សមត្ថកិច្ច​រកឃើញ​រោងចក្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​១​កន្លែង ដែល​ផលិត​មិន​ស្រប​តាម​ស្តង់ដា

ប៉ូលិស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ត្រួត​ពិនិត្យ​រោងចក្រ​ផលិត​ភេសជ្ជៈ​ប៉ូវកម្លាំង B-Smart ស្ថិតនៅ​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០១៨ នេះ។ បន្ទាប់ពី​ត្រួត​ពិនិត្យ​ មន្ត្រី​ជំនាញបាន​រកឃើញ​ថា រោងចក្រ​នេះពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ហើយ​ផលិត​​ភេសជ្ជៈ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។ លោក ម៉ាត់ យូសុះ នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា បាន​ឲ្យដឹង​ថា រោងចក្រ​ខាងលើ​បាន​​ភេសជ្ជៈ​ជាច្រើន​ប្រភេទ​ ដែលមាន​ម៉ាកយីហោដូចជា B-Smart Grean Tea Honey Strawberry Energy Drink បៃតង Energy Drink ខៀវ ដោយ​ពុំ​បាន​អនុលោម​ត្រឹមត្រូវ​តាមការ​ចុះបញ្ជី​ ច.ប.ផ.នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នោះឡើយ។ ចំណែក​ទីតាំង​ ក៏​ពុំបាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ និង​ខ្វះ​អនាម័យ​ថែមទៀត​ផង។ លោកម៉ាត់ យូសុះ បាន​បន្ត​ទៀត​ថា លោក ហេង ផេង ព្រះរាជ​អាជ្ញារង​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្តាល បាន​បង្គាប់​​ឲ្យម្ចាស់​រោងចក្រ​ ធ្វើការ​កែតម្រូ​វ​ការ​ផលិ​តរបស់​ខ្លួន ឲ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស […]

មិនធម្មតា! ស្នាដៃយកទឹកស្ករមកច្នៃធ្វើជាស្ករគ្រាប់លក់ឱ្យក្មេងៗរបស់បុរសម្នាក់នេះ ធ្វើឱ្យមនុស្សភ្ញាក់ផ្អើលមិនតិចទេ!

សិល្បៈតែងតែកើតមានតាមទម្រង់ជាច្រើនអាស្រ័យលើការច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ ជាក់ស្តែងដូចជាបុរសម្នាក់ដែលនៅក្នុងវីដេអូនេះមានសមត្ថភាពសិល្បៈខុសប្លែកពីអ្នកដទៃ ដោយគាត់បានយកទឹកស្ករមកចាក់ឱ្យចេញជារូបផ្សេងៗដើម្បីធ្វើជាស្ករឱ្យក្មេងៗបានយ៉ាងអស្ចារ្យ។ នៅក្នុងវីដេអូនេះ យើងឃើញថាគាត់បានយកទឹកស្ករមកចាក់បន្តិចម្តងៗ ម្តងមួយស្រទាប់ៗ ដើម្បីច្នៃចេញជារូបសត្វនាគ ហើយពិតជាទទួលបាននូវរូបនាគដ៏រស់រវើកមួយមែន។ ចង់ដឹងថាសកម្មភាពរបស់បុរសនោះអស្ចារ្យប៉ុណ្ណា សូមទស្សនាវីដេអូទាំងអស់គ្នា Gepostet von ផ្សារកសិកម្មយើង – Our Agricultural Market am Montag, 17. April 2017

ធ្លាប់តែមើល Tom & Jerry តុក្កតា ឥលូវមកទស្សនាជីវិតពិតម្តងមើលល្អមើលដូចគ្នាដែរឫទេ?

