Author: freshlove

មើលទៅមានដុងតាំងពីក្មេងម៉ង់!!!សិស្សសាលាមួយក្រុមគេចសាលានាំគ្នាមកសំងំជក់ថ្នាំយ៉ាងសង្ហារ…..

មើលទៅមានដុងតាំងពីក្មេងម៉ង់!!!សិស្សសាលាមួយក្រុមគេចសាលានាំគ្នាមកសំងំជក់ថ្នាំយ៉ាងសង្ហារ…..មុននេះបន្ដិច គេបានឃើញ ក្មេងៗកុមារាមួយក្រុមដែលជាសិស្សសាលា បាននាំគ្នាគេចម៉ោងជក់ថ្នាំយ៉ាងសង្ហា ហើយថតជាវិឌីអូបង្ហោះយ៉ាងសប្បាយរីករាយទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកទៀតផង ។វាជារឿងដែលគួរអោយសាទរបំផុតដែលក្មេងទាំងអស់នេះមានឳកាសទទួលបានការសិក្សារៀនសូត្រត្រឹមត្រូវ មានសំលៀកបំពាក់សមរម្យ ឡូយឆាតជាងក្មេងមួយចំនួន ដែលមានជីវភាពក្រីក្រ រកសំលៀកបំពាក់ថ្មីស្លៀកស្ទើរមិនបាន។ ប៉ុន្ដែវាបែរជាក្លាយទៅជារឿងដែលគួរអោយសោកស្ដាយខ្លាំងណាស់ ដែលពួកគាត់យកឳកាសដ៏មានន័យសម្រាប់ជីវិត សិក្សារៀនសូត្រស្វែងរកចំណេះដឹង សន្សំវិជ្ជា ដើម្បីរៀបចំអនាគតអោយបានល្អ ទៅប្រឡែងលេងជាមួយល្បែងបាតសង្គមទៅវិញ។រូបភាពនៅក្នុងវិឌីអូក្មេងៗជក់ថ្នាំនេះ យើងមិនអាចបញ្ជាក់បានថា ក្មេងៗទាំងអស់នេះរៀននៅសាលាណា? ប្រព្រឹត្តនៅទីណា? ហើយជាកូនចៅអ្នកណានោះឡើង។ ប៉ុន្ដែវាជារូភាពមួយបង្ហាញអំពី ប្រព័ន្ធអប់រំនៅមានកម្រិត វិន័យសាលានៅខ្សោយ ប្រព័ន្ធច្បាប់អនុវត្ដន៍មិនទាន់មានប្រសិទ្ធិភាព ឬ ក៏មាតាបិតាអាណាព្យាបាល មិនទាន់អប់រំកូនចៅបានល្អ បានជាក្មេងៗទាំងអស់នេះអាចស្លៀកពាក់សំលៀកបំពាក់ឯកសណ្ឋានសិស្សសាលាយ៉ាងស្រស់ស្អាតហើយជក់ថ្នាំបានយ៉ាងសប្បាយរីរាយដោយគ្មានការអន្ដរាគមន៍ទៅវិញ។ទោះបីជាការប្រព្រឹត្តិនេះស្ថិតនៅក្នុងហេតុផលយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាមិនគួរសាកល្បងលលេងជាមួយនឹងល្បែងទាំងអស់នេះជាដាច់ខាត ជាពិសេសគឺប្អូនៗសិស្សសាលាតែម្ដង មិនគួរបំផ្លាញទឹកចិត្តរបស់ឪពុកម្ដាយនោះឡើយ​ ព្រោះទង្វើរទាំងអស់នេះវាអាចនាំអោយយើងខូចអនាគត ឬក៏សង្គមស្អប់ខ្ពើមជាដើម។ បើមានពេល មានឳកាស យើងគួរតែ ខិតខំសិក្សារៀនសូត្រ ស្វែងរកផ្លូវរៀបចំអនាគតរបស់យើងអោយបានល្អ ទើបសមជាបុគ្គលគំរូ៕

សាហាវព្រៃផ្សៃណាស់!!!!ថៅកែស្រីហាងកាហ្វេ ដាក់​ទណ្ឌកម្ម​កូន​ឈ្នួល​ដ៏​ព្រៃ​ផ្សៃ ព្រោះតែរឿង…

