Category: Uncategorized

ជួយស៊ែរផង…ក្មេង៣នាក់នេះចង់ជួបម្ដាយដែលបាត់ខ្លួនរយៈពេលប្រហែល៧ឆ្នាំហើយ រាល់ថ្ងៃពួកគេរស់នៅជាមួយលោកយាយចំណាស់ ដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេ មួយថ្ងៃបាន5000៛-ទៅ10,000៛តែប៉ុណ្ណោះដើម្បីយកលុយឲ្យចៅទៅរៀន (មានវីដេអូ)

ជួយស៊ែរផង…ក្មេង៣នាក់នេះចង់ជួបម្ដាយដែលបាត់ខ្លួនរយៈពេលប្រហែល៧ឆ្នាំហើយ រាល់ថ្ងៃពួកគេរស់នៅជាមួយលោកយាយចំណាស់ ដើរស៊ីឈ្នួលច្រូតស្រូវឲ្យគេ មួយថ្ងៃបាន5000៛-ទៅ10,000៛តែប៉ុណ្ណោះដើម្បីយកលុយឲ្យចៅទៅរៀន ។ លោកយាយ កាន បានមានប្រសាសន៍អោយដឹងថា កូនស្រីរបស់គាត់(ម្ដាយក្មេងៗ) បានបាត់ខ្លួនរយៈពេល7-8ឆ្នាំហើយ មិនដឹងថានៅទីណាទេ បើកូនបានឃើញហើយសូមប្រញាប់មករកម្ដាយ និងកូនៗផង !លោកយាយឈ្មោះ​ នូច កាន​ អាយុ​ ៦៨ឆ្នាំ រស់នៅភូមិ​ ត្រពាំងល្បើក​ ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត លោកយាយមានជីវភាពខ្វះខាតហើយថែមទាំងចិញ្ចឹមចៅកំព្រាដល់ទៅបីនាក់ កំពុងរៀននៅសាលាឆ្ងាយពីផ្ទះខ្វះមធ្យោបាយធ្វើដំណើរ​ សម្ភារសិក្សា សំលៀកបំពាក់​ 5-6km ចៅស្រីរៀនថ្នាក់ទី7 , ចៅប្រុសរៀនថ្នាក់ទី2 និងម្នាក់បាក់ដៃររៀនថ្នាក់ទី4 សព្វថ្ងៃលោកយាយលក់នំនិង ដើរស៊ីឈ្នួលច្រូតស្រូវឲគេ មួយថ្ងៃបាន5000៛-ទៅ10,000៛តែប៉ុណ្ណោះ  បើបងប្អូនអាណិតចង់ជួយសូមទាក់ទងតាមលេខទូរស័ព្ទ 093633500 Posted by Chav Mearnup on Montag, 4. Dezember 2017 Posted by Chav Mearnup […]

លោកជួនចាន់បុត្រដរាបណាព្រះអាទិត្យនៅតែរះសង្គ្រោះជាតិនៅតែរស់ជារៀងរហូត

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា​ឆ្នាំ២០១៧​កន្លងទៅ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា “Chun Chanboth Vuthy Huot” ដែលត្រូវបានគេស្គាល់ថាជា លោកជុន ចាន់បុត្រ ដែលជាប្រធានគ្រប់គ្រងកម្មវិធីផ្សាយជាខេមរភាសារបស់វិទ្យុអាស៊ីសេរី បានសរសេរសំណេរយ៉ាងខ្លីមួយនៅលើ Account Facebook របស់ខ្លួនថា “ព្រះអាទិត្យប្រាកដជាលិច ព្រះនេះជាច្បាប់ធម្មជាតិ តែក៏នឹងរះវិញនៅថ្ងៃបន្ទាប់។ នេះក៏ជាច្បាបធម្មជាតិដែរ។ បើព្រះអាទិត្យលិច ហើយមិនរះវិញទេ អ្វីៗនៅលើលោក ក៏នឹងរលាយតាមនោះដែរ។”អំណឹះកាលមក សំណេរដ៏ខ្លីមួយនេះ ត្រូវបានមហាជនជាច្រើនធ្វើការបញ្ចេញមតិផងដែរ។ លោក “Hy Channy Hy Channy” បានបញ្ចេញមតិថា៖ បើនិយាយពីព្រះអាទិត្យគឺនៅទ្រឹងមួយកន្លែងតើ តែផែនដីយើងទេដែលវិលជុំវិញខ្លួនឯងនិងវិលជុំវិញព្រះអាទិត្យ បង្កើតឲ្យមានថ្ងៃមានយប់។ ជាធម្មជាតិគឺគ្មានព្រះអាទិត្យរះឬលិចនោះទេ វាគ្រាន់តែជាការសន្មត់របស់មនុស្សលើផែនដី ដើម្បីងាយស្រួលក្នុងការកណត់ចំណាំថេរៈវេលា មួយថ្ងៃឬមួយយប់តែប៉ុណ្ណោះ។ តែបើចង់និយាយពីព្រះអាទិត្យរបស់បក្សរលាយនោះ គឺលិចរហូតហើយគ្មានថ្ងៃរះឡើងវិញនោះទេ៕ ចំណែកឯលោក “ពៅកូន លោកពុក” បានលើកឡើងថា៖ និយាយត្រូវខ្លាំងណាស់ព្រះអាទិត្យលិច រះ តាមលក្ខណៈធម្មជាតិតែបក្សសង្គ្រោះជាតិមិនមែនព្រះអាទិត្យទេណា ហើយបក្សសង្គ្រោះជាតិក៍មិនមែនធម្មជាតិដែល បើនិយាយលួងចិត្តក៍និយាយទៅចុះតែកុំយល់ច្រឡំថាមែនទែនណាលោកបើច្រឡំថាមែនទែននោះគួររកពេទ្យប្រសៃប្រសាតទៅ។ […]

