Category: សិល្បះ

នាយចឺមដាច់លុយយូរពេកក៏សំរេចចិត្តឆក់កាបូបពីនារីម្នាក់ទីបំផុតត្រូវប៉ូលីសវ៉ៃខ្នោះទាំងថ្ងៃ

នាយចឺមដាច់លុយយូរពេកក៏សំរេចចិត្តឆក់កាបូបពីនារីម្នាក់ទីបំផុតត្រូវប៉ូលីសវ៉ៃខ្នោះទាំងថ្ងៃ

ជួយស៊ែរបោះឆ្នោតដល់ Miss Global កម្ពុជា ដើម្បីទទួលពានរង្វាន់ Best National Beauty

ប្រិយមិត្តច្បាស់ជាជ្រាបហើយថា កម្ពុជា កំពុងតែធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Global ២០១៧ និងមានបេក្ខភាពបវកញ្ញាមកពី ៦០ប្រទេសជុំវិញពិភពលោក បានចូលរួម។ យ៉ាងណាមិញនៅថ្ងៃនេះផងដែលក៏មានការបើកឲ្យបោះឆ្នោតដល់ បេក្ខភាពបវកញ្ញាទាំង៦០រូប ដើម្បីមានឪកាសទទួលបាននូវរង្វាន់ Best National Beauty ដោយលេខ១ ទទួលបានទឹកប្រាក់ ២៥០០ដុល្លា លេខ២ ១៥០០ដុល្លា និងលេខ៣ ទទួលបានទឹកប្រាក់ ១០០០ដុល្លា។ការបោះឆ្នោតតាមរយៈការ Like ស្មើ ១ពិន្ទុ និង share ស្មើនឹង៣ពិន្ទុ មានចំនួន២លើក គឺលើកទីមួយបានបើកឲ្យបោះឆ្នោតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ នឹងធ្វើការជ្រើសយកបេក្ខភាពបវកញ្ញាចំនួន ២០រូប។ ចំនែកលើកទី២ បើកឲ្យបោះឆ្នោតម្តងទៀតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ គណកម្មការនឹងជ្រើសរើសបេក្ខភាពបវកញ្ញាចំណាត់ថ្នាក់កំពូលទាំង៣ ដែលនឹងទទួលពានរង្វាន់ Best National Beauty។ លទ្ធផលនឹងប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។ ដូច្នេះសូមធ្វើការបោះឆ្នោតដោយស៊ែររូបភាព បវកញ្ញា Miss Global កម្ពុជាឲ្យបានច្រើន។ […]

វ៉ាន់ នីឡា អង្វរទាំងទឹកភ្នែក

ភ្នំពេញ៖ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកល្បីកក្រើកថា តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ប្រើពាក្យជេរប្រមាថកាតទានមនុស្សគ្រប់គ្នា លើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនទូទៅមានការខឹងសម្បាយ៉ាងខ្លាំង ។ ថ្មីៗនេះ តារាកំប្លែងរួមក្រុម នាយ តាក់ស៊ី បានអះអាងជំនួស វ៉ាន់ នីឡា លើគណនីហ្វេសប៊ុកថា «សូមជំរាបជូនពុកម៉ែបងប្អូនឲ្យដឹងថា គណនីហ្វេសប៊ុកដែលប្រើឈ្មោះ និងរូបថត ប្អូនស្រី វ៉ាន់ នីឡា មិនមែនជារបស់ប្អូនស្រីទេ គឺមានអ្នកលួចយកគណនីហ្វេសប៊ុកប្អូនស្រីមកលេង អញ្ចឹងហើយសូមបងប្អូនកុំយល់ច្រឡំតទៅទៀត»។ យ៉ាងណាមិញ តារាកំប្លែងម្ចាស់គណនីហ្វេសប៊ុកដើម វ៉ាន់ នីឡា ក៏បានអង្វរករផ្ដាំផ្ញើទៅអ្នកដែលបានយកឈ្មោះ និងរូបទៅបង្ហោះថា «សូមអាណិតខ្ញុំ ទុកកិត្តិយសឲ្យនាងខ្ញុំផង ព្រោះមានពេលខ្លះនាងខ្ញុំត្រូវស្រក់ទឹកភ្នែកដោយសារពាក្យសំដីដែលមិនសមរម្យក៏មាន» ៕