សាហាវព្រៃផ្សៃណាស់!!!!ថៅកែស្រីហាងកាហ្វេ ដាក់​ទណ្ឌកម្ម​កូន​ឈ្នួល​ដ៏​ព្រៃ​ផ្សៃ ព្រោះតែរឿង…ថៅកែស្រីហាងកាហ្វេម្នាក់ នៅក្នុងទីក្រុងឆ្នេរ Vung Tau ភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើឃោរឃៅកោរក្បាល និងចាក់សាក់ ទៅលើនារីអ្នកបំរើម្នាក់ជាមួយរូបសត្វដ៏អាក្រក់ នៅលើខ្លួនប្រាណរបស់នាង ។ នារីអ្នកបំរើឈ្មោះ Nguyen Thi G អាយុ ២០ ឆ្នាំ បានប្រាប់ប៉ូលីសថា ថៅកែស្រីរបស់នាងឈ្មោះ Nguyen Thi Anh បានកើតភ្លើងប្រច័ណ្ឌ និងសង្ស័យថា រូបនាងបានកំពុងមានស្នេហាលួចលាក់ជាមួយប្តីរបស់នាង ។ នាង G បានវិលត្រលប់មកផ្ទះរបស់នាងវិញ នៅក្នុងខេត្ត Nghe An ភាគខាងជើងនៃប្រទេសវៀតណាម បន្ទាប់​ពីបានធ្វើការនៅហាងកាហ្វេនោះអស់រយៈពេល ១ ឆ្នាំ ជាមួយស្លាកស្នាមក្បាលត្រងោល, គ្មានរោមចិញ្ចើម និងស្នាមសាក់ដ៏អាក្រក់ៗចំនួន ៣ កន្លែងនៅលើមុខ និងដើមទ្រូងរបស់នាង ។ ចំណែកអ្នកបំរើម្នាក់ទៀតឈ្មោះ Nguyen Thi Huong […]

គួរអោយសោកស្តាយណាស់ទីបំផុតបណ្ណាល័យលោកកែមឡីត្រូវបានរដ្ឋាភិបាលប្រកាសបិទចោលជាផ្លូវការហើយ

ចង់មានអោយជួញស្រា ចង់ជួយខេមរាអោយជួញសៀវភៅ! សៀវភៅប្រវត្តិសាស្ត្រល្អៗទាំងអស់នេះកំពុងស្ថិតក្នុងដៃរបស់ខ្ញុំ បងប្អូនទាំងអស់គ្នាចង់ខ្ចីក៏បាន ចង់ទិញក៏បាន ជាពិសេសអ្នកនៅក្រៅប្រទេសអាចកម្មង់ទិញបាន។ ទោះបីជារកស៊ីសៀវភៅមិនអាចមានបានក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះណាស់ ព្រោះអាចជួយមនុស្សបានច្រើនឥតគណនា។ សូមបញ្ជាក់ថាសៀវទាំងនេះទើបតែទិញមកទេ មិនមែនជាសៀវភៅរបស់បណ្ណាល័យ កែម ឡី ឡើយ។ ទោះបីបណ្ណាឡៃកែមឡីត្រូវបិតពិតប្រាកដក៏ដោយក៏ពួកយើងទាំងអស់គ្នានៅតែគោរពស្រលាញ់និងគាំទ្របងប្រុសរៃយ៉ារហូត ស៊ូៗ Posted by និតាកូនខ្មែរ ចំណាក់ស្រុក on Dienstag, 12. Dezember 2017 ចង់មានអោយជួញស្រា ចង់ជួយខេមរាអោយជួញសៀវភៅ!សៀវភៅប្រវត្តិសាស្ត្រល្អៗទាំងអស់នេះកំពុងស្ថិតក្នុងដៃរបស់ខ្ញុំ បងប្អូនទាំងអស់គ្នា… Posted by Kung Raiya on Dienstag, 28. November 2017 ខ្ញុំជាបងធំក្រុមអន្ធពាល ចូលចិត្តប្រើយុទ្ធសាស្ត្រឈ្នះៗ! ថ្ងៃនេះខ្ញុំធ្វើមេភ្នាល់ ១សង១០០ ថាអំបិលត្រូវទឹកគឺមិនរលាយទេ បើអ្នកណាចាក់ថាអំបិលត្រូវទឹករលាយខ្ញុំ១០០ តែបើអំបិលត្រូវទឹកមិនរលាយទេ ខ្ញុំស៊ីតែមួយប៉ុណ្ណោះ។ ក្នុងការលេងល្បែងភ្នាល់នេះខ្ញុំនឹងប្រើយុទ្ធសាស្ត្រឈ្នះៗដូចតទៅ: + អាជ្ញាកណ្ដាល ចាត់ទុកដូចជាតុលាការ ជាកូនចៅខ្ញុំ ជាអ្នកកាត់សេចក្ដី បើពិនិត្យឃើញថាអំបិលនោះត្រូវទឹកពិតជារលាយមែន […]