លោកអ្នកប្រហែលជាដឹងហើយថាឆ្មានិងកណ្តុរមិនដែលត្រូវគ្នានោះទេ ហើយលោកអ្នកប្រាកដជាធ្លាប់ទស្សនារួចមកហើយនៅខ្សែភាពយន្តដ៏ល្បី Tom & Jerry​ ដែលតែងតែឈ្លោះគ្នាមិនចេះឈប់មិនចេះឈរ ដោយ Tom កំពូលខូចធ្វើបាប Jerry កំពូលរពិស។ ដោយភាពវ័យឆ្លាតរបស់ Jerry គេអាចគេចផុតពី Tomបានដោយងាយស្រួលទៀតផង។ សំរាប់ក្នុងជីវិតពិតវិញក៏ដូចគ្នាផងដែរ ឆ្មាគឺដេញចាប់កណ្តុររហូតតែម្តងមិនថាយប់មិនថាថ្ងៃតែដូចជាគ្មានមួយណាគេចផុតឡើយ តែសំរាប់វីដេអូខាងក្រោមនេះប្រៀបដូចជាTom & Jerryចឹងពិតជាឡូយមែន៖ This is better than Tom and Jerry 🐱&🐀Credit: America's Funniest Home Videos, JukinVideo, ViralHog Gepostet von NTD Inspired Life am Montag, 25. September 2017

នេះចាំតែលុយមែន៖ អាជ្ញាធរបញ្ជូនទៅហើយ តែពេទ្យថាទាល់តែមាន

ភ្នំពេញ៖ ក្នុងភ្លើងស្នេហ៍យុវវ័យស្រី្តបម្រើការនៅផ្សាសូរីយា ផ្នែកអានាម័យ ក៏បានផុសខ្លួនប្រាណជាមួយនឹងសន្តិសុខរួមដំបូងផ្សា ហើយក៏ឈានដល់ការពពោះ។ តែវាសនាហាក់ចាឲ្យនាងជួបទុក្ខជាន់លើទុក្ខ ខ្លួនប្រាណក៏បង ប្រុសក៏បាយៗ មានអីថ្ងៃគ្រប់ខែឆ្លងទន្លេ គ្មានប្រាក់ពេទ្យគេមិនយកភ្នែកមើល ទុកនាងខូចកូនក្នុងផ្ទៃ ទាំងអាជ្ញធរក៏ប្រឹងដុះដៃដុតជើងជួយហើយក៏ដោយ។ស្រី្តអភ័ព្វទាំងស្នេហ៍អភ័ព្វទាំងវាសនា ស៊ូ ស្រីនិច្ច ភត្រាតំណក់ឈាមខ្លួនឯកក៏មិនបានឃើញ នាងបានរៀបរាប់ថា«កាលពីមុនខ្ញុំធ្វើជាអ្នកអនាម័យនៅផ្សារសូរិយាក្រោយមកខ្ញុំក៏មានផ្ទៃពោះ ជាមួយសន្តិសុខម្នាក់ ប៉ុន្តែប្រុសម្នាក់នោះបានរត់ចោលខ្ញុំបាត់ទៅ ដោយម្ចាស់ផ្ទះគាត់អណិតក៏អោយស្នាក់នៅទំរាំខ្ញុំឆ្លងទន្លេរួចទើបឲ្យចេញ»។យ៉ាងណាមិញស្រ្តីរងគ្រោះកំពុងមានការជួយសង្គ្រោះសពីសប្បុរសជន រួមនឹងអាជ្ញាធរផងដែរ ដែលបាននាំបញ្ជូននាងទៅកាន់ ទៅមន្ទីរពេទ្យបង្អែក ខណ្ឌដូនពេញយើង តែខាងបង្អែកពិនិត្យហើយក៏បញ្ជូនទៅ មន្ទីរពេទ្យរុស្ស៊ី។ តែយ៉ាងណាការសង្គ្រោះនៅមិនឆ្លើយតបនិងភាពស្លន់ស្លោនៃក្រុមអ្នកមានចិត្តធម៌នោះទេ ។ខណៈក្នុងហ្វេសប៊ុកបានបង្ហាញថា« តែឥឡូវពេទ្យគេពិនិត្យឃើញថា កូនបានស្លាប់ក្នុងពោះហើយខាង ពេទ្យគេថាគ្មានលុយគេមិនវះកាត់ទេ សង្កាត់បានធ្វើលិខិតបញ្ជាក់ ថាជនក្រីក្រគ្មានទីពឹងឲ្យ តែគ្រូពេទ្យគេមិនទទួលស្គាល់ ហើយក្មេងស្រីនេះកំពុងចុកចាប់ ពេទ្យដាក់សេរ៉ូមចោលម្នាក់ឯង» ។

