Category: កំស្តាន

ខ្លាំងបាត់! លើកទីមួយ ខាត់ សុឃីម ដឹកដៃកូនប្រុសស្រីរបស់ខ្លួន ឡើងឆាកតន្រ្តីជាមួយ (មានវីដេអូ)

តារាពហុជំនាញ ក៏ដូចជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ខាត់សុឃីម ចាប់តាំងពីក្លាយខ្លួនជាតួរអង្គសំខាន់នៅក្នុងរឿងដ៏កំពុងពេញនិយម «បិសាចគួរឲ្យស្រលាញ់» មក គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់មានសន្ទុះគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ទន្ទឹមប្រជាប្រិយភាពរបស់នាង កំពុងតែមានការគាំទ្រខ្លាំង អ្នកនាង ខាត់ សុឃីម កាលពីថ្មីៗនេះ បានធ្វើរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលលើឆាកតន្ត្រី ដោយរូបនាងបានដឹកដៃកូនប្រុសស្រីទាំង២របស់ខ្លួន ឡើងលើឆាករាំជាមួយនាង។យ៉ាងណាមិញ នេះគឺជាលើកទី១ហើយ ដែលអ្នកគាំទ្រឃើញតារាចាស់វស្សារូបនេះ ដឹកដៃកូនៗរបស់ខ្លួនទាំង២ឡើងលើឆាកតន្ត្រីជាមួយបែបនេះ។ ម៉្យាងវិញទៀត បើតាមការសង្កេតរបស់អ្នកគាំទ្របានឲ្យដឹងថា ដុងខាងសិល្បៈរបស់កូនៗរបស់នាង ពិតជាមិនធម្មតាមិនចាញ់ម្តាយប៉ុន្មាននោះទេ៕ កុំឲ្យខាតពេលយូរទស្សនាវីដេអូខាងក្រោម៖ Gepostet von Kids and Teens am Freitag, 20. April 2018

ល្បែងឆក់សក់កំពុងតែល្បីនៅប្រទេសថៃ មកមើលទាំងអស់គ្នា(មានវីដេអូ)

ល្បែងដ៏ចម្លែកមួយនេះ ត្រូវបានគេលេងច្រើននៅក្នុងប្រទេសថៃនាពេលឥឡូវនេះ។ ដោយដំបូងមានមនុស្សពីរនាក់ជាអ្នកកាន់ភួយ ដោយប្រើភួយអូសចុះអូសឡើងនៅលើក្បាលមនុស្ស ក្រោយពេលអូសចុះអូសឡើងច្រើនដងរួចពួកគេលើកឡើងដោយបានជួបប្រទះនូវរឿងរ៉ាវនឹកស្មានមិនដល់ដោយសារសក់បះឡើងទៅតាមភួយនេាះដែរ។ មកទស្សនាវីដេអូទាំងអស់គ្នា។ Gepostet von Khmerside am Sonntag, 8. April 2018

មិននឹកស្មានថាប្រជាជនខ្មែរនៅអាមេរិកគេរាំចូលឆ្នាំបែបនេះសោះសូមសរសើរដោយស្មោះ

ទោះទៅដល់ទីណាក៏ត្រូវតែថែរប្រពៃណីវប្បធម៌ខ្មែរមិនអោយបាត់បង់ដែរពួកខ្ញុំនៅអាមេរិកគឺរាំបែបនេះចុះអ្នកនៅស្រុកខ្មែររាំបែបណាដែរ? មករស់នៅអាមេរិកក៏ដោយក៏ពួកយើងនៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំជានិច្ចអត់ម៉េសបានបុណ្យភូមិឆ្នាំហ្នឹង Gepostet von Sochea Toem am Freitag, 20. April 2018 Gepostet von Sochea Toem am Freitag, 20. April 2018

មកទៀតហើយ! នាំគ្នាមមកមើល K01 សម្ភាសន៍បងចោរដូចជាកូរដល់ហើយ! (មានវីដេអូ)

យើងធ្លាប់ស្គាលហើយអ្នកព័ត៌មានសម្តីឆើត K01 ដែលមនុស្សមិនតិចទេមិនសូវចូលចិត្ត ថែមទាំងធ្លាប់មានយកសំរាមមកចាក់ និងទៅនិយាយរកគេ គេមិននិយាយរកទៀតផង។ ថ្ងៃនេះមានរឿងថ្មីមួយទៀតហើយ ដោយថ្ងៃនេះអ្នកកាសែតសម្តីឆើត ប៉ះសម្ភាសន៍ជាមួយនឹងចោរឆក់ទូរស័ព្ទ។ នៅក្នុងការសម្ភាសន៍នោះយើងសង្កេតឃើញថាអ្នកដែលសម្ភាសន៍គេនោះក៏សួរសំណួរប្លែកៗ រីឯអ្នកឆ្លើយនោះទៀតក៏ឆ្លើយរបៀបបែកៗទៀត ជាហេតុធ្វើឱ្យយើងទប់សំណើចមិនបាននោះទេ។ ចង់ដឹងថាការសម្ភាសន៍នោះមានសួរនាំអ្វីខ្លះ យើងនាំគ្នាមកមើលវីដេអូខាងក្រោមទាំងអស់គ្នា៖ Gepostet von ខ្មែរកំសាន្ត ប្រចាំថ្ងៃ am Freitag, 20. April 2018

ធ្លាប់តែមើល Tom & Jerry តុក្កតា ឥលូវមកទស្សនាជីវិតពិតម្តងមើលល្អមើលដូចគ្នាដែរឫទេ?