ចន ច័ន្ទ លក្ខិណា លាន់មាត់ ឈាមរត់រកឈាម

ចន ច័ន្ទ លក្ខិណា លាន់មាត់ ឈាមរត់រកឈាមបន្ទាប់ពីអ្នកនាង ចន ច័ន្ទ លក្ខិណា បែកបាក់គ្រួសារជាមួយអតីតតារាសម្ដែងល្បីឈ្មោះលោក យុត្ថារ៉ា ឆានី ក៏ន្សល់ចំណងដៃកូនស្រីយ៉ាងស្រស់ស្អាតម្នាក់ផងដែរ ទោះបីបែកបាក់គ្នាក៏ដោយក៏ទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែល្អ។ជាក់ស្ដែងនៅលើគណនីយហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទ លក្ខិណាបានបង្ហោះរូបកូនស្រីដែលជាចំណងដៃជាមូយយុត្ថារ៉ា ឆានី និងកូនរបស់យុត្ថារ៉ា ឆានី ជាមួយនិងប្រពន្ធក្រោយនេះដោយបង្ហាញទាំងសារមួយឃ្លា​ថា​«ស្លាប់ចិត្តត្រឹមណឹងតែម្ដង ឈាមរត់រកឈាមមើលមុខនាងតូចទៅញញឹមឡើង cute អ្នកណាស្អប់កើត»។

បង្កើតកសិដ្ឋានចិញ្ចឹមចិញ្ចឹងមូសព្រោះហេតុផងម្យ៉ាង!!!អ្នកស្រុកត្រេកអរយ៉ាងខ្លាំង!! និស្សិតបង្កើតកសិដ្ឋានចិញ្ចឹម«សត្វមូស»ហើយទៅប្រលែងនៅទីប្រជុំជនមួយថ្ងៃ ១លានក្បាល!!