ចម្លែកមែន! ក្មេងស្រីអាយុ៤ឆ្នាំស្លាប់ទៅហើយ ប៉ុន្តែគ្រូជំនឿបានប្រាប់គ្រួសារនាងថា នាងនៅរស់ទេ ទើបក្រុមគ្រួសារជីកយកនាងពីផ្នូរមកវិញក៏មានការភ្ញាក់ផ្អើលតែក្រោយមក…

នៅក្នុងភូមិមួយក្នុងទីក្រុង Ilagan ខេត្ត Isabela ប្រទេសហ្វីលីពីន មានក្មេងស្រីម្នាក់ត្រូវបានគេរាយការណ៍ថាក្រុមគ្រួសាររបស់នាងបានជីកយកនាង​ពីផ្នូរវិញបន្ទាប់ពីគ្រួសាររបស់នាងត្រូវបានគ្រូបុរាណជំនឿមួយរូបបានប្រាប់ថានាងនៅរស់នៅឡើយ។ ដោយមានក្ដីសង្ឃឹមថាកូនរបស់ពួកគេនៅរស់ដូច្នេះ​ពួកគេក៏​បាន​ជីក​ផ្នូយក​នាងឡើងហើយបានរង់ចាំឱ្យនាងភ្ញាក់ពីការដេកលក់របស់នាងនៅក្នុងផ្ទះរបស់ពួកគេ។ ក្មេងស្រី Jenny Rose Jacinto មានជំងឺគ្រុនក្តៅខ្លាំងនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០១៧ បន្ទាប់ពីនាងត្រូវបានគេឱ្យថ្នាំរួចមកជំងឺរបស់ Jenney ក៏​បាន​ធូស្រាលទៅ។ ទោះជាយ៉ាងណាក៏ដោយនាងក៏ចាប់ផ្តើមមានញាក់ និងគ្រុនក្តៅជាថ្មីម្តងទៀតក្នុងពេលដ៏ឆាប់។ Jenny ត្រូវបានគេនាំទៅមន្ទីរ​ពេទ្យ​ខេត្ត Isabela ជាកន្លែងដែលនាងត្រូវបានគេប្រកាសថានាងស្លាប់។ ឪពុករបស់នាងឈ្មោះ Jimmy Jacinto បាននាំនាងទៅផ្ទះដើម្បីធ្វើ​បុណ្យរយៈពេល​មួយថ្ងៃ​មុន​ពេលនាងត្រូវបានគេកប់នៅថ្ងៃសុក្រទី ១ ខែកញ្ញា ឆ្នាំ ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយសាច់ញាតិរបស់ពួកគេម្នាក់ដែលមានឈ្មោះ Gemma Jacinto De Villa បានមកផ្ទះរបស់ពួកគេហើយប្រាប់ពួកគេថា “គ្រូបុរាណ​ជំនឿ” ម្នាក់បាននិយាយថាកូនស្រីរបស់ពួកគេនៅរស់នៅឡើយ។ ដោយសង្ឃឹមថាកូនស្រីរបស់ពួកគេនៅមានជីវិតនៅឡើយឪពុកអាយុ ៤៧ ឆ្នាំ និងប្រពន្ធរបស់គាត់ឈ្មោះ Gina Jacinto អាយុ ៤៣ ឆ្នាំ បានជីកផ្នូរភ្លាមៗហើយយកកូនស្រីមកផ្ទះវិញ។ […]

អីយ៉ាស់ទ្រាំលែងបានមេឃុំក្រមុំព្រលះជំទាវម្នាក់ដែលជេរលោកសមរង្សុីថាកំសាកញីឡើងចាស់តែម្តង