លោកអ្នកប្រហែលជាដឹងហើយថាឆ្មានិងកណ្តុរមិនដែលត្រូវគ្នានោះទេ ហើយលោកអ្នកប្រាកដជាធ្លាប់ទស្សនារួចមកហើយនៅខ្សែភាពយន្តដ៏ល្បី Tom & Jerry​ ដែលតែងតែឈ្លោះគ្នាមិនចេះឈប់មិនចេះឈរ ដោយ Tom កំពូលខូចធ្វើបាប Jerry កំពូលរពិស។ ដោយភាពវ័យឆ្លាតរបស់ Jerry គេអាចគេចផុតពី Tomបានដោយងាយស្រួលទៀតផង។ សំរាប់ក្នុងជីវិតពិតវិញក៏ដូចគ្នាផងដែរ ឆ្មាគឺដេញចាប់កណ្តុររហូតតែម្តងមិនថាយប់មិនថាថ្ងៃតែដូចជាគ្មានមួយណាគេចផុតឡើយ តែសំរាប់វីដេអូខាងក្រោមនេះប្រៀបដូចជាTom & Jerryចឹងពិតជាឡូយមែន៖ This is better than Tom and Jerry 🐱&🐀Credit: America's Funniest Home Videos, JukinVideo, ViralHog Gepostet von NTD Inspired Life am Montag, 25. September 2017

មីងពោះធំជិតគ្រប់ខែហើយនៅរាំបានម៉ាអេមទៀត

វីដេអូ៖ ធ្លាប់តែឃើញគេមានផ្ទៃពោះ៥ទៅ៦ខែធ្វើការងារអីមិនកើត តែបងស្រីម្នាក់នេះវិញមិនត្រឹមតែស្វាហាប់ទេថែមទាំងអាចរាំធុងបាសយ៉ាងម៉ាអេមក្នុងឪកាសបុណ្យចូលថ្មីទៀត ពិតជាមិនធម្មតាមែន។វីដេអូខាងក្រោមនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមដោយក្នុងវីដេអូនោះគេសង្កេតឃើញថាបងស្រីស្លៀតឈុតពណ៌ក្រហមនិងពាក់អាវខ្មៅខាងក្រៅថែមទាំងមានទំងន់ទៀតរាំម៉ាអស់ដៃហ្មង់។ ទស្សនាវីដេអូខាងក្រោម៖ Gepostet von Bie Bie am Montag, 16. April 2018

ចាស់ៗគាត់ក៏ចង់សប្បាយដូចក្មេងៗដែរ! ពេលពួកគាត់រាំមើលទៅសប្បាយម្យ៉ាងដែរ(មានវីដេអូ)

តាមពិតទៅ លោកយាយ លោកតា ក៏ចង់សប្បាយរីករាយដូចក្មេងៗដែរក្នុងពេលចូលឆ្នាំថ្មី។ កាលពីថ្ងៃទី ១៦ មេសា កន្លងទៅនេះ ខ្ញុំបានទៅផ្តល់ក្តីស្រឡាញ់ និងស្នាមញញឹមដល់លោកយាយ លោកតានៅ វត្តក្រៅទីក្រុងភ្នំពេញមួយ ហើយសួរគាត់ថា លោកយាយចង់រាំលេងសប្បាយទេក្នុងរដូវចូលឆ្នាំថ្មីនេះ? គាត់ថា គាត់ក៏ចង់សប្បាយរីករាយដូចក្មេងៗដែរ តែគ្មានឱកាសបានសប្បាយនឹងគេទេ ព្រោះគេថាយើង ចាស់ៗអស់ហើយ! ខ្ញុំអាណិតគាត់ណាស់ពេលឮដូច្ច្នេះ។ មួយឆ្នាំគឺមានតែម្តងទេ អញ្ចឹងខ្ញុំបានរៀបចំ ចម្រៀងរាំវង់ជូនលោកយាយពីរបីបទដើម្បីបានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំ២០១៨។ពិតជាមិនធម្មទេ គឺលោកយាយសប្បាយរីករាយខ្លាំងណាស់ ពេលដែលបានឡើងរាំបទរាំវង់ទាំងនេះ ។ ពួកគាត់ខានរាំអស់រយៈពេលជិត៥០ឆ្នាំមកហើយ។ សូមបីតែលោកយាយពិការជើងម្នាក់ក៏ងើបឡើងរាំ សប្បាយនឹងគេដែរ។ Gepostet von Duong Dara am Dienstag, 18. April 2017

ចង់អោយទូរស័ព្ទរបស់អ្នកថ្មីដូចកាលពេលទិញដំបូងទេ សាកល្បងតាមវិធីងាយៗខាងក្រោមនេះ!!