បង្កើតកសិដ្ឋានចិញ្ចឹមចិញ្ចឹងមូសព្រោះហេតុផងម្យ៉ាង!!!អ្នកស្រុកត្រេកអរយ៉ាងខ្លាំង!! និស្សិតបង្កើតកសិដ្ឋានចិញ្ចឹម«សត្វមូស»ហើយទៅប្រលែងនៅទីប្រជុំជនមួយថ្ងៃ ១លានក្បាល!!បណ្តាញពត៌មានជាច្រើននៅលើសកលលោកបានរាយការណ៍មកថា សត្វមូសជាសត្វជាសត្វដែលចូលចិត្តមកយាយីមនុស្សយើង មូសញីជាមូសបឺតឈាមជាអាហារ ហើយមូសឈ្មោលបឺតជាតិទឹកពីដើមរុក្ខជាតិ។ មូសញីជាមូសចម្លងជំងឺផ្សេងៗដូចជា គ្រុនឈាម គ្រុនចាញ់ គ្រុនលឿង គ្រុនជើងដំរីជាដើម។ក្រុមអ្នកស្រាវជា្រវរបស់អង្គការអនាម័យពិភពលោកបានរកឃើញថា ចំនួនអ្នកដែលបានបាត់បង់ជីវិតដោយសារមូសខាំមានជាង ៧២៥ ០០០នាក់ជារៀងរាល់ឆ្នាំ នឹងមានចំនួនកើនឡើងជាងនេះទៀត ហើយក្នុងឆ្នាំនេះវាបានកើនឡើងដល់ ៨៣០ ០០០នាក់។សត្វមូសក៏កាន់តែធ្វើអោយមនុស្សស្អប់ខ្លាំងឡើងៗ តែមានអ្នកនិស្សិតសកលវិទ្យាល័យមួយក្រុមដែលបានបង្កើតកសិដ្ឋានចិញ្ចឹមសត្វមូស ក្នុងគោលបំណងដើម្បីកាត់បន្ថយចំនួនមូសនោះឯង។ កសិដ្ឋានចិញ្ចឹមមូសនេះ មានទំហំ៣៥០០ម៉េត្រការេ ហើយមាន ៤បន្ទប់សម្រាប់ប្រតិបត្តិការ(ដូចរូបបានបង្ហាញ) ភ្នាក់ងារក្នុងកសិដ្ឋានកំពុងតែបែកចែកកូនមូស ទុកក្នុងថង់ប្លាស្ទិក។ ខេត្តក្វាងចូវ ជាខេត្តដែលក្តៅខ្លាំង ហើយសំបូរមូសព្រោះវាមានការបន្តពូជបានល្អ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនតំបន់នោះ ដែលធ្វើអោយនិស្សិតនៅមហាវិទ្យាល័យតំបន់ Zhi-Yong Xi ចង់ធ្វើការសិក្សាស្រាវជ្រាវហើយរកវិធីកាត់បន្ថយចំនួនមូសនៅទីនោះ។ នៅក្នុងកសិដ្ឋាននេះមានកូនដង្កូវទឹកចំនួន ៣លានក្បាល នៅពេលដែលវានៅតែជាកូនដង្កូវទឹកបែបនេះ អ្នកសិក្សាបានធ្វើការចាប់ញែកភេទចេញពីគ្នា ពួកគាត់ចាប់ពួកវាដាក់ក្នុងដបប្លាស្ទិកដែលបិទជិត ដែលខាងក្នុងមានពេញទៅដោយមូសឈ្មោលយ៉ាងច្រើនដែលវាមិនអាចមានកូនទាំងអស់។ មូសឈ្មោលទាំងអស់ត្រូវដាក់បញ្ចូលទៅក្នុងដបប្លាស្ទិក បន្ទាប់មកយកទៅប្រលែងនៅតាមលូទឹកផ្សេងៗដែលមានមូសរស់នៅច្រើន ក្នុងមួយថ្ងៃៗ ក្រុមសិក្សានេះបានប្រលែងមូសដែលបានចិញ្ចឹមនេះ ១លានក្បាលជាប្រចាំ។ មូសប្រលែងទាំងអស់នេះត្រូវបានក្រុមអ្នកសិក្សាចាក់បាក់តេរី Wolbachia ខណៈពេលពួកវានៅជាពង ដែលបាក់តេរីប្រភេទនេះមិនប៉ះពាល់មនុស្សទេ តែមានផលប៉ះពាល់ដោយផ្ទាល់លើមូសគឺធ្វើអោយពួកវាមិនអាចបន្តពូជបានតទៅទៀត […]

កម្រង់រូបភាពប្លែកៗជាច្រើនដែលធ្វើអោយគ្រប់គ្នាយល់ច្រលំថាជារូបភាព…..

កម្រង់រូបភាពប្លែកៗជាច្រើនដែលធ្វើអោយគ្រប់គ្នាយល់ច្រលំថាជារូបភាព…..រូបថតមួយចំនួនធ្វើអោយអ្នកយល់ច្រលំដោយសារតែការកាត់ត តែមានរូបថតមួយចំនួនទៀតគឺថតពិតៗតែម្ដង ប៉ុន្ដែវាអាចធ្វើអោយអ្នកមានការយល់ច្រលំបាន ជាក់ស្ដែងដូចជារូបថតខាងក្រោមនេះចឹង ប្រសិនបើអ្នកមើលម្ដងហើយ ប្រាកដមិនអស់ចិត្តងាកមើលម្ដងទៀត ហើយរឹតតែមិនអស់ចិត្ត កាន់តែពិនិត្យអោយជាក់លាក់មិនខាន។ ចង់ដឹងរូបថតធ្វើអោយលោកអ្នកមានការយល់ច្រលំយ៉ាងណានោះសូមទស្សនាខាងក្រោមទាំងអស់គ្នា។ បើសិនជាលោកអ្នកមានរូបថតប្លែកៗលោកអ្នកអាចធ្វើការចែករំលែកជាមួយពួកយើងបាន ដោយគ្រាន់តែចូលមកសរសេរជាអត្ថបទ ដោយចែករំលែករូបថតប្លែកជាមួយគេហទំព័ររបស់ពួកយើង និងអាចធ្វើការចែកចាយចូលទៅក្នុងបណ្ដាញសង្គមដទៃទៀតបាន។

ដឹងការពិតស្ទេីដាច់ផ្ងា!! បុរសម្នាក់រៀនចប់ថ្នាក់វិស្វករមិនរកការងារធ្វើទេ បែរជាមកជីកដីក្រោយផ្ទះរ៉ាប់ខែ ស្រាប់តែថ្ងៃមួយធ្វើអោយអ្នកភូមិ….

ដឹងការពិតស្ទេីដាច់ផ្ងា!! បុរសម្នាក់រៀនចប់ថ្នាក់វិស្វករមិនរកការងារធ្វើទេ បែរជាមកជីកដីក្រោយផ្ទះរ៉ាប់ខែ ស្រាប់តែថ្ងៃមួយធ្វើអោយអ្នកភូមិ….អ្នកភូមិឆ្ងល់គ្រប់គ្នា!! បុរសម្នាក់រៀនចប់ថ្នាក់វិស្វករមិនរកការងារធ្វើទេ បែរជាមកជីកដីក្រោយផ្ទះរ៉ាប់ខែ ស្រាប់តែថ្ងៃមួយធ្វើអោយអ្នកភូមិភ្ញាក់ផ្អើលតែម្ដង។ បរទេស៖ ashley yeatsគឺជាជនជាតិអង់គ្លេសម្នាក់ដែលបានរៀនចប់ផ្នែកសំណង់នៅសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយកន្លែងក្នុងប្រទេសអង់គ្លេស។ ក្រោយពីបានបញ្ចាប់ការសិក្សាគាត់ពុំទាន់រកការងារធ្វើទេ ដោយគាត់ចំណាយពេលរ៉ាប់ខែនៅក្រោយផ្ទះម្តាយរបស់គាត់ សំងំជីកដី ដែលជាហេតុនាំអោយអ្នកភូមិ ក៏ដូចជាម្តាយរបស់គាត់មានងឿងឆ្ងល់យ៉ាងខ្លាំងថា គាត់កំពុងតែធ្វើអ្វីអោយប្រាកដ។លុះមួយរយៈក្រោយមកការខិតខំរបស់គាត់ក៏ចេញជាលទ្ធផល គឺជាគំរូផ្ទះដ៏ចម្លែកមួយដូចរូបភាពខាងក្រោយដែលចំណាយអស់លុយតិច ប៉ុន្តែអាចផ្តល់ជាជម្រកដ៏ស្រស់ស្អាតដល់អ្នកពុំស្រូវមានលទ្ធភាពសម្រាប់សាងសង់ផ្ទះថ្លៃៗ ប៉ុន្តែផ្ទះនេះបែរជាមានភាពងាយស្រួល និងលឿនសម្រាប់ការសាងសល់ផងដែរ។ដោយឡែក លោក ashley yeats ក៏បានបញ្ចាក់ផងដែរថា៖ គោលបំណងពិតប្រាកដរបស់គាត់ដែលចង់សាងសង់ផ្ទះនេះឡើងគឺចង់បញ្ចាក់ពីបទពិសោធន៏ពិតនៃជំនាញវិស្វកររបស់គាត់ ពុំមែនលំៗយកតែលុយនោះទេ គឺជាសម្ថតភាពពិតៗ។ ហើយជាចុងក្រោយគាត់មានក្តីស្រមៃថានឹងអាចក្លាយជាអ្នកសាងសង់ផ្ទះល្អៗសម្រាប់មនុស្សលោកផងដែរ។

ជួយស៊ែរបន្តផង!! ដេីម្បីឲ្យមានការប្រុងប្រយ័ត្ន ក្មេងស្រីម្នាក់បានលេងដីឥដ្ឋពណ៍គ្រាន់តែយកដៃមកញីភ្នែកឡើងហើមភ្នែកភ្លាមៗ

ដីឥដ្ឋពណ៍ជារបស់លេងដែលក្មេងៗតូចៗចូលចិត្តយកមកលេង ដើម្បីផ្គុំជារូបរាងផ្សេងៗ ។ ប៉ុន្តែបែរជាថ្មីៗនេះមានក្មេងស្រីម្នាក់បានលេងដីឥដ្ឋពណ៍ និងយកដៃប៉ះភ្នែកបណ្តាលឲ្យហើមឡើងកន្ទួលពេញភ្នែក នេះបើយោងតាម ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chan Tha បានឲ្យរៀបរាប់ថា៖ ក្មួយរីណា គាត់បានលេងដីឥដ្ឋពណ៌មានជាតិគីមីប៉ះនិងដៃយកមកញីភ្នែក ក៍ឡើងហើមភ្នែកភ្លាមៗ កុំតែបានយកទៅសង្រោះនៅមន្ទីរពេទ្យ គន្ធបុបា្ផ ទាន់កុំអីមិនដឹងជាយ៉ាងទេ ដូច្នេះហើយខ្ញុំសូមផ្សព្វផ្សាយជូនដល់អាណាព្យាបាលដែលមានកូនតូចៗគាត់ចូលចិត្តលេងដីឥដ្ឋពណ៏សុំប្រាប់គាត់កុំអោយគាត់លេងប្រយត្ន័គ្រោះថ្នាក់ ។ ថ្ងៃទី 3_7_17 សូមអរគុណ ។ ប៉ុន្តែក៏មានមហាជនមួយចំនួនធំបានបញ្ចេញមតិដោយយល់ឃើញថា ករណីខាងលើនេះអាចបណ្តាលមកពីក្មេងស្រីនេះអាល់ឡែកហ្សីជាមួយនឹងដីឥដ្ឋពណ៍ទើបបណ្តាលក្លាយទៅជាបែបនេះកើតឡើង ប៉ុន្តែយ៉ាងណាក៏សូមឲ្យអាណាព្យាបាលមានការប្រុងប្រយ័ត្នចំពោះក្មេងៗតូចមុននឹងកើតមានករណីធ្ងន់ជាងនេះ ៕

មិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ

វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ ។ តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ទោះបីជាគាត់លំបាក តែមិនឱ្យខ្ញុំលំបាកដាច់ខាត ។ គាត់ធ្លាប់ក្រលំបាក ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ ។ មកដល់ទីនេះបានក៏មិនមែនជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀត ស្ទះក៏ស្ទះ ក្ដៅក៏ក្ដៅ ឃ្លានក៏ឃ្លាន ដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង ១គីឡូដី ចាំក៏យូរ តែគាត់នៅតែចង់មកឃើញខ្ញុំនៅថ្ងៃនេះ ឈរក្នុងនាមជាកូនស្រីគាត់ ស្អាតហើយឆ្លាតទៀត ។ សុំទោស ហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសងមិនអស់ទេ វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ … Posted by AZu Vanila on Montag, 11. Dezember 2017

ម្តាយតែ ១ នាក់ គាត់អាច ចិញ្ចឹមកូន ១០ នាក់រស់ ចុះ ហេតុអ្វី កូន ១០ នាក់មិនអាច ចិញ្ចឹមកូន ១០ នាក់រស់ បាន ?

ម្តាយតែ ១ នាក់ គាត់អាច ចិញ្ចឹមកូន ១០ នាក់រស់ ចុះ ហេតុអ្វី កូន ១០ នាក់មិនអាច ចិញ្ចឹមកូន ១០ នាក់រស់ បាន ? លោកយាយវ័យ៧១ឆ្នាំសំលាប់ខ្លួនព្រោះតែមានជំងឺប្រចាំកាយ និងគ្មានកូនមើលថែរ ខេត្តព្រៃវែង : ស្ត្រីវ័យ ៧១ឆ្នាំ បានចងកសំលាប់ខ្លួនឯង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៧ ជនរងគ្រោះឈ្មោះ សុខ រឿន ភេទ ស្រី អាយុ ៧១ឆ្នាំ រស់នៅភូមិស្រឡូងទី ១ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង គាត់បានចងករនៅលើផ្ទះខ្លួនឯង លុះព្រឹកឡើងទើបអ្នកជិតខាងបានដឹង មូលហេតុដោយសារមានជំងឺប្រចាំកាយ និងគ្មានកូនចៅមើលថែរ ៕ ម្តាយតែ ១ នាក់ គាត់អាច […]