ដើម្បីតែប្រុស៖ ស្រ្តីម្នាក់ហ៊ានសម្លាប់កូនឯងចោល​

ខ្មែរ​៖ នៅលើបណ្តាញសង្គម​ថ្មីៗ បាន​ធ្វើការចែកចាយ​រូបស្រ្តីវ័យ​ក្មេង​ រូប​សម្ផ​ស្ស​ក៏ស្រស់ប្រឹមប្រិយ​ លេងខ្លួនបែបជានារីឡូយឆាយ​ក្នុងសង្គមដ៏​ទំនើប​​សក់​ក្រហម និងថ្ពាល់ក៏សរហ្មតរលោង ។ តែ​យ៉ាង​ណា ការបន្តចែកចាយ​រូប​ភាព​នារី​ដ៏ស្រស់សោភា ក៏បង្ហាញ​ពី​ចេតនា​ដ៏មហាស្មោកគ្រោក​ក្នុងនាម​ជាស្រ្តីនិង​ជា​ម្តាយ ព្រោះតែ​ស្នេហាដឹកមុខ​លែងសូម្បីតែកូនខ្លួនឯងក៏នាងគ្មានធម៌ក្នុង​ខ្លួន​ចំពោះតំណក់ឈាមខ្លួន​ផង​។ក្នុងបណ្តាញសង្គមដែលបង្ហាញជាធារណៈថា ប្រភពរូបភាពនិង​ព័ត៌​​មាន​នេះ​ទទួលបានពីខ្មែរ២៤ ដែលភ្ជាប់ជា​​​មួយរូបស្រ្តី​ម្នាក់​នេះ​និង​រូបសពក្មេងអណ្តែង​ទឹកក៏​បានពណ៌នាយ៉ាងដូច្នេះថា «ស្រ្តីម្នាក់​សុខ​​​ចិត្ត​សម្លាប់កូ​នខ្លួ​នឯ​ងព្រោះ​តែ​ខ្លាច​ប្តីក្រោយដឹងថានា​ងធ្លាប់​មានកូនរួចហើយ»។មជ្ឈដ្ឋាន​សង្គម​ដែលបង្ហាញសារអំពាវនាវ​ឲ្យបន្តចែកចាយ​ព័ត៌មាន​នេះ​ឲ្យ​បាន​ច្រើន ទុកជាសារអប់រំសង្គម​នោះ ពួកគេម្នាក់ៗបាន​សរ​សេរថ្កោលទោស​ចំពោះ​រូបនារីជាម្តាយ ដែលមាន​ចរិតអន់​ជាសត្វ​នេះ​យ៉ាងច្រើន។ ខណៈ​ក៏មាន​សារជាច្រើនលើកឡើង​ក្នុងន័យ​ថា «ម៉េចក៏ល្វង់​ទៅឈ្លក់និងស្នេហាមិនគិត​ពីសាច់ញាតិសូម្បី​កូន​ខ្លួន​ឯងក៏សម្លាប់ចោល ខ្លាចគេដឹងថា មានកូន ។ បុរស​នោះគេមិន​ស្រ​ឡាញ់នាងចិត្តអន់ជាងសត្វនេះទេ បើគេស្រឡាញ់នាង ក៏គួរតែ​ស្រ​ឡាញ់កូននាងដែរ នោះចាំនាងសម្រេចផ្ញើអនាគត នេះ​នាងបាប​ធ្ងន់ណាស់ ព្រះមិនប្រោសទេ​ ជាតិក្រោយមិនដឹងកើតជាអ្វីទេ »។

