Category: កំស្តាន

ម្នាក់ៗនាំគ្នាចំហមាត់គ្រប់គ្នា ពេលដឹងពីតម្លៃឈុតរ៉ូបភរិយារបស់ប្រធានាធិបតីអាមេរិកមួយឈុតនេះ

ភរិយារបស់ប្រធានាធិបតីអាមេរិក អ្នកស្រី Melania Trump បានធ្វើឲ្យគ្រប់គ្នាងាកមើលមិនដាច់ទៅលើឈុតដែលខ្លួនស្លៀក ក្នុងកំឡុងពេលទៅទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ អ្នកស្រី  Melania Trump ជាភរិយារបស់លោក Donald Trump ត្រូវបានគ្រប់គ្នាស្គាល់ថាជាអតីតតារាបង្ហាញម៉ូដមួយរូបមានសម្រស់ស្រស់ស្អាត ទោះបីជាមានវ័យ ៤៧ឆ្នាំ ក៏ដោយ។ ខណៈពេលដែលមកដល់សាលមហោស្រពរបស់ចិន ជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅរចនាលាយឡំជាមួយក្បាច់ផ្កាពណ៌ផ្កាឈូក Melania Trump ស្ទើរតែទាក់ទាញចំនាប់អារម្មណ៍មនុស្សទាំងអស់ឲ្យស្ថិតក្នុងខ្សែភ្នែកតែមួយ។ រឹតតែអស្ចារ្យ រ៉ូបដែលអ្នកស្រី Trump គ្រងនោះគឺត្រូវរចនាឡើងដោយ Dolce & Gabbana ហើយគ្រប់គ្នារឹតតែបើកភ្នែកធំៗ ភ្ញាក់ផ្អើលដោយសារតែវាមានតម្លៃដល់ទៅ ៣៩៧៥ដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ផងដែរថា ការទៅប្រទេសចិនលើកនេះក៏មានការចូលរួមពីសំណាក់ស្រ្តីទីមួយរបស់ចិនគឺ អ្នកស្រី Peng Liyuan ផងដែរ៕

ខ្លាំងបាត់! ហាងអនឡាញមួយដាក់លក់តុក្កតាសិច ដោយយកគម្រូរូបរាងដូច Justin Bieber

ហាងលក់ទំនិញតាមអនឡាញមួយកំពុងធ្វើឲ្យអតិថិជនគ្រប់គ្នាស្រឡាំងកាំង និងមានភាពភ្ញាក់ផ្អើល ដោយបានផ្ដល់ឱកាសឲ្យគ្រប់គ្នាមានលទ្ធភាពទិញតុក្កតាស៊ិចមានរូបរាងស្រដៀងនឹង Justin Bieber ក្នុងតម្លៃ ១ពាន់ផោន ។ យោងតាមសម្ដីរបស់អ្នកលក់តុក្កតាសិចមួយនេះ បានឲ្យដឹងថា តុក្កតាស៊ិចនេះត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាទំនើប និងមានកម្ពស់ ១៦០ស.ម គ្រោងដោយដែក ព្រមទាំងមានទម្ងន់ស្រាលតម្រូវសម្រាប់ស្រ្តី និងបុរសតែម្ដង។ ការដាក់ផ្សព្វផ្សាយនេះ បានធ្វើឲ្យអតិថិជនប្រុសស្រីជាច្រើនបានធ្វើការកម្ម៉ង់ទំហំប្រដាប់ភេទដែលខ្លួនពេញចិត្ត ដែលមានចាប់ពី ៧ ទៅ ៩អ៊ីញ ជាដើម។ទោះបីជាក្នុងនោះ មិនបានធ្វើការផ្សព្វផ្សាយថា តុក្កតាសិចមួយនេះ មិនបានធ្វើតាមទម្រង់របស់ Justin bieber ក្ដី ប់ុន្តែគេបានបន្ថែមម៉ូដ និងពណ៌សក់ដើម្បីឲ្យដូចនឹងតារាកាណាដារូបនេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វាកាន់តែលេចធ្លោនាពេលថ្មីៗនេះ ដោយមានអតិថិជនជាច្រើនចាប់អារម្មណ៍ ជាពិសេសអ្នកដែលមានបញ្ហាផ្លូវភេទជាមួយនឹងដៃគូរបស់ខ្លួន ហើយពួកគេពិតជាបង្ហាញការពេញចិត្តជាខ្លាំង ព្រមទាំងនិយាយថាវាបានជួយបំពេញតម្រូវការផ្នែកផ្លូវភេទដល់គេបានច្រើនទៀតផង៕

ល្បីពេញហ្វេសប៊ុក! ណេតអាយដលថៃ ត្រូវប៉ូលីសចាប់ខ្លួនដោយសារតែ…. (មានវីដេអូ)

តារាសម្តែងថៃដ៏ល្បីឈ្មោះ នាង ម៉ានុសាយ៉ា យោវរ៉ាត់ឬ ហៅក្រៅថា ណេតអាយដល ដែលមានវ័យ ៣៩ឆ្នាំ ក៏ធ្លាប់ Live ផ្ទាល់ក្នុងឈុតស្រើបស្រាល បង្ហាញចុងសុដន់ពណ៌ស៊ីជម្ពូលើហ្វេសប៊ុក ។ ថ្មីៗនេះ នាងក៏ត្រូវបានប៉ូ​លី​ស​ខេត្តឈុនបុរី ត្រួត ឃាត់ខ្លួន តែរំពេចនោះនាងក៏ធ្វើឲ្យប៉ូលីសឈឺក្បាលវិលមុននិងកាយវិការដ៏ឆ្គាំឆ្គងរបស់នា​ង​ក្នុងអាការៈស្រវឹងនោះដែរ។ការឃាត់ខ្លួននោះត្រូវបានប៉ូលីស ពិនិត្យនឹងឆែកឆេររថយន្តម៉ាក Mitsubishi ពណ៌សខ្មៅ ស្លាកលេខ ខរ ៧៤៥​៤​ក៏​​ប្រទះឃើញបារីអគ្គីសនីព្រមជាមួយនឹងទឹកថ្នាំបារីអគ្គិសនី លាក់នៅខាងក្នុងរថយន្ត។ ខណៈម្ចាស់ខ្លួនជា​តារាល្បី​ប្រចាំនៅប្រទេសថៃវ័យ៣៩ឆ្នាំរូបនេះ ក៏ព្រមទទួលថា ជារបស់ខ្លួនដែលទិញមកក្នុងតម្លៃជាង ៥ពា​ន់​បាត ហើ​យ​ដឹងថាខុសច្បាប់ មុននឹងស្រវាទូរស័ព្ទថតឃ្លីបវីដេអូតវ៉ាដោយភាពមិនពេញចិត្ត។ប៉ុន្តែអ្វីដែលបង្កការភ្ញាក់ផ្អើលនោះ គឺនាង ណេតអាយដល ល្បីឈ្មោះរូបនោះស្ថិតនៅក្នុងសភាពស្រវឹងខណៈពេលដែលប៉ូលីសអញ្ជើញខ្លួនមកកាន់ប៉ុស្តិ៍ប៉ូលីសក្រុងផាត់ថាក់យ៉ា ដោយ និយាយស្ដីមិនដឹងរឿងមិនព្រមអោយនាំខ្លួនចូលក្នុងបន្ទប់ឃុំឃាំង ព្យាយាមរើបំរះរហូតដល់រនៀលនៅលើដី ។ Posted by Kanata Jammy on Montag, 25. Dezember 2017

ភ្ញាក់ផ្អើលពេញហ្វេសប៊ុក៖ គូស្នេហ៍​នារីពីរនាក់ដូច​គ្នា សន្យា រក្សាចំណងជីវិត​រយឆ្នាំ

ដោយសារតែការស្រលាញ់ដែលមានន័យ និងមានតម្លៃដ៏ធំធេងជាមូលហេតុដែលគ្មាននរណាម្នាក់អាចហាមឃាត់ ទើបបណ្តាលឲ្យយុវតី២នាក់ ត្រូវបានឪពុកម្ដាយសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីដូចជាគូស្នេហ៍កំលោះក្រមុំដែរ។ជាមួយគ្នានោះក្នុងថ្ងៃសំខាន់របស់ពួកគេទាំងពីរក៏បានបង្ហោះរូបភាព និងសារជូនពរនៅលើគណនីហ្វេសប៊ុករៀងៗខ្លួនថា «អរគុណសម្រាប់ការស្រលាញ់មួយនេះហើយក៏សន្យាដែរថានឹងស្រលាញ់គ្នារហូតទៅ»។ ចំណែក​គូ​ស្នេហ៍​ម្នាក់ទៀតបានរៀបរាប់ដែរថា «ថ្ងៃសំខាន់សម្រាប់យើង I love 4Ever»។ក្នុងសាររបស់ពួកគេបង្ហោះនោះក៏ភ្ជាប់មកជាមួយ និងរូបចិញ្ចៀន ដែលធ្វើឲ្យមិត្តភក្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះក៏មានមិត្តភក្រម្នាក់បាននិយាយយ៉ាងដូច្នេះថា «ស្គាល់៥ឆ្នាំហើយអត់ដែលឃើញមានបុរសណា តាមពិតចឹងសោះ (ស្រលាញ់ស្រី)»។

អុញនោះចប់បាត់ហើយ…! នារីម្នាក់ លើកជើងធាក់ចំកណ្តាលមុខសង្សារ ថែមទាំងបង្ហោះសារជេរម៉ែថែមទៀត…

នារីរូបស្រស់បានបង្ហោះរូបលើកជើងធាក់មុខបុរសម្នាក់ ដែលគេស្គាល់ថា ជាសង្សាររបស់នាង។ បន្ថែមទម្ងន់ពីលើរូបភាពនោះ នារី​ជើង​ឆើត រហស្សនាមថា «អូនដា» បានសរសេរសារជេរបុរសជាសង្សារថា «អាហែង! កុំចេះដឹងរឿងអញអាចុយម្រាយ អាគិត មីលី»។ សារមួយនេះ បានធ្វើមហាជនទូទៅរិះគន់នារីឈ្មោះ អូនដា យ៉ាងចាស់ដៃរឿងប្រើពាក្យពេចន៍​អសុរោះ និងរូបភាពមិនគប្បី​ដាក់គូស្នេហ៍នាង៕

ក្តៅៗ ថ្មីៗ!!! ​អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១០ ពេលនេះមានដំណឹងរំភើបមួយ

បើយោងតាម​លិខិត​របស់ ​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន ផ្ញើ​រទៅកាន់​ប្រធាន​មន្ទីរ​អប់រំ ​រាជធានី​-ខេត្ត ​បាន​​ស្នើឲ្យ​ប្រធាន​មន្ទីរ​អប់រំ រាជធានី-ខេត្ត​ ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១០ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ចាប់ពី​ពេល​នេះ​ទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន ដែល​បាន​ប្រឡងជាប់ ដោយ​ឥត​គិតថ្លៃ។ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ផលិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៦ កក្កដា ២០១០ រួចរាល់​ហើយ ។ បេក្ខជន​ដែល​​ប្រឡង​ជាប់អាច​មក​ទទួល​យក​សញ្ញាបត្រ​ ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត បាន បន្ទាប់ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី/ខេត្ត មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​៕ សេចក្តីលម្អិតសូមអានឯកសារខាងក្រោម៖

ពិតជារន្ធត់ខ្លាំងណាស់!!! គ្រាន់តែស្រែកច្រៀងសោះ ក៏អាចបណ្តាលឲ្យស្លាប់បានដែរ

កាលពីពេលថ្មីៗនេះគឺឃើញមានរឿងគួរឲ្យរន្ធត់មួយបានកើតឡើងប៉ះចំតារាម៉ូដែលស្រីជនជាតិសិង្ហបុរីម្នាក់ &ដែលបានបាត់បង់ជីវិតក្រោយពីបានចូលច្រៀងខារ៉ាអូខេលេងជាមួយនឹងមិត្តភក្តិ។ តារាម្នាក់នេះមានឈ្មោះថា Karen Stella Wong ដែលមានវ័យទើបតែ ២៨ឆ្នាំ ទេ ហើយរូបនាងជាតារាម៉ូដែលដ៏ល្បីមួយរូបដែលតែងមានមុខនៅក្នុងកម្មវិធីបង្ហាញ ក៏ដូចជាការតាំងពិព័រណ៍រថយន្តជាច្រើន។បើយោងតាមគេហទំព័ររបស់ China Press បានឲ្យដឹងថា នាងបានចូលច្រៀងខារ៉ាអូខេមួយកន្លែងដែលមានទីតាំងនៅ& Neil Road កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។ ពេលដំបូងឡើយគឺមិនមានអ្វីដែលគួរឲ្យកត់សំគាល់ឡើយ បន្ទាប់មកនាង Karen ក៏បានជ្រើសរើសចម្រៀងមួយបទដើម្បីច្រៀង ហើយបទនេះគឺតម្រូវត្រូវតែស្រែកខ្លាំងទើបពិរោះ។ក្នុងខណៈពេលដល់កន្លែងដែលនាងត្រូវស្រែកខ្លាំងភ្លាមនោះ នាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមិនស្រួល ហើយថែម&ទាំងបានប្រាប់គេឯងថានាងឈឺក្បាលខ្លាំងណាស់។ មួយសន្ទុះក្រោយមក នាងក៏ចាប់ផ្តើមស្ពឹកផ្នែកម្ខាងនៃរាងកាយ។ ដោយសារតែមើលឃើញស្ថានភាពដូចមិនស្រួលបែបនេះ មិត្តភក្តិរបស់នាងក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែពេលនោះ Karen បានសន្លប់បាត់ស្មារតីទៅហើយ។ ជារឿងដ៏គួរឲ្យសោកស្តាយបំផុត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ Karen បានបាត់បង់ជីវិតទៅហើយ បន្ទាប់ពីសន្លប់បាត់ស្មារតីអស់រយៈពេល៣ថ្ងៃជាប់គ្នាមក។  ម្ដាយ ព្រមជាមួយមិត្តភក្តិរបស់នាង មានការសោកសៅជាខ្លាំង &ក៏ព្រោះតែ Karen ជាកូនស្រីតែម្នាក់គត់ក្នុងគ្រួសារ ហើយសាកសពនាងត្រូវបានបូជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយក៏មានមនុស្សជាច្រើនបានចូលរួមផងដែរ៕

រូបមួយសន្លឺកកំពុងតែធ្វើឲ្យគេក្តុកក្តួលពេញហ្វេសប៊ុក!!! កូនស្រែកយំយ៉ាងខ្លាំង ខណៈពេលម្តាយខំទប់ទឹកភ្នែក ពេលចាកចេញទៅធ្វើការស្រុកគេ

គ្រាន់តែរូបភាពមួយសន្លឹកសោះបានធ្វើឲ្យមានមនុស្សជាច្រើន បានបង្ហាញនូវអារម្មណ៍យ៉ាងក្តុកក្តួលជាខ្លាំង ព្រមជាមួយនូវពាក្យជូនពរគ្រប់ៗគ្នា ជាមួយគ្នានោះដែរក៏មានមនុស្សមួយចំនួនបានមើលរូបភាពមួយសន្លឹកនេះជាច្រើនលើក ច្រើនសារក៏នៅតែមើល ព្រោះរូបមួយសន្លឹកនេះបានបញ្ជាក់នូវអត្ថន័យយ៉ាងពេញលេញ គ្រប់គ្រាន់ ព្រមលាយឡំនូវមនោសញ្ចេតនាដែលមិនអាចកាត់ថ្លៃបាន។ក្នុងនោះផងដែរ ដោយសារតែរូបភាពមួយសន្លឹកនេះបានធ្វើឲ្យមានអ្នកខ្លះបានប្រាប់ថា គាត់មើលបណ្តើរយំបណ្តើរ ព្រោះជីវិតមួយនេះដូចគាត់ខ្លាំងណាស់ គ្មានម្តាយ​ឯណាចង់ឃ្លាតឆ្ងាយពីគ្រួសារឡើយ តែដោយសារតែចង់បានជីវភាពឲ្យបានប្រសើរឡើងជាងនេះទើបសម្រេចចិត្តទៅធ្វើការនៅស្រុកគេ។ មួយវិញទៀតក៏មានអ្នកខ្លះបានយករូបភាពមួយសន្លឹកនេះ ព្រមជាមួយការរៀបរាប់ពីអត្ថន័យនៃរូប ដោយបានសរសេរថា “កូនស្រែកហៅម្តាយកុំឲ្យទៅធ្វើការស្រុកគេ តែក្នុងចិត្តម្តាយត្រូវតែទៅ ដោយស៊ូឃ្លាតមួយរយៈដើម្បីជីវភាពប្រសើរឡើង កូនកុំយំអីម្តាយថ្លៃនឹងវិលវិញ បែកម្តងនេះមិនមែនបែករហូតទេ កូនក៏នៅមានប៉ាមើលថែកូនដែរ”។ នៅមិនទាន់អស់ទេ ក៏នៅមានសារដ៏ក្តុកក្តួលជាច្រើនទៀតដែលពួកគាត់ទាំងនោះបានបង្ហាញនូវអារម្មណ៍ពិតៗ។រូបមួយសន្លឹកនេះគឺជាការចេញដំណើររបស់ពលការិនីកម្ពុជា ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជាមួយការអមដំណើរពីមន្ត្រីរាជការ នៃក្រសួងការងារ ទៅកាន់ប្រទេសហុងកុង ដើម្បីទៅបម្រើការងារជាជំនួយការមេផ្ទះ។គួរបញ្ជាក់ឡើងវិញផងដែរថា អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុង មានរយៈពេល២ឆ្នាំ ប៉ុន្តែដល់ពេលបញ្ចប់អាណត្តិការងារ បើសិនមានការព្រមព្រៀងពីនិយោជកទៀត ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។ ប្រាក់ឈ្នួលអប្បបរមាដែលទទួលបានចាប់ពី ៥៧០ដុល្លារឡើងទៅ រួមទាំងអត្ថប្រយោជន៍មួយចំនួនទៀត ដូចជា លក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗល្អប្រសើរ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ ពោលដូចទៅនឹងកម្មករ-កម្មការិនីហុងកុង និងពលករ-ពលការិនីជនជាតិដទៃផងដែរ។ក្នុងនោះផងដែរ ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា […]

ក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្លាប់ហើយតែក្រុមគ្រួសារមិនអស់ចិត្តក៏ទៅរកគ្រូចូលរូបមើលគ្រូបានប្រាប់ថានាងនៅរស់ទើបក្រុមគ្រួសារជីកយកនាងពីផ្នូរមកវិញក៏មានការភ្ញាក់ផ្អើលតែក្រោយមក…..(មានវីដេអូ)

នៅក្នុងភូមិមួយក្នុងទីក្រុង Ilagan ខេត្ត Isabela ប្រទេសហ្វីលីពីន មានក្មេងស្រីម្នាក់ត្រូវបានគេរាយការណ៍ថាក្រុមគ្រួសាររបស់នាងបានជីកយកនាង​ពីផ្នូរវិញបន្ទាប់ពីគ្រួសាររបស់នាងត្រូវបានគ្រូបុរាណជំនឿមួយរូបបានប្រាប់ថានាងនៅរស់នៅឡើយ។ ដោយមានក្ដីសង្ឃឹមថាកូនរបស់ពួកគេនៅរស់ដូច្នេះ​ពួកគេក៏​បាន​ជីក​ផ្នូយក​នាងឡើងហើយបានរង់ចាំឱ្យនាងភ្ញាក់ពីការដេកលក់របស់នាងនៅក្នុងផ្ទះរបស់ពួកគេ។ ក្មេងស្រី Jenny Rose Jacinto មានជំងឺគ្រុនក្តៅខ្លាំងនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០១៧ បន្ទាប់ពីនាងត្រូវបានគេឱ្យថ្នាំរួចមកជំងឺរបស់ Jenney ក៏​បាន​ធូស្រាលទៅ។ ទោះជាយ៉ាងណាក៏ដោយនាងក៏ចាប់ផ្តើមមានញាក់ និងគ្រុនក្តៅជាថ្មីម្តងទៀតក្នុងពេលដ៏ឆាប់។ Jenny ត្រូវបានគេនាំទៅមន្ទីរ​ពេទ្យ​ខេត្ត Isabela ជាកន្លែងដែលនាងត្រូវបានគេប្រកាសថានាងស្លាប់។ ឪពុករបស់នាងឈ្មោះ Jimmy Jacinto បាននាំនាងទៅផ្ទះ ដើម្បីធ្វើ​បុណ្យរយៈពេល​មួយថ្ងៃ​មុន​ពេលនាងត្រូវបានគេកប់នៅថ្ងៃសុក្រទី ១ ខែកញ្ញា ឆ្នាំ ២០១៧។ទោះបីជាយ៉ាងណាក៏ដោយសាច់ញាតិរបស់ពួកគេម្នាក់ដែលមានឈ្មោះ Gemma Jacinto De Villa បានមកផ្ទះរបស់ពួកគេហើយប្រាប់ពួកគេថា “គ្រូបុរាណ​ជំនឿ” ម្នាក់បាននិយាយថាកូនស្រីរបស់ពួកគេនៅរស់នៅឡើយ។ ដោយសង្ឃឹមថាកូនស្រីរបស់ពួកគេនៅមានជីវិតនៅឡើយឪពុកអាយុ ៤៧ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Gina Jacinto អាយុ ៤៣ ឆ្នាំ បានជីកផ្នូរភ្លាមៗហើយយកកូនស្រីមកផ្ទះវិញ។ […]

គូរព្រេងមិនព្រាត់!ទីបំផុតកម្លោះវ័យ25ឆ្នាំបានទទួលក្តីស្រលាញ់ពីមេម៉ាយ45ឆ្នាំហើយនេះពិតជាដូចពាក្យចាស់ពោលថាគូរព្រេងមិនព្រាត់មែន

បុរសស្មោះស្នេហ៏នៅព្រះវិហារម្នាក់លង់ស្នេហ៏និងគណនីក្លែងក្លាយទីបំផុតនៅតែទទួលយកទោះអូនមិនស្អាត ពិតជាគួរអោយសរសេីរបុរសស្មោះស្នេហ៏ម្នាក់មកពីព្រះវិហារណាស់ ត្បិតលង់សម្រស់ម្ចាស់គណនីហ្វេសបុកក្លែងក្លាយ ក៏ផ្តោះផ្តងសាសងវាចារនិងគ្នា រហូតប្រែក្លាយពីហ្វេនហ្វេសបុក ទៅជាស្នេហា។ ដោយសារទប់ចិត្តមិនបាន ព្រោះអំណាចនៃក្តីស្រលាញ់ធំធេងពេក ក៏ស្កាត់មកជួបមិត្តស្រីដែលបានសាសង និង សន្យាគ្នាថានិងយកគ្នាជាគូលុះសូន្យសង្ខា។ ពុទ្ធោ ពុទ្ធំ … តាមពិតរូបក្នុងហ្វេសបុកគឺមិនមែនរូបនាងទេ តែណ្ហេីយទោះអូនកាយមិនស្អាត តែចិត្តអូនបរិសុទ្ធបងនៅតែទទួល និង មានអំណោយកំដរដៃមកជាមួយផងជូនសង្សាបណ្តូលពោត សូម្បីតែសំលៀកបំពាក់ខាងក្នុងអូនក៏បងត្រៀមរួចស្រេចហេីយ ដូច្នេះសូមអូនប្រណីដល់រៀមរ៉ាផងណាអូនណា… ។ នេះពិតជាបុរសស្មោះស្នេហ៏ពិតមែន!!!! #បុរសស្មោះស្នេហ៏នៅព្រះវិហារម្នាក់លង់ស្នេហ៏និងគណនីក្លែងក្លាយទីបំផុតនៅតែទទួលយកទោះអូនមិនស្អាតពិតជាគួរអោយសរសេីរបុរសស្មោះស្… Posted by អ៊ុក ចន្ថា យុវជន សាន់ហ្វ្រាន់សីុសកូ on Mittwoch, 27. Dezember 2017 Posted by អ៊ុក ចន្ថា យុវជន សាន់ហ្វ្រាន់សីុសកូ on Mittwoch, 27. Dezember 2017