Category: នយោបាយ

មេឃុំក្រមុំបង្ហោះសារកំសត់មួយបន្ទាប់ពីរដ្ឋាភិបាលប្រកាសចាប់តំណាងរាស្ត្រសង្គ្រោះជាតិនិងកូនស្រីលោកកឹមសុខាថា…………

ពេលនេះ មិនខុស ពីពេលមុន! 🌷🌷🌷🌷🌷 ដើម្បីរក្សានៅឧត្តមគតិ ឆន្ទះដើម នឹងគោលដៅ ខ្ញុំតែងតែរក្សាភាពថ្លៃថ្នូរ និងកិត្តិយសក្នុងការរករបរចិញ្ចឹមជីវីតទៅតាមស្ថានការណ៍ នយោបាយជាក់ស្តែងដែលខ្ញុំធ្លាប់បាននឹងកំពុងធ្វើ ដូចជា៖ ១-កាលពីក្រោយបោះឆ្នោត២០០៨ គណបក្សសម រង្ស៊ីត្រូវទទួលរងព្យុះនយោបាយដែលធ្វើអោយមានសកម្មភាពនយោបាយរបស់គណបក្សផ្អាកមួយរយះ។ ពេលនោះខ្ញុំបានចាំផ្តើមប្រកបរបររកស៊ីមួយរយះ គឺពេលថ្ងៃខ្ញុំបានដើរ ប្រមូលទិញបន្លែសកម្មជនតាមភូមិ ហើយជារៀងរាល់យប់ម៉ោង១២ឬម៉ោង១យប់ខ្ញុំយកបន្លែទៅលក់នៅផ្សារបឹងឈូក ក្រោយមកទៀតខ្ញុំទទួលនំដង្កូវ នំអំពង់ ពីសហគមន៍ទៅអង្គុយលក់តាមសួនច្បារនាពេលរាត្រី និងចុងក្រោយមុនស្ថានការណ៍នយោបាយវិលមកវិញកាលនោះខ្ញុំបានចិញ្ចឹមក្រួចលក់ដោយលក់ពងក្រួច លក់សាច់ក្រួច លក់អាចម៌ក្រួចធ្វើជី តែពេលនយោបាយវិលមកវិញធម្មតាខ្ញុំក៏បានបោះបង់របរទាំងនោះ ចោលវិញទៅ ដោយវិលត្រលប់មកធ្វើការងារគណបក្សវិញ ។ ពេលនេះខុសពីមុនត្រង់ថារបរដែលខ្ញុំកំពុងប្រកបសព្វថ្ងៃនេះ វាមានការហត់នឿយមិនខុសពីមុន ប៉ុន្មានទេ ប៉ុន្តែខ្ញុំមានការរីករាយក្នុងចិត្តក្នុងការ ប្រកបមុខរបរមួយនេះ ព្រោះមានលោកតាលោកយាយអ៊ុំពូមីងបងប្អូនជួយគាំទ្រច្រើន មិនមានថ្ងៃលួសឡើយ៕ ខ្ញុំសូមអរគុណនៅទឹកចិត្តលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នាដែលបានចូលទទួលទានអាហារនៅហាង “ រ៉ូហ្ស៊េត”ជារៀងរាល់ថ្ងៃ។ 🌾🌾🌾🌾🌾 យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ពេលនេះ មិនខុស ពីពេលមុន!🌷🌷🌷🌷🌷ដើម្បីរក្សានៅឧត្តមគតិ ឆន្ទះដើម នឹងគោលដៅ ខ្ញុំតែងតែរក្សាភាពថ្លៃថ្នូរ និងកិត្តិយសក្នុងការរក… Posted […]

មន្ត្រីរបស់លោកហ៊ុនសែនម្នាក់គំរាមបាញ់ក្បាលរាជបុត្រសូរ្យកាយ្យចោលបន្ទាប់ពីប្រកាសចូលរួមធ្វើមហាបាតុ7មករានៅទីក្រុងឡុងប៊ិច

មន្ត្រីរបស់លោកហ៊ុនសែនម្នាក់គំរាមបាញ់ក្បាលរាជបុត្រសូរ្យកាយ្យចោលបន្ទាប់ពីប្រកាសចូលរួមធ្វើមហាបាតុ7មករានៅទីក្រុងឡុងប៊ិច ចូលរួមសែរបន្តផងនៅសល់តែ8ថ្ងៃទៀតប៉ុណ្ណោះមហាបាតុកម្មដើម្បីបំផ្លាញ7មករារបស់លោកហ៊ុនសែនបានមកដល់ហើយដល់ពេលហើយដែលយួនឈប់រលឹកគុណអាស្រ័យមកលើខ្មែរទៀត🙏🏻🙏🏻🙏🏻❤️❤️😡😡😡👎🏻👎🏻👎🏻 Posted by រាជបុត្រ សូរ្យកាយ្យ on Donnerstag, 28. Dezember 2017 ចូលរួមសែរបន្តផងនៅសល់តែ8ថ្ងៃទៀតប៉ុណ្ណោះមហាបាតុកម្មដើម្បីបំផ្លាញ7មករារបស់លោកហ៊ុនសែនបានមកដល់ហើយដល់ពេលហើយដែលយួនឈប់រលឹកគុណអាស្រ័យមកលើខ្មែរទៀត🙏🏻🙏🏻🙏🏻❤️❤️😡😡😡👎🏻👎🏻👎🏻 Posted by រាជបុត្រ សូរ្យកាយ្យ on Donnerstag, 28. Dezember 2017

អុញនោះរឿងធំហើយ!រដ្ឋាភិបាលគ្រោងចាត់ការកូនស្រីលោក កឹម សុខា

មន្រ្តីរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានព្រមានចាត់ការទៅលើកូនស្រីរបស់លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងកំពុងត្រូវបានជាប់ឃុំក្រោមការចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិតាមផ្លូវច្បាប់ ។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានចាត់ទុកសកម្មភាពនានាដែលកូនស្រីបង្កើតរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា មានទួនាទីជា ​អតីត​អគ្គនា​យករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ​ធ្វើនៅក្រៅប្រទេសនោះ គឺជារឿងមួយដែលខុសច្បាប់ ហើយដែលអាចនឹងត្រូវចាត់ការតាមផ្លូវច្បាប់តែម្ដង ។  នេះបើយោងតាមសម្ដីរបស់លោក ខៀវ សុភ័ក្រ ដែលបានថ្លែងជាមួយនឹងកាសែតភ្នំពេញប៉ុស្តិ៍​កាលពីម្សិលមិញនេះ ។ លោកថ្លែងបែបនេះ ៖ « យើង​កំពុង​តែ​តាម​ដាន​ដូច​ជា​ឯកសារ​បញ្ជូន​ទៅ​តុលាការ​អ៊ីចឹង​ រឿង​កឹម​ សុខា។​ អ្វី​ក៏​ដោយ​កត់​ត្រា​ទុក​ អ្នក​ខ្លះ​ស្អី ​តំណាង​រាស្ត្រ​ស្អី ​ទៅ​អាមេរិក​ដូច​កូន​ស្រី ​កឹម ​សុខា ​ចាំ​តែ​មក​វិញ​ដឹង​ហើយ។ ​យើង​ទៅ​ទទួល​គាត់​ ក្រាល​ព្រំ​ក្រហម​នៅ​ពោធិ៍​ចិន​តុង » ។ ការប្រកាសព្រមានចំពោះការចាប់ខ្លួនកូនស្រីរបស់មេដឹកនាំបក្សប្រឆាំងនាពេលនេះ  ធ្វើឡើងក្រោយពេលដែលកញ្ញា កឹម មនោវិទ្យា បានអំពាវនាវដល់អង្គការសហប្រជាជាតិព្យួរកៅអីរបស់កម្ពុជាដើម្បីជាការដាក់សម្ពាធរដ្ឋាភិបាលអោយព្រមបន្ថយស្ថានការណ៍នយោបាយអោយបានប្រសើរជាងនេះ ។ បើតាមមន្រ្តីរបស់រដ្ឋាភិបាលរូបដដែលនេះបានសង្កត់ប្រាប់ថា […]

រាជបុត្រសូរ្យកាយ្យអំពាវនាវអោយបងប្អូននៅទូទាំងសហរដ្ឋអាមេរិកសូមមេត្តាមកចូលរួមមហាបាតុកម្មលើកទីពីរប្រឆាំងថ្ងៃ7មករានៅឡុងបិចកាលីហ្វញ៉ាទាំងអស់គ្នា

រាជបុត្រសូរ្យកាយ្យអំពាវនាវអោយបងប្អូននៅទូទាំងសហរដ្ឋអាមេរិកសូមមេត្តាមកចូលរួមមហាបាតុកម្មលើកទីពីរប្រឆាំងថ្ងៃ7មករានៅឡុងបិចកាលីហ្វញ៉ាទាំងអស់គ្នា ខ្មែរស្រលាញ់ខ្មែរដំណឹងមហាបាតុកម្មនៅទីក្រុងឡុងបិចនៅថ្ងៃទី06.01.2018សូមជួយសែរដំណឹងនេៈបន្តផងបាតុកម្មប្រឆាំងថ្ងៃ7មករារបស់ហ៊ុនសែន🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🇰🇭🇰🇭🇰🇭🇰🇭🇰🇭❤️❤️❤️ Posted by Samath Chhun on Mittwoch, 27. Dezember 2017 ខ្មែរស្រលាញ់ខ្មែរដំណឹងមហាបាតុកម្មនៅទីក្រុងឡុងបិចនៅថ្ងៃទី06.01.2018សូមជួយសែរដំណឹងនេៈបន្តផងបាតុកម្មប្រឆាំងថ្ងៃ7មករារបស់ហ៊ុនសែន🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🇰🇭🇰🇭🇰🇭🇰🇭🇰🇭❤️❤️❤️ Posted by Samath Chhun on Mittwoch, 27. Dezember 2017 ខ្មែរស្រលាញ់ខ្មែរដំណឹងមហាបាតុកម្មនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វញ៉ានៅថ្ងៃទី06.01.2018សូមជួយសែរដំណឹងនេៈបន្តផងបាតុកម្មប្រឆាំងថ្ងៃ7មករារបស់ហ៊ុនសែន ខ្មែរស្រលាញ់ខ្មែរដំណឹងមហាបាតុកម្មនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វញ៉ានៅថ្ងៃទី06.01.2018សូមជួយសែរដំណឹងនេៈបន្តផងបាតុកម្មប្រឆាំងថ្ងៃ7មករារបស់ហ៊ុនសែន🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🇰🇭🇰🇭🇰🇭🇰🇭🇰🇭❤️❤️❤️ Posted by រាជបុត្រ សូរ្យកាយ្យ on Mittwoch, 27. Dezember 2017

ប្រធានាធិបតីអាមេរិកបញ្ជានីតិប្រតិបត្តិបង្កកទ្រព្យសម្បត្តិរបស់បុគ្គលអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្ស

ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជា​នីតិ​ប្រតិបត្តិ ដើម្បីធ្វើការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​អំពើ​ពុករលួយ និង​​ការ​រំលោភ​សិទ្ធិ​មនុស្ស​​​​ ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះផ្សាយដោយ វីអូអេ ។បើតាមសារព័ត៌មានដដែលនេះបានបញ្ជាក់អោយដឹងថា ការបញ្ជានីតិវិធីនេះ ធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ ។  ហើយចំពោះការសម្រេច​របស់​លោកនេះ គឺជាការធ្វើឡើង​តាម​តាម​អំណាច​របស់​លោក​ក្នុង​នាមជា​ប្រធានាធិបតី ស្របតាម​រដ្ឋធម្មនុញ្ញនិង​ច្បាប់​របស់សហរដ្ឋអាមេរិក ។ប្រធានាធិបតីរបស់សហរដ្ឋអាមេរិករូបនេះបានកត់សម្គាល់ឃើញថា  មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរនិង​មាន​អំពើពុក​រលួយ​ ដែល​មានប្រភព​ទាំងស្រុង​ ឬមួយ​ផ្នែក​នៅ​ក្រៅ​ស.រ.អា.​ ដូចជា​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើនេះ​ដោយ​ខ្លួនឯង​ ​ឬដែល​ធ្វើតាម​ការ​បញ្ជា​របស់​គេ​ ដូចមាន​ចែង​ក្នុងលក្ខខណ្ឌ​ភ្ជាប់​ក្នុង​បទ​បញ្ជា​នេះ ៕

លោក កឹម សុខា ត្រូវគេធ្វើទារុណកម្មផ្លូវចិត្ត «បើកភ្លើងទាំងយប់ ទាំងថ្ងៃ និងដាក់កាមេរ៉ាសុវត្ថិភាព»

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង​ អេង ឆៃអ៊ាង បានថ្លែងលើកឡើងបែបចោទប្រកាន់ទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា កំពុងតែប្រើប្រាស់នីតិវិធីរបស់ខ្មែរក្រហមដើម្បីចាត់ការទៅលើលោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុ​លាកា​ររំ​​លាយ ។លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញាជុំវិញការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ជាតិតាមរយៈការឃុបឃិតជាមួយបរទេសក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកត្រូវបានគេដាក់បន្ទុកតាមរយៈវីដេអូឃ្លីបបែកធ្លាយដែលគេជឿថាត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង នៅថ្ងៃទី២២ ខែធ្នូ នេះ បានលើកឡើងថា ក្នុងរបបខ្មែរក្រហម ប៉ុល ពត នរណាដែលអង្គការចោទថា “ក្បត់ជាតិ ” ត្រូវរដ្ឋអំណាចប៉ុល ពត ចាប់ខ្លួនយកទៅដាក់គុក ហើយធ្វើទារុណកម្មយកចម្លើយនៅក្នុងគុក មុននឹងយកទៅសម្លាប់ចោល ។ ប៉ុន្តែឥឡូវនេះ លោកថា អាជ្ញាធរ និងតុលាការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងប្រើប្រាស់នីតិវិធីខ្មែរក្រហម ប៉ុល […]

លោក វិល្លាម គាំទ្រសម្ដេចគំនិតតេជោយ៉ាងពេញទំហឹងចំពោះការប្រកាសបើកធានាគារថ្មីដើម្បីទប់សម្ពាធខាងក្រៅ ប៉ុន្ដែ…

បើយោងតាមប្រភពហ្វេសប៊ុករបស់លោក វិល្លាម អ្នកវិភាគសង្គមឯករាជ្យមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រពីបណ្ដាមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមនៅទី២០ ធ្នូ បានអោយដឹងថា៖«ខ្ញុំទេីបតែនិយាយកាលពីម្សិលមិញថា រដ្ឋគួរបង្កេីតធនាគាមួយផ្ដល់កំចីអោយពលរដ្ឋ សម្រាប់ពង្រីកកសិកម្ម ឧស្សាហកម្ម ប្រេីប្រាស់ធនធានជាតិអោយជាប្រយោជន៍ដល់ជាតិ ពង្រឹងសមត្ថភាពអោយពលរដ្ឋកម្ពុជាក្លាយជាធនធានមនុស្សប្រាកដ….ស្រាប់តែថ្ងៃនេះសម្ដេចប្រកាសបែបនេះធ្វេីអោយខ្ញុំគាំទ្រយ៉ាងពេញទំហឹង តែខុសបន្តិចត្រង់ថា យេីងកសាងប្រទេសយេីង ជ្រុលតែបង្កេីតធនាគាហេីយ កុំដៀមដាមអោយបរទេសអី ព្រោះបេីគេដាក់សម្ពាធយេីងនៅតែទទួលផលប៉ះពាល់ ព្រោះការទប់ស្កាត់របស់យេីង ទាល់ទឹកដល់ច្រមុះបានយេីងធ្វេីរឿងអស់នេះគួរធ្វេីតាំងពីយូមកហេីយ បេីយេីងមានឆន្ទៈមិនចង់អោយប្រទេសយេីងរស់ដោយពឹងផ្អែកបរទេស» ។ គួរបញ្ជាក់ផងដែរថា បើតាមការអះអាងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី នៅរោងចក្រ តំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២០ ខែធ្នូ បានមានប្រសាសន៍អោយដឹងថា «រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតធនាគារថ្មីមួយទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីផ្តល់ឥណទានបង្កើនការផលិត និងបង្កើតការងារដល់ប្រជាពលរដ្ឋ»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតធនាគារថ្មីមួយទៀត សម្រាប់សហគ្រាសធន់តូច និងមធ្យម ដើម្បីផ្តល់ឥណទានបង្កើនការផលិត និងបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែរ។ លោកបញ្ជាក់ថា ធនាគារសហគ្រាសធុនតូច និងធម្យមនេះ នឹងផ្តើមជាមួយទុនប្រមាណ១០០លានដុល្លារសហរដ្ឋអាមេរិក។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យមួយបានទេ […]

អង្គការ សហប្រជាជាតិ (UN) លូកដៃហើយ… ហ៊ុន សែន អើយ ! តើយួន-ចិន ជួយបាន… អត់… ?

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដាក់ទណ្ឌកម្ម លើ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​មិន​ចេញ​ទិដ្ឋាការ ឬ​វីសា​ឲ្យ​មន្ត្រី​ទាំងនោះ​វិញ។ សារ​គំរាម​របស់​បុរស​ខ្លាំង នៅ​កម្ពុជា​នេះ ធ្វើឡើង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ រាប់​ពាន់​នាក់ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ដោយ​លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​ឥឡូវ មិន​ដូច​ប្រទេស​កម្ពុជា​ពីមុន​នោះ​ទេ។ សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាស​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​គ្រួសារ ដែល​រង​ការចោទប្រកាន់ ថា​បាន​ចូល​ដៃ ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សភា​អឺរ៉ុប ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​វិធានការ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​រួមមាន​ការ​បិទ​ទិដ្ឋាការ ឬ​វី​សា​នេះ​ដែរ។ អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហៅ​ការ​ឌឺដង និង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ខ្លួនឯង​បែបនេះ មិនមែន​ជា​រឿង​ចំណេញ​ដល់​ជាតិ​នោះ​ទេ។ លោក​បណ្ឌិត​យល់ថា លោកនាយក​រដ្ឋមន្ត្រី គួរ​រក​វិធី​ប្រសើរ​ជាង​នេះ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ។ អ្នកវិភាគ​យល់ស្រប​គ្នា​ថា […]

ហឿង ឃឿង អភិបាលស្រុកអូរជុំ ខេត្តរតនគិរី ជាជនបំផ្លាញជាតិ

ហឿង ឃឿង អភិបាលស្រុកអូរជុំ ខេត្តរតនគិរី ជាជនបំផ្លាញជាតិ🇰🇭ចាប់តាំងពីមានច្បាប់ស្តីពីតំបន់ការពារធម្មជាតិមក ឧក្រិដ្ឋកម្មក្នុងតំបន់ការពារធម្មជាតិ គម្របព្រៃឈើធម្មជាតិ រំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បានកើតហេតុយ៉ាងអនាធិបតេយ្យ កាប់រានឈូសឆាយដីព្រៃរាប់ម៉ឺនហិកតារ កាប់រំលំគាស់គល់ឈើរាប់លានដើម ចាក់ដីលុបបឹងកណ្តាលក្រុង ចាក់ដីលប់ព្រៃកោងកាងរាប់ពាន់ហិកតារ ជីកកកាយភ្នំយកដីយកថ្ម… បន្ថែមល្បែងស៊ីសងខុសច្បាប់ ជួញដូរគ្រឿងញៀន មានគ្រប់ទីកន្លែងទៀតនោះ សង្គម ខ្មែរបានកំពុងជួបនូវភាពបែកបាក់យ៉ាងធ្ងន់ធ្ងរ (អំពើពុករលួយ នាំឲ្យសង្គមបែកបាក់) ព្រោះអំពើពុករលួយ​ពិសពុល មិនចាញ់គ្រោះថ្នាក់អំពើភេវរកម្មឡើយ។ 🇰🇭លោកស្រី ហឿង ឃឿង អភិបាលស្រុកអូរជុំ ខេត្តរតនគិរី ជាក្មួយ បង្កើតរបស់ឧត្តមសនីយ៍ផ្កាយមាស៤ផុតលេខ និងជាសមាជិកព្រឹទ្ធសភា ប៊ូ ថង និងជាក្មួយអ្នកតំណាងរាស្ត្ររតនគិរី ប៊ូ ឡាំ និងត្រូវជាបងប្អូនជីដូនមួយចៅហ្វាយខេត្តរតនគិរី ថង សាវុន ផង ដោយសារអ្នកស្រីឡើងតាមខ្សែ និងមានខ្នងបង្អែកក្រាស់យ៉ាងរឹងមាំ អភិបាលស្រុករូបនេះតែងតែរំលោភបំពាន ដីធ្លីសហគមន៏ ព្រៃឈើកាប់បំផ្លាញជាអនាធិបតេយ្យ ស្ទើរគ្រប់ឃុំដែលក្រោមការគ្រប់គ្រងរបស់អភិលស្រុករូបនេះ។ ជាក់ស្តែងសព្វថ្ងៃនេះកំពុង រុសរាន ឈូសឆាយដី ព្រៃឈើ […]

កូនស្រីលោក កឹម សុខា ស្នើអង្គការសហប្រជាជាតិពិចារណាព្យួរកៅអីកម្ពុជា

កូនស្រីបង្កើតរបស់លោក កឹម សុខា និងជាអគ្គនាយករងកិច្ចការសាធារណៈ នៃគណបក្សសង្គ្រោះជាតិបានស្នើទៅកាន់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិអោយពិចារណាចំពោះកៅអីរបស់កម្ពុជា ។កញ្ញា កឹម មនោវិទ្យា បានថ្លែងអះអាងថា ការស្នើអោយពិចារណានេះ គឺដើម្បីជាការដាក់សម្ពាធអោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ។ កញ្ញាបានថ្លែងលើកឡើងថា បើសិនជាកម្ពុជាត្រូវបានអង្គការស​ហប្រជាជាតិព្យួរកៅអីហើយ ទំនាក់ទំនងរបស់កម្ពុជានឹងយ៉ាប់ខ្លាំងជាមួយនឹងប្រទេសដែលមាន កៅ​អីនៅអង្គការសហប្រជាជាតិ ហើយពេលនោះហើយ គឺជាសម្ពាធដែលរដ្ឋាភិបាលកម្ពុជាត្រូវពិ​ចារណា​ឡើងវិញ ។កញ្ញាថ្លែងបែបនេះ ៖ « គឺប៉ះពាល់ទៅនឹងអើ គេហៅថា មិនត្រឹមតែមុខមាត់ទេទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសដទៃទៀតនៅក្នុងឆាកអន្តរជាតិ ពីព្រោះប្រទេសមួយៗជាពិសេសប្រទេសកម្ពុជាយើងនឹងតែម្ដង ត្រូវការទំនាក់ទំនងល្អជាមួយនឹងអន្តរជាតិ ហើយនៅពេលណាដែលរដ្ឋាភិបាលយើងទទួលទណ្ឌកម្ម ឬក៏ទទួលការកាត់ផ្ដាច់ពីប្រព័ន្ធអន្តរជាតិនឹងហើយ គឺថាប្រទេសជាតិយើងមិនអាចរស់ទៅមុខអ៊ីចឹងទៀតបានទេ » ។កញ្ញា កឹម មនោវិទ្យា ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចសម្ភាស ជាមួយវិទ្យុសំលេងសហរដ្ឋអាមេរិកក្រោយការផ្តល់សក្ខីកម្មរបស់កញ្ញា នៅក្នុងវេទិការដេញដោល និងរ​ដំ​​ណោះ​​ស្រាយនៅស្ថា​​នបេសកកម្មអចិន្ត្រៃយ៍សហដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ប្រចាំអង្គការសហប្រ​ជា​ជា​តិ​នៅបុរីញូវយ៉ក អំពីបញ្ហាធ្លាក់ចុះនៃប្រជាធិបតេយ្យនៅកម្ពុជា ៕