នៅថ្ងៃទី ១៤ ខែមេសា កន្លងទៅ កម្លាំងសមត្ថកិច្ចវៀតណាម បានធ្វើការបង្ក្រាបទីតាំងមួយកន្លែង ដែលមានប្រើប្រាស់សារធាតុគីមីនៅក្នុងបន្លែផ្លែឈើ។ យោងតាមប្រភពព័ត៌មានវៀតណាមបានឲ្យដឹងថា ការ៉ុតជាង៦តោនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀតណាមធ្វើឲ្យដកហូតនៅតំបន់ Thu Duc ទីក្រុង Ho Chi Minh ប្រទេសវៀតណាម។ ក្នុងប្រតិបត្តិការនោះ ប៉ូលិសវៀតណាមបានធ្វើការឃាត់ខ្លួនបុគ្គលិកជាច្រើន ដែលកំពុងប្រើសារធាតុគីមីដាក់ក្នុងទឹកត្រាំការ៉ុងម្ចាស់អាជីវកម្មបានប្រាប់ថា គេបានប្រើប្រាស់ម៉្សៅសរឺម៉្សៅធ្វើអោយស្រស់នេះ (Bleach) យកទៅលាងសម្អាតបន្លែ និងការ៉ុតប្រមាណជាង៧ទៅ៨តោនជារៀងរាល់ថ្ងៃ។ លើសពីនេះទៀតប៉ូលីសបានធ្វើការត្រួតពិនិត្យទីតាំងចំនួន៣កន្លែងបន្ថែមទៀតនៅក្បែរនោះ ហើយឃាត់ខ្លួនបុគ្គលិក ដែលយកសារធាតុគីមី ដើម្បីត្រាំម្ទេសជាង ៣.២តោន និងរឹបអូសសារធាតុគីមីជាង៤គីឡូក្រាម។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ការប្រើប្រាសសារធាតុគីមីនេះ ក្នុងកំរិតមិនត្រឹមត្រូវវាអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់យើងប៉ុណ្ណោះទេ វាថែមទាំងបណ្តាលអោយកើតមានជម្ងឺមហារីកទៀតផង៕ Hơn 6 tấn cà rốt ở TP HCM bị tẩy trắng bằng hóa chất Hơn 6 tấn cà […]
រកឃើញទីតាំងផលិតប្រហិតសាច់គោ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព
ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងសិប្បកម្មផលិតប្រហិតគ្មានយីហោមួយកន្លែងនៅផ្ទះលេខ៨D ផ្លូវ១១២ ភូមិ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមប្រភពពីវេបសាយ អគ្គស្នងការដ្ឋាននគរបាលជាតិ។ កម្លាំងប្រតិបត្តិការពិសេសបានឆែកឆេរនៅក្នុងសប្បិកម្មខាងលើបានរកឃើញផលិតផលប្រហិតសម្រេចមាន៖ ប្រហិតសាច់គោម៉ាកថៃ សៀងគី ចំនួន៣៤០គីឡូក្រាម, ប្រហិតសាច់ជ្រូកចំនួន២៥គីឡូក្រាម, សារធាតុផ្សំមានៈ ម្សៅមី Tapioca Starch ចំនួន៦០គីឡូក្រាម, ប៊ីចេងម៉ាស្ទើរឆេហ្វចំនួន១២៥គីឡូក្រាម, អំបិលចំនួន៣៥០គីឡូក្រាម, គ្រឿងសាតេទុកលាយសាច់ចំនួន៧០០គីឡូក្រាម និងម្សៅបន្ថែមរសជាតិចំនួន ៥៧៦គីឡូក្រាម ផុតសុពលភាពប្រើប្រាស់។បន្ទាប់ពីកម្លាំងក្រុមប្រតិបត្តិការពិសេសបានឃាត់និងត្រួតពិនិត្យជាក់ស្តែងនូវម៉ូតូមួយគ្រឿងដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលិតផលប្រហិតសាច់គោចំនួន៦០គីឡូក្រាម និងប្រហិតសាច់ជ្រូកចំនួន១០គីឡូក្រាម ដោយឈ្មោះ FANG YIFENG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេសចិនលេខG43218969 ជាអ្នកបើកបរ។ យោងតាមសន្និដ្ឋានបឋមរបស់មន្ត្រីនគរបាលយុត្តិធម៌ គ.ប.ផ.ក ឃើញថាសិប្បកម្មខាងលើមានបទល្មើសរួមមាន៖ ទី១- បើកសិប្បកម្មគ្មានច្បាប់អនុញ្ញាត ទី២- ទីតាំងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងគ្មានអនាម័យ ទី៣- […]
ស្នេហាពិត! បើទោះជាខាងប្រុសមានរូបរាងអាក្រក់តែនាងនៅតែស្រឡាញ់(មានវីដេអូ)
គូស្នេហ៍ជនជាតិថៃមួយកំពុងធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានឃើញសម្រស់គូស្នេហ៍មួយគូរនេះខុលគ្នាមេឃហើយនិងដី។គូស្នេហ៍ជនជាតិថៃ កូនកម្លោះឈ្មោះ បុណ្យមាន នៅខេត្តសុរិន្ទ ឯកូនក្រមុំនៅខេត្តភាគខាងត្បូងជិតម៉ាឡេសុី នាងរត់តាមខាងប្រុសជួបគ្នាផ្អែមល្ហែមល្អូកល្អឺន ចិត្តមុឺនស្នេហាមេត្រីដោយមិនប្រកាន់វ័យ អ្នកទាំងពីរសម្រស់ខុសគ្នាដាច់តែចិត្តដូចគ្នា នេះហើយស្នេហាពិតមិនគិតរឿងមានបាន ពណ៌សម្បុរវណ្ណៈឋានៈយសៈឡើយ។ Gepostet von Chea Putthy Svayrieng am Freitag, 20. April 2018
iPhone 2018 អាចដាក់ស៊ីមបាន២ ហើយតម្លៃចាប់ផ្ដើមតែជាង៥០០ដុល្លារ
អ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo បានអះអាងថា ក្នុងឆ្នាំ២០១៨នេះ Apple នឹងបញ្ចេញស្មាតហ្វូនដែលអាចប្រើប្រាស់បាន ស៊ីម២ ខណៈតម្លៃវិញ ទាបបំផុតគឺចាប់ពី ៥៥០ ដុល្លារអាមេរិកឡើងទៅ (តម្លៃបរទេស)។លោក Ming-Chi Kuo បានបញ្ជាក់ថា iPhone ឆ្នាំនេះ ដែលមានអេក្រង់ ៦,១អ៊ីញ មានចែកជា២ប្រភេទ គឺ ស៊ីម១ និងស៊ីម២។ ចំពោះម៉ូដែល ស៊ីម១ មានតម្លៃចន្លោះពី ៥៥០ ទៅ ៦៥០ដុល្លារ និង ស៊ីម២ តម្លៃពី ៦៥០ ដល់ ៧៥០ ដុល្លារ។ iPhone ស៊ីម២ នឹងមានបំបាក់មុខងារ DSDS ដែលអាចទាញយកសេវាទូរសព្ទ LTE + LTE ដើម្បីអនុញ្ញាតឲ្យស៊ីមទាំង២ ដំណើរការដោយបន្ទះឈីបតែមួយ។ Apple ត្រូវគេរាយការណ៍ថា នឹងចេញ […]
សមត្ថកិច្ចរកឃើញរោងចក្រភេសជ្ជៈប៉ូវកម្លាំង១កន្លែង ដែលផលិតមិនស្របតាមស្តង់ដា
ប៉ូលិសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង B-Smart ស្ថិតនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នេះ។ បន្ទាប់ពីត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថា រោងចក្រនេះពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយផលិតភេសជ្ជៈ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ លោក ម៉ាត់ យូសុះ នាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានឲ្យដឹងថា រោងចក្រខាងលើបានភេសជ្ជៈជាច្រើនប្រភេទ ដែលមានម៉ាកយីហោដូចជា B-Smart Grean Tea Honey Strawberry Energy Drink បៃតង Energy Drink ខៀវ ដោយពុំបានអនុលោមត្រឹមត្រូវតាមការចុះបញ្ជី ច.ប.ផ.នៅវិទ្យាស្ថានស្តង់ដាកម្ពុជានោះឡើយ។ ចំណែកទីតាំង ក៏ពុំបានរៀបចំតាមបទដ្ឋានត្រឹមត្រូវ និងខ្វះអនាម័យថែមទៀតផង។ លោកម៉ាត់ យូសុះ បានបន្តទៀតថា លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបង្គាប់ឲ្យម្ចាស់រោងចក្រ ធ្វើការកែតម្រូវការផលិតរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស […]
នេះចាំតែលុយមែន៖ អាជ្ញាធរបញ្ជូនទៅហើយ តែពេទ្យថាទាល់តែមាន
ភ្នំពេញ៖ ក្នុងភ្លើងស្នេហ៍យុវវ័យស្រី្តបម្រើការនៅផ្សាសូរីយា ផ្នែកអានាម័យ ក៏បានផុសខ្លួនប្រាណជាមួយនឹងសន្តិសុខរួមដំបូងផ្សា ហើយក៏ឈានដល់ការពពោះ។ តែវាសនាហាក់ចាឲ្យនាងជួបទុក្ខជាន់លើទុក្ខ ខ្លួនប្រាណក៏បង ប្រុសក៏បាយៗ មានអីថ្ងៃគ្រប់ខែឆ្លងទន្លេ គ្មានប្រាក់ពេទ្យគេមិនយកភ្នែកមើល ទុកនាងខូចកូនក្នុងផ្ទៃ ទាំងអាជ្ញធរក៏ប្រឹងដុះដៃដុតជើងជួយហើយក៏ដោយ។ស្រី្តអភ័ព្វទាំងស្នេហ៍អភ័ព្វទាំងវាសនា ស៊ូ ស្រីនិច្ច ភត្រាតំណក់ឈាមខ្លួនឯកក៏មិនបានឃើញ នាងបានរៀបរាប់ថា«កាលពីមុនខ្ញុំធ្វើជាអ្នកអនាម័យនៅផ្សារសូរិយាក្រោយមកខ្ញុំក៏មានផ្ទៃពោះ ជាមួយសន្តិសុខម្នាក់ ប៉ុន្តែប្រុសម្នាក់នោះបានរត់ចោលខ្ញុំបាត់ទៅ ដោយម្ចាស់ផ្ទះគាត់អណិតក៏អោយស្នាក់នៅទំរាំខ្ញុំឆ្លងទន្លេរួចទើបឲ្យចេញ»។យ៉ាងណាមិញស្រ្តីរងគ្រោះកំពុងមានការជួយសង្គ្រោះសពីសប្បុរសជន រួមនឹងអាជ្ញាធរផងដែរ ដែលបាននាំបញ្ជូននាងទៅកាន់ ទៅមន្ទីរពេទ្យបង្អែក ខណ្ឌដូនពេញយើង តែខាងបង្អែកពិនិត្យហើយក៏បញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី។ តែយ៉ាងណាការសង្គ្រោះនៅមិនឆ្លើយតបនិងភាពស្លន់ស្លោនៃក្រុមអ្នកមានចិត្តធម៌នោះទេ ។ខណៈក្នុងហ្វេសប៊ុកបានបង្ហាញថា« តែឥឡូវពេទ្យគេពិនិត្យឃើញថា កូនបានស្លាប់ក្នុងពោះហើយខាង ពេទ្យគេថាគ្មានលុយគេមិនវះកាត់ទេ សង្កាត់បានធ្វើលិខិតបញ្ជាក់ ថាជនក្រីក្រគ្មានទីពឹងឲ្យ តែគ្រូពេទ្យគេមិនទទួលស្គាល់ ហើយក្មេងស្រីនេះកំពុងចុកចាប់ ពេទ្យដាក់សេរ៉ូមចោលម្នាក់ឯង» ។
ដើម្បីតែប្រុស៖ ស្រ្តីម្នាក់ហ៊ានសម្លាប់កូនឯងចោល
ខ្មែរ៖ នៅលើបណ្តាញសង្គមថ្មីៗ បានធ្វើការចែកចាយរូបស្រ្តីវ័យក្មេង រូបសម្ផស្សក៏ស្រស់ប្រឹមប្រិយ លេងខ្លួនបែបជានារីឡូយឆាយក្នុងសង្គមដ៏ទំនើបសក់ក្រហម និងថ្ពាល់ក៏សរហ្មតរលោង ។ តែយ៉ាងណា ការបន្តចែកចាយរូបភាពនារីដ៏ស្រស់សោភា ក៏បង្ហាញពីចេតនាដ៏មហាស្មោកគ្រោកក្នុងនាមជាស្រ្តីនិងជាម្តាយ ព្រោះតែស្នេហាដឹកមុខលែងសូម្បីតែកូនខ្លួនឯងក៏នាងគ្មានធម៌ក្នុងខ្លួនចំពោះតំណក់ឈាមខ្លួនផង។ក្នុងបណ្តាញសង្គមដែលបង្ហាញជាធារណៈថា ប្រភពរូបភាពនិងព័ត៌មាននេះទទួលបានពីខ្មែរ២៤ ដែលភ្ជាប់ជាមួយរូបស្រ្តីម្នាក់នេះនិងរូបសពក្មេងអណ្តែងទឹកក៏បានពណ៌នាយ៉ាងដូច្នេះថា «ស្រ្តីម្នាក់សុខចិត្តសម្លាប់កូនខ្លួនឯងព្រោះតែខ្លាចប្តីក្រោយដឹងថានាងធ្លាប់មានកូនរួចហើយ»។មជ្ឈដ្ឋានសង្គមដែលបង្ហាញសារអំពាវនាវឲ្យបន្តចែកចាយព័ត៌មាននេះឲ្យបានច្រើន ទុកជាសារអប់រំសង្គមនោះ ពួកគេម្នាក់ៗបានសរសេរថ្កោលទោសចំពោះរូបនារីជាម្តាយ ដែលមានចរិតអន់ជាសត្វនេះយ៉ាងច្រើន។ ខណៈក៏មានសារជាច្រើនលើកឡើងក្នុងន័យថា «ម៉េចក៏ល្វង់ទៅឈ្លក់និងស្នេហាមិនគិតពីសាច់ញាតិសូម្បីកូនខ្លួនឯងក៏សម្លាប់ចោល ខ្លាចគេដឹងថា មានកូន ។ បុរសនោះគេមិនស្រឡាញ់នាងចិត្តអន់ជាងសត្វនេះទេ បើគេស្រឡាញ់នាង ក៏គួរតែស្រឡាញ់កូននាងដែរ នោះចាំនាងសម្រេចផ្ញើអនាគត នេះនាងបាបធ្ងន់ណាស់ ព្រះមិនប្រោសទេ ជាតិក្រោយមិនដឹងកើតជាអ្វីទេ »។
សាច់គោងៀតពិសេស សញ្ញាគោញញឹម មិនមែនធ្វើពីសាច់គោនោះទេ!
សិប្បកម្មមួយកន្លែង ស្ថិតនៅផ្ទះលេខ១៣X ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបើកអាជីវកម្មកែច្នៃចំណីអាហារពីស្រស់ទៅក្រៀម ដែលមានការវេចខ្ចប់ត្រឹមត្រូវ ប៉ុន្តែបែរជាបានបំភ្លៃការផលិត ដោយដាក់ចំណីខ្លះផលិតនៅប្រទេសថៃ ការពិតគឺធ្វើនៅក្នុងសិប្បកម្ម មួយដែលមានលក្ខណៈកខ្វក់ មិនត្រឹមត្រូវ។ លើសពីនេះ សិប្បកម្មដដែលបានយកសាច់ជ្រូក ទៅធ្វើជាងៀតបន្លំ ដាក់ថាជាងៀតគោ ហើយច្រកដោយដាក់យីហោ សាច់គោងៀតពិសេស សញ្ញាគោញញឹម។ បើតាមសមត្ថកិច្ច ចុះទៅពិនិត្យសិប្បកម្មខាងលើ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យដឹងថា សាច់ងៀតជ្រូក ដែលគេបន្លំថាជាងៀតគោនេះ គឺមុនដំបូងគេបានយកសាច់ជ្រូក ដែល ទិញពីផ្សារទៅស្ងោរ ហើយត្រាំទឹកមុនហាលឲ្យស្ងួត បន្ទាប់មកយកគ្រឿងផ្សំផ្សេងៗ ដូចជាម្ទេស ល័ក្ខ និងគ្រឿងផ្សំផ្សេងទៀត ដែលមានក្លិនស្រដៀងនឹងសាច់គោ មកលាយផ្សំគ្នា ទើបយកទៅចម្អិនបន្ថែម។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច សាច់ជ្រូកទាំងនេះ អាចត្រូវម្ចាស់សិប្បកម្មខាងលើទិញសាច់ជ្រូកមានជំងឺ និងសល់ពីការលក់នៅទីផ្សារ។ សមត្ថកិច្ចបានឲ្យដឹងថា ជាក់ស្ដែងក្នុងប្រតិបត្តិការនេះ កម្លាំងក៏បាននាំយកនំមឹកកញ្ចប់ម៉ាក SENTO ៤,២គីឡូក្រាម, សំបកកញ្ចប់នំម៉ាក SENTO ៨គីឡូក្រាម […]
ចាប់បានហើយជនចាប់រំលោភសម្លាប់ក្មេងស្រីអាយុ៥ឆ្នំា
ទីបំផុតទៅជនសង្ស័យដែលចាប់រំលោភកុមារីអាយុ៥ឆ្នំា នៅក្នុងចេតិយ៍រួចសម្លាប់ បោះសពក្នុងស្រះទឹកនៅចំណុចមាត់ស្រះទឹកខាងត្បូង ឈៀងខាងកើតក្នុងវត្តសទ្ធាភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែង នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នំា២០១៨នេះ ពោលគឺមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនអគតិនេះបានធ្វើសកម្មភាពដ៍ឃោរឃៅកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨។បើតាមសមត្ថកិច្ចបានអះអាងថា ជនសង្ស័យឈ្មោះ ពេជ ពិសី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិរបស់ខ្លួន។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកុមារីរងគ្រោះ ឈ្មោះ ចាន់ ស្រីជេត អាយុ៥ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច ក្នុងចេតីយ៍វត្ត”សន្ធោ” រួចច្របាច់កសម្លាប់យកសពបោះចោលក្នុងស្រះទឹកពិតប្រាកដមែន។សមត្ថកិច្ចបន្តថាកាលពីឆ្នាំ២០១៧ ជននេះធ្លាប់បានចាប់រំលោភបងបង្កើតរបស់ជនរងគ្រោះម្ដងរួចមកហើយ ដែលនាងទើបអាយុ១០ឆ្នាំ ប៉ុន្តែកាលណោះជនសង្ស័យនិងគ្រួសាររងគ្រោះបានសម្រួលគ្នាមិនឲ្យសមត្ថកិច្ចដឹង លុះដល់ថ្ងៃខែម៉ោងខាងលើស្រាប់តែជននេះមករំលោភសម្លាប់ប្អូនទៀត។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ដំណឹងល្អទៀតហើយ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងធ្វើការវះកាត់មាត់ឆែប ឥតបង់ប្រាក់
ភ្នំពេញ៖ អង្គការស្នាមញញឹមកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត National University Health System ប្រទេសហិង្ហបុរី សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងធ្វើការមាត់ឆែប ក្រអូមឆែប និងពិការមុខមាត់ទាំងចាស់-ថ្មី វះកាត់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ពិនិត្យ និងចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលស្នាមញញឹម នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ២១១ ៤០៥ / ០១២ ៦៥៥ ៧៨៦ និង ០៩៦ ៨៤៧ ៦៩៩១ រៀងរាល់ម៉ោងធ្វើការ។