តើ​លោកស្រី​ តែ​ ចន្ទមនី​ ចង់បានអី? 🌷🌷🌷🌷🌷 ​ ខ្ញុំមិនដឹងជាលោកស្រីយល់ហើយ​ ឬធ្វើមិនយល់នោះទេថា​ តំណែងតំណាងរាស្ត្ររបស់លោកស្រីបានមកពីណា? ​ ខ្ញុំសូមប្រាប់លោកស្រីថា​ តំណែងរបស់លោកស្រីនេះ​ បានមកពី​ ៖ ​ ១-ការរួបរួមរវាងលោក​ សម​ រង្ស៊ី និងលោក​ កឹម​ សុខា។ ២-ការរួមចំណែកខិតខំចុះមូលដ្ឋាន​ របស់ពួកខ្ញុំជាសកម្មជន​ នៅថ្នាក់មូលដ្ឋាន។ ដូច្នេះសូមលោកស្រីបញ្ឈប់អាគំនិតថោកទាបបែបនេះទៅ​ ព្រោះនរណាក៏ដឹងដែរថា​ “ការរំលាយគណបក្ស​សង្គ្រោះជាតិ​ មិនមែនលោក​ សម​ រង្ស៊ី​ ឬលោក​ កឹម​ សុខា​”​ ទេ​ ផ្ទុយទៅវិញ​ ដោយសារលោក​ សម​ រង្ស៊ី​ និងលោក​ កឹម​ សុខា​ បានធ្វើឲ្យគណបក្សសង្គ្រោះជាតិ​ រឹងមាំ​រហូតទទួលបានការគាំទ្រ​ ពីរាស្ត្រជាងកន្លះនគរ។ តើលោក​ស្រី​ តែ​ ចន្ទមនី​ យល់ទេ​ ឬមួយលោកស្រីចង់ឲ្យប្អូនថ្លៃលោកស្រី​ (កឹម​ […]

ស៊ុយអ៊ែត​ព្រមាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា បើ​សិន​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

អត្ថបទព័ត៌មានមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុបារាំង៖ រដ្ឋាភិបាល​ស៊ុយអ៊ែត​នឹង​គិត​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ស៊ុយអ៊ែត និង​កម្ពុជា ប្រសិន​ណា​បើ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ​ចោល​នោះ។ នេះ គឺ​ជា​ការ​ព្រមាន​របស់​លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​រសៀល​នេះ បន្ទាប់​លោក​ស្រី​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា។ ការ​ព្រមាន​នេះ បាន​កើត​ឡើង​នៅ​ចំ​ពេល​ដែល​រដ្ឋសភា​ខ្មែរ​កំពុង​ដំណើរ​ការ​កែ​ប្រែ​ច្បាប់​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ចំពោះ​មុខ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​ស្ថានទូត​ស៊ុយអ៊ែត​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Annika Ben David អគ្គរាជ​ទូត​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​បាន​ចង្អុល​បង្ហាញ​ថា ប្រសិន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ត្រូវ​បាន​រំលាយ​នោះ គឺ​កម្ពុជា​ស្ថិត​ក្នុង​ដំណើរ​មិន​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ នៅ​ត្រង់​ចំណុច​នេះ លោក​ស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ុយអ៊ែត​នឹង​គិត​គូរ​ពិចារណា​ឡើង​វិញ ថា​តើ​គួរ​រៀប​ចំ​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​យ៉ាង​ដូច​ម្តេច​ប្រសិន​បើ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​នោះ។ តែ​ទោះ​យ៉ាង​ណា លោក​ស្រី​បាន​អះ​អាង​ជា​មុន​ហើយ​ថា ការ​គិត​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​នេះ ស៊ុយអ៊ែត​នឹង​មិន​រើស​យក​ការ​ផ្តាច់​ចំណង​ការ​ទូត​និង​ដក​ទូត​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។ យ៉ាង​ណា​មិញ និយាយ​ដល់​ការ​កាត់​ជំនួយ​វិញ លោក​ស្រី​មិន​អាច​បញ្ជាក់​យ៉ាង​ណា​ទេ​ដោយ​គ្រាន់​តែ​អះ​អាង​ថា នឹង​រាយការណ៍​បញ្ហា​នេះ​ទៅ​កាន់​រដ្ឋាភិបាល​ស៊ុយអ៊ែត។លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​ចាត់​ទុក​ការ​ព្រមាន​របស់​លោក​ស្រី​តំណាង​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ស៊ុយអ៊ែត​នេះ​ថា ជា​ការ​ឈ្លាន​ពាន​ដែន​អធិបតេយ្យ និង​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា។ ដោយ​ប្រកាស​មិន​អាច​ទទួល​យក​បាន​នូវ​ការ​ព្រមាន​បែប​នេះ លោក​ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា អ្វី​ដែល​រដ្ឋសភា និង​តុលាការ​កម្ពុជា​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ឈរ​លើ​សន្តិភាព […]