ឃើញសាររបស់ ចន ច័ន្ទលក្ខិណា ហើយក្អួតឈាម!អ្នកដែលរិះគន់ថា ប្រធានសមាគមន៍សិល្បៈថ្មី

អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាសម្ដែងជើងចាស់ម្នាក់ ដែលពោរពេញទៅដោយសមត្ថភាព និងជាប្រធានសមាគមន៍សិល្បៈថ្មីទៀតផង។ ដោយអ្នកនាង បានបង្ហោះសារថាឲ្យចំៗដល់អ្នកស្អប់រូបអ្នកនាងនៅក្នុងបណ្តាញសង្គមម្តងរួចមកហើយ តែថ្មីៗនេះមាននារីម្នាក់បានចោទថាអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធាសមាគមន៍សិល្បៈថ្មី ឡើងមកធ្វើឲ្យរង្វង់សិល្បៈមានភាពរញេរញ៉ៃ។ ដែលពាក្យសម្ដីទាំងនេះបានធ្វើឲ្យ អ្នកនាង មានប្រតិកម្មយ៉ាងហើយបានបង្ហោះសារចំៗទៅវិញថា៖“ខ្ញុំសូមជម្រាបដល់បងប្អូនសិល្បៈអោយបានជ្រាបថានាងម្នាក់នេះមើលងាយអ្នកសិល្បៈយើងណាស់ ។ ខ្ញុំមិនចង់បង្ហោះទេ តែនាងចំពោះខ្ញំគឺញយដងពេកហើយ ខ្ញុំឃើញរគ្រប់ពេលនាងតែងរិះគន់ខ្ញុំមិនដែលលោះពេល តែខ្ញំមិននិយាយ. រឿងដែលមិនពាក់ព័ន្តខ្ញុំក៏នាងអូសអោយពាក់ព័ន្តដែរ និយាយរួមគឺនាងតែងយកមនោសញ្ចេតនាបក្សនិយមមកបង្ករឿងជាមួយខ្ញុំ ខ្ញុំមិនដែលនិយាយពីនាងទេ ទោះខ្ញុំដឹងថានាងស្អប់ខ្ញុំក៏ដោយ ខ្ញុំឃើញនាងខមមិននិយាយមិនល្អពីខ្ញុំញយដងហើយតែខ្ញុំមិនត មិននិយាយ តែលើកនេះខ្ញុំគិតថាមិនគួរស្ងៀមទៀតទេ ព្រោះរឿងដែលស្រីស្អាតឯងនិយាយនេះគឺមិនពាក់ព័ន្តនិងខ្ញុំសោះ តែនាងអូសខ្ញុំចូលរឿងនោះ ពូកែលាបពណ័ម៉្លេះនាង ? រឿងគេក៏ទំលាក់លើខ្ញុំដែរ ខួរនាងជាខួរអ្វី ? សត្វ ? នាងនិយាយរឿងសមាគមសិល្បៈតាំងពីដូរប្រធានមករញ៉េរញ៉ៃ តើនាងស្គាល់ពីសង្គមអ្នកសិល្បៈឬនៅ ? អ្នកសិល្បៈអីក៏អន់ម៉្លេះដែលអោយប្រធានដឹកនាំនិងត្រួតត្រាអូសទាញតាមអំពើចិត្ត ? នាងនិយាយបែបនេះគឺនាងកំពុងមើលងាយអ្នកសិល្បៈចាស់ៗដែលស្ថិតនៅក្នុងវិស័យសិល្បៈណាស់ ហើយអ្នកណាបែងចែកក្រុម ?នាងសួរក្រុមខាងនាងគាំទ្រទៅថាបានបញ្ជូនអ្នកសិល្បៈដែលមានបញ្ហា និង មានជំងឺមកអោយសមាគមជួយដែរឬទេ ? តើខ្ញុំដែលប្រកែកទេ ? យប់អាធ្រាតក៏ខលមកប្តឹងហើយនិយាយទាំងខឹងមួម៉ៅមកអោយជួយដោយគ្មានដឹងម៉ោងគេដេកគេពួនទេ […]