មានអារម្មណ៍ថាទូរស័ព្ទដើយឺតមិនដូចពេលទិញដំបូងទេ សាកល្បងតាមវិធីនេះធានាថាទូរស័ព្ទរបស់អ្នកនិងថ្មីហើយដើរលឿនទៀតផង។ ដំបូងឡើយយកអំបិលនិងក្រូចឆ្មាមកដុះ ព្រោះអំបិលនិងក្រូចឆ្មាវាអាចកាត់បន្ថយស្នាមច្រេះនានាបានយ៉ាងងាយ។ ប្រើច្រាសជាមួយនិងសាប៊ូលាងចៀនដុះអោយសព្វកន្លែង បន្ទាប់មកជម្រះជាមួយទឹកស្អាត ផ្តិតអោយអស់ទឹកជាមួយកន្សែងទន់ៗ ហាលរយះពេលបីម៉ោងធានាថាអ្នកនិងបានទូរសព្ទថ្មីជាមិនខាន ជឿខ្ញុំទៅ៖ Make your phone new again How to make your phone new again by Feedy! <3 Gepostet von Blogtamsu Philippines am Dienstag, 6. März 2018

ដើរលេងចូលឆ្នាំឌុបលោកតាទៅជាមួយចឹងទើបគ្នាអ្នកជះទឹក(មានវីដេអូ)

វីដេអូ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃត្រូវបានបញ្ចប់ដោយក្តីសប្បាយរីករាយក្នុងនោះបងប្អូនប្រជាពលរដ្ធខ្មែរចាប់ផ្តើមវិលត្រល់ទៅធ្វើការងាររៀងៗខ្លួនដូចធម្មតាវិញដោយទឹកមុខសប្បាយរីករាយបំផុត។ក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃនេះគេសង្កេតឃើញថាបងបប្អូនប្រជាពលរដ្ធខ្មែរបានលេងល្បែងប្រជាប្រិយជាច្រើនដូចជា លេង បោះអង្កុញ បោះឈូង, ទាញព្រ័ត្តជាដើម។នាំអារម្មណ៍ប្រិយមិត្តមកទស្សនាវីដេអូបែបកំប្លែងមួយដោយក្នុងវីដេអូនោះគេសង្កេតឃើញថានារីម្នាក់បានឌុបលោកតាម្នាក់កាន់ឈើជ្រត់តាមផ្លូវ នៅពេលដល់កន្លែងគេលេងជះទឹកលោកតាទាញឈើជ្រតវាយអ្នកលេងជះទឹកតែម្តងតែម្តង។ Gepostet von Maneth Minisun am Samstag, 15. April 2017

មិនមែនលំៗទេ! នេះបានហៅថាកំពូលអ្នកនេសាទសមុទ្រមុជទឹកចាក់ត្រីរហូតដល់បាតសមុទ្រពិតជាសាហាវណាស់ (មានវិដេអូ)

ការនេសាទជាការងារមួយដ៏លំបាក និងត្រូវការអត់ធ្មត់តស៊ូខ្ពស់ទើបអាចប្រកបមុខរបរនេះបាន។ បើអ្នកខ្វះភាពអំណត់ជឿថាអ្នកមិនអាចចាប់ត្រីបានទេ។ វាជាការកម្រមួយ ដែលបុរសនេសាទម្នាក់នេះគ្មានឧបករណ៍ជឿនលឿនដូចគេទេ អ្វីដែលសំខាន់គាត់ប្រើត្រឹមតែលំពែងចាក់ត្រីមួយប៉ុណ្ណោះដើម្បីធ្វើការនេសាទ។ អាចនិយាយបានថាវារឿងមួយមិននឹកស្មានដែលបុរសនេះមិនមែននេសាទលើទូកដូចអ្នកនេសាទផ្សេងឡើយ ហើយវិធីដែលគាត់ធ្វើគឺចុះទៅមុជក្នុងទឹកដើម្បីចាក់ត្រីរហូតដល់បាតសមុទ្រ។ រឹតតែអស្ចារ្យទៀតនោះ គាត់អាចអត់ដង្ហើមក្នុងរយះពេលយូរថែមទាំងអាចដើរក្នុងទឹកជ្រៅបានទៀត។ នេះបានហៅថាកំពូលអ្នកនេសាទក្នុងសមុទ្រមែន មិនមែនលំៗយកតែលុយទេ។ សូមទស្សនាវីឌីអូ ចុះទៅបាញ់ត្រីនៅក្រោមបាតសមុទ្រ ពិតជាកំរបានឃើញណាស់ Gepostet von Enjoy HD am Freitag, 13. Oktober 2017