សុគន្ធ និសា នៅស្ងៀមមិនស្ងប់ ចេញមកអំពាវនាវរកជំនួញជួយ រក្សា មិត្តរួមទ្រនំ

ភ្នំពេញ៖ បងប្អូនប្រាកដជាបានឃើញនិងបានដឹងហើយ បុរសឈ្មោះ រក្សា ត្រូវបានបណ្តាញសង្គមផ្សព្វ ផ្សាយ កក្រើកថា គាត់គឺជាបុគ្គលិកក្រុមហ៊ុនហង្ស មាស ខណៈរូបភាពក៏បានបង្ហាញឲ្យឃើញ ដែលឈ្មោះ រក្សា ស្ថិត ក្នុង​​​សម្លៀកបំពាក់ជាប់ដោយឡូហ្គោ(ហង្សមាស) អោនជជែកការងារជាមួយនឹងកំពូលតារា ចម្រៀងក្នុងក្រុម ហ៊ុនអ្នកនាង សុគន្ធ នីសា ។ភ្ជាប់នឹងរូបភាពដ៏ស្និទស្នាលនិងកំពូលតារាចម្រៀងដ៏ល្បី ដែលទើបបញ្ចប់ជីវិតនៅលីវ ប្រមាណជាជាង កន្លះ ឆ្នាំរូបនេះ ក្នុងបណ្តាញសង្គមបានពណ៌នាសារដ៏មហាក្តុកក្តូលពីភាពខ្លោចផ្សាយជីវិតបុរសឈ្មោះ រក្សា ។ ដោយ បង្ហាញថា «រក្សាជាបុគ្គលិកក្រុមហ៊ុនហង្សមាស ។ គ្នារស់ពីរនាក់ម្តាយក្រីក្រ ហើយពេលនេះរក្សា ជាបង្គោល​និង​ជំហ៊នៃដង្ហើមអ្នកម្តាយជាស្រ្តីមេម៉ាយ រក្សាក៏ធ្លាក់ខ្លួនឈឺ ដោយដាច់សរសៃឈាម កំពុងសង្គ្រោះ​បន្ទាប់​នៅ​មន្ទីរ​​​​​ពេទ្យ ។បងប្អូនជួយគាត់ផង គាត់មិនមានប្រាក់ព្យាបាលទេ ពេលនេះគាត់ត្រូវការជំនួញ​និងការលើក​ទឹកចិត្តពីបង​ប្អូនទាំងអស់គ្នា »។ ពីសារដ៏ក្តុកក្តូលនិងកំពុងស្ថិតក្នុងដួងចិត្តមហាជនខ្មែរ ពីឆាកជីវិត រក្សា ដែលបុគ្គលិក​ទូរទស្សន៍ល្បីហង្សមាសនេះ នៅរសៀលថ្ងៃទី១៩ខែមេសានេះ អ្នកចម្រៀងល្បីរួមដំបូងក្រុមហ៊ុន អ្នកនាង សុគន្ធ និសា […]

មីងពោះធំជិតគ្រប់ខែហើយនៅរាំបានម៉ាអេមទៀត

វីដេអូ៖ ធ្លាប់តែឃើញគេមានផ្ទៃពោះ៥ទៅ៦ខែធ្វើការងារអីមិនកើត តែបងស្រីម្នាក់នេះវិញមិនត្រឹមតែស្វាហាប់ទេថែមទាំងអាចរាំធុងបាសយ៉ាងម៉ាអេមក្នុងឪកាសបុណ្យចូលថ្មីទៀត ពិតជាមិនធម្មតាមែន។វីដេអូខាងក្រោមនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមដោយក្នុងវីដេអូនោះគេសង្កេតឃើញថាបងស្រីស្លៀតឈុតពណ៌ក្រហមនិងពាក់អាវខ្មៅខាងក្រៅថែមទាំងមានទំងន់ទៀតរាំម៉ាអស់ដៃហ្មង់។ ទស្សនាវីដេអូខាងក្រោម៖ Gepostet von Bie Bie am Montag, 16. April 2018

អុញ​នុះ​​ស្នេហា​ នាយ ព្រែក និង​គូ​ដណ្ដឹង​ចាប់​ផ្ដើម​ប្រែ​ប្រួល​?

ក្ដី​ស្នេហ៍​នាយ ព្រែក និង​គូ​ដណ្ដឹង​​ត្រូវ​បាន​មហា​ជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​សង្ស័យ​ថា​ ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​ ក្រោយ​ពី​​ នាយ បង្ហោះ​សារ​មួយ​ឃ្លា​ថា​៖​”ស្នេហ៍​ប្រែ​ជា​អស់​ន័យ​ ពេល​យើង​ចាប់​ផ្ដើម​ចេះ​ជេរ​បញ្ចោរ​គ្នា”។ដើម្បី​ជម្រះ​មន្ទិល​រឿង​រ៉ាវ​ស្នេហា​បែកបាក់​ខាង​លើ​ នាយ ព្រែក បាន​បក​ស្រាយ​ថា​​ អ្វី​ដែល​ខ្លួន​​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ គ្រាន់​តែ​ជា​ការ​សរសេរ​លេង​សើច​​បន្ធូរ​អារម្មណ៍​ពេល​សម្រាក​ពី​ការងារ​ តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ។ ក្ដី​ស្នេហ៍​ នាយ ជាមួយ​គូ​ដណ្ដឹង​នៅ​តែ​ល្អូកល្អិន​ដដែល​ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ។ ក្រៅ​ពី​បដិសេធ​ ចំណង​ស្នេហ៍​ខ្លួន​ និង​គូ​ដណ្ដឹង​បែក​បាក់​កូន​ប្រុស​ពៅ​យាយ យ៉យ រូប​នេះ​​ក៏​បាន​បង្ហើប​ពី​​ថ្ងៃ​ចូល​រោង​ការ​ផង​ដែរ​។ នាយ ថា៖” ខ្ញុំ​សរសេរ​លេង​តើ​បង​ឲ្យ​ឈ្លោះ​គ្នា​យ៉ាង​ម៉េច បើ​ពួក​ខ្ញុំ​​ទាំង​ពីរ​ស្រឡាញ់​គ្នា​យ៉ាង​ហ្នឹង​​ចុង​ឆ្នាំ​ ២០១៩ ឆ្នាំ​ក្រោយ​​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់ នឹង​ចូល​រោង​ការ​ហើយ ដូច្នេះ​សូម​ពុក​ម៉ែ​បង​ប្អូន​កុំ​យល់​ច្រឡំ​ ថា​​ ខ្ញុំ​ និង​គូ​ដណ្ដឹង​បែក​បាក់​គ្នា”។ខេង រតនៈ ហៅ នាយ​ ព្រែក បាន​ភ្ជាប់​ពាក្យ ជាមួយ​គូ​ដណ្ដឹង​ ជា ស្រីតី ​​កាល​ពី​​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅ​ឯ​ខេត្ត​កំពង់​ចាម​ បើ​គិត​មក​ដល់​ពេល​នេះ​ជិត​បាន​ ២ឆ្នាំ​ហើយ៕

សាច់​គោ​ងៀត​ពិសេស សញ្ញា​គោ​ញញឹម មិនមែន​ធ្វើ​ពី​សាច់​គោ​នោះ​ទេ!

សិប្បកម្ម​មួយ​កន្លែង ស្ថិត​នៅ​ផ្ទះ​លេខ​១៣X ផ្លូវ​២៧១ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​បើក​អាជីវកម្ម​កែច្នៃ​ចំណី​អាហារ​ពី​ស្រស់​ទៅ​ក្រៀម ដែល​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ ប៉ុន្តែ​បែរ​ជា​បាន​បំភ្លៃ​ការ​ផលិត ដោយ​ដាក់​ចំណី​ខ្លះ​ផលិត​នៅ​ប្រទេស​ថៃ ការ​ពិត​គឺ​ធ្វើ​នៅ​ក្នុង​សិប្បកម្ម មួយ​ដែល​មាន​លក្ខណៈ​កខ្វក់ មិន​ត្រឹម​ត្រូវ។ លើស​ពី​នេះ សិប្បកម្ម​ដដែល​បាន​យក​សាច់​ជ្រូក ទៅ​ធ្វើ​ជា​ងៀត​បន្លំ ដាក់​ថា​ជា​ងៀតគោ ហើយ​ច្រក​ដោយ​ដាក់​យីហោ សាច់​គោ​ងៀត​ពិសេស សញ្ញា​គោ​ញញឹម។ បើ​តាម​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ​សិប្បកម្ម​ខាងលើ កាលពី​រសៀល​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​ឲ្យដឹង​ថា សាច់​ងៀត​ជ្រូក ដែល​គេ​បន្លំ​ថា​ជា​ងៀត​គោ​នេះ គឺ​មុន​ដំបូង​គេ​បាន​យក​សាច់​ជ្រូក ដែល ទិញ​ពី​ផ្សារ​ទៅ​ស្ងោរ ហើយ​ត្រាំ​ទឹក​មុន​ហាល​ឲ្យ​ស្ងួត បន្ទាប់មក​យក​គ្រឿង​ផ្សំ​ផ្សេងៗ ដូចជា​ម្ទេស ល័ក្ខ និង​គ្រឿង​ផ្សំ​ផ្សេង​ទៀត ដែល​មាន​ក្លិន​ស្រដៀង​នឹង​សាច់​គោ មក​លាយ​ផ្សំ​គ្នា ទើប​យក​ទៅ​ចម្អិន​បន្ថែម។តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច សាច់​ជ្រូក​ទាំងនេះ អាច​ត្រូវ​ម្ចាស់​សិប្បកម្ម​ខាងលើ​ទិញ​សាច់ជ្រូក​មាន​ជំងឺ និង​សល់​ពី​ការ​លក់​នៅ​ទីផ្សារ។ សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ជាក់ស្ដែង​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ក៏​បាន​នាំ​យក​នំ​មឹក​កញ្ចប់​ម៉ាក SENTO ៤,២​គីឡូក្រាម, សំបក​កញ្ចប់​នំ​ម៉ាក SENTO ៨​គីឡូក្រាម […]

សរសើរតែតារាស្រុកគេ ពេលតែងខ្លួនជាទេពធីតាឆ្នាំនេះ តែបើបានឃើញ ទេពធីតាខ្មែរវិញ អាចបើកភ្នែកធំៗ

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅឯប្រទេសថៃមានកានរៀបចំ ធ្វើក្បួនដង្ហែ ទេពធីតាសម្រាប់ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី ដោយមានការរៀបចំយ៉ាងស្រស់ស្អាតខ្លាំងមែនទែន ដែលធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រថៃ បានលាន់មាត់សរសើរពីការរៀបចំ គួរឲ្យទាក់ទាញមិនដាច់ពីមាត់។យ៉ាងណាមិញ ចំណែកឯនៅប្រទេសឡាវវិញ ក៏មានការរៀបចំក្បួនដង្ហែ ទេពធីតា សម្រាប់ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី នៅក្នុងប្រទេសរបស់ពួកគេដូចគ្នា។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា រឹតតែធ្វើឲ្យមហាជនភ្ញាក់ផ្អើល បើកភ្នែកធំៗ និងនឹកស្មានមិនដល់សម្រាប់ទេពធីតាសង្ក្រាន្តខ្មែរ នៅក្នុងឆ្នាំនេះ ដែលមានការរៀបចំយ៉ាងល្អឥតខ្ចោះ មិនឲ្យចាញ់ប្រទេសជិតខាងទាំងពីរនោះទេ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឯខេត្តសៀមរាប។ម៉្យាងវិញទៀត បន្ទាប់ពីឃើញបែបនេះហើយ មហាជនពិតជាលាន់មាត់សរសើរ ដល់ការរៀបចំរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តខ្លាំងមែនទែន ព្រោះថានៅក្នុងឆ្នាំនេះ ទេពធីតាសង្ក្រាន្តស្រុកខ្មែរ ពិតជាស៊ីដាច់ប្រទេសជិតខាង ថៃ និងឡាវបាត់ទៅហើយ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? ទេពធីតាសង្ក្រាន្តថៃ ទេពធីតាសង្ក្រាន្តខ្មែរ ទេពធីតាសង្ក្រាន្តឡាវ