ពត៌មានដ៏រសើបមួយទាក់ទងនិង ខេមរៈ សិរីមន្ត ថា៖ មានប្រពន្ឋ និង មានកូនប្រុស ២ នាក់គួរឲ្យស្រលាញ់ តើពិតដែរឬទេ?

(ភ្នំពេញ)៖ ពត៌មានដ៏រសើបមួយនិយាយថាលោក ខេមរៈ សិរីមន្ត​ព្យាយាមលាក់ប្រវត្តិប្រពន្ធកូនជិត ២០ឆ្នាំមកហើយតែមកទល់និងពេលនេះនៅមិនទាន់បញ្ចេញថាជាអ្នកណានៅឡើយទេ ។ ក្នុងនោះដែលបើតាមប្រភពជិតដិតនិង កំពូលតារាចម្រៀងរូបនេះបានបង្ហើបឲ្យដឹងថា៖ សិរីមន្ត មានប្រពន្ធ និងកូនប្រុស២នាក់ គួរឱ្យស្រលាញ់ថែមទៀតផង ។ តាមប្រភពខាងលើបានបន្ថែមទៀតថា៖ មកទល់និងពេលនេះមិនទាន់មានរូបថតមួយសន្លឹកណារបស់ប្រពន្ឋនិងកូនលោកបែកធ្លាយនៅឡើយទេខណៈដែលពត៌មាននេះលេចឡើងរួចមកធ្វើឲ្យ ខេមរៈ សិរីមន្ត កាន់តែមិនទាន់ហ៊ានបង្ហាញមុខប្រពន្ធកូនថែមទៀត ព្រោះ ទើបចូលហង្សមាស ខ្លាចធ្លាក់ប្រជាប្រិយភាព ។ ទាក់ទងទៅនិងរឿងដែលលេចឮនេះយើងនៅមិនទាន់បានទទួលការស្រាយបំភ្លឺពីលោក ខេមរៈ សិរីមន្តនៅឡើយទេ ។គួរបញ្ចាក់ផងដែលថា ប្រពន្ធលោក ខេមរៈ សិរីមន្តមានសម្បុរស្រអែមស្រស់ ហើយក៏ជាកូនស្រីមន្ត្រីធំម្នាក់ពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃផងដែរនេះបើតាមអ្វីដែលអ្នកស្គាល់លោក ខេមរៈ សិរីមន្តបានលើកឡើង ៕ ប្រភព:pelvelears.com

វី ឌីណែត និង ViVy រាំសាហាវមិនចាញ់គ្នាប៉ុន្មានទេ!!(មានវីដេអូ)

វី ឌីណែត និង ViVy រាំសាហាវមិនចាញ់គ្នាប៉ុន្មានទេ!!(មានវីដេអូ)តារាចម្រៀងកញ្ញា វី ឌីណែត​  ត្រូវបានគេស្គាល់ថាជាតារាចម្រៀងស្រីរូបស្រស់ និងកំពុងមានសម្លេងយ៉ាងពិរោះមួយរូប​នៅក្នងផលិតកម្មរស្មីហង្សមាស ដែលសព្វថ្ងៃកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ទស្សនិកជន លើសពីនេះកញ្ញា ក៏តែងតែមានវត្តមាននៅក្នុងកម្មវិធីប្រគុំតន្រ្ដីធំៗជាច្រើន។ ជាក់ស្ដែងកញ្ញា វីឌីណែត ក៏មានដុងខាងរាំផងដែរ ដោយយើងបានឃើញកញ្ញា បានបង្ហោះវីដេអូ សមរាំជាមួយនឹង កញ្ញា​ViVy ហាក់មានភាពរស់រវើកនិងស្រុះគ្នាយ៉ាងល្អ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ ក្នុងនោះកញ្ញា វី  ឌីណែត ក៏បានសរសេរសារថា “ទំនេរ ពីការងារហាត់សមលេងៗតោះរីករាយទស្សនាទាំងអស់គ្នា”៕ ចង់ដឹងថាឡូយកម្រិត ណាតោះទៅមើលវីដេអូទាំងអស់គ្នា៖ ទំនេរពីការងារហាត់សមលេងៗតោះរីករាយទស្សនាទាំងអស់គ្នា🤗🤗🤗សូមចុចHDដើម្បីទទួលបានរូបភាពច្បាស់….. Posted by Vy DyNeth HM on Mittwoch, 8. November 2017

តាមពិតពេជ្រថៃមិនមែនអាយុ12ឆ្នាំទេ អាយុយ៉ាងតិចក៏15ឆ្នាំដែរ

តាមពិតពេជ្រថៃមិនមែនអាយុ12ឆ្នាំទេ អាយុយ៉ាងតិចក៏15ឆ្នាំដែរភ្នំពេញ៖ រឿងដ៏ក្តៅគគុករបស់ ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ របស់ទូរទស្សន៍រស្មីហង្សមាស បានកំពុងតែធ្វើឲ្យបងប្អូនទាំងអស់គ្នាក្នុងបណ្តាញសង្គមហ៊្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះពត៌មានមួយចំនួនក្នុងស្រុកបានចុះផ្សាយគ្រប់ៗគ្នា ទៅលើការបែកធ្លាយអាយុពិតរបស់កុមារ៉ា ពេជ្រ ថៃ រូបនេះថាមិនមែនអាយុ១២ឆ្នាំទេ គឺ ១៦ឆ្នាំ ដែលធ្វើឲ្យបងប្អូនទាំងអស់គ្នា មានការសង្ស័យ និងចង់ដឹងគ្រប់ៗគ្នាថាពិតឬ យ៉ាងណា ស្របពេលដែលលោកម៉ៃ សុគន្ធក៏បានបញ្ចេញមតិផងដែរទៅលើរឿងមួយនេះ។បើតាមប្រភពពីគណនីហ៊្វេសប៊ុក របស់លោកម៉ៃ សុគន្ធ ក៏បានសរសេររៀបរាប់ដែរថា៖«វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ12ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ16ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មាការThe Voice Kid world ធ្វើការពិនិត្យទៅលើDNA សរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន»គួរបញ្ជាក់ផងដែរថា៖ តាមរយៈពត៌មានដែលបែកធ្លាយនេះ គឺដឹងពីមកអ្នកស្គាល់រស់នៅក្នុងភូមិជាមួយ និងរៀនសាលាជាមួយនឹងប្អូន ប្រុស ពេជ្រ ថៃ គឺមិនទាន់ដឹងច្បាស់នៅឡើយថាពិត ឫក៏យ៉ាងណានោះទេ […]

អញ្ចឹងមែន៖ យស ប៉ូលីណា មហាជនកំពុងគាំទ្រ បែរជា…

អញ្ចឹងមែន៖ យស ប៉ូលីណា មហាជនកំពុងគាំទ្រ បែរជា…ភ្នំពេញ៖ កម្មវិធីប្រឡងបវរកញ្ញា Miss Global ដែលប្រារព្ធឡើងស្របថ្ងៃអុំទូក ដែលប្រជុំដោយហ្វូងមនុស្សកុះករ នៅត្រើយខាងកើតទមន្លេចតុមុខ ដែលស្ថានីយទូរទស្សន៍ហង្សមាសជាអ្នករៀបចំកម្មវិធីនេះទាំងស្រុង ។ នាព្រឹកមិញថ្ងៃទី០៥ វិច្ឆិកានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Kao Seiha” បានបង្ហោះសារពាក់ព័ន្ធនឹងរឿងប្រឡងបវរកញ្ញានេះថា “ឈុតតំណាងជាតិនេះជារបស់ហាងប៉ារ៉ឌី ហើយបង ចន ច័ន្ទលក្ខិណា ធ្លាប់ពាក់បង្ហាញរួចហើយកាលពីប៉ុន្មានឆ្នាំនៅកម្មវិធីដើរម៉ូដរបស់ហាងប៉ារ៉ាឌីនៅកោះពេជ្រ” ។ប៉ុន្តែមហាជនជាច្រើនបានខមមិនបដិសេដថា ឈុតនេះគ្រាន់តែម៉ូដស្រដៀងគ្នា តែមិនមែនឈុតសំលៀកបំពាក់តែមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ទេ ។ ខណៈពេលនេះ មហាជនគ្រប់មជ្ឈដ្ឋាន កំពុងសង្ឃឹមថា បវរកញ្ញាកម្ពុជា យស ប៉ូលីណា នឹងទទួលបានការគាំទ្រច្រើនដាច់គេ ក្រោយគ្រងឈុតតំណាងជាតិមួយនេះ ៕

ដេននី ក្វាន់ ដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍ តាមការពិត បុរសម្នាក់នោះគឺជា…….

ដេននី ក្វាន់ ដាច់ចិត្តទម្លាយមុខមាត់គូស្នេហ៍ តាមការពិត បុរសម្នាក់នោះគឺជា…….ភ្នំពេញ៖ តារាសម្តែងដែលមានសម្រស់ស្រស់ស្អាត សាច់សខ្ចី និងជាតារានិយមលេងខ្លួនស៊ិចស៊ី កញ្ញា ដេននី ក្វាន់ បានបញ្ចេញមុខមាត់សង្សារនៅក្នុងឱកាសពិធីបុណ្យអុំទូក ធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាច្រើន។ចំពោះគូស្នេហ៍របស់កញ្ញា ដេននីក្វាន់ គឺលោក ចាន់ មករា ដែលជាអ្នកដឹកនាំស្ពត ដ៏ល្បីមួយរូប បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់ខ្លួន កាន់តែច្បាស់ថា៖ «សម្រាកការងារ! មកលំហែកាយជាមួយ My Honey នៅកោះឋាន៏សួរ Holiday have time to relax at paradise Island with my honey ! »។មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញមុខគូស្នេហ៍ បានធ្វើឲ្យហ្វេនមួយចំនួន ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលកញ្ញាបញ្ចេញមុខមាត់គូស្នេហ៍ ជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែម និងគួរឲ្យច្រណែន តាមរយៈបណ្តាញសង្គមបែបនេះ ដោយមិនលាក់ដូច្នោះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

“សត្តពស់” បទថ្មីរបស់ ឱក សុគន្ធកញ្ញា ក្បាច់រាំថ្មី ភ្លេងប្លែកពីរោះ រាំលេងកម្សាន្តក្នុងថ្ងៃបុណ្យអុំទូក (មានវីដេអូ)

“សត្តពស់” បទថ្មីរបស់ ឱក សុគន្ធកញ្ញា ក្បាច់រាំថ្មី ភ្លេងប្លែកពីរោះ រាំលេងកម្សាន្តក្នុងថ្ងៃបុណ្យអុំទូក (មានវីដេអូ)កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់ ពោលសរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និងរូបសម្បត្តិដ៏ស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះកញ្ញាថែមទាំងរួសរាយរាក់ទាក់ធ្វើឲ្យហ្វេនជាច្រើនស្រលាញ់កញ្ញាយ៉ាងខ្លាំង។ ដោយបានបញ្ចេញបទចម្រៀងថ្មីៗជាច្រើន ក៏នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន។ ជាក់ស្តែងអបអរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្ដែតប្រទីប នេះកញ្ញាក៏បានបញ្ចេញបទថ្មីមានចំណងជើង “សត្តពស់” ជាបទញាក់កន្ត្រាក់អារម្មណ៍៕ តោះកុំឲ្យខាតពេលយូរមកស្តាប់នៅខាងក្រោមនេះ៖