ហើយក៍​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់ តែ​គុក​ដាក់​នាង​មិនសូវ​ជាប់​ទេ គឺ​របូត​ចេញ​ក្រៅ​គុក​រហូត​។ ជាក់ស្ដែង​កាលពី​ពេល​កន្លង​មក ស្ត្រី​រូប​នេះ ធ្លាប់​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​នៅ​ជិត​វត្ត​សន្សំ​កុសល​ម្ដង និង បើកឡាន​បុក​ពលរដ្ឋ​ម្ដង ព្រមទាំង មានរឿង​ជា​ច្រើន​ទៀត​ស្ទើរ​រាប់​មិន​អស់​។ សំណុំរឿង​របស់​នាង​ផ្អើល​រហូត​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​នាង​ហ្គេ​ច​ដាក់គុក​ទៀត​ផង